អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសោរ៍ អាទិត្យទី០៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១៣,១៥-១៧.២០-២១

បងប្អូនជាទីស្រឡាញ់!
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាម​ព្រះអង្គ។ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងយញ្ញបូជាបែបនេះ។ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្តាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះជាម្ចាស់។ បើបងប្អូនស្តាប់បង្គាប់លោក លោក​នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោក​បំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ ព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្តីសុខសាន្ត ទ្រង់បានប្រោសព្រះយេស៊ូជាព្រះអម្ចាស់នៃយើងឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រីស្តជាគង្វាលដ៏ប្រសើរឧ​​ត្តមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មីដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច ដោយសារ​ព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឱ្យបងប្អូនមានសមត្ថភាពនឹង​ប្រព្រឹត្តអំពើល្អគ្រប់យ៉ាងតាមព្រះហប្ញទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេច​ការអ្វីដែលគាប់ព្រះហប្ញទ័យព្រះអង្គនៅក្នុងយើង តាមរយៈព្រះយេស៊ូគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាលមើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសមភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅលើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយប្រទានឱ្យកាយមានកម្លាំង
ទ្រង់នាំខ្ញុំតាមផ្លូវសុចរិតល្អល្អះប្រណីតភ្លឺចិញ្ចាំង
ព្រះកិត្តិាមល្បីក្លាខ្លាំងគ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគអាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសាបំពេញកែវស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គលហប្ញទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែរហូរឥតមានឈប់ឈរមួយជីវិ
ដរាបណាជីវិតនៅមានខ្ញុំរស់សុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីតព្រះអង្គម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គ​ជាគង្វាលដ៏ពិតប្រាដក! យើងខ្ញុំស្តាប់ព្រះសូរសៀងព្រះអង្គ យើងខ្ញុំដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៣០-៣៤

ក្រុមសាវ័កដែលព្រះយេស៊ូចាត់ឱ្យទៅវិលត្រឡប់មកគាល់ព្រះអង្គវិញ​ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្តីទាំងអស់ដែលគេបានបង្រៀន។ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឱ្យព្រះយេស៊ូ និងក្រុមសាវ័ករក​ពេលបរិភោគពុំបាន​សោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរនាំគ្នា​មកកន្លែងស្ងាត់ដាច់ឡែកពីបណ្តាជនសម្រាក់បន្តិចសិន»។ ព្រះយេស៊ូក៏យាងចុះទូកជាមួយក្រុមសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ប៉ុន្តែ មានមនុស្សជាច្រើន​បានឃើញព្រះយេស៊ូ និងក្រុមសាវ័កចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសាវ័ក​​ ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។​ កាលព្រះយេស៊ូយាងឡើង​ពីទូកមក ទ្រង់​ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហប្ញទ័យអាណិតអាសូរគេពន់​ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀប​បីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្តីផ្សេងៗជាច្រើន។

499 Views

Theme: Overlay by Kaira