អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី៣១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៥

ឬសន្តម៉ាតាំង ដេប៉ូរេសជាបព្វជិត

លោកម៉ាតាំង (១៥៧៩-១៦៣៩) កើតនៅក្រុងលីម៉ា (ប្រទេសប៉េរូ) ហើយប្រកបអាជីវកម្មជាគិលានុបដ្ឋាក។ លោកម៉ាតាំងមានចិត្តសិទ្ធាជ្រះថ្លាជាទីបំផុត ស្ម័គ្រចិត្តជួយមនុស្សគ្រប់ប្រភេទនៅពេលណាក៏បាន។ សម្តេចប៉ាបយ៉ូហានទី ២៣ ដាក់ឈ្មោះលោកថា៖ “លោកម៉ាតាំងដែលមានចិត្តមេត្តាករុណា”។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១១,២៩-៣៦

បងប្អូនជាទីស្រឡាញ់!
កាល​ណា​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះ‌អង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះ‌អង្គ​ត្រាស់​ហៅ ព្រះ‌អង្គ​ក៏​មិន​ប្រែ‌ប្រួល​ដែរ។ រីឯ​បង‌ប្អូន ពី​ដើមបង‌ប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​បង‌ប្អូន។ រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះ‌ជាម្ចាស់​មេត្តា‌ករុណា​ដល់​បង‌ប្អូន។ ដូច្នេះ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដោយ​ឱ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។ ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជាម្ចាស់ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះ‌អង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះ‌អង្គ​បាន​ដែរ! តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌អង្គ ដើម្បី​ឱ្យព្រះ‌អង្គ​តប​ស្នង​សង​គុណ​វិញ?​។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ!។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ អស់​កល្ប‌ជានិច្ច! អាម៉ែន!។

ទំនុកតម្កើងលេខ ៦៩(៦៨),៣០-៣១.៣៣-៣៤.៣៦-៣៧ ទកាកគតិ

៣០រីឯរូបខ្ញុំទុរគតក្រៀមក្រំចុកចាប់ខ្វាយខ្វល់
ឱ! ព្រះម្ចាស់អើយជួយសង្គ្រោះដល់ខ្ញុំអ្នកទីទ័ល
សូមស្តារវិញផង
៣១ខ្ញុំនឹងច្រៀងកោតសរសើរបំផុតព្រះនាមព្រះអង្គ
ប្រកាសពីភាពថ្កុំថ្កើងរឿងរុងរបស់ព្រះអង្គ
បម្រើគោរព
៣៣អស់អ្នកទុរគតវេទនាក្រខ្សត់ចិត្តគេសប្បាយ
គេមានអំណរឥតមានខ្វល់ខ្វាយនឹងរស់វែងឆ្ងាយ
អាយុយឺនយូរ
៣៤ដ្បិតទ្រង់សណ្តាប់ពាក្យអ្នកសុភាពនិយាយទូលថ្ងូរ
ទ្រង់មិនលះបង់អ្នកជាប់ឃុំយូរឱ្យទួញទ្រហោរ
នៅឯកោទេ
៣៦ដ្បិតព្រះជាម្ចាស់ទ្រង់នឹងសង្គ្រោះក្រុងយើងខ្ពស់ឡើង
ទីក្រុងនានាស្រុកយូដាផងព្រះអង្គកសាង
ថ្មីវិញទាំងអស់
ឱ្យប្រជាជនចូលមកបន្ទន់ចូលជ្រកនៅរស់
កន្លែងដើមវិញឥតមានបង់បោះសុខស្រួលឥតខ្ចោះ
កាន់កាប់ជាថ្មី
៣៧កូនចៅរបស់អ្នកបម្រើស្មោះនឹងទទួលដី
មកទុកជាកេរមរតកប្រពៃបវរថ្លាថ្លៃ
តាំងជាលំនៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨

អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើងដើម្បីអង្គុយលើបល្ល័ង្ករួមជាមួយសេ្ដចនានា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១២-១៤

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកនោះថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្តី ល្ងាច​ក្តី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បង‌ប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាងដែល​មាន​សម្បត្តិ​ស្ដុក‌ស្តម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។

413 Views

Theme: Overlay by Kaira