អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១៨
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២៨,១-១៧

នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទសេដេគីយ៉ា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ លោកហាណានី ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូនពោលមកព្យាការីយេរេមីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ថា៖ «ព្រះ​អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូចតទៅ “យើងនឹងបំបាក់នឹមសេ្តចស្រុកបាប៊ីឡូន! ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះវិហារដែលនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ យើងក៏នាំយេកូនីយ៉ាបុត្ររបស់យ៉ូយ៉ាគីម ជាស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ ព្យាការីយេរេមីតបទៅព្យាការី​ហាណានីនៅចំពោះមុខពួកបូជាចារ្យ និងប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ ​«សាធុ សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូលឱ្យបានជ្រាបដូចតទៅនេះ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងអាចដឹងថា ព្រះអម្ចាស់បានចាត់ព្យាការីនោះឱ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្តដូចពាក្យគាត់ប្រកាស»។ ពេលនោះ ព្យាការីនីហាណានីដោះនឹមចេញពីស្មារបស់ព្យាការីយេរេមីមកកាច់បំបាក់ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថា ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុក​បាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការី​យេរេមីក៏ដើរចេញពីកន្លែងនោះទៅ។ បន្ទាប់ពីព្យាការីហាណានីបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមីនោះ ព្រះអម្ចាស់មាន​ព្រះបន្ទូលថា អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះអម្ចាស់នៃពិភពលោកទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងអស់ ដើម្បីបង្ក្រាបពួកគេឱ្យនៅក្រោមអំណាច​នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើ​នេប៊ូកានេសារ ហើយសូម្បីតែសត្វព្រៃក៏យើងប្រគល់ឱ្យស្តេចនោះដែរ»។ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីថា៖«លោកហាណានីអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឱ្យមកទេ! លោកនាំប្រជាជននេះឱ្យសង្ឃឹមលើពាក្យមិនពិត។ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឱ្យចាកចេញពីផែនដីហើយ! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឱ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ព្យាការីហាណានីក៏ទទួល​មរណភាពនៅខែទីប្រាំពីរ នាឆ្នាំនោះ។

ទំនុកតម្កើងលេខ ១១៩ (១១៨),២៩.៤៣.៧៩-៨០.៩៥.១០២ បទពាក្យ ៧

២៩សូមឱ្យខ្ញុំចៀសចាកចេញផុតឆ្ងាយពីពាក្យភូតភរឫស្យា
សូមជួយបង្ហាញក្តីករុណាវិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៤៣សូមកុំបណ្តោយខ្ញុំស្រដីពាក្យមិនប្រពៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គការសម្រេចទ្រង់ឥតសង្ស័យ
៧៩សូមអ្នកគោរពព្រះមកជុំនាំគ្នារកខ្ញុំកុំបង្អង់
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផងរបស់ព្រះអង្គល្អពេកក្រៃ
៨០សូមជួយរូបខ្ញុំឱ្យប្រព្រឹត្តតាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ
បានល្អឥតខ្ចោះមិនក្រឡៃរូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ
៩៥មានមនុស្សអាក្រក់ពាលឫស្យាវាចង់ផ្តន្ទាខ្ញុំតែម្តង
តែខ្ញុំនៅតែគិតបំណងស្វែងរកច្បាប់ទ្រង់និងវិន័យ

សូមដូរទៅជា បទកាកគតិ

១០២ខ្ញុំមិនងាកគេចអ្វីទ្រង់សម្រេចត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅខ្ញុំរាល់ថ្ងៃខែខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៧៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងវាលរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារឱ្យប្រជាជនរបស់ព្រះអង្គបរិភោគ។ ទ្រង់បានប្រទានឱ្យគេបរិភោគ អាហារមកពីស្ថានបរមសុខយ៉ាងឆ្អែតបរិបូរណ៍។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៦

រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។ កាល​ព្រះ‌អង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន។ លុះ​ដល់​យប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង។ ពេល​នោះទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង ​ហើយក៏​ត្រូវ​រលក​បក់‌បោក ព្រោះ​បញ្ច្រាស​ខ្យល់។ ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សាវ័ក។ កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ ដូច្នេះគេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​សិលា​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់‌ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ត​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ បន្ទាប់​មក ព្រះ‌អង្គ និង​លោក​សិលា​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។ អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ ព្រះ‌យេស៊ូ និង​ពួក​សាវ័កបាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាងទៀត ត្រង់​ស្រុក​កេនេ‌សា‌រ៉ែត។ អ្នក​ស្រុក​នោះ​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះ‌អង្គ អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ បាន​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។

975 Views

Theme: Overlay by Kaira