អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វរ ២,១១-១៩

ក្រោយពេលលោកយ៉ូស៊ូអាទទួលមរណភាពមក ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺនាំគ្នាគោរពបម្រើព្រះបាល។ ពួកគេបោះ​បង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាមូលហេតុបណ្តាលឱ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ពួកគេបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត​វិញ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយប្រគល់ពួកគេឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ។ ព្រះអង្គប្រគល់ពួកគេឱ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានឡើយ។ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឱ្យគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើត​ទុក្ខវេទនាយ៉ាងខ្លាំង។ គ្រានោះ ព្រះអម្ចាស់ធ្វើឱ្យមានវីរបុរសងើបឡើងរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃចោរព្រៃ។ ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកវីរបុរសដែល​ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ បែរទៅគោរពថ្វាយបង្គំ​ព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ដូចពួកបុព្វបុរសទេ។ ពេលព្រះអម្ចាស់តែងតាំងវីរបុរសណាម្នាក់ឡើង ព្រះអង្គគង់ជាមួយវីរបុរសនោះ ហើយសង្គ្រោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេល​ទ្រង់ឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើ​បាប។ លុះវីរបុរសនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសពីដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំលះបង់អំពើអាក្រក់ និងចរិតចចេសរឹងរូសរបស់ខ្លួនឡើយ។

ទំនុកតម្កើងលេខ ១០៦(១០៥),២.៤.៦.៣៥-៣៧.៣៩-៤០.៤៣-៤៤ បទពាក្យ ៧

តើអ្នកណាអាចរាប់ពីស្នាព្រះហស្តអស្ចារ្យច្រើនបំផុត
តើនរណាអាចថ្កើងបានរហូតសរសើរឱ្យសព្វទាំងអស់បាន
បពិត្រព្រះជាអម្ចាស់ថ្លៃពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ
សូមនឹកដល់ទូលបង្គំផងកុំបោះកុំបង់ខ្ញុំកំព្រា
យើងខ្ញុំបានធ្វើអំពើបាបអាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅធ្វើរឿងអាស្រូវមិនទំនង
៣៥ពួកគេបែរទៅជាប់ព័ន្ធពាក់ជាមួយពួកអ្នកសាសន៍នានា
ហើយគេបានរៀនតៗគ្នាប្រព្រឹត្តពាលាតាមសាសន៍ផ្សេង
៣៦គេថ្វាយបង្គំព្រះក្លែងក្លាយរៀងរាល់តែថ្ងៃគ្មានកោតក្រែង
ថ្ងៃក្រោយគេនឹងសោកសង្រេងដោយសារខ្លួនឯងនាំវិនាស
៣៧គេយកបុត្រភ្ងារទាំងស្រីប្រុសធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស
ទៅថ្វាយអារក្សដោយផ្តេសផ្តាសថ្វាយទៅដល់ព្រះមិនដឹងអី
៣៩អំពើដែលពួកគេប្រព្រឹត្តធ្វើឱ្យដក់ដិតរៀងរហូត
គេបានក្បត់ព្រះតែមួយគត់ព្រោះគេមានពុតមិនព្រមកែ
៤០ពេលនោះព្រះអម្ចាស់មិនទ្រាំនឹងប្រជាជនទ្រង់ទៀតទេ
ទ្រង់ព្រះពិរោធនឹងពួកគេដែលជាប្រជាផ្ទាល់ព្រះអង្គ
៤៣ទ្រង់សង្គ្រោះគេច្រើនលើកគ្រាគេនៅនាំគ្នាចង់ប៉ុនប៉ង
បះបោរប្រឆាំងនឹងព្រះអង្គបាបច្រើនកន្លងមិនព្រមឈប់
៤៤ពេលព្រះអង្គឮពួកគេស្រែកថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់
ព្រះអង្គក៏មានព្រះទ័យស្ងប់លែងខឹងលែងស្អប់ថែមអាណិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦-២២

ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អសប្បុរសអ្វីខ្លះដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖ «វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នកទៅលក់ ហើយចែកប្រាក់ឱ្យជនក្រីក្រទៅ។ ធ្វើដូច្នេះ ទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។

760 Views

Theme: Overlay by Kaira