អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤,១-១៥.២៥

លោកអដាំរួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងក៏មានផ្ទៃពោះ ហើយសម្រាលបាន​កូនប្រុសមួយឈ្មោះ “កាអ៊ីន” (ឈ្មោះនេះមានន័យថា “បង្កើត”)។ នាងពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រទានឱ្យខ្ញុំបង្កើតមនុស្សប្រុកម្នាក់»។ នាងក៏បង្កើតអបិលជាប្អូនរបស់កាអ៊ីដែរ។ ក្រោយមក លោកអបិលប្រកបរបរជាគង្វាលចៀម រីឯលោក​កាអ៊ីនធ្វើស្រែចំការ។ នៅរដូវច្រូតកាត់ លោកកាអ៊ីនយកភោគផលពីស្រែចំការរបស់គាត់មកថ្វាយព្រះអម្ចាស់។ ឯលោកអបិល ក៏យកកូនសត្វដែលកើតមុនគេពីហ្វូងសត្វរបស់គាត់មកបូជាជាមួយខ្លាញ់វាថ្វាយព្រះអង្គដែរ។ ព្រះអម្ចាស់បែរព្រះភក្រ្តទៅទតមើលលោកអបិល ព្រមទាំងតង្វាយរបស់គាត់ តែទ្រង់មិនទតមើលោក​កាអ៊ីន​ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្តៅក្រហាយយ៉ាងខ្លាំង ទាំងក្រពុលមុខ​ទៀតផង។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្តៅ​ក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ? ប្រសិនបើអ្នកប្រព្រឹត្តល្អ ម្តេចក៏អ្នក​មិនងើបមុខរីករាយឡើង? ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបដែលប្រៀប​បាននឹងសត្វសាហាវ ក្រាបនៅមតា់ទ្វាររង់ចាំចាប់អ្នក តែអ្នកត្រូវបង្រ្កាបវាវិញ»។ លោកកាអ៊ីបបបួលប្អូនអបិលទៅចំការ។ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារជីវិតប្អូន​ចោល។ ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អបិលប្អូនអ្នកនៅឯណា?»។ គាត់ឆ្លើយ​ថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនឬ?»។ ព្រះអម្ចាស់សួរទៀតថា៖ «ម្តេចក៏​អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនអ្នកលាន់ឮពីដីដល់យើង។ ឥឡូវនេះ អ្នកត្រូវ​បណ្តាសាហើយ! អ្នកត្រូវឃ្លាតឆ្ងាយពីទឹកដី ដែលបានស្រូបយកឈាមប្អូនអ្នក គឺឈាម​ដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ទោះបីអ្នកខំភ្ជួររាស់យ៉ាងណា ក៏ដីមិនបង្កើត​ភោគផល​ឱ្យអ្នកទៀតដែរ! អ្នកទៅជាមនុស្សអនាថា ខ្ចាត់ព្រាត់នៅលើផែនដី»។ លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «កំហុសខ្ញុំធ្ងន់ពេកណាស់ ខ្ញុំទ្រាំមិនបានទេ។ ថ្ងៃនេះព្រះអង្គបណ្តេញខ្ញុំចេញពីទឹកដី ខ្ញុំនឹងត្រូវឃ្លាតឆ្ងាយពីព្រះភ័ក្រ្តព្រះអង្គ ខ្ញុំនឹងទៅជាជន​អនាថា អណ្តែត ត្រសែតនៅលើផែនដី ហើយនរណាជួប មុខជានឹងសម្លាប់ខ្ញុំចោលពុំ​ខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់គាត់ថា៖ «ទេ! បើអ្នកណាសម្លាប់កាអ៊ីន គេនឹង​​​​សងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ ព្រះអម្ចាស់ក៏ដៅសញ្ញាសម្គាល់មួយលើលោក​កាអ៊ីន ដើម្បីពេលមាននរណាជួបគាត់ គេមិនប្រហារជីវិតគាត់ឡើយ។ លោកអដាំរួម​រស់ជាមួយភរិយាម្តងទៀត នាងក៏សម្រាលបានកូនប្រុសមួយ ហើយនាងដាក់ឈ្មោះកូន​នោះថា “សេថ” (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់ប្រោសប្រទាន”)។ នាងពោល​ថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានកូនមួយទៀតមកឱ្យខ្ញុំ ដើម្បីបន្តពូជជំនួសអបិល​ដែលកាអ៊ីនបានសម្លាប់ទៅហើយនោះ»។

ទំនុកតម្កើងលេខ ៥០(៤៩),១.៥.៧-៧.១៦-១៧.២០-២១ បទព្រហ្មគីតិ

ព្រះអម្ចាស់ជាព្រះប្រសើរណាស់លើសអ្វីៗ
ទ្រង់កោះហៅផែនដីខាងលិចក្តីដល់ខាងកើត
ព្រះអង្គមានបន្ទូលថាប្រមូលកុំខកខាន
គឺអស់អ្នកដែលបានចងសម្ពន្ធជាមួយគ្នា
ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
យើងមិនស្តីបន្ទោសអ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយអចិន្រ្តៃយ៍មិនដែលអាក់
១៦ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ព័ន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
២០អ្នកត្រៀមចិត្តត្រៀមកាយឥតជិនណាយជាប់ជានិច្ច
ចោទបងប្អូនដោយល្បិចទោះជាសាច់ខ្លួនបង្កើត
២១អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត! អ្នកណាជឿលើព្រះអង្គ អ្នកនោះទទួលស្គាល់ព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,១១-១៣

ពួកខាងគណៈផារីស៊ីមកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងល​មើលព្រះអង្គ គេសូមឱ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វី​បានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឱ្យអ្នករាលគ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឱ្យគេឃើញទីសម្គាល់ណាឡើយ»។ បន្ទាប់មក ព្រះអង្គយាងចាក​ចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។​

587 Views

Theme: Overlay by Kaira