- ល្បងប្រាជ្ញារៀនមើលព្រះគម្ពីរ
- ល្បងប្រាជ្ញាកណ្ឌគម្ពីរសន្តលូកា
- ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ
- ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ២
- ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា
- ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា១
- ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា២
- ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា៣
- ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស
- ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស១
- ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស២
- ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៣
- ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៤
- ស្វែងយល់អំពីគម្ពីរព្យាការី នាងរូថ
- ស្វែងយល់អំពីគម្ពីរព្យាការី សាមូងអែលទី១
- ស្វែងយល់អំពីគម្ពីរព្យាការី សាមូអែល១.១
- ល្បងប្រាជ្ញាទូទៅ
- ល្បងប្រាជ្ញាអំពីសីលធម៌
- ល្បងប្រាជ្ញាសន្តថូម៉ាស អាគីណាស
- ស្វែងយល់អំពីព្រះសហគមន៍
- ស្វែងយល់អំពីព្រះសហគមន៍២
- ស្វែងយល់ពីទេវវិទ្យាតាមគ្រីស្ដសាសនា
- ស្វែងយល់ពីទេវវិទ្យាតាមគ្រីស្ដសាសនា២
- ស្វែងយល់ពីទេវវិទ្យាតាមគ្រីស្ដសាសនា៣
- ស្វែងយល់ពីអាពាហ៍ពិពាហ៍តាមព្រះសហគមន៍
- ស្វែងយល់ពីអាពាហ៍ពិពាហ៍តាមព្រះសហគមន៍២
- ស្វែងយល់អំពីព្រះនាងម៉ារី
- ស្វែងយល់អំពីលោកយ៉ូសែប
- ស្វែងយល់ពីទេវវិទ្យាតាមគ្រីស្ដសាសនា៤
ស្វែងយល់អំពីគម្ពីរព្យាការី សាមូងអែលទី១.១
The 1Samuel’s Prophet Quiz I.I
គេបានប្រើនាមរបស់លោកសាមូអែលធ្វើជាចំណងជើងរបស់កណ្ឌគម្ពីរនេះ និងកណ្ឌគម្ពីរបន្ទាប់។ ព្យាការីសាមូអែល ជាវីរបុរសចុងក្រោយដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែល នៅគ្រាដែលប្រជារាស្ដ្ររបស់ព្រះអង្គជួបប្រទះនឹងទុក្ខលំបាក។ លោកទទួលបន្ទុកបំពេញមុខងារពីរយ៉ាង គឺផ្នែកខាងនយោបាយ និងផ្នែកសាសនា ក្នុងអំឡុងពេលដែលអ៊ីស្រាអែលផ្លាស់ប្ដូររបបនយោបាយគ្រប់គ្រងស្រុក(ចំពូក ១-៧)។ ជនជាតិអ៊ីស្រាអែលមិនស្កប់ចិត្តនឹងរបបគ្រប់គ្រងពីមុន ដែលមានតែពួកវីរបុរស ជាមេដឹកនាំក្នុងគ្រាជួបអាសន្ន ដូច្នេះ ពួកគេទាមទារចង់បានរបបរាជានិយម។ ទោះបីលោកសាមូអែលមិនពេញចិត្តនឹងសំណើរបស់ប្រជាជនក្តី ក៏លោកបានតែងតាំងលោកសាអ៊ូល ជាស្តេចទីមួយ ឱ្យគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ស្របតាមបញ្ជារបស់ព្រះជាម្ចាស់(ចំពូក ៨-១០)។ ក្រោយមក ដោយព្រះបាទសាអ៊ូលបាត់បង់ភក្តីភាពចំពោះព្រះជាម្ចាស់ ព្រះអង្គលែងគាំទ្រព្រះបាទសាអ៊ូល (ចំពូក១១-១៥) ហើយព្រះអង្គបានជ្រើសរើសយុវជនដាវីឌឱ្យធ្វើជាស្តេចគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែល ជំនួសព្រះបាទសាអ៊ូល។ មុនដំបូង យុវជនដាវីឌនៅបម្រើព្រះបាទសាអ៊ូល បន្ទាប់មក ធ្វើជាកូនប្រសារបស់ស្តេច រួចរត់ភៀសខ្លួនចេញឆ្ងាយពីស្តេច ព្រោះស្តេចរកសម្លាប់។ ពីចំពូក ១៦ដល់ ៣០ មានរៀបរាប់អំពីការចុះឱនថយរបស់ព្រះបាទសាអ៊ូល ហើយដាវីឌចេះតែមានកម្លាំងខ្លាំងឡើងៗ។ ចុងបញ្ចប់នៃកណ្ឌគម្ពីរសាមូអែលទីមួយនេះ មានរៀបរាប់អំពីការសុគតរបស់ព្រះបាទសាអ៊ូល និងបុត្ររបស់ស្តេច ក្នុងចម្បាំងរវាងអ៊ីស្រាអែល និងភីលីស្ទីន (ចំពូក ៣១)។
កណ្ឌគម្ពីរនេះរំឭកយើងថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះមហាក្សត្រគ្រងរាជ្យលើប្រជារាស្ដ្ររបស់ព្រះអង្គ។ អ្នកដែលអាចគ្រប់គ្រងលើប្រជារាស្ដ្ររបស់ព្រះជាម្ចាស់បាន គឺអ្នកដែលទទួលស្គាល់ ហើយយល់ព្រមចុះចូលនឹងអំណាចរបស់ព្រះជាម្ចាស់។