អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តលូអ៊ីស ហ្គូនហ្សាក ជាបព្វជិត

លោកលូអ៊ីស (១៥៦៨-១៥៩១) ធ្វើរាជបម្រើព្រះមហាក្សត្រអេស្ប៉ាញ។ កាលអាយុ១៧ឆ្នាំ លោកចូលក្នុងក្រុមគ្រួសារ “សហជិវិនព្រះយេស៊ូ​​” ហើយលះបង់សិទ្ធិទទួលកេរមត៌ករបស់ខ្លួន។ តាំងពីអាយុប្រាំបួនឆ្នាំ លោកសន្យាថា​ នឹងនៅព្រហ្មចារីអស់មួយជីវិត។ នៅឆ្នាំ ១៥៩១ មានជំងឺអាសន្នរោគរាត្បាតនៅក្រុងរ៉ូម។ លោកឧស្សាហ៍ព្យាបាលអ្នកជំងឺ ហើយត្រូវឆ្លងជំងឺអាសន្នរោគស្លាប់ដូចគេក្នុងជន្មាយុម្ភៃឆ្នាំ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១២,១-១០

បងប្អូនជាទីស្រឡាញ់!
តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសឱ្យខ្ញុំនិមិត្តឃើញ និងសម្តែងឱ្យខ្ញុំដឹង។ ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រីស្ត កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅស្ថានសួគ៌ជាន់ទីបី (ក៏ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយ​គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំក៏ដឹង​ថា ព្រះអម្ចាស់បានលើកបុរសនោះទៅដល់ស្ថានបរមសុខ (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ គាត់បានឮព្រះបន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។ ខ្ញុំអួតតែពីបុរសនោះ។ រីឯ​ខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិន​បើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្តីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឱ្យខ្ញុំអួតខ្លួនព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គ​បានសម្តែងឱ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់​មារសាតាំងមកធ្វើទារុណកម្មខ្ញុំ កុំឱ្យខ្ញុំអួតខ្លួនបានឡើយ។ ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមទ្រង់មេត្តាដក​យកបន្លានេះចេញពីរូបកាយខ្ញុំ។ ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ការប្រណីសន្តោសរបស់យើងល្មមគ្រប់គ្រាន់ដល់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹង​លេច​ចេញមកយ៉ាងខ្លាំងបំផុតក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពី​ភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បី​ឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តមកសណ្ឋិតនៅលើខ្ញុំ។ ហេតុនេះ ព្រោះតែព្រះគ្រីស្ត ខ្ញុំអរសប្បាយនៅពេលខ្ញុំទន់ខ្សោយ នៅពេលគេជេរ​ប្រមាថ? នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។

ទំនុកតម្កើងលេខ ៣៤ (៣៣),៨-១៣ បទកកាកគតិ

ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
១០ឱប្រជារាស្ត្ររបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូបចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ
១២ឱកូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៣តើមាននរណាចង់បានសង្ខារយឺនយូរត្រចះ
មានអ្វីគ្រប់យ៉ាងមិនខ្វះទាស់សោះហើយចង់នៅរស់
សុខសាន្តឬទេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏​ច្រើន ទ្រង់បានដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,២៤-៣៤

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្រឡាញ់ម្ចាស់ម្នាក់ ខ្លាំងជាងម្ចាស់ម្នាក់ទៀត យកចិត្តទុកដាក់បម្រើម្នាក់ ច្រើនជាងម្នាក់ទៀតជាពុំ​ខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យ​សម្បត្តិទុកជាព្រះផងបានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំ​​ឱ្យ​ខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំង​កាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀក​បំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិន​ដែលច្រូតកាត់ មិនដែលប្រមូលដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែល​គង់នៅស្ថានបរមសុខទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានតម្លៃលើស​បក្សាបក្សីទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឱ្យវែងបានដែរ សូម្បីតែបន្តិច​ក៏មិនបានផង។ ហេតុដូចម្តេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់?។ ចូរ​សង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ​ត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពី​សម័យដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្តល់សម្រស់ឱ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹង​ទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុ​នេះ កុំខ្វល់ខ្វាយដោយពោលថា “​យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?” នោះ​ឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯ​ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរ​ស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន ទើប​​ព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមានឡើងនៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើ​មានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះបានហើយ»។

418 Views

Theme: Overlay by Kaira