ធម៌ជឿ និងជីវិត
ធម៌ប្រកាសជំនឿមិនមែនគ្រាន់តែជាពាក្យ ដែលខ្ញុំប្រកាសរាល់ថ្ងៃអាទិត្យនោះទេ។ ធម៌ប្រកាសជំនឿប្រៀបដូចជាកញ្ចក់ ដែលឆ្លុះបញ្ចាំងឱ្យស្គាល់នូវអត្តសញ្ញាណរបស់ខ្ញុំជាគ្រីស្តបរិស័ទ ហើយប្រាប់ខ្ញុំនូវអ្វីដែលត្រូវជឿ និងត្រូវប្រព្រឹត្ត។
ធម៌ជឿ
ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ
ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា
ដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។
អាម៉ែន។
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
– ព្រះសហគមន៍កាតូលិកគឺជា៖
- ប្រជាជនរបស់ព្រះជាម្ចាស់
- មហាគ្រួសាររបស់ព្រះជាម្ចាស់
- ព្រះកាយព្រះគ្រីស្ត
ឱព្រះបិតាអើយ! សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ។
ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំបាននៅជាមួយទូលបង្គំ (យហ ១៧)។
– តើខ្ញុំជានរណា?
- ខ្ញុំជាសមាជិកនៃមហាគ្រួសាររបស់ព្រះជាម្ចាស់
- នៅក្នុងក្រុមសមាជិកនៃមហាគ្រួសាររបស់ព្រះជាម្ចាស់ មានសហភាពនៃសន្តបុគ្គលទាំងឡាយ និងមានមរណបុគ្គលឯទៀត។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឱ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។» (យហ ៦,៣៨-៤០)។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញខ្ញុំនឹងផ្ដល់ឱ្យ គេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។» (យហ ១១,២៥)
ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ (រម ៨,១១)
ធម៌អរព្រះគុណដ៏វិសុទ្ធទី២
សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ ដែលសម្រាន្តលក់ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ
ព្រមទាំងបុគ្គលទាំងអស់ដែលបានលាចាកលោកនេះក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។
………………………………………………
សូមព្រះអង្គអាណិតអាសូរយើងខ្ញុំទាំងអស់គ្នាបានទទួលជីវិតអស់កល្បជានិច្ច
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី…………….រួម………..និងអស់សន្តបុគ្គលនៅគ្រប់សម័យ……..។
ខ្ញុំជឿថារូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង
- ខ្ញុំកំពុងធ្វើដំណើរទៅជួបព្រះអម្ចាស់នៅថ្ងៃដែលខ្ញុំស្លាប់
- យើងទាំងអស់គ្នា និងយើងជាមួយគ្នាកំពុងធ្វើដំណើរទៅជួបព្រះអម្ចាស់នៅថ្ងៃដែលយើងខ្ញុំស្លាប់
- ជីវិតបច្ចុប្បន្នគឺជាការរៀបចំសម្រាប់ជីវិតអស់កល្បជានិច្ច
ខ្ញុំជឿថាមានការលើកលែងទោសមនុស្សឱ្យរួចពីបាប
សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គគឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាបផង។ (១យហ ៤,១០)។
ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឱ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីរំលំជញ្ជាំងដែលធ្វើឱ្យសាសន៍ទាំងពីរនៅដាច់ពីគ្នា ហើយជាបច្ចាមិត្តនឹងគ្នា។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឱ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឱ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ (អភ ២,១៤.១៦)។
រួមគ្នា
- តើយើងអាចធ្វើអ្វីបានដើម្បីឱ្យបងប្អូននៃព្រះសហគមន៍របស់យើងរួមគ្នាជាធ្លុងតែមួយ?
- គ្រួសារនីមួយៗមានសារៈសំខាន់ គ្រួសារនីមួយៗគឺដូចជារូបភាពនៃព្រះសហគមន៍។ តើមានកម្មវិធីអ្វីខ្លះសម្រាប់គាំទ្រពួកគេ? តើយើងចង់ធ្វើអ្វីសម្រាប់ពួកគេ?
រួមគ្នាដ៏អស្ចារ្យ
- តើកាលពីបុណ្យភ្ជុំយើងបានរៀបចំកម្មវិធីអ្វីខ្លះតាមព្រះសហគមន៍របស់យើង?
- យើងជាអ្នកណែនាំអប់រំជំនឿ តើយើងធ្លាប់បង្រៀនសិស្សរបស់យើងអំពីសេចក្តីស្លាប់ និងការរស់ឡើងវិញឬទេ?
- តើយើងប្រើឧបករណ៍អ្វីខ្លះ?……ព្រះគម្ពីរ អត្ថបទមួយណា….រូបភាព….សៀវភៅណាខ្លះ?
ការលើកលែងទោស
- ខ្ញុំមានបទពិសោធន៍ក្នុងការណែនាំ និងជួយគេឱ្យសម្រុះសម្រួលគ្នា?
- យើងជាអ្នកណែនាំអប់រំជំនឿ តើយើងធ្លាប់បង្រៀនសិស្សរបស់យើង អំពីអគ្គសញ្ញាលើកលែងទោសឬទេ?
- តើយើងប្រើឧបករណ៍អ្វីខ្លះ?……ព្រះគម្ពីរ អត្ថបទមួយណា….រូបភាព….សៀវភៅណាខ្លះ?
អាម៉ែន
ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ» (មថ ២៨,១៩)