អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ១២,១.៥-១៥.២

​លោកតូប៊ីតហៅកូនគាត់មក ហើយមានប្រសាសន៍ថា៖ «តើយើងត្រូវយកអ្វីធ្វើជា​ថ្លៃឈ្នួលឱ្យអ្នកដែលជូនដំណើរកូន?»។ អ្នកទាំងពីរហៅទេវទូតរ៉ាផាអែល ហើយ​សូមឱ្យគាត់សុខចិត្តទទួលទ្រព្យសម្បតិ្តដែលគេបាននាំយកមកចំនួនពាក់កណ្តាល។ តែទេវទូត​រ៉ាផាអែលនិយាយការពិតប្រាប់អ្នកទាំងពីរដោយស្ងាត់ៗថា៖ «ចូរអរព្រះគុណព្រះជាម្ចាស់នៃស្ថានបរមសុខ! ចូរលើកតម្កើងព្រះនាមព្រះអង្គនៅមុខសត្វលោកទាំងអស់ដែលមានជីវិត! ព្រោះព្រះអង្គមានធម៌មេត្តាករុណាចំពោះអ្នកទាំងពីរយ៉ាងខ្លាំង។ យើងត្រូវលាក់សេចក្តីអាថ៌កំបាំងរបស់សេ្តច តែត្រូវប្រកាសស្នាព្រះហស្តរបស់ព្រះ​អម្ចាស់ និងលើកតម្កើងព្រះអង្គ ធ្វើដូច្នេះពិតជាការប្រពៃណាស់។ ការអធិដ្ឋាន ការ​តមអាហារ និងការចែកទាន ប្រសើរជាងមាសប្រាក់ទៅទៀត ដ្បិតការចែកទានធ្វើ​ឱ្យរួចពីក្តីស្លាប់ ជម្រះមនុស្សឱ្យរួចពីអំពើបាប និងធ្វើឱ្យព្រះអម្ចាស់អាណិតមេត្តាផ្តល់ជីវិតអស់កល្បជានិច្ចផង។ អ្នកប្រព្រឹត្តអំពើបាប មិនគោរពធម្មវិន័យ នឹងត្រឡប់ទៅ​ជាខ្មាំងសត្រូវរបស់ខ្លួន។ ខ្ញុំសូមប្រាប់សេចក្តីពិតដោយមិនលាក់លៀមអ្វីឡើយ។ ពេលណាលោកអង្វរព្រះអម្ចាស់ទាំងទឹកភ្នែក ពេល​ណាលោកបោះបង់អាហារចោលទៅកប់សាកសព ពេលណាលោកលាក់សាកសពនៅក្នុងផ្ទះវេលាថ្ងៃ ដើម្បីយកទៅ​កប់នៅវេលាយប់ កាលនោះខ្ញុំបានយកពាក្យអង្វររបស់លោកទៅថ្វាយព្រះអម្ចាស់។ ដោយលោកបានគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ លោកត្រូវឆ្លងកាត់ទុក្ខលំបាក ដើម្បី​ឱ្យព្រះអង្គល្បងមើលចិត្តលោក។ តែឥឡូវនេះ ព្រះអម្ចាស់ចាត់ខ្ញុំឱ្យមកព្យាបាល​លោកឱ្យបានជា និងរំដោះនាងសារ៉ាជាភរិយារបស់កូនលោក ឱ្យរួចពីអំណាចរបស់បិសាចដែរ។ ខ្ញុំឈ្មោះរ៉ាផាអែល ជាទេវទូតមួយរូប ក្នុងចំណោមទេវទូតទាំងប្រាំពីរ ដែលឈរនៅមុខព្រះភក្ត្រព្រះអម្ចាស់។ ឥឡូវដល់ពេលខ្ញុំត្រឡប់ទៅព្រះអម្ចាស់ដែលចាត់ខ្ញុំឱ្យមកហើយ! អំណើះតទៅ អ្នករាល់គ្នាត្រូវបន្តការអរព្រះគុណព្រះជាម្ចាស់ និងតំណាលពីការអស្ចារ្យទាំងអស់ដែលព្រះអង្គបានប្រព្រឹត្តផង»។

ទំនុកតម្កើងលោកតូប៊ីត ១៣,២.៧-៨ បទកាកគតិ

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់
ដែលមានព្រះជន្មរស់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច
សូមលើកតម្កើងព្រះរាជ្យថ្កុំថ្កើងឥតបីមានភ្លេច
គឺព្រះអង្គហើយដែលដាក់ទោសពិតឬមួយអាណិត
ប្រណីមេត្តា
គឺព្រះអង្គហើយដែលឱ្យសះស្បើយឬអស់ជីវ៉ា
សព្វមនុស្សក្នុងលោកឥតមាននរណាគេចផុតរួចបាន
បារមីទ្រង់ទេ
ព្រះអង្គប្រព្រឹត្តជាប្រយោជន៍ពិតអស់ទាំងកិច្ចការ​​
ធ្វើជាប្រយោជន៍ដល់អ្នករាល់គ្នាសូមឱនកាយា
អរព្រះគុណណាស់
សូមលើកតម្កើងកុំធ្វើឫកឆ្មើងលើកព្រះអម្ចាស់
ទ្រង់យុត្តិធម៌សូមតម្កើងព្រះមហាក្សត្រតេជះ
សោយរាជ្យរៀងទៅ
រីឯខ្ញុំវិញខ្ញុំឃ្លាតចាកចេញពីទឹកពីដី
ជាទីស្រឡាញ់ជាទីរមណីយសូមប្រោសអភ័យ
អរព្រះគុណដែរ
ខ្ញុំបង្ហាញប្រាប់ឱ្យអស់អ្នកបាបស្គាល់ជាហូរហែរ
ថាព្រះអង្គមានតេជះពូកែខ្លាំងក្លាបំបែរ
បារមីអស្ចារ្យ
ឱអស់អ្នកបាបកាន់ចិត្តសុភាពត្រឡប់វិលណា
មករកព្រះអង្គកុំនៅរេរាកាន់ធម៌កាន់អាថ៌
យុតិ្តសុចរិត
ទ្រង់នឹងអាសូអ្នកឱ្យបាត់ថ្ងូរទ្រង់ប្រោសអាណិត
ប្រណីរាល់គ្នាអនុគ្រោះមែនពិតរាក់ទាក់ជិតសិ្នទ្ធ
ស្រឡាញ់មេត្តា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៨-៤៤

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនមនុស្សម្នាថា៖ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យឱ្យមែនទែន។ អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជន​យកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេន ជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។

405 Views

Theme: Overlay by Kaira