អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ​ អាទិត្យទី០៧
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ សូមទ្រង់​ព្រះមេត្តា​ប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំយ៉ាងបរិបូណ៌ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់​ព្រះហឫទ័យ​ព្រះ​អង្គ និងឱ្យប្រព្រឹត្តតាមក្នុងគ្រប់កិច្ចការប្រចាំជីវិតផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៩,១-៨

នៅពេលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមក​ដល់​ក្រុង​អេ​ភេ​សូ​។ ​លោកជួបសាវ័កខ្លះ ហើយសួរគេថា៖ «កាលបងប្អូនចាប់ផ្តើមជឿនោះ តើបងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ហើយ​ឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេ​ទៀត​ថា​៖ ​«ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹកណា?»​។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោក​ប៉ូល​​ក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឱ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមាន​ប្រសាសន៍​ប្រាប់ប្រជាជនឱ្យជឿលើព្រះអង្គដែលនឹងយាងមកក្រោយលោក គឺព្រះយេស៊ូហ្នឹងហើយ»។ ក្រោយពីបានឮលោកប៉ូលមា​ន​ប្រសាសន៍ដូច្នោះ ក្រុមសាវ័កក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោក​ប៉ូល​ដាក់ដៃ​លើ​គេ ព្រះ​វិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែង​ព្រះបន្ទូល​ផង​។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ លោកប៉ូលបានចូលទៅធម្មសាលា ហើយមានប្រសាសន៍ដោយចិត្តអង់អាចក្នុងអំឡុងពេលបីខែ។ លោក​សន្ទ​នាជាមួយពួកគេអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឱ្យជឿ។

ទំនុកតម្កើងលេខ ៦៨ (៦៧), ២-៧.៣៦ បទព្រហ្មគីតិ

ពេលព្រះម្ចាស់ក្រោកឡើងសត្រូវប៉ើងបាក់ខ្លបខ្លាច
ចេស្តាឫទ្ធិអំណាចអ្នកកោងកាចក៏រត់ចេញ
ទ្រង់ឱ្យគេរលាយសូន្យរូបកាយដូចជាផ្សែង
ដូចថ្ងៃក្តៅហួតហែងឱ្យក្រមួនរលាយអស់
រីឯមនុស្សសុចរិតមិនប្រព្រឹត្តរឿងទុយ៌ស
គេរីករាយខ្លាំងណាស់នៅចំពោះព្រះភក្ត្រព្រះម្ចាស់
ចូរច្រៀងលើកតម្កើងព្រះនៃយើងកុំក្រឡះ
ត្រួសត្រាយផ្លូវថ្វាយព្រះជិះរទេះកាត់វេហាស៍
ព្រះម្ចាស់គង់នៅក្នុងដំណាក់ទ្រង់ល្អអស្ចារ្យ
ព្រះអង្គជាបិតាអស់កុមារដែលកំព្រា
ព្រះអង្គទ្រង់កាត់ក្តីឱ្យអស់ស្រីដែលវេទនា
មេម៉ាយគ្រប់ៗគ្នាអ្នកវេទនាឱ្យមានផ្ទះ
រីអ្នកនៅជាប់គុកមិនស្រណុកស្ទើរវិនាស
ទ្រង់បើករួចស្រឡះបានសប្បាយចិត្តរីករាយ
ឯពួកអ្នកបះបោរគេឆោឡោមិនសប្បាយ
គេនឹងទៅរស់ឆ្ងាយនៅឯនាយដីហួតហែង
៣៦ឱព្រះជាម្ចាស់អើយព្រះអង្គហើយជាព្រះដែល
មានឫទ្ធិបារមីក្រែលអ៊ីស្រាអែលកោតខ្លបខ្លាច
ព្រះអង្គទ្រង់ប្រទានរាស្រ្តឱ្យមានចិត្តអង់អាច
មានកម្លាំងអំណាចសូមសរសើរថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថាន​ដែល​ព្រះគ្រីស្ត​គង់នៅខាងស្តាំព្រះជាម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២៩-៣៣

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​សន្ទនា​ជាមួយ​ក្រុមសាវ័ក។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូល​យ៉ាងច្បាស់ៗមក​យើង​ខ្ញុំ ព្រះអង្គ​មិនប្រើ​ប្រ​ស្នា​ទៀតទេ។ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះ​អង្គឈ្វេងយល់គ្រប់សេចក្តីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គ​ឡើយ​។ ហេតុនេះហើយ បានជាយើងខ្ញុំជឿថា ព្រះអង្គចេញមក​ពីព្រះជាម្ចាស់មែន»។ ព្រះយេស៊ូមាន​ព្រះបន្ទូល​តប​ទៅ​​គេថា៖ «ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់​គ្នានឹង​ត្រូវខ្ចាត់​ខ្ចាយ​ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឱ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់​ឯងទេ មាន​ព្រះបិតា​គង់​នៅ​ជា​មួយខ្ញុំ។ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តរួមជាមួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំនាំគ្នាថ្វាយអភិបូជា យើងខ្ញុំប្រកាសថា ព្រះយេស៊ូជា​ព្រះបុត្រា​ព្រះ​អង្គ​បានឈ្នះមារ និងសេចក្តីអាក្រក់គ្រប់យ៉ាង ទ្រង់គង់នៅជាមួយព្រះអង្គ និងជាមួយយើងខ្ញុំជានិច្ចដែរ។ សូម​ទ្រង់​ព្រះមេត្តាប្រោសឱ្យយើងខ្ញុំថ្វាយខ្លួនទៅព្រះអង្គ ដោយចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿងគង់នៅជាមួយព្រះបិតា ហើយ​គង់​នៅជាមួយយើងខ្ញុំផង។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ ពង្រឹងសេចក្តីសង្ឃឹម និងពង្រឹង​សេចក្តី​ស្រឡាញ់​របស់​យើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំឱ្យលះបង់ ចោលព្រះអង្គឡើយ។

791 Views

Theme: Overlay by Kaira