អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍អាទិត្យទី០១
រដូវសែសិបថ្ងៃ
ពណ៌ស្វាយ

ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦

បពិត្រព្រះជាម្ចាស់ដែលគង់នៅអស់កល្បជានិច្ច និងជាព្រះបិតាយើងខ្ញុំ! សូមបង្វែរចិត្តគំនិតយើងខ្ញុំឱ្យវិលទៅរកព្រះអង្គវិញ សូមប្រោសយើងខ្ញុំឱ្យថ្វាយជីវិតទាំងស្រុង ព្រមទាំងបម្រើព្រះអង្គដោយស្វែងរកតែសម្បត្តិសួគ៌ និងប្រព្រឹត្តកិច្ចការទាំងអស់ដោយសេចក្តី ស្រឡាញ់ផង។

សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ២៦,១៦-១៩

លោកម៉ូសេមានប្រសាសន៍មកកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃនេះព្រះអម្ចាស់ជាព្រះរបស់អ្នក បង្គាប់ឱ្យអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឱ្យអស់ពីចិត្ត អស់ពីគំនិត។ ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថាព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គគោរពក្រឹត្យវិន័យ បទបញ្ជា និងច្បាប់ទាំងឡាយរបស់ព្រះអង្គព្រមទាំងស្តាប់បង្គាប់ព្រះអង្គទៀតផង។ ថ្ងៃនេះ ព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយ អ្នកត្រូវប្រតិបត្តិតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ ព្រះអង្គនឹងធ្វើឱ្យអ្នកទៅជាប្រជាជាតិមួយមានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធសម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។

ទំនុកតម្កើងលេខ ១១៩ (១១៨), ១-២.៤-៥.៧-៨ បទកាកគតិ

អ្នកណាដែលមានកិរិយាជាប់ប្រាណត្រឹមត្រូវឥតខ្ចោះ
ប្រតិបត្តិតាមធម្មវិន័យព្រះអ្នកនោះប្រទះ
តែសុខមង្គល
អ្នកដែលប្រតិបត្តិតាមផ្លូវល្អពិតបញ្ជានិម្មល
ហើយស្វែងរកព្រះមិនខ្ជីខ្ជាខ្ជិលពិតជាបានផល
មង្គលពេកហោង
ព្រះអង្គចេញច្បាប់ដោយប្រកាសប្រាប់ឱ្យយើងស្រឡាញ់
យកចិត្តទុកដាក់ព្យាយាមទន្ទេញខិតខំបំពេញ
ដានស្នាមព្រះអង្គ
សូមជួយខ្ញុំផងឱ្យដូចបំណងមានចិត្តរឹងប៉ឹង
ដើម្បីប្រតិបត្តិតាមក្រឹត្យព្រះអង្គវិន័យត្រឹមត្រង់
តាមទ្រង់បញ្ជា
ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងដោយចិត្តស្មោះត្រង់
ដោយពិចារណាក្តីសុចរិតផងពេលដែលព្រះអង្គ
សម្រេចឥតខ្ចោះ
ខ្ញុំចង់កាន់តាមវិន័យបម្រាមដែលមានទាំងអស់
តែសូមព្រះអង្គកុំប្រែបង់បោះចោលខ្ញុំស្រឡះ
ឱ្យសោះឡើយណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៦,២

បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច។
គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះអង្គសង្គ្រោះមនុស្សលោក គឺឥឡូវនេះហើយ។
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៤៣-៤៨

នៅគ្រានោះក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឱ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្រធីតារបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលធ្វើឱ្យយើងខ្ញុំបានជាសះស្បើយ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះយេស៊ូ ដូចយើងខ្ញុំរួមជាមួយព្រះអង្គ ក្នុងអគ្គសញ្ញានៃអភិបូជានេះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានកម្លាំងឱ្យយើងខ្ញុំដែលបានទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យទៅជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាជួយការពារ និងថែរក្សាយើងខ្ញុំជានិច្ចផង។

747 Views

Theme: Overlay by Kaira