អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
បុណ្យរម្លឹក

ពណ៌ស

នាងស្កូឡាស្ទិក (ប្រ.៤៨០-៥៤៧) ជាប្អូនស្រីរបស់សន្តបេណេឌីកតូ ដែលតែង​តាំង​វិន័យ​ព្រះ​សង្ឃក្នុងគ្រីស្តសាសនានៅទ្វីបអឺរ៉ុប។នៅសម័យនោះ សង្គ្រាមរាលដាលក្នុងប្រទេសអ៊ីតាលី ជា​ប្រ​ទេស​របស់នាង តែនាងនៅតែបម្រើព្រះជាម្ចាស់ និងអ្នកដទៃដោយចិត្តនឹងនរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើត កណ ១,១-១៩

កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានប្រតិស្ឋានផ្ទៃមេឃ និងផែនដី។ នៅគ្រា​នោះ ផែនដីគ្មានរូបរាង ហើយនៅទទេ មានតែភាពងងឹតពីលើជម្រៅទឹក។ ព្រះ​​វិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរ​មានពន្លឺ!»។ ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរ​ហើយ។ ព្រះអង្គក៏ញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា «ថ្ងៃ» និង​ហៅភាពងងឹតថា «យប់» ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានលំហដ៏រឹងមាំនៅកណ្តាលទឹកក ដើម្បី​ញែកទឹកចេញពីគ្នា»។ ព្រះជាម្ចាស់ក៏បង្កើតលំហរដ៏រឹងមាំនោះ ហើយញែកទឹកដែល​នៅខាងក្រោមចេញពីទឹកដែលនៅខាងលើ។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់ហៅ​លំហរដ៏រឹងមាំនោះថា «មេឃ»។ ពេលនោះ មានល្ងាច មានព្រឹក​គឺជាថ្ងៃទីពីរ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូលឱ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែង​តែមួយ និងឱ្យផ្នែកគោកលេចមក»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ ព្រះជាម្ចាស់​ហៅគោកនោះថា «ដី» រីឯទឹកដែលផ្តុំគ្នាវិញទ្រង់ហៅថា «សមុទ្រ»។ ព្រះជាម្ចាស់​ទតឃើញថាដី និងសមុទ្រប្រសើហើយ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យដីដុះតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែលើផែនដី តាមពូជរបស់វា និងមានគ្រាប់បន្តពូជ!»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ដីក៏ដុះតិណជាតិ ធញ្ញជាតិ ដែលមានគ្រាប់ពូជ​តាមពូជរបស់វា និងរុង្ខជាតិដែលបង្កើតផ្លែ មានគ្រាប់បន្តពូជតាមពូជរបស់វា។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មាន​ព្រឹក គឺជាថ្ងៃទីបី។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែក​ថ្ងៃចេញពីយប់ ទុកជាសំគាត់សម្រាប់កំណត់ពេលវេលាថ្ងៃ និងឆ្នាំ ហើយជាដុំពន្លឺ​នៅលើមេឃ ដើម្បីបំភ្លឺផែនដី»។ ការណ៍នេះក៏កើតមានឡើងដូច្នេះ។ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដំពន្លឺមួយដែលធំជាងឱ្យគ្រប់គ្រងនៅពេលថ្ងៃ ហើយដុំ​ពន្លឺមួយដែលតូចជាង ឱ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំង​ឡាយដែរ ព្រះជាម្ចាស់ដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាសឱ្យបំភ្លឺផែនដី ដើម្បី​គ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីងងឹត។ ព្រះជាម្ចាស់​ទតឃើញថា អ្វីៗទាំងនោះល្អប្រសើហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជា​ថ្ងៃទីបួន។

ទំនុកតម្កើងលេខ ១០៤ (១០៣),១-២.៥-៦.១០.១២.២៤.៣៥ បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ប្រសើខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិតឧត្តមបំផុតលើលោកា
ព្រះអង្គទ្រង់យកពន្លឺមកដណ្តប់គ្រងគ្រប់ជាភូសា
ទ្រង់លាតអស់ទាំងផ្ទៃមេឃាធ្វើព្រះពន្លាល្អឥតអាក់
រីឯផែនដីមហាធំទ្រង់បានតាំងមាំឥតរង្គើ
នៅលើគ្រឹះរឹងឥតអ្វីស្មើឥតមានរង្គើមាំពេកកូវ
ព្រះអង្គបានយកសមុទ្រគ្របដណ្តប់រុំស្រោបដូចខោអាវ
ទោះកំពូភ្នំក៏គង់ត្រូវមានទឹកគ្របនៅពីលើដែរ
១០ទ្រង់បញ្ជូនទឹកពីប្រភពឱ្យហូរសាយសព្វទៅក្នុងជ្រោះ
ហូរតាមជ្រលងភ្នំទាំងអស់មិនមានចន្លោះសព្វទីសា
១២បក្សីបក្សាធ្វើសំបុករស់នៅអែអុកច្រើនពន់ពេក
គេយំពិរោះខ្លាំងអនេកនៅគ្រប់តាមមែកដើមព្រឹក្សា
២៤បពិត្រព្រះអើយព្រះអម្ចាស់គ្រប់ស្នាព្រះហស្តច្រើនមិនតិច
ផែនដីមានអ្វីច្រើនអនេកសុទ្ធតែកើតមកពីព្រះអង្គ
៣៥សូមឱ្យអ្នកបាបវិនាសបាត់រលាយខ្ចាយខ្ចាត់ផុតស្រឡះ
សូមឱ្យពួកគេងស់ទាំងនោះរលាយបាត់អស់ក្លាយជាដី
រីឯរូបខ្ញុំសូមប្រណម្យហត្ថាបង្គំថ្វាយម្ចាស់ថ្ងៃ
សូមលើកតម្កើងជោគសិរីរុងរឿងប្រពៃព្រះអម្ចាស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៦,៥៣-៥៦

ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយ​គេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្ស​ម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាលែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅ​ក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។

563 Views

Theme: Overlay by Kaira