ខែមិថុនា ឆ្នាំ «គ» ២០២៥
  1. អាទិត្យ -  - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
    - ក្រហម -
    សន្ដយ៉ូស្ដាំង ជាមរណសាក្សី
  2. ចន្ទ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
  3. អង្គារ -  - រដូវបុណ្យចម្លង
    - ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា
  4. ពុធ -  - រដូវបុណ្យចម្លង
  5. ព្រហ - - រដូវបុណ្យចម្លង
    - ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  6. សុក្រ - - រដូវបុណ្យចម្លង
    - - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
  7. សៅរ៍ - - រដូវបុណ្យចម្លង
  8. អាទិត្យ -  - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
  9. ចន្ទ - - រដូវបុណ្យចម្លង
    - - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
    - - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
  10. អង្គារ - បៃតង - ថ្ងៃធម្មតា
  11. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
  12. ព្រហ - បៃតង - ថ្ងៃធម្មតា
  13. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  15. អាទិត្យ -  - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
  16. ចន្ទ - បៃតង - ថ្ងៃធម្មតា
  17. អង្គារ - បៃតង - ថ្ងៃធម្មតា
  18. ពុធ - បៃតង - ថ្ងៃធម្មតា
  19. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដរ៉ូមូអាល ជាចៅអធិការ
  20. សុក្រ - បៃតង - ថ្ងៃធម្មតា
  21. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
  22. អាទិត្យ -  - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
    (អាទិត្យទី១២ ក្នុងរដូវធម្មតា)
    - - ឬសន្ដប៉ូឡាំងនៅណុល
    - - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី
  23. ចន្ទ - បៃតង - ថ្ងៃធម្មតា
  24. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - កំណើតសន្ដយ៉ូហានបាទីស្ដ

  25. ពុធ - បៃតង - ថ្ងៃធម្មតា
  26. ព្រហ - បៃតង - ថ្ងៃធម្មតា
  27. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
    - - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
  28. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
    - ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
  29. អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
  30. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
ខែកក្កដា ឆ្នាំ «គ» ២០២៥
  1. អង្គារ - បៃតង - ថ្ងៃធម្មតា
  2. ពុធ - បៃតង - ថ្ងៃធម្មតា
  3. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
  6. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
    - - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. ចន្ទ - បៃតង - ថ្ងៃធម្មតា
  8. អង្គារ - បៃតង - ថ្ងៃធម្មតា
  9. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
  10. ព្រហ - បៃតង - ថ្ងៃធម្មតា
  11. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដបេណេឌិកតូ ជាចៅអធិការ
  12. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  13. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
    -- សន្ដហង់រី
  14. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
  15. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍

  16. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងម៉ារីនៅលើភ្នំការមែល
  17. ព្រហ - បៃតង - ថ្ងៃធម្មតា
  18. សុក្រ - បៃតង - ថ្ងៃធម្មតា
  19. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  20. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
    - - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  22. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត

  23. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
  25. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - ថ្ងៃធម្មតា
  29. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា
  30. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
  31. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «គ» ២០២៥
  1. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ
  2. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
    - - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
  3. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
  5. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី

  6. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
  7. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
    - - ឬសន្ដកាយេតាំង ជាបូជាចារ្យ
  8. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដដូមីនិក ជាបូជាចារ្យ
  9. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
    - ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
  11. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
  12. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា

  13. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
  14. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
  15. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
  17. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - ថ្ងៃធម្មតា
  19. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ

  20. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
  22. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
  23. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
  24. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
    - - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
  25. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
    - - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
  26. អង្គារ - បៃតង - ថ្ងៃធម្មតា
  27. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីម៉ូនិក
  28. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  29. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
  30. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  31. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
ខែកញ្ញា ឆ្នាំ «គ» ២០២៥
  1. ចន្ទ - បៃតង - ថ្ងៃធម្មតា
  2. អង្គារ - បៃតង - ថ្ងៃធម្មតា
  3. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្គ្រេហ្គ័រដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
  4. ព្រហ - បៃតង - ថ្ងៃធម្មតា
  5. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសា នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  7. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៣ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
  9. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដសិលាក្លាវេ ជាបូជាចារ្យ

  10. ពុធ - បៃតង - ថ្ងៃធម្មតា
  11. ព្រហ - បៃតង - ថ្ងៃធម្មតា
  12. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់នាងម៉ារី
  13. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានគ្រីសូស្ដូម ជាអភិបាល និងជាគ្រូបាធ្យាយ
  14. អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាង
    - បៃតង - ថ្ងៃអាទិត្យទី ២៤ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
  16. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដីស៊ីព្រីយ៉ាំង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី

  17. ពុធ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដរ៉ូប៊ែរបេឡាម៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
  18. ព្រហ - បៃតង - ថ្ងៃធម្មតា
  19. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដហ្សង់វីយេ ជាអភិបាល និងជាមរណសាក្សី
  20. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអន់ដ្រេគីមថេហ្គុន ជាបូជាចារ្យ និងសន្ដប៉ូលជុងហាសាង ព្រមទាំងសហជីវិន ជាមរណសាក្សីនៅប្រទេសកូរ៉េ
  21. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៥ ក្នុងរដូវធម្មតា
    - - សន្ដម៉ាថាយ ជាគ្រីស្ដទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ពិធីបុណ្យភ្ជុំបិណ្ឌ)
  23. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា (ពិធីបុណ្យភ្ជុំបិណ្ឌ)

  24. ពុធ - បៃតង - ថ្ងៃធម្មតា
  25. ព្រហ - បៃតង - ថ្ងៃធម្មតា
  26. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដកូស្មា និងសន្ដដាម៉ីយ៉ាំង ជាមរណសាក្សី
  27. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដវ៉ាំងសង់ដឺប៉ូល ជាបូជាចារ្យ
  28. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៦ ក្នុងរដូវធម្មតា
    - - ឬសន្ដវិនហ្សេសឡាយ
    - ក្រហម - ឬសន្ដឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី

  29. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
  30. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «គ» ២០២៥
  1. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយ
  2. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ទេវទូតអ្នកការពារដ៏វិសុទ្ធ
  3. សុក្រ - បៃតង - ថ្ងៃធម្មតា
  4. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្វ្រង់ស្វ័រ​ នៅអាស៊ីស៊ី
  5. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៧ ក្នុងរដូវធម្មតា
  6. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដប្រ៊ុយណូ ជាបូជាចារ្យ
  7. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - ព្រះនាងព្រហ្មចារិនីម៉ារីតាមមាលា (សូត្រផ្គាំ)
  8. ពុធ - បៃតង - ថ្ងៃធម្មតា
  9. ព្រហ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដដឺនីស ជាអភិបាល និងសហជីវិន ជាមរណសាក្សី 
    - - ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ
  10. សុក្រ - បៃតង - ថ្ងៃធម្មតា
  11. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហានទី២៣ ជាសម្ដេចប៉ាប
  12. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៨ ក្នុងរដូវធម្មតា
    - - សន្ដកាឡូ អាគូទីស
  13. ចន្ទ - បៃតង - ថ្ងៃធម្មតា
  14. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដកាលីទូស ជាសម្ដេចប៉ាប និងជាមរណសាក្សី
  15. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីតេរេសានៃព្រះយេស៊ូ ជាព្រហ្មចារិនីនៅក្រុងអាវីឡា និងជាគ្រូបាធ្យាយ
  16. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា
    - - សន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. សុក្រ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក ជាអភិបាល និងជាមរណសាក្សី
  18. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៩ ក្នុងរដូវធម្មតា
    - ក្រហម -
    សន្ដយ៉ូហាន ដឺ ប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងជាមរណសាក្សី
    - - ឬសន្ដប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ
  20. ចន្ទ - បៃតង - ថ្ងៃធម្មតា
  21. អង្គារ - បៃតង - ថ្ងៃធម្មតា
  22. ពុធ - បៃតង - ថ្ងៃធម្មតា
    - - សន្ដយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ព្រហ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអន់តូនី ម៉ារីក្លារេជាអភិបាលព្រះសហគមន៍
  25. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  26. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣០ ក្នុងរដូវធម្មតា
  27. ចន្ទ - បៃតង - ថ្ងៃធម្មតា
  28. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដាជាគ្រីស្ដទូត
  29. ពុធ - បៃតង - ថ្ងៃធម្មតា
  30. ព្រហ - បៃតង - ថ្ងៃធម្មតា
  31. សុក្រ - បៃតង - ថ្ងៃធម្មតា
ខែវិច្ឆិកា ឆ្នាំ «គ» ២០២៥
  1. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
  2. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣១ ក្នុងរដូវធម្មតា
  3. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដម៉ាតាំង ដេប៉ូរេស ជាបព្វជិត
  4. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. ពុធ - បៃតង - ថ្ងៃធម្មតា
  6. ព្រហ - បៃតង - ថ្ងៃធម្មតា
  7. សុក្រ - បៃតង - ថ្ងៃធម្មតា
  8. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  9. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣២ ក្នុងរដូវធម្មតា
    (បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់)
  10. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដឡេអូ ជាជនដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
  11. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - សន្ដម៉ាតាំង ជាអភិបាលនៅក្រុងទួរ
  12. ពុធ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ព្រហ - បៃតង - ថ្ងៃធម្មតា
  14. សុក្រ - បៃតង - ថ្ងៃធម្មតា
  15. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដម ជាអភិបាល និងជាគ្រូបាធ្យាយ
  16. អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣៣ ក្នុងរដូវធម្មតា
    (ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដីហ្សេទ្រូដ ជាព្រហ្មចារិនី)
  17. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - - សន្ដីអេលីសាប៊ែត នៅហុងគ្រឺជាបព្វជិតា
  18. អង្គារ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. ពុធ - បៃតង - ថ្ងៃធម្មតា
  20. ព្រហ - បៃតង - ថ្ងៃធម្មតា
  21. សុក្រ - បៃតង - ថ្ងៃធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សៅរ៍ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. - ក្រហម - ព្រះអម្ចាស់យេស៊ូគ្រីស្ដ ជាព្រះមហាក្សត្រនៃពិភពលោក
    (ឬសន្ដក្លេម៉ង់ទី១ ជាំសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ ជាចៅអធិការ)
  24. ចន្ទ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - សន្ដអន់ដ្រេ យុងឡាក់ ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី
  25. អង្គារ - បៃតង - ថ្ងៃធម្មតា
    - ក្រហម - ឬសន្ដីកាតារីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. ពុធ - បៃតង - ថ្ងៃធម្មតា
  27. ព្រហ - បៃតង - ថ្ងៃធម្មតា
  28. សុក្រ - បៃតង - ថ្ងៃធម្មតា
  29. សៅរ៍ - បៃតង - ថ្ងៃធម្មតា
  30. អាទិត្យ - ស្វាយ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវរង់ចាំ (ចូលឆ្នាំ «ក»)
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត

ថ្ងៃចន្ទ អាទិត្យទី១៦
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤

ក្នុងគម្ពីរដំណឹងល្អទាំងបួនក័ណ្ឌ មានរ៉ាយរ៉ាប់អំពីស្រ្តីៗដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោស​ឱ្យនាងរួចពីអំណាចរបស់មារ។  ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដា​ឡា ទៅយំមុខថ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះអម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៦,១-៤.៦-៨

ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ព្រះអម្ចាស់មានព្រះបន្ទូល! ចូរក្រោកឡើង! នាំ​ពាក្យបណ្តឹងទៅប្រាប់ឱ្យភ្នំធំៗ និងភ្នំតូចៗដឹងឮផង! ភ្នំធំទាំងឡាយអើយ! ចូរស្តាប់ពាក្យបណ្តឹងរបស់ព្រះអម្ចាស់! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្តាប់ពាក្យបណ្តឹងដែលព្រះអម្ចាស់​ចោទប្រកាន់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ៖ “ប្រជា​រាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឱ្យធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើអ្នកចោទប្រកាន់យើង មកពីយើងបាននាំអ្នកចេញពីស្រុកអេស៊ីបឬ? មកពីយើងបានលោះអ្នកឱ្យរួចពីភាពជាទាសករគេឬ? មកពី​យើងបានចាត់លោកម៉ូសេ លោកអារ៉ុន និងនាងមៀរីយ៉ាមឱ្យនាំមុខអ្នកឬ?”។ អ្នកចូលព្រះវិហារសួរ​ថា៖ “ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូន​គោអាយុមួយខួប​មក​ថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្ត​ឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះ​អង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ?»។ ព្រះជាម្ចាស់មានព្រះបន្ទូលឆ្លើយថា “ឱមនុស្សអើយ! គេបានប្រៀនប្រដៅអ្នកឱ្យ​ស្គាល់ការល្អ ហើយការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ​ឱ្យអ្នកធ្វើនោះ គឺអ្នកត្រូវ​ប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ដោយស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នកដោយចិត្តសុភាព។

ទំនុកតម្កើងលេខ ៥០ (៤៩),៥.៧-៩.១៦-១៧.២១.២៣ បទព្រហ្មគីតិ

ព្រះអង្គមានព្រះបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនត្រូវការយកគោបាមកពីផ្ទះអ្នក
ពពែធាត់ដល់ថ្នាក់ពីក្រោលអ្នកនោះឡើយណា
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,៣៨-៤២

នៅពេលនោះ មានពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីខ្លះទូលព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកធ្វើទីសម្គាល់ដ៏អស្ចារ្យមួយឱ្យយើងខ្ញុំឃើញផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់​នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសស្ថិតនៅ​ក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ​ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នៅពេលដែលអ្នកក្រុងនីនីវេបានឮសេចក្តីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្តគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងលោកយ៉ូណាសទៅទៀត។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យ​ទោសមនុស្សលោក មហាក្សត្រិយានីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្ស​ជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះបាទ សាឡូម៉ូនប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។

613 Views

Theme: Overlay by Kaira