អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១៩ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១២,៣៧-៤២

ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសេស ទៅក្រុងស៊ូកូត។ ពួកគេមានចំនួន​ប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេយកពីស្រុកអេស៊ីប​មកនោះ ដុតជានំប័ុងឥតមេ ដ្បិតជនជាតិអេស៊ីបដេញពួកគេ ចេញមកយ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀងសម្រាប់បរិភោគតាមផ្លូវឡើយ។ ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកអេស៊ីបអស់រយៈពេលបួនរយសាមសិបឆ្នាំ។ លុះផុតរយៈពេលបួនរយសាមសិប ឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ព្រះអម្ចាស់ នាំគ្នាចាកចេញពី​ស្រុកអេស៊ីប។ នៅយប់នោះ ជនជាតិអ៊ីស្រាអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណព្រះអម្ចាស់ ដែលបាននាំពួកគេចាកចេញពីស្រុកអេស៊ីប។

ទំនុកតម្កើងលេខ ១៣៦ (១៣៥),១.២៣-២៤.១០-១៥ បទកាកគតិ

សូមអរព្រះគុណអម្ចាស់ពេកពន់ដ្បិតព្រះអង្គមាន
ព្រះហឫទ័យសប្បុរសថ្កានប្រសើរស្មោះស្មាន
វិសាលវិសេស
២៣ពេលគេមើលងាយយើងមានទុក្ខព្រួយទ្រង់នឹកអាណិត
ដោយធម៌មេត្តាករុណាស្មោះពិតប្រសើរពិចិត្រ
ស្ថិតគ្រប់សម័យ
២៤ទ្រង់បានរំដោះយើងផុតពីគ្រោះពីកណ្តាប់ដៃ
អ្នកជិះជាន់យើងសូមធម៌ប្រពៃមេត្តាអាល័យ
ស្ថិតនៅគ្រប់ភព
១០ព្រះអង្គបានវាយសម្លាប់បំពាយកូនច្បងអេស៊ីប
ដោយធម៌មេត្តាករុណារំលេចស្ថិតនៅមិនភ្លេច
អស់កល្បតិចតួច
១១ទ្រង់ប្រោសប្រជា-ជនជាតិអ៊ីស្រា-អែលឱ្យចេញរួច
ពីស្រុកអេស៊ីបធម៌មេត្តាកួចដែលស្ថិតលន្លោច
អស់កល្បឈ្នះខ្មាំង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៧ ១.៣

អាលេលូយ៉ា! អាលេលូយ៉ា!
គួរនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សដែលមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,១៤-២១

ពួក​ខាង​គណៈ​ផារីស៊ីចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ព្រះ‌អង្គ​បាន​ប្រោស​ពួក​គេ​ឱ្យជា​ពី​ជំងឺ​ទាំង​អស់​គ្នា តែ​ព្រះ‌អង្គ​គំរាម​គេ​យ៉ាង​ម៉ឺង‌ម៉ាត់ មិនឱ្យនិយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះ‌អង្គ​ជា​នរណា​ឡើយ ដើម្បី​ឱ្យស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី​អេសាយ​ថា៖ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បានជ្រើស‌រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើឱ្យចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើងឱ្យសណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឱ្យជាតិ​សាសន៍ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅតាម​ទី‌ផ្សារ​ទេ។ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែលទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា ដែល​ហៀប​នឹងរលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំសេចក្ដី​សុចរិត​ឱ្យមាន​ជ័យ‌ជម្នះ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នាសង្ឃឹម​លើ​លោក»​។

454 Views

Theme: Overlay by Kaira