អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី២៦ ខែកក្ដដា ឆ្នាំ២០២៥

គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២៤,៣-៨

លោកម៉ូសេចុះពីលើភ្នំស៊ីណៃ ទាំងនាំព្រះបន្ទូល និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេកត់ត្រាទុកនូវព្រះ បន្ទូលទាំង​ប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ បន្ទាប់​មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឱ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបា​ធ្វើជាយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់។ លោកម៉ូសេយកឈាមពាក់កណ្តាលចាក់​ទៅក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនៈ។ បន្ទាប់មក លោកយកគម្ពីរនៃសម្ពនមេត្រីមកអានឱ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្ត​ប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេ​យកឈាមទៅប្រោះលើប្រជាជន ទាំងពោល​ថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះ​អម្ចាស់ចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។

ទំនុកតម្កើងលេខ ៥០ (៤៩),១-២.៥.៧.១៤-១៥ បទព្រហ្មគីតិ

ព្រះអម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្តីដល់ខាងកើត
ព្រះជាម្ចាស់ចែងចាំងពីទីក្រុងស៊ីយ៉ូនឆើត
ដែលជាក្រុងល្អស្អាតត្រូវតាមខ្នាតឥតមានខ្ចោះ
ព្រះអង្គមានបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
១៤តង្វាយផងទាំងឡាយដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរអ្នកត្រូវតែគោរពតាម
១៥នៅពេលមានអាសន្នកុំស្លោស្លន់រកយើងភ្លាម
យើងនឹងមិននៅស្ងៀមយើងមកភ្លាមរំដោះអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,២៤-៣០

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែ​របស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់មកព្រោះស្រងែនៅ​ក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើង​ដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា៖ «លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?»។ ម្ចាស់តបវិញថា៖ «ពិតជាមាន​មារសត្រូវមកព្រោះហើយ!»​។ ពួកអ្នកបម្រើសួរលោកទៀតថា៖ «តើលោកចង់ឱ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?»។ ម្ចាស់តបថា៖ «កុំអី! បើអ្នករាល់គ្នាដក​ក្រែងលោដោយស្រូវមកជាមួយដែរ ទុកឱ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ! ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែ​ចងជាបាច់ យកទៅដុតចោល​ជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឱ្យខ្ញុំ»។

750 Views

Theme: Overlay by Kaira