អត្ថបទព្រះគម្ពីរ
ថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ព័ណ៌បៃតង
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ២,១-៨
ជាបឋម ខ្ញុំសូមផ្ដែផ្ដាំឲ្យទូលសូមព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ផង សម្រាប់ស្ដេច និងសម្រាប់អ្នកកាន់អំណាចគ្រប់ៗរួប ដើម្បីឲ្យយើងរស់នៅសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងការប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្លូរ ។ នេះហើយជាការល្អ និងគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហឬទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូជាមនុស្សម្នាក់ ដែលបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយដែលព្រះជាម្ចាស់បានបង្ហាញនៅពេលកំណត់ ព្រះអង្គក៏បានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ និងឲ្យខ្ញុំធើ្វជាសាសនទូត ព្រមទាំងធើ្វជាគ្រូអប់រំសាសន៍ដទៃអំពីសេចក្ដីពិត ។ ខ្ញុំនិយាយពិតឥតកុហកទេ ។
ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិដ្ឋាន ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ ។
ទំនុកតម្កើងលេខ ១២៨ (២៧) ,១ក-២.៧-៩ បទព្រហ្មគិតិ
១. | ឧិព្រះអង្គម្ចាស់អើយ | ខ្ញុំស្រែកហើយរកព្រះអង្គ |
ទ្រង់ជាថ្មដាបាំង | ការពារឃាំងទូលបង្គំ ។ | |
សូមទ្រង់ស្ដាប់សម្រែក | ដែលខ្ញុំស្រែកស្ទើរទួញយំ | |
បើទ្រង់នៅសំងំ | នោះរូបខ្ញុំធ្លាក់មរណា ។ | |
២. | ពេលខ្ញុំដង្ហោយហៅ | លើកដៃទៅទីសក្ការ |
គ្រប់ពេលតែងវាចា | សូមមេត្តាសណ្ដាប់ផង ។ | |
៧. | ព្រះជាម្ចស់ជាបន្ទាយ | កំពែងរាយខែលព័ទ្ធជុំ |
ការពារសង្គ្រោះខ្ញុំ | ទូលបង្គំគួរទុកចិត្ត ។ | |
ខ្ញុំរីករាយសប្បាយ | លែងខ្វល់ខ្វាយឈប់ភ័យភិត | |
សរសើរព្រះម្ចាស់ពិត | ដោយមានបទច្រៀងតម្កើង ។ | |
៨. | ព្រះម្ចាស់ជាកម្លាំង | ការពារពាំងរាស្រ្ដព្រះអង្គ |
ទ្រង់ជាកំពែងផង | សម្រាប់សង្រ្គោះព្រះគ្រីស្ដ ។ | |
៩. | ឧិព្រះជាអម្ចាស់ | សូមសង្គ្រោះប្រជារាស្រ្ដ |
ទ្រង់ជាគង្វាលឈ្លាស | វៃរវាសថែទាំគេ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ៣,១៦
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច ។ អាលេលូយ៉ា! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧, ១-១០
ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម ។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ ។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក ។ ចាស់ទុំទាំងនោះហៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាទាហាននោះជាមនុស្សម្នាក់ ដែលគួរលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសាងធម្មសាលាឲ្យយើងផង »។
ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ ។ លុះព្រះអង្គយាងជិតដល់ហើយ នាទាយហាន ចាត់មិត្តភក្ដិរបស់លោកឲ្យមកទូលថា៖ «លោកម្ចាស់! មិនចាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនិងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយបានជា ខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់ ។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទ នឹងជាសះស្បើយមិនខាន ។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាន នៅក្រោមបញ្ជាខ្ញុំប្របាទដែរ ។ បើខ្ញុំប្របាទបញ្ជានរណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ឲ្យម្នាក់ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឲ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម» ។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់ ។ ព្រះអង្គងាកទៅរកបណ្ដាលជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖« ខ្ញុំមិនដែលឃើញមនុស្សណា មានជនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង» ។ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ ។