ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃចន្ទ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២៤ ខែកក្ដដា ឆ្នាំ២០២៣

ឬសន្ដសាបែល ម៉ាកឃ្លូវ ជាបូជាចារ្យ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៤,៥-១៨

មានគេទូលស្តេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្តេចនិងនាម៉ឺនមន្ត្រីដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖«ហេតុអ្វីបានជាពួកយើង បណ្តោយឱ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ ព្រះចៅផារ៉ោនក៏ឱ្យគេទឹមរទេះ ហើយនាំ កងទ័ពចេញដំណើរទៅជាមួយ។ ស្តេចយករទេះចម្បាំងទាំងអស់នៅស្រុកអេស៊ីប ចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗ ចំនួនប្រាំមួយរយគ្រឿង ដែលមាន នាយទាហានជិះផង។ ព្រះអម្ចាស់ធ្វើឱ្យព្រះចៅផារ៉ោនជាស្តេចស្រុកអេស៊ីប មាន ព្រះហឫទ័យរឹងចចេស ហើយដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។ កងទ័ពអេស៊ីបទាំងទ័ពសេះ ទាំង រទេះរបស់ព្រះចៅផារ៉ោន ព្រមទាំងពលទ័ពនិងរទេះទាំងប៉ុន្មាន នាំគ្នាដេញតាមជនជាតិ អ៊ីស្រាអែល ហើយទាន់ពួកគេនៅកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជន ជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ពួកគេពោលទៅ កាន់លោកម៉ូសេថា៖«តើនៅស្រុកអេស៊ីប គ្មានផ្នូរទេឬ បានជាលោកនាំពួកយើង ឱ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញ ពីស្រុកអេស៊ីប។ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោក ហើយថា ទុកឱ្យពួកយើង នៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖«កុំភ័យខ្លាចអ្វីឡើយ! ចូរមានស្មារតីឡើង នៅថ្ងៃនេះអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីប ដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។ ចូរនាំគ្នានៅស្ងៀមទៅ ដ្បិតព្រះ អម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖«ហេតុអ្វីបានជាអ្នកស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឱ្យចេញដំណើរទៅ។ ចូរលើកដំបង របស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឱ្យញែកចេញពីគ្នា ដើម្បីឱ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។ រីឯយើងវិញ យើងធ្វើឱ្យជនជាតិអេស៊ីបមានចិត្ដរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្តែងសិរី​រុងរឿងរបស់យើង ដោយប្រហារស្តេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេច​រទេះចម្បាំង និងទ័ពសេះរបស់ស្តេច។ នៅពេលដែលយើងសម្ដែងសិរីរុងរឿង ដោយ ប្រហាស្ដេចផារ៉ោន ព្រមទាំងកម្ទេចរទេះចម្បាំង និងទ័ពសេះរបស់ស្ដេចនោះ ជនជាតិ​អេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។

ទំនុកតម្កើងរបស់លោកម៉ូសេ ដស ១៥,១-៤ បទព្រហ្មគីតិ

ខ្ញុំស្រែកច្រៀងថ្វាយព្រះជាអម្ចាស់ដែលមានជ័យ
លើទ័ពសេះល្បាញល្បីលិចលង់ក្ស័យក្នុងសមុទ្រ
ព្រះម្ចាស់ជាកម្លាំងខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត
ខ្ញុំសូមឱនក្រាបលុតទាំងច្រៀងបទថ្កើងព្រះអង្គ
ព្រោះទ្រង់បានសង្គ្រោះខ្ញុំឱ្យរស់ផុតសៅហ្មង
ព្រះឪពុកខ្ញុំផងព្រះខ្ពង់ខ្ពស់លើសអ្វីៗ
ទ្រង់ជាវីរបុរសប្រសើរខ្ពស់លើផែនដី
អង់អាចពូកែក្រៃព្រះនាមថ្លៃ “ព្រះអម្ចាស់”
ព្រះអង្គបានធ្វើឱ្យកងទ័ពថយវិនាសអស់
ទាំងទ័ពទាំងរទេះត្រូវវិនាសក្នុងសមុទ្រ
ទាហានអេស៊ីបខ្លាំងពូកែច្បាំងចៀសមិនផុត
ជីវិតត្រូវរលត់ក្នុងសមុទ្រជ្រៅក្រៃលែង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៣៨-៤២

នៅពេលនោះ មានពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីខ្លះទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយ ឱ្យយើងខ្ញុំឃើញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់​នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសស្ថិតនៅ​ក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ​ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេបានឮសេចក្តីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯ នៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យ​ទោសមនុស្សលោក មហាក្សត្រិយានីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្ស​ជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូនប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។

107 Views

Theme: Overlay by Kaira