អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ក្រហម

ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣

បុណ្យរម្លឹក
សន្ដឆាល ល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅយូហ្គាន់ដា

​នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ទជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៥១,១២-២០

បពិត្រព្រះអម្ចាស់! ខ្ញុំសូមអរព្រះគុណព្រះអង្គ សូមច្រៀងបទសរសើរតម្កើងព្រះអង្គ ខ្ញុំសូមលើកតម្កើងព្រះនាមព្រះអម្ចាស់។ កាលខ្ញុំនៅក្មេងនៅឡើយ គឺមុនពេលខ្ញុំដើរផ្សងព្រេងក្នុងពិភពលោក ខ្ញុំបានស្វែងរកព្រះប្រាជ្ញាញាណ ដោយទូលអង្វរសុំព្រះអម្ចាស់ឥតលាក់លៀមឡើយ។ នៅខាងមុខព្រះវិហារ ខ្ញុំអង្វរសុំឱ្យបានទទួលព្រះប្រាជ្ញាញាណ ខ្ញុំក៏ស្វែងរកព្រះប្រាជ្ញាញាណរហូតដល់អវសាននៃជីវិត។ ពេលព្រះប្រាជ្ញាញាណ​ចម្រើនឡើង ព្រះអង្គប្រៀបដូចជាផ្លែទំពាំងបាយជូរកំពុងទុំ ហើយជា​សេចក្តីសប្បាយរីករាយនៅក្នុងចិត្តខ្ញុំ។ ខ្ញុំដើរតាមមាគ៌ាដ៏ទៀងត្រង់ គឺតាំងពីក្មេងមក ខ្ញុំដើរតាម​ដានព្រះប្រាជ្ញាញាណ។ ខ្ញុំប្រុងត្រចៀកស្តាប់បន្តិច ទើបខ្ញុំទទួលព្រះប្រាជ្ញាញាណ ព្រមទាំងទទួលពាក្យអប់រំជាច្រើន។ ខ្ញុំចម្រើនឡើងក៏ដោយសារព្រះប្រាជ្ញាញាណដែរ។ ខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានព្រះប្រាជ្ញាញាណឱ្យខ្ញុំ។ ខ្ញុំសម្រេចចិត្តប្រព្រឹត្តតាមព្រះប្រាជ្ញាញាណ ហើយខំប្រព្រឹត្តអំពើល្អ ខ្ញុំមិនខកចិត្ត​ឡើយ។ ខ្ញុំប្រយុទ្ធយ៉ាងខ្លាំងរួមជាមួយព្រះប្រាជ្ញាញាណ ខ្ញុំក៏ខំប្រតិបត្តិតាម​ធម្មវិន័យយ៉ាងម៉ត់ចត់ដែរ។ ខ្ញុំបានលើកដៃអង្វរព្រះជាម្ចាស់ ទាំងនឹកស្តាយ ដោយ​មិនបានធ្វើតាមព្រះប្រាជ្ញាញាណជានិច្ច។ ខ្ញុំបានតម្រង់ចិត្តខ្ញុំឆ្ពោះទៅរកព្រះប្រាជ្ញា​​ញាណ។ ខ្ញុំមានចិត្ដស្អាតបរិសុទ្ធ ហើយខ្ញុំក៏រកឃើញព្រះប្រាជ្ញាញាណ។ ព្រះអម្ចាស់ប្រទានឱ្យខ្ញុំចេះរិះគិតពិចារណាដោយសារព្រះប្រាជ្ញាញាណ តាំងពីដើមរៀងមក​ដែរ។ ហេ​តុនេះហើយ បានជាព្រះប្រាជ្ញាញាណមិនបោះបង់ចោលខ្ញុំឡើយ​។

ទំនុកតម្កើងលេខ ១៩(១៨),៨-១១ បទកាកគតិ

ព្រះធម្មវិន័យល្អលះឥតបីប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តមនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចីរកាលតទៅគង់វង់ការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចេត្រពេកកូវដែលហូរចេញទៅ
ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១១,២៧-៣៣

​នៅគ្រានោះ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កម្តងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ បូជាចារ្យ និងពួកធម្មាចារ្យ នាំគ្នាមកជួបព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឱ្យលោកអាចធ្វើការ​ទាំងនេះបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរ អស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើ​​អំណាចអ្វី។ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឱ្យមកធ្វើពិធី​ជ្រមុជទឹក? ព្រះជាម្ចាស់ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះ​ជាម្ចាស់បានចាត់លោកយ៉ូហានឱ្យមក គាត់មុខជានឹងសួរយើងថា ហេតុអ្វីបានជា​អ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ផ្ទុយទៅវិញ បើយើងឆ្លើយថា មនុស្សបានចាត់​លោកឱ្យមក (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំ​ធ្វើ​ការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។

429 Views

Theme: Overlay by Kaira