អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី៣៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១៤,១-៥

ខ្ញុំ​យ៉ូហាន ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន‌ម៉ឺន​បួន‌ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​ចារ​នៅ​លើ​ថ្ងាស។ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ដ្រី។ អ្នក​ទាំង​នេះ​ច្រៀង​ចម្រៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចម្រៀង​នោះ​ចេះ​ឡើយ លើក‌លែង​តែ​មនុស្ស​មួយ​សែន​បួន‌ម៉ឺន​បួន‌ពាន់​នាក់ ដែល​ព្រះ‌ជាម្ចាស់​បាន​លោះ​ពី​ផែន‌ដី​មក។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឱ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ត្រីៗ​ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មកទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ថ្វាយ​កូន​ចៀម ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។

ទំនុកតម្កើងលេខ ២៤(២៣),១-៦ បទពាក្យ៧

អ្វីៗដែលនៅលើផែនដីកើតមកច្រើនក្រែមីរដេសដាស
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ជាស្នាព្រះហស្ដនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះគ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រង
ធ្វើឱ្យផែនដីនៅរឹងប៉ឹងធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំវិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ល្អល្អះបំផុតសែនសុខសាន្ដ
គឺមានតែអ្នកត្រឹមត្រូវល្អទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្ដោយខ្លួនស្បថបំពាននោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរជោគជ័យបររសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះទាំងប្រោសឱ្យរស់មានជំវិត
អ្នកទាំងនេះហើយគឺប្រជាស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិតព្រះភ័ក្ដ្រល្អល្អិតព្រះយ៉ាកុប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៤៤

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់វេលាណាទេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១-៤

ព្រះ‌យេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិបថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ទត​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេនមក​ដាក់​ក្នុង​ហិប​នោះ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិតមក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។

719 Views

Theme: Overlay by Kaira