អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍​ អាទិត្យទី០៦
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! មុនព្រះយេស៊ូយាងចេញពីលោកនេះទៅ ព្រះអង្គមានព្រះបន្ទូល​សន្យា​នឹង​ប្រ​ទាន​ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យសាវ័ក។ ព្រះវិញ្ញាណក៏យាងមកមែន ហើយ​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​គេឱ្យ​យល់​គម្រោង​ការ​ដ៏​អស្ចារ្យរបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ឡើងៗផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៨,២២-២៨

លោកប៉ូលស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិច រួចលោកចេញដំណើរទៅសាជាថ្មី ដោយឆ្លង​កាត់​ស្រុក​កាឡា​ទី ​និង​ស្រុកព្រីគី ទាំងពង្រឹងជំនឿពួកសាវ័កទាំងអស់ផង។ មានជនជាតិយូដាម្នាក់ឈ្មោះ​ អប៉ូឡូស​ ជាអ្នក​ស្រុក​អាឡិច​សង់​ឌ្រីមកនៅក្រុងអេភេសូ។ គាត់ជាមនុស្សមានវោហា ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់ គាត់បានទទួលការអប់រំអំ​ពី​មាគ៌ារបស់​ព្រះ​អម្ចា​ស់ និងមានចិត្តឧស្សាហ៍មោះមុត។ គាត់ប្រកាស​ព្រះបន្ទូល ហើយ​ប៉ិន​ប្រសប់បង្រៀន​គេយ៉ាង​ច្បាស់លាស់​អំពី​ព្រះ​យេស៊ូផង។ ក៏ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹករបស់លោកយ៉ូហានប៉ុណ្ណោះ។ គាត់បានបង្រៀនគេក្នុងធម្ម​សាលាដោយចិត្តអង់អាច។ កាលនាងព្រីស៊ីឡា និងលោកអគីឡាសបានឮគាត់បង្រៀនដូច្នេះ គេអញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រមទាំងពន្យល់គាត់ឱ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ បន្ទាប់មក ដោយលោក​អប៉ូឡូស​មាន​បំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ បងប្អូននាំគ្នាលើកទឹកចិត្តគាត់ឱ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាប​ក្រុម​សាវ័កនៅ​ស្រុកនោះឱ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បាន​ជួយអស់អ្នក​ជឿនៅទី​នោះ​យ៉ាង​ច្រើនតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំង​អស់​ និង​វែកញែកគម្ពីរបញ្ជាក់ប្រាប់គេថា ព្រះ​យេស៊ូពិតជាព្រះគ្រីស្តមែន ។

ទំនុកតម្កើងលេខ ៤៧ (៤៦), ២-៣.៨-១០ បទកាកគតិ

ឱជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត
១០ពួកមេដឹកនាំមកមីរជួបជុំឥតមានខកខាន
ជាប្រជាជនវិសុទ្ធថ្កើងថ្កានព្រះដ៏ចំណាន
អប្រាហាំថ្លៃ
ដ្បិតមហាក្សត្រម្ចាស់ផែនដីស្ថិតក្រោមម្លប់បារមី
អំណាចព្រះម្ចាស់ខ្លាំងលើសអ្វីៗក្នុងនាលោកីយ៍
គ្មានអ្វីស្មើផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបិតាបានចាត់ព្រះគ្រីស្តឱ្យយាងមក​ក្នុងលោក។ ឥឡូវនេះ ព្រះគ្រីស្តយាង​ចេញពី​លោក​​​នេះទៅឯព្រះបិតាវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២៣-២៨

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖ «នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល​អ្នក​​រាល់គ្នាទូលសុំព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជានឹងប្រទានឱ្យអ្នករាល់គ្នាជាមិនខាន។ មកដល់ពេលនេះ អ្នករាល់គ្នា​ពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ! អ្នករាល់គ្នានឹងបានទទួល ហើយអ្ន​ករាល់​គ្នា​នឹងមា​នអំ​ណរ​ពេញ​លក្ខណៈ។ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្តីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹង​និយាយ​យ៉ាង​ច្បាស់ៗប្រាប់អ្នករាល់គ្នាអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសុំអ្វី​ៗពី​ព្រះ​បិតាក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឱ្យអ្នករាល់គ្នាឡើយ ដ្បិត​ព្រះបិតា​មាន​ព្រះ​ហឫ​ទ័យ​ស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថា ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំបានចេញ​ពីព្រះ​បិតា​មក​ក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។

បពិត្រព្រះបិតាជាទីស្រឡាញ់! ក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះគ្រីស្តដែល​បានបូ​ជាព្រះ​ជន្ម​។ ​យើងខ្ញុំក៏នាំគ្នាអង្វរព្រះអង្គរួមជាមួយព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តា​ប្រទាន​ព្រះ​វិញ្ញាណឱ្យយាងមក​សណ្ឋិត​ជា​មួយ​យើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ ជាព្រះបុត្រាដែលគង់នៅជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ ដោយ​រួម​ជា​មួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំ សូមឱ្យ​យើង​ខ្ញុំរួម​ស្លាប់​រួមរស់​ជា​មួយ​ព្រះបុត្រា ក្នុងគ្រប់កិច្ចការប្រចាំជីវិតយើងខ្ញុំផង។

687 Views

Theme: Overlay by Kaira