អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី៣២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមចុចទីនេះ

នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាត្រង់” ដែលនៅក្រុងរ៉ូម អភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ១,១-៩

ខ្ញុំប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​គ្រីស្តទូត​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឱ្យនាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ឱ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យាតាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះ‌អង្គ​មិន​កុហក​ទេ។ នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឱ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុសជា​កូន​ដ៏​ពិត​ប្រាកដខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​បាន​ទុក​អ្នក​ឱ្យនៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ច‌ការ​ដែល​នៅ​សល់ឱ្យ​មាន​របៀប​រៀប‌រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យនៅ​តាម​ក្រុង​នីមួយៗ ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ​ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថាជា​កូន​ខិល‌ខូច មិន​ចេះ​ស្ដាប់​បង្គាប់។ ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​របស់​ព្រះ‌ជាម្ចាស់ អ្នក​អភិបាលត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ ចេះ​ទប់​ចិត្ត ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឱ្យមាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។

ទំនុកតម្កើងលេខ ២៤(២៣),១-៦ បទពាក្យ៧

អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រៃមីរដេរដាស
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្ដនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយលើសមុទ្រ
តើនរណាអាចឡើលើភ្នំវិហារឧត្ដមដ៏វិសុទ្ធ
ដែលជាទីដ្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ដ
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្ដោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាម្ចាស់ប្រទានពរជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភីល ២,១៥-១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត ដូច្នេះ បងប្អូននឹងភ្លឺក្នុងចំណោមមនុស្សលោក ដូចពន្លឺដែលបំភ្លឺដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១-៦

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័កថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែង‌តែ​បណ្ដាល​ឱ្យមនុស្ស​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឱ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។ ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​កទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឱ្យគាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង‌ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ‌ប្រែ​ចិត្ត​គំនិត ចូរ​អត់‌ទោសឱ្យគាត់​ទៅ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នកប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ​ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់‌​ទោស​ឱ្យ​គាត់​ទៅ»។ ពួក​គ្រីស្ត‌ទូត​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល‌​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រំលើង​ឫស​ឯងទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។

566 Views

Theme: Overlay by Kaira