អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី២០
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ២៤,១៥-២៤

ព្រះអម្ចាស់មា​នព្រះបន្ទូលមកខ្ញុំដូចតទៅ៖«កូនមនុស្សអើយ! យើងនឹងដកជីវិត​ប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នកក្នុងមួយប៉ព្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវ​សោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់​ទុក្ខឱ្យសោះ។ ត្រូវជួតក្បាលពាក់ ស្បែកជើង ធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។ នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់​ជីវិត។ ស្អែកឡើង ខ្ញុំក៏ធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។ ប្រជាជនសួរខ្ញុំថា៖«សូមពន្យល់ប្រាប់យើងខ្ញុំផង! លោកធ្វើដូច្នេះ មានន័យដូចម្តេចសម្រាប់យើងខ្ញុំ?»។ ខ្ញុំឆ្លើយទៅគេវិញថា៖«ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀតយើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុង​យេរូសាឡឹមនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខ។ អ្នករាល់គ្នានឹងជួត​ក្បាល ពាក់ស្បែកជើង ធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែអ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។ អេសេគីអែលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើត​ឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់មែន”»។

ទំនុកតម្កើងធម្មវិន័យទី២ ៣២,៦.១៨-២១ បទពាក្យ ៧

ជនលេលាឥតប្រាជ្ញាអើយម្តេចធ្វើរំភើយមិនគិតសង
គុណព្រះអង្គថ្លៃពេកកន្លងតោងគិតផ្គូផ្គងនឹងគយគន់
ព្រះអង្គនេះហើយជាឪពុកបង្កើតអ្នកមកឱ្យរស់រាន
ព្រមទាំងរំដោះលែងឱ្យទន់ជាប្រជាជនថ្ងៃគ្រប់ប្រាណ
១៨ឱ! ជនជាតិអ៊ីស្រាអែលអើយអ្នកធ្វើព្រងើយឆាប់ភ្លេចណាស់
បំភ្លេចសិលាគួរអាម៉ាស់មិនគួរច្នេះសោះអ្នកកម្សត់
១៩ព្រះអម្ចាស់ទតឃើញដូច្នេះទ្រង់ព្រះតម្រិះខំទប់អត់
ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ដេញកម្ចាយអស់ឥតមានសល់
២០ព្រះអង្គមានព្រះបន្ទូលថាយើងលែងការពារទាំងលែងខ្វល់
យើងចាំមើលគេនឹងរចល់កើតទុក្ខអំពល់ឬយ៉ាងណា
ពួកនេះមានចិត្តមិនស្មោះត្រង់វៀចវេរខ្វេរខ្វង់ឥតឧបមា
ទុកចិត្តមិនបានគ្មានខ្លឹមសារកូនឥតបានការសែនចង្រៃ
២១គេមើលងាយយើងទៅគោរពបម្រើសព្វគ្រប់ព្រះក្លែងក្លាយ
ឆ្លាក់រូបធ្វើព្រះមកកៀកកាយទុកបង្គំថ្វាយលុតឱនក្រាប
ដូច្នេះយើងនឹងមើលងាយគេឥតមានរារេវាយស្រប៉ាប
ឱ្យគេដួលដេករេលរាក់រាបដោយប្រើពួកទាបទៅវាយជួស
ប្រើអ្នកល្ងង់ទៅវាយកម្ទេចចាប់វាយចាប់ញេចសាប់របួស
ដាក់ទោសឱ្យធ្ងន់ឥតស្រណោះធ្វើបាបទាំងអស់ឥតប្រណី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦-២២

ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖«លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អសប្បុរសអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជា​ម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖«វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖« ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នកទៅលក់ ហើយចែកប្រាក់ឱ្យជនក្រីក្រទៅ។ ធ្វើដូច្នេះ ទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។

647 Views

Theme: Overlay by Kaira