អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស

ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៥,១៤-២១

បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជម្រុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់នោះ មនុស្សទាំងអស់​ក៏ដូចជាស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអស់​អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿងសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើង​ឈប់រាប់អាននរណាម្នាក់តាមរបៀបធម្មតាហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាម​របៀបមុនទៀតឡើយ។ ប្រសិនបើអ្នកណាម្នាក់រួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើត​ជាថ្មី អ្វីៗ​ពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់ប្រែមកជាថ្មីវិញហើយ។ ការទាំងនេះកើតមកពីព្រះជាម្ចាស់ដែលសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គ ដោយសារព្រះគ្រីស្ត ហើយដែលទ្រង់បានប្រទានឱ្យយើងមានមុខងារសម្រុះសម្រួល​មនុស្សម្នា ឱ្យជានានឹងព្រះអង្គវិញដែរ។ នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បាន​សម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូត​របស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនដោយសារយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឱ្យព្រះជាម្ចាស់សម្រុះ​សម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ! ព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែ​ព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិត រួមជាមួយព្រះគ្រីស្តដែរ។

ទំនុកតម្កើងលោកតូប៊ីត ១០៣ (១០២),១-៤.៨-៩.១១-១២ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំលឹកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលា​ដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យបោកបោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខេខឹងអ្វីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១១មេឃនៅខ្ពស់ឆ្ងាយសន្លឹមអន្លាយពីភពផែនដី
ព្រះទ័យព្រះម្ចាស់ដែលធ្លាប់ប្រណីក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមនុស្សសប្បាយចិត្ត ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំ​និតឱ្យយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៣-៣៧

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យ​សម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ។ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ងរបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយក​ផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសក្សី ព្រោះក្រុងយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏​ឧត្ដម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឱ្យសក់របស់អ្នកទៅជាសឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ ត្រូវនិយាយឱ្យទៀងទាត់ បើ “មែន” ឱ្យប្រាកដជា “មែន” បើ “ទេ” ឱ្យប្រាកដជា “ទេ”។ រីឯពាក្យពន្លើស​សុទ្ធតែ​មកពីមារកំណាចទាំងអស់។

170 Views

Theme: Overlay by Kaira