អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦

បុណ្យរម្លឹក
សន្តដូមីនិក ជាបូជាចារ្យ

សូមចុចទីនេះ

លោកដូមីនិក (១១៧០-១២២១) កើតនៅប្រទេសអេស្ប៉ាញ។ ដោយលោកធ្វើដំណើរទៅប្រទេសរបស់លោក និងទៅប្រទេសបារាំង លោកសម្រេចចិត្តដើរពន្យល់គម្ពីរ ប្រកាសដំណឹងល្អគ្រប់ទីកន្លែងនៅប្រទេសទាំងពីរនោះ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ក្នុងគោលបំណងប្រកាសដំណឹងល្អ។ អ្នកចូលក្រុមគ្រួសារនោះ ដាក់ខ្លួនជាអ្នកក្រីក្របំផុត។ បព្វជិតពីក្រុមគ្រួសាររបស់សន្តដូមីនិកមកប្រ​កាសដំណឹងល្អនៅប្រទេសកម្ពុជាមុនគេបង្អស់គឺលោក កាស្ប៉ាដាគ្រូស មកដល់ព្រះរាជវាំងលង្វែកនៅឆ្នាំ ១៥៥៥ ហើយមានសហការី ៦នាក់មកតាមក្រោយដែរ រហូតដល់ឆ្នាំ១៥៩១។

សូមថ្លែងព្រះគម្ពីរព្យាការីហាបាគូក ហគ ១,១២-២,៤

បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! បពិត្រព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំ! ព្រះអង្គបានជ្រើសរើសខ្មាំងសត្រូវដើម្បីដាក់ទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីដាក់ទោសយើងខ្ញុំ។ ព្រះនេត្ររបស់ព្រះអង្គ​បរិសុទ្ធពេក ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើលជនក្បត់ដូច្នេះ? ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែលសុចរិតជាងវា ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ? ព្រះអង្គចាត់ទុកមនុស្សលោកដូចត្រីនៅក្នុងសមុទ្រ ឬដូចសត្វលូនវារដែលគ្មានមេកើយ។ ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលប់។ ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ និងចាក់គ្រឿងក្រអូបសែនសំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូរណ៍ ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។ តើដល់ពេលណា ទើបពួកគេឈប់ហូតដាវប្រហារជីវិតប្រជាជាតិនានាដោយឥតត្រាប្រណីដូច្នេះ? ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណា? តើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងណាខ្លះ?។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្តហេតុនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឱ្យគេស្រួលអាន។ និមិត្តហេតុនឹងសម្រេចជារូបរាងនៅគ្រាដែលយើងបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើងស្របតាមនិមិត្តហេតុនេះឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន។ មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។

ទំនុកតម្កើងលេខ ៩,៨-១៣ បទពាក្យ ៧

ព្រះជាម្ចាស់ឡើងគ្រងរាជ្យពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ
ព្រះអង្គគ្រប់គ្រងលើផែនដីប្រកបដោយក្តីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជាយុត្តិធម៌ឥតរាមិនអាស្រូវ
១០សូមព្រះអម្ចាស់ជាបន្ទាយការពាររាងកាយអ្នកដែលត្រូវ
គេជិះគេជាន់កប់សែនជ្រៅសូមការពារនៅពេលអាសន្ន
១១សូមឱ្យអស់អ្នកដែលស្គាល់ព្រះនាមព្រះអម្ចាស់ឆាប់រួសរាន់
ទុកចិត្តព្រះអង្គជាបន្ទាន់ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ
១២ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់យើងដែលគង់កើយ
នៅក្រុងស៊ីយ៉ូនណាអ្នកអើយប្រកាសប្រាប់ហើយជនទាំងឡាយ
១៣ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេក្រែលឥតសោកស្តាយ
ព្រះអង្គមិនភ្លេចក្តីអន្តរាយសម្រែកជិតឆ្ងាយជនរងគ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១៤-២០

ក្រោយពេលព្រះយេស៊ូសម្តែងសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសិលា លោក​យ៉ាកុប និងលោកយ៉ូហានឃើញព្រះអង្គ និងសាវ័កទាំងបី មកដល់កន្លែងដែលបណ្តាជន​នៅជុំគ្នា។ នៅទីនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ហើយទូលថា៖«លោកម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្តាលឱ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក​ជាញឹកញាប់។ ខ្ញុំប្របាទបាននាំវាមកជួបសាវ័ករបស់លោកដែរ តែគេពុំអាចមើលវា​ឱ្យជាបានទេ»។ ព្រះយេស៊ូមានព្រះបន្ទូល​តបថា៖​«នែ៎! ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេង​នោះ​មកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោច ខ្មោចក៏ចេញ​ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ ពេលនោះ ក្រុមសាវ័កចូល​មកគាល់ព្រះយេស៊ូដាច់ឡែកពីគេ ហើយទូលថា៖​«ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនោះបាន?»។ ព្រះអង្គមានព្រះបន្ទូលតប​ទៅគេថា៖«មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជានឹងធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ»។

938 Views

Theme: Overlay by Kaira