អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍អាទិត្យទី០២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦

សូមចុចទីនេះ

លោកហ្វ្រង់ស្វ័រ (១៥៦៧-១៦២២) កើតនៅក្នុងគ្រួសារត្រកូលខ្ពង់ខ្ពស់មួយនៅភូមិសាលក្នុង​ស្រុក​សាវ័រ (ប្រទេសបារាំងសព្វថ្ងៃ )។ លោក​យកចិត្ត​ទុក​ដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ៣៥ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាល​ព្រះ​សហ​គមន៍​​ក្រុង​សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម បូជា​ចារ្យ។ នៅឆ្នាំ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជិកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​ល​ទៅសួរសុខទុក្ខនាងអេលីសាបិត”។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពី​គោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង ។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១,១-៤.១១-១២.១៩.២៣-២៧

កាលព្រះបាទសាអ៊ូលសោយទិវង្គតផុតទៅ ដោកដាវីឌវាយឈ្នះជនជាតិអាម៉ាឡេក ហើយវិលត្រឡប់មកក្រុងស៊ីឡាក់វិញ លោកក៏ស្នាក់នៅក្រុងនោះពីរថ្ងៃ។ នៅថ្ងៃទីបីមានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសាអ៊ូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយ​រោយដីលើក្បាលជាសញ្ញាកាន់ទុក្ខ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយ​បង្គំ។ លោកដាវីឌសួរថា៖« អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទភៀកខ្លួនចេញពីជំរំអ៊ីស្រាអែល»។ លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖«ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយនៅពេលប្រយុទ្ធ ហើយទាហានជាច្រើនស្លាប់ សូម្បីតែព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ លោកដាវីឌចាប់ហែកសម្លៀកបំពាក់របស់លោក អស់អ្នកដែលនៅជាមួយលោក ដ៏ធ្វើដូចលោកដែរ។ ពួកគេ​កាន់ទុក្ខ យំ​សោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ព្រះបាទសាអ៊ូល សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលដែលបានបូជាជីវិតនៅលើសមរភូមិ។
លោកដាវីឌស្មូតពាក្យទំនួញដូចតទៅ៖ «អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវិរជន​របស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាទាហានដ៏ខ្លាំង​ត្រូវបាត់បងជីវិតដូច្នេះ? ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឱ្យ​ស្រឡាញ់ និងគោរពរាប់អាន ពេលរស់គឺរស់ជាមួយគ្នា ហើយពេលសោយទីវង្គត​ក៏សោយទីវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចឥន្រ្តី ហើយខ្លាំងដូច​សិង្ហ។ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ ​ចូរយំស្រណោះព្រះបាទសាអ៊ូលទៅ​ ព្រោះទ្រង់តែងប្រទានឱ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿង ត្រចះត្រចង់​ព្រមទាំងមានរំយោលមាសទៀតផង។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?។ ហេតុអ្វីបានជាសម្តេចយ៉ូណាថានត្រូវខ្មាំងវាយប្រហារ​នៅលើកំពូលភ្នំដូច្នេះ?។ បងយ៉ូណាថានអើយ! ខ្ញុំឈឺចុកចាប់ខ្លោចផ្សា ដោយសារ​បាត់បង់រូបបង បងមានតម្លៃសម្រាប់ខ្ញុំណាស់ សេចក្តីស្រឡាញ់របស់បង ប្រសើរជាងសេចក្តីស្រលាញ់របស់ស្រីៗទៅទៀត។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាវីរបុរសដ៏ឆ្នើមត្រូវិនាសអន្តរាយអស់ដូច្នេះ?»។

ទំនុកតម្កើងលេខ ៨០​ (៧៩),២-៣.៥-៧) បទព្រហ្មគីតិ

២.ព្រះម្ចាស់ជាគង្វាលអ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែបដែលព្រះអង្គបានដឹកនាំ
ដូចជាអ្នកគង្វាលចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុមសូមសម្តែងព្រះបារមី
៣.ឱ្យពួកកុលសម្ព័ន្ធអេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តីសូមទ្រង់លៃជួយសង្គ្រោះ
៥.បពិត្រព្រះជាម្ចាស់ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ
ខ្ពស់ហួសព្រះទាំងឡាយម្តេចមិនស្រាយពិរោធចេញ
៦.មេ្តចទ្រង់មកដាក់ទោសចាប់កំហុសយើងទៅវិញ
ឱ្យទឹកភ្នែកហូរចេញដូចគង្គាមិនចេះចប់
៧.ទ្រង់ធ្វើឱ្យប្រជាជិតខាងគ្នាឈ្លោះសំអប់
ដណ្តើមមិនចេះស្កប់យកទឹកដីរបស់យើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២០-២១

ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ ។

780 Views

Theme: Overlay by Kaira