អត្ថបទថ្ងៃច័ន្ទ-អាទិត្យទី២១ រដូវធម្មតា
ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង
សន្តី រ៉ូសា នៅក្រុងលីម៉ា ជាព្រហ្មចារីនី
នាងអ៊ីសាបែល នៅអូលីវ៉ា ហៅរ៉ូសា (ឈ្មោះនេះមានន័យថា “កូឡាប” ព្រោះនាងមានថ្ពាល់ក្រហមស្អាតល្អ) កើតនៅប្រទេសប៉េរូ (ទ្វីបអាមេរិកខាងត្បូង)ឆ្នាំ១៥៨៦។ កាលនាងមានអាយុម្ភៃឆ្នាំ នាងសម្រេចចិត្តចូលបួសជាសមាជិកក្រុមគ្រួសារដូមីនីកូ ដូចសន្តីកាតារីណា នៅស៊ីអេណាដែរ។ នាងបានរស់នៅក្នុងខ្ទមតូចមួយ ក្នុងចំការឪពុកម្តាយនាង ទាំងតមអាហារ និងធ្វើទុក្ខកិរិយាជាទម្ងន់។ នាងទទួលមរណភាពក្នុងជន្មាយុសាមសិបឆ្នាំ (១៦១៧)។ ពេលនាងទទួលមរណភាពនាងពោលថា៖ “ឱព្រះយេស៊ូ! ឱព្រះយេស៊ូ! សូមគង់នៅជាមួយខ្ញុំផង”។
អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រងថេស្សាឡូនិក ១ថស ១,១-៥.៨ឥ-១០
យើងប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍នៅក្រុងថេស្សាឡូនិក ដែលកើតមកដោយសារព្រះជាម្ចាស់ជាបិតា និងដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ដ។ សូមព្រះអង្គមេត្តាប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់អស់បងប្អូន ។
នៅពេលយើងអធិដ្ឋាន យើងតែងនឹកគិតដល់បងប្អូនទំាងអស់ជាដរាប ហើយអរព្រះគុណព្រះជាម្ចាស់ ព្រោះតែបងប្អូនជានិច្ច ។ យើងនឹកចំាអំពីជំនឿដែលនំាឲ្យបងប្អូនបញ្ចេញសកម្មភាព អំពីសេចក្ដីស្រលាញ់ដែលនំាឲ្យបងប្អូនធើ្វការនឿយហត់ និងអំពីសេចក្ដីសង្ឃឹមដែលនំាឲ្យបងប្អូនស៊ូទ្រំា ។ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹម ដែលមាននៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ជាព្រះបិតារបស់យើង គឺសុទ្ធតែមកពីព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ។
បងប្អូនជាទីស្រឡាញ់នៃព្រះអង្គម្ចាស់អើយ! យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន ដ្បិតដំណឹងល្អដែលយើងបានជូនមកបងប្អូននេះ មិនមែនមកត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ គឺមកដោយមានប្ញទា្ធនុភាព និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយទទួលលទ្ធផលយ៉ាងអស្ចារ្យថែមទៀតផង ។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តរបៀបណាសម្រាប់ជាប្រយោជន៍ដល់បងប្អូននោះ បងប្អូនជ្រាបស្រាប់ហើយ ជំនឿបងប្អូនលើព្រះជាម្ចាស់បានឮខ្ទរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្សម្នារបៀបរៀបអំពីរបៀបដែលបងប្អូនទទួល យើងនៅពេលដែលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងជាព្រះដ៏ពិតប្រាកដ ។ បងប្អូនក៏ទន្ទឹងរង់ចំាព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខមក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសឲ្យទទួលព្រះជន្មដ៏រុងរឿង។ព្រះយេស៊ូនេះហើយដែលព្រះអង្គបានប្រោសយើងឲ្យរួចពីព្រះពិរោធដែលកំពុងតែមក ។
ទំនុកតម្កើងលេខ ១៤៩,១-៦ បទកាកគតិ
១. | សូមច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | សូមសរសើរកោត | ព្រះអង្គក្នុងចំ- |
ណោមកូនចៅសោត | អង្គប្រជុំផ្ដោត | ថ្វាយព្រះអង្គផង ។ | ||
២. | សូមប្រជាជន | អ៊ីស្រាអែលគន់ | គយចិត្តប៉ុនប៉ង | សប្បាយរីករាយ |
ដោយទ្រង់បានប- | បង្កើតអ្នកឲ្យចង់ | គោរពព្រះមហាក្សត្រ ។ | ||
៣. | សូមនំាគ្នារំា | ជាកិត្តិយសធំ | ថ្វាយព្រះម្ចាស់ក្ដាត់ | សូមផ្គុំតន្រ្ដី |
ទះស្គរភ្លេងភ្លាត់ | ដេញចាប៉ីក្រាប់ | ពិណផងថ្វាយព្រះ ។ | ||
៤. | ដ្បិតព្រះអង្គម្ចាស់ | សព្វព្រះទ័យណាស់ | ប្រទានតេជះ | ឲ្យប្រជាជន |
ប្រោសអ្នកតូចទាប | ឲ្យមានជម្នះ | ទំាងសិរីយស ។ | ||
៥. | សូមឲ្យអ្នកជឿ | សង្ឃឹមពឹងលើ | ព្រះសុខឥតគ្រោះ | រីករាយសប្បាយ |
ជោគជ័យមានឈ្មោះ | ត្រេកអរឥតលស់ | ពេលមានជោគជ័យ។ | ||
៦. | សូមទំាងអស់គ្នា | កោតរាល់វេលា | សរសើរម្ចាស់ថ្លៃ | មាត់ពោលពាក្យល្អ |
មានដាវនៅដៃ | សព្វទុក្ខចង្រៃ | កម្ចាត់ឲ្យអស់ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ។
យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,១៣-២២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នែ! ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រុវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្សចូរទៅព្រះរាជ្យស្ថានបរមសុខ! អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទំាងរារំាងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង!។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាធើ្វដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ជុះបញ្ជូលគេឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធើ្វឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ ពូកអ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នានិយាយថា បើអ្នកស្បថដោយយកព្រះវិហារធើ្វជាសាក្សី ពាក្យសម្បថនោះ យកជាការពុំបានទេ។ ផ្ទុយទៅវិញបើស្បថយកមាសព្រះវិហារធើ្វជាសាក្សី ទើបយកជាការបាន។ មនុស្សលេលាកង្វាក់អើយ!មាស ឬព្រះវិហារដែលធើ្វឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ អ្នករាល់គ្នានិយាយទៀតថា អ្នកណាស្បថដោយយកអាសនៈធើ្វជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធើ្វជាសាក្សីទើបយកជាការបាន ។ មនុស្សកង្វាក់អើយ! តង្វាយដែលគេង្វាយលើអាសនៈឬអាសនៈ ដែលធើ្វឲ្យតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង? ។ ដូច្នេះ អ្នកណាស្បថដោយយកអាសនៈជាសាក្សី អ្នកនោះមានទំាងអាសនៈ មានទំាងអ្វីៗនៅលើអាសនៈជាសាក្សីមែន ។ អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទំាងព្រះវិហារ មានទំាងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារជាសាក្សី អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទំាងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទំាងព្រះជាម្ចាស់ ដែលគង់នៅលើបល័្កង្កជាសាក្សី» ។