ល្បងប្រាជ្ញាព្រះគម្ពីរ | Bible Quiz
  1. ល្បងប្រាជ្ញារៀនមើលព្រះគម្ពីរ
  2. ល្បងប្រាជ្ញាកណ្ឌគម្ពីរសន្តលូកា
  3. ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ
  4. ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ២
  5. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា
  6. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា១
  7. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា២
  8. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា៣
  9. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស
  10. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស១
  11. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស២
  12. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៣
  13. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៤
  14. ស្វែងយល់អំពីគម្ពីរព្យាការី នាងរូថ
  15. ស្វែងយល់អំពីគម្ពីរព្យាការី សាមូងអែលទី១
  16. ស្វែងយល់អំពីគម្ពីរព្យាការី សាមូអែល១.១
ល្បងប្រាជ្ញាពិធីបុណ្យ | Liturgy Quiz
ល្បងប្រាជ្ញាអប់រំជំនឿ | Catechism Quiz
ល្បងប្រាជ្ញាទូទៅ | General Quiz

ជនជាតិយូដាតែងតែរាប់ «ព្រះគម្ពីរព្យាការី» ទុកជាភាគទីពីរនៃគម្ពីររបស់គេ។ តាំងពីសតវត្សទី២មុន គ.ស. ពាក្យ «គម្ពីរព្យាការី» សំដៅទៅលើកណ្ឌលោកយូស៊ូអា រហូតដល់ព្យាការី ម៉ាឡាគី គឺសៀវភៅទាំងប៉ុន្មានដែលរ៉ាយរ៉ាប់ប្រវត្ដរបស់ប្រជាជនអ៊ីស្រាអែល និងយូដា ព្រមទាំងសេចក្ដីដែលអស់លោកព្យាការីបានថ្លែងក្នុងនាមព្រះជាម្ចាស់ តែក្នុងចំណោមកណ្ឌទាំងនោះជនជាតិយ៉ូដា​តែចែកជាពីរភាគគឺ៖
-«ព្យាការីខាងដើម» គឺសៀវភៅរ៉ាយរ៉ាប់ប្រវត្ដនៃប្រជាជន (យូស៊ូអា វីរបុរស សាម៉ូអែលទី១ និងទី២ ពង្សាវតាក្សត្រទី១ និងទី២) គឺក្នុងកណ្ឌទាំងនោះ មានចែងអំពីមនុស្សទាំងប្រុស ទាំងស្រី ដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ មានអ្នកស្រីដេបូរ៉ា លោកណាថាន ព្យាការីអេលី ព្យាការីអេលីសេជាដើម។
-«ព្យាការីខាងក្រោយ» គឺកណ្ឌគម្ពីរដែលចែងអំពីសេចក្ដីដែលព្យាការីបានថ្លែងទុកមក មានព្យាការីអេសាយ យេរេមី អេសេគីអែល និងព្យាការី ១២នាក់ទៀត។ ពាក្យ «ខាងមុខ» និង «ខាងក្រោយ» ពុំមែនសំដៅពីជំនាន់ដែលព្យាការីរស់នៅទេ គឺគ្រាន់តែសំដៅទៅលើកន្លែងក្នុងគម្ពីរទាំងមូលប៉ុណ្ណោះ។

1. តើព្រះជាម្ចាស់ឈប់ផ្ដល់នំម៉ាណាឱ្យជនជាតិអ៊ីស្រាអែលចាប់ពីព្យាការីមួយណា?

 
 

2. ហេតុអ្វីបានជាព្រះជាម្ចាស់លែងផ្ដល់នំម៉ាណាឱ្យជនជាតិអ៊ីស្រាអែលបរិភោគទៀត?

 
 

3. តើប្រជាជនអ៊ីស្រាអែលវាយយកក្រុងយេរីខូបានយ៉ាងដូចម្ដេច?

 
 

4. ហេតុអ្វីបានជាលោកយ៉ូស៊ូអាទុកជីវិតឱ្យនាងរ៉ាហាប និងក្រុមគ្រួសាររបស់នាងពេលដែលកងទ័ពអ៊ីស្រាអែលវាយប្រហារក្រុងយេរីខូ?

 
 

5. តើហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលទទួលបរាជ័យនៅក្រុងអៃ?

 
 

6. តើលោកយ៉ូស៊ូអាសម្លាប់ស្ដេចក្រុងអៃដោយរបៀបណា?

 
 

7. តើលោកយ៉ូស៊ូអាចម្លងវិន័យដែលលោកម៉ូសេបានចែងទុក ទៅនឹងអ្វី?

 
 

8. ក្នុងកុលសម្ព័ន្ធទាំងដប់ពីរ តើកុលសម្ព័ន្ធមួយណាជាអ្នកដែលមានមុខងារសែនហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់?

 
 

9. តើអ្នកស្រុកកាបូនធ្វើដូចម្ដេចដើម្បីបានរួចជីវិតពីការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល?

 
 

10. នៅពេលលោកយ៉ូស៊ូអានដឹងអំពីកលល្បិចរបស់អ្នកស្រុកកាបូន តើលោកធ្វើបែបណាចំពោះពួកគេ?

 
 

58 Views

Theme: Overlay by Kaira