សន្តហ្រ្វង់ស៊ីស្កូ និងសន្តីក្លារ៉ា

$1.00

សន្តហ្វ្រង់ស៊ីស្កូ និងសន្តីក្លារ៉ាមានដើមកំណើតក្នុងគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ប៉ុន្តែ ពួកគាត់បានសម្រេចចិត្តរស់នៅដាក់ខ្លួនក្រីក្រ ដើម្បីបម្រើព្រះជាម្ចាស់ បម្រើអ្នកក្រីក្រ អ្នកកើតជំងឺឃ្លង់ និងដើម្បីកសាងសន្តិភាព។ ថ្ងៃមួយ ហ្រ្វង់ស៊ីស្កូ សុខចិត្តដោះសម្លៀកបំពាក់ ហើយចាកចេញពីផ្ទះទាំងខ្លួនទទេ ដើម្បីប្តូរយកសេរីភាពរស់នៅតាមព្រះបន្ទូលត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលមិនសព្វព្រះហឫទ័យឱ្យលោកជួសជុលត្រឹមតែព្រះវិហារប៉ុណ្ណោះទេ គឺឱ្យលោកជួសជុលព្រះសហគមន៍ដែលជាដំណាក់ដ៏ពិតប្រាកដរបស់ព្រះអង្គថែមទៀតផង។ ជីវិតរបស់សន្តីក្លារ៉ាក៏ដូចគ្នាដែរ នាងបានចាកចេញពីជីវភាពរស់នៅសុខស្រួល លះបង់ចោលទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ ដើម្បីរស់នៅក្នុងភាពក្រីក្រដូចព្រះយេស៊ូដែលបានប្រសូតជាមនុស្ស ព្រមទាំងរស់នៅយ៉ាងសាមញ្ញ។ ព្រះអំណោយទាន និងបទពិសោធន៍ផ្លូវវិញ្ញាណរបស់សន្តហ្រ្វង់ស៊ីស្កូ និងសន្តីក្លារ៉ានៅតែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះព្រះសហគមន៍រហូតដល់សព្វថ្ងៃ។

Content missing