Content missing
នំប៉័ងនៃជីវិត
$2.50
លោក យ៉ូសែប ហ្វាដែល មានដើមកំណើតជាជនជាតិ អ៊ីរ៉ាក់ ក្នុងគ្រួសារអភិជនត្រកូលមូសាវី កាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ នៅពេលជាប់កំណែនធ្វើទាហាន លោកចង់ បញ្ចុះបញ្ចូលគ្រីស្តបរិស័ទម្នាក់ឱ្យកាន់សាសនាឥស្លាម ប៉ុន្តែ លោកបែរជាប្រែចិត្តគំនិតជឿលើព្រះយេស៊ូគ្រីស្តដោយសារតែ «នំបុ័ងនៃជីវិត» (យ៉ូហាន ៦)។ ច្បាប់នៅប្រទេសអ៊ីរ៉ាក់ ភាគីប្តូរជំនឿពីសាសនាឥស្លាមទៅគ្រីស្តសាសនា និងភាគីទទួលយល់ព្រមឱ្យចូលគ្រីស្តសាសនាត្រូវមានទោសប្រហារជីវិត។ នៅថ្ងៃមួយ បងប្អូនបង្កើតរបស់លោកបានរកឃើញព្រះគម្ពីរដំណឹងល្អ ដែលលោកបានលាក់ទុកនៅខាងក្រោយសៀវភៅផ្សេងៗ។ បន្ទាប់មក រឿងដែលមិននឹកស្មានបានកើតឡើងដូចមានចែងទុកមកថា៖ «“ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់តាំងពីព្រឹកដល់ល្ងាច”។ ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង» (រ៉ូម ៨,៣៦-៣៧)។ លោកនាំប្រពន្ធកូនរត់ភៀសខ្លួនចាកចេញពីប្រទេស ដោយសារតែសាច់ញាតិតាមសម្លាប់។ សៀវភៅនេះ គឺជាសក្ខីភាពដ៏អស្ចារ្យនៃជំនឿដែលបានកើតឡើងជាក់ស្តែងនៅក្នុងជីវិតរបស់លោក ទាំងការរងទុក្ខលំបាកស្ទើរបាត់បង់ជីវិត ទាំងការលើកលែងទោស និងទាំងអំណរសប្បាយឥតឧបមាដោយសារការប្រែចិត្តគំនិតផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត។