Content missing
ប្រភពទឹកមានជីវិតនៃអារាមតេហ្សេ
$1.00
បងប្រុស ស៊ូត រ៉ូហ្សេ ជាស្ថាបនិកក្រុមបងប្រុសនៅអារាមតេហ្សេ។ អារាមនេះមានក្រុមបងប្រុសជាច្រើននាក់មកពីនិកាយផ្សេងៗនៃគ្រីស្តសាសនា និងមានជាតិសាសន៍ផ្សេងៗពីគ្នា។ ពួកគាត់រស់នៅជាសហគមន៍តែមួយប្រកបដោយភាតរភាព ដើម្បីអធិដ្ឋានរួមគ្នា និងដើម្បីទទួលស្វាគមន៍គ្រីស្តបរិស័ទអន្តរនិកាយមកពីជាតិសាសន៍នានា ជាពិសេសក្រុមយុវជនឱ្យទទួលការអប់រំជំនឿ។ សៀវភៅ “ប្រភពទឹកមានជីវិតនៃអារាមតេហ្សេ” ជាស្នាដៃមួយក្នុង ចំណោមស្នាដៃជាច្រើនរបស់គាត់។ គាត់សរសេរសៀវភៅនេះ ដោយយោងលើព្រះបន្ទូលព្រះជាម្ចាស់ ដែលគាត់បានឆ្លងកាត់បទពិសោធន៍ នៅក្នុងជីវិតរស់នៅជាក់ស្តែងដោយផ្ទាល់។ ថ្វីត្បិត សំណេរក្នុងសៀវភៅនេះឆ្លុះបញ្ចាំងអំពីរបៀបរស់នៅរួមគ្នា ជាសហគមន៍ប្រកបដោយភាតរភាពយ៉ាងសាមញ្ញរបស់ក្រុមបងប្រុស។ តែទោះបីយ៉ាងណា វាពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង សម្រាប់អប់រំយុវជនឱ្យចេះស្វែងយល់ ចេះថ្លឹងថ្លែងពិចារណា និងចេះរស់នៅតាមជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទ។