អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ១៧,១-១៥

ព្រះអម្ចាស់បានបង្កើតមនុស្សពីដីមក ព្រះអង្គក៏ធ្វើឱ្យមនុស្សត្រឡប់ទៅជាដីវិញដែរ។ ព្រះអង្គបានកំណត់ចំនួនថ្ងៃនៃជីវិតមនុស្ស តាមកំរិតជាក់លាក់ ព្រះអង្គក៏​ប្រគល់ឱ្យមនុស្សមានអំណាចលើអ្វីៗដែលនៅលើផែនដីដែរ។ ព្រះអម្ចាស់បង្កើត​មនុស្សឱ្យមានលក្ខណៈដូចព្រះអង្គ គឺទ្រង់ប្រទានឱ្យមនុស្សមានអំណាចដូចព្រះអង្គ​។ ព្រះអង្គធ្វើឱ្យសត្វទាំងប៉ុន្មានខ្លាចមនុស្ស ហើយឱ្យមនុស្សគ្រប់គ្រងលើសត្វតិរច្ឆាន​ និងលើបក្សាបក្សីទាំងឡាយផង។ ព្រះអម្ចាស់ប្រោសប្រទានឱ្យមនុស្សមានសុភនិច្ឆ័យចេះនិយាយ មើលឃើញ ស្តាប់ឮ និងមានស្មារតីសម្រាប់រិះគិតពិចារណា។ ព្រះអង្គ​​ប្រោសប្រទានឱ្យមនុស្សបានពោរពេញដោយចំណេះ និងប្រាជ្ញា ព្រះអង្គក៏បង្ហាញឱ្យគេស្គាល់ការអ្វីល្អ និងការអ្វីអាក្រក់ដែរ។ ព្រះអង្គដាក់ពន្លឺរបស់ព្រះអង្គក្នុងចិត្តមនុស្ស ដើម្បីបង្ហាញភាពថ្កុំថ្កើងនៃស្នាព្រះហស្តរបស់ព្រះអង្គឱ្យគេស្គាល់។ ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយរៀបរាប់ពីលក្ខណៈដ៏ប្រសើរអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអង្គផង។ ព្រះអម្ចាស់មិនគ្រាន់តែប្រទានឱ្យគេមានចំណេះដឹងប៉ុណ្ណោះទេ គឺទ្រង់ប្រោសប្រទានទាំងធម្មវិន័យថែមទៀតផង ដើម្បីឱ្យគេមានជីវិត។ ព្រះអង្គចងសម្ព័ន្ធមេត្រីអស់កល្បជានិច្ចជាមួយពួកគេ ហើយសម្តែងការវិនិច្ឆ័យរបស់ព្រះអង្គឱ្យគេស្គាល់ផង។ មនុស្សបានឃើញភាពឧត្តុងឧត្តមរបស់ព្រះអង្គផ្ទាល់នឹងភ្នែក ហើយក៏បានឮព្រះសូរសៀងប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយផ្ទាល់ត្រចៀក​ដែរ។ ព្រះអង្គមានព្រះបន្ទូលមកកាន់មនុស្សលោកថា៖ «ចូរចៀសឱ្យផុតពីអំពើទុច្ចរិតគ្រប់យ៉ាង»។ ព្រះអង្គក៏ប្រទានវិន័យដល់មនុស្សម្នាក់ៗ ដើម្បីឱ្យគេចេះរស់នៅ​ជាមួយគ្នា។ ព្រះអម្ចាស់ទតឃើញអ្វីៗទាំងអស់ ព្រះអង្គឈ្វេងយល់កិរិយាមារយាទរបស់មនុស្សលោកគ្រប់ពេលវេលា ពួកគេពុំអាចលាក់ខ្លួនពីព្រះអង្គបានឡើយ។

ទំនុកតម្កើងលេខ ១០៣ (១០២),១៣-១៨ បទកាកគតិ

១៣ឪពុកអាណិតថ្នាក់ថ្នមផ្តេកផ្តិតកូនមានទាំងអស់
ព្រះក៏មេត្តាអាសូរស្រណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ
១៤ព្រះអង្គជ្រាបថាមនុស្សយើងនេះណាកើតមកពីអ្វី
ព្រះអង្គមិនភ្លេចយើងទាំងប្រុសស្រីគឺកើតពីដី
ដែលសូនមកទេ
១៥អាយុជីវិតមនុស្សយើងរីកស្វិតផ្លាស់ប្តូរប្រួលប្រែ
ដូចផ្កាដែលរីកនៅតាមវាលដែរឬស្មៅតែងតែ
ក្រៀមស្វិតរញម
១៦ពេលខ្យល់បកបោកផ្កាក៏វិយោគទាំងទុក្ខរណ្តំ
ត្រូវរោយលំអងស្រពោនក្រៀមក្រំឥតទុកស្នាមផង
វក់វីរខ្ទាំងខ្ទេច
១៧តែព្រះហប្ញទ័យករុណាប្រណីព្រះអង្គមិនភ្លេច
មេត្តាដល់អ្នកកោតខ្លាចជានិច្ចមិនដែលកែគេច
ដរាបរៀងទៅ
១៨ប្រសិនគេកាន់ជាប់តាមសម្ព័ន្ធមិនមានអាស្រូវ
ទាំងប្រតិបត្តិតាមបញ្ជាជាផ្លូវព្រះល្អពេកកូវ
ឥតភ្លេចសោះនោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រះអង្គសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៣-១៦

មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើវា ប៉ុន្តែ ក្រុមសាវ័ក​ស្តីបន្តោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហប្ញទ័យ​ណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូច​ក្មេងតូចមួយទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ បន្ទាប់មក​ ព្រះអង្គឱបក្មេងទាំងនោះ ហើយប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្តពីលើ​​។

231 Views

Theme: Overlay by Kaira