អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៤ ខែកក្ដដា ឆ្នាំ២០២៥

ឬសន្ដកាមីល នៅភូមិលេលីស៍ ជាបូជាចារ្យ

កាលលោកកាមីល (១៥៥០-១៦១៤) នៅយុវជន លោកវក់ស្រា និងស្បែងស៊ីសង។ លុះគាត់ស្គាល់ព្រះយេស៊ូ ហើយគាត់ប្រែចិត្តគំនិត យកចិត្តទុកដាក់ជួយអ្នកជំងឺក្នុងមន្ទីរពេទ្យនានា។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឈ្មោះថា “អ្នកបម្រើ​ជនមានជំងឺ”។ បន្ទាប់មក លោកទទួលអគ្គសញ្ញាជាបូជាចារ្យ ហើយនៅតែបម្រើអ្នកជំងឺ ទោះបីលោកមានជំងឺខ្លួនឯងក៏ដោយ​។ លោកជាឧបការីអ្នកជំងឺ និងជាឧបការីអស់អ្នកដែលជួបអ្នកជំងឺដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១,១.៨-១៤.២២

មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់​លោកយ៉ូសែបទេ។ ស្តេចមានរាជឱង្ការទៅកាន់ប្រជា​ជនកអេស៊ីបថា៖ «ឥឡូវនេះ ជន​ជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងយើង។ ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឱ្យកើនចំនួនច្រើនឡើងបានទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ ជនជាតិអេស៊ីបតែងតាំងមេត្រួតត្រាលើជនជាតិ​អ៊ីស្រាអែល ដើម្បីបង្ខំពួកគេឱ្យធ្វើការជា​ទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីតុម និងក្រុងរ៉ាមសែល ជាបន្ទាយរបស់ព្រះចៅផារ៉ោន។ ប៉ុន្តែ នៅពេលជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលក៏រឹតតែកើនចំនួនច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាល​ឱ្យជនជាតិអេស៊ីបភ័យខ្លាចជាខ្លាំង។ ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិ​អ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ គេធ្វើឱ្យជនជាតិ​អ៊ីស្រាអែលវេទនាខ្លោចផ្សារ គឺប្រើឱ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅ​តាមស្រែចម្ការ ពោលគឺប្រើឱ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។ បន្ទាប់មក ព្រះចៅផារ៉ោនបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូន​​ប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុក​ជីវិតឱ្យតែកូនស្រីៗប៉ុណ្ណោះ!»។

ទំនុកតម្កើងលេខ ១២៤ (១២៣),២-៥.៧ បទពាក្យ ៧

ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង
ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេបពួកយើងមិនឱ្យរស់បានសុខសាន្តឡើយ
យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ
ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពន្លិចទៅ
ដល់បាតជលសាដ៏សែនជ្រៅជីវិតយើងត្រូវលង់ក្សិណក្ស័យ
យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,៣៤-១១,១

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «កុំនឹកស្មានថា ខ្ញុំមកនេះដើម្បីនាំយកសន្តិភាពមកឱ្យផែនដីឡើយ។ ខ្ញុំមិនមែននាំ​សន្តិភាពមកទេ គឺខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ខ្ញុំមកធ្វើឱ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្តាយ កូនប្រសាស្រីបែកពីម្តាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយក្លាយទៅជាសត្រូវនឹងគ្នា។ អ្នកណាស្រឡាញ់ឪពុកម្តាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ ហើយអ្នកស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន​ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាង​របស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណារក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ។ អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុង​នាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ លុះព្រះយេស៊ូមានព្រះបន្ទូលផ្តែផ្តាំក្រុមសាវ័កទាំងដប់ពីរចប់សព្វគ្រប់ហើយ​ ព្រះ​អង្គក៏យាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹងល្អដល់អ្នកស្រុកនៅ​តាម​​ភូមិនានា។

493 Views

Theme: Overlay by Kaira