ល្បងប្រាជ្ញាព្រះគម្ពីរ | Bible Quiz
  1. ល្បងប្រាជ្ញារៀនមើលព្រះគម្ពីរ
  2. ល្បងប្រាជ្ញាកណ្ឌគម្ពីរសន្តលូកា
  3. ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ
  4. ស្វែងយល់អំពីប្រវត្ដសាស្រ្ដនៃជំនឿ២
  5. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា
  6. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា១
  7. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា២
  8. ស្វែងយល់អំពីគម្ពីរព្យាការី យ៉ូស៊ូអា៣
  9. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស
  10. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស១
  11. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស២
  12. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៣
  13. ស្វែងយល់អំពីគម្ពីរព្យាការី វីរបុរស៤
  14. ស្វែងយល់អំពីគម្ពីរព្យាការី នាងរូថ
  15. ស្វែងយល់អំពីគម្ពីរព្យាការី សាមូងអែលទី១
  16. ស្វែងយល់អំពីគម្ពីរព្យាការី សាមូអែល១.១
ល្បងប្រាជ្ញាពិធីបុណ្យ | Liturgy Quiz
ល្បងប្រាជ្ញាអប់រំជំនឿ | Catechism Quiz
ល្បងប្រាជ្ញាទូទៅ | General Quiz
ល្បងប្រាជ្ញាអំពីមជ្ឈមណ្ឌលសន្តអ៊ីរេណេ | Quiz of St. Irenaeus's Center

គេ​បាន​ប្រើ​នាម​របស់​លោក​សាមូអែល​ធ្វើ​ជា​ចំណង​ជើង​របស់​កណ្ឌ​គម្ពីរ​នេះ និង​កណ្ឌ​គម្ពីរ​បន្ទាប់។ ព្យាការី‌សាមូអែល ជា​វីរ‌បុរស​ចុង​ក្រោយ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ឱ្យជន​ជាតិ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។ លោក​ទទួល​បន្ទុក​បំពេញ​មុខ‌ងារ​ពីរ​យ៉ាង គឺ​ផ្នែក​ខាង​នយោ‌បាយ និង​ផ្នែក​សាសនា ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រា‌អែល​ផ្លាស់​ប្ដូរ​របប​នយោ‌បាយ​គ្រប់‌គ្រង​ស្រុក(ចំពូក ១-៧)។ ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ស្កប់​ចិត្ត​នឹង​របប​គ្រប់‌គ្រង​ពី​មុន ដែល​មាន​តែ​ពួក​វីរ‌បុរស ជា​មេ​ដឹក​នាំ​ក្នុង​គ្រា​ជួប​អាសន្ន ដូច្នេះ ពួក​គេ​ទាម‌ទារ​ចង់​បាន​របប​រាជា​និយម។ ទោះ​បី​លោក​សាមូអែល​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​ប្រជាជន​ក្តី ក៏​លោក​បាន​តែង‌តាំង​លោក​សាអ៊ូល ជា​ស្តេច​ទី​មួយ ឱ្យគ្រប់‌គ្រង​លើ​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់(ចំពូក ៨-១០)។ ក្រោយ​មក ដោយ​ព្រះ‌បាទ​សាអ៊ូល​បាត់​បង់​ភក្តី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​លែង​គាំ‌ទ្រ​ព្រះ‌បាទ​សាអ៊ូល (ចំពូក​១១-១៥) ហើយ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យុវ‌ជន​ដាវីឌ​ឱ្យធ្វើ​ជា​ស្តេច​គ្រប់‌គ្រង​លើ​ប្រជាជន​អ៊ីស្រា‌អែល ជំនួស​ព្រះ‌បាទ​សាអ៊ូល។ មុន​ដំបូង យុវ‌ជន​ដាវីឌ​នៅ​បម្រើ​ព្រះ‌បាទ​សាអ៊ូល បន្ទាប់​មក ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច រួច​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ស្តេច ព្រោះ​ស្តេច​រក​សម្លាប់។ ពី​ចំពូក ១៦​ដល់ ៣០ មាន​រៀប​រាប់​អំពី​ការ​ចុះ​ឱន​ថយ​របស់​ព្រះ‌បាទ​សាអ៊ូល ហើយ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ។ ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សាមូអែល​ទី​មួយ​នេះ មាន​រៀប​រាប់​អំពី​ការ​សុគត​របស់​ព្រះ‌បាទ​សាអ៊ូល និង​បុត្រ​របស់​ស្តេច ក្នុង​ចម្បាំង​រវាង​អ៊ីស្រា‌អែល និង​ភីលីស្ទីន (ចំពូក ៣១)។
កណ្ឌ​គម្ពីរ​នេះ​រំឭក​យើង​ថា មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ អ្នក​ដែល​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​បាន គឺ​អ្នក​ដែល​ទទួល​ស្គាល់ ហើយ​យល់​ព្រម​ចុះ​ចូល​នឹង​អំណាច​របស់​ព្រះ‌ជាម្ចាស់។

1. តើលោកអែលកាណាមានប្រពន្ធឈ្មោះអ្វីខ្លះ?

 
 

2. តើលោកហេលីមានកូនប៉ុន្មាននាក់?

 
 

3. តើលោកអែលកាណានាំប្រពន្ធទៅថ្វាយបង្គំព្រះអម្ចាស់នៅឯណា?

 
 

4. តើលោកស្រីហាណ្ណាជាស្រ្ដីបែបណា?

 
 

5. តើលោកហេលីមានប្រសាសន៍ដូចម្ដេចទៅកាន់លោកស្រីហាណ្ណា?

 
 

6. តើនាងហាណ្ណាយកកូនទៅថ្វាយព្រះអម្ចាស់នៅពេលណា?

 
 

7. តើកូនប្រុសទាំងពីររបស់លោកហេលីបានប្រព្រឹត្ដដូចម្ដេចនៅពេលគេកាន់មុខងារជាបូជា?

 
 

8. តើព្រះជាម្ចាស់នឹងដាក់ទោសដូចម្ដេចចំពោះកូនប្រុសទាំងពីររបស់លោកហេលី?

 
 

9. តើព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលប៉ុន្មានដង?

 
 

10. តើកុមារសាមូអែលឆ្លើយតបនឹងការត្រាស់របស់ព្រះអម្ចាស់យ៉ាងដូចម្ដេច?

 
 

404 Views

Theme: Overlay by Kaira