អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១២ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៩,២៩-៣៣; ៥០,១៥-២៤

លោកយ៉ាកុបផ្តែផ្តាំកូនៗដូចតទៅ៖ «បន្តិចទៀត ពុកនឹងចូលរួមជាមួយដូនតាពុកវិញហើយ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាពុក ក្នុងគុហាដែលនៅក្នុងចម្ការរបស់លោកអេប្រូន ជាជនជាតិហែត គឺក្នុងគុហាដែលនៅក្នុងចម្ការម៉ាកពេឡា ជិតភូមិ​ម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជា​ជនជាតិហែត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកអប្រាហាំ និងសពលោកស្រីសារ៉ាជាភរិយា ព្រមទាំងសពលោកអ៊ីសាក និងសពលោកស្រី​​រ៉េបេកាជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអានៅទីនោះដែរ។ លោកអប្រាហាំ​បានទិញចម្ការ និងគុហាដែលនៅក្នុងចម្ការនោះពីជនជាតិហែត»។
លោកយ៉ាកុបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅរួមជាមួយដូនតាលោក។ កាលបងៗរបស់លោកយ៉ូសែបឃើញ​ឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ហើយសងសឹកនឹងអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។ ដូច្នេះ បងៗចាត់គេឱ្យទៅជម្រាបលោកយ៉ូសែបថា «មុននឹងឪពុកយើងទទួលមរណភាពទៅ គាត់បានផ្ដែផ្តាំថា ចូរកូនៗទៅប្រាប់យ៉ូសែបថា សូមមេត្តាអត់ទោស​ឱ្យបងៗចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបាននាំគ្នាធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឱ្យ​គេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលឪពុកធ្លាប់គោរពបម្រើនោះផងទៅ!»។ កាល​លោកយ៉ូសែបបានឮដូច្នេះ លោកក៏ស្រក់ទឹកភ្នែក។ បងៗលោកនាំគ្នាមកជួបលោក​ផ្ទាល់ គេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសករ​របស់លោកប្អូនហើយ!»។ លោកយ៉ូសែបតបថា៖ «សូមកុំព្រួយបារម្ភអ្វី! ប្អូនមិន​​វិនិច្ឆ័យបងៗជំនួសព្រះជាម្ចាស់ទេ។ បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំមែន តែព្រះជាម្ចាស់បានធ្វើឱ្យការអាក្រក់នេះ ប្រែទៅជាបង្កើតផលល្អវិញ ដូចយើងឃើញនៅថ្ងៃ​នេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ ឥឡូវនេះ សូមបងៗកុំព្រួយ​បារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅបងៗ»។ លោកយ៉ូសែបលើកទឹកចិត្តបងៗដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។ លោកយ៉ូសែប ព្រមទាំងក្រុមគ្រួសារឪពុករបស់លោក តាំងទីលំនៅក្នុងស្រុកអេស៊ីប។ លោកយ៉ូសែបរស់បានមួយរយដប់​ឆ្នាំ។ លោកបានឃើញចៅទួតដែលកើតពីអេប្រាអ៊ីម ជាកូនរបស់គាត់ផង។ មិនតែ​ប៉ុណ្ណោះ​សោត លោកក៏បានទទួលកូនរបស់ម៉ាគៀរ ជាកូនរបស់ម៉ាណាសេ ធ្វើជាកូន​របស់លោកផ្ទាល់ទៀត។ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងប្រទានឱ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។

ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៧ បទកាកគតិ

ចូរយើងតម្កើងលើកព្រះខ្ពស់ឡើងព្រមទាំងប្រកាស
ព្រះនាមព្រះអង្គឱ្យបានឮច្បាស់ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
ចូរច្រៀងបទថ្វាយតម្កើងកុំណាយរៀងរាល់វេលា
រៀបរាប់អំពីសព្វអស់កិច្ចការសុទ្ធតែអស្ចារ្យ
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើងព្រោះតែព្រះយើងជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ខ្ពង់ខ្ពស់បំផុតចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះដែលមានតេជះបារមីត្រចង់
ស្វែងរកព្រះភក្ត្ររបស់ព្រះអង្គកុំនៅរេរង់
ឈប់ឈរសោះឡើយ
ពូជពង្សរបស់អប្រាហាំទាំងអស់នៅបម្រើស្រេច
កូនចៅយ៉ាកុបដ៏ល្អបណ្តាច់ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ទ្រង់គឺជាព្រះរបស់យើងអើយ
កុំនៅបង្អង់រេរង់តោះតើយគឺព្រះនោះហើយ
គ្រប់គ្រងផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ៤,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូនព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ត បងប្អូនពិតជាមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,២៣-៣៣

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ។ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់​ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា “បេលសេប៊ូល” ទៅហើយ គេមុខជា​ឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះ​រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន។ កុំខ្លាចពួក​អ្នកទាំងនោះឡើយ ដ្បិតកាណ៍លាក់កំបាំងទាំងអស់នឹងត្រូវបើកឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយ​ប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹប​ដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចសម្លាប់ព្រលឹងបាននោះឱ្យ​សោះ! គឺត្រូវខ្លាចព្រះជា​ម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយធ្លាក់ទៅក្នុងភ្លើងនរក​បាន។ ធម្មតាគេលក់ចាប់ពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់​ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំង​​អស់​ទៅទៀត។ អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះវិញ​នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ។ រីឯអ្នកណា​បដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្សលោក ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់​អ្នកនោះ នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ»។

521 Views

Theme: Overlay by Kaira