អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី០៤
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃចន្ទ ទី២៧ ខែមេសា​ ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានធម៌មេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប ដោយមិនរើស​មុខ​នរណា​​​ឡើយ។ ដោយព្រះយេស៊ូជា​ព្រះបុត្រាព្រះអង្គសោយទិវង្គត ព្រះអង្គបានសង្គ្រោះមនុស្ស​លោករួចស្រេច​ទៅ​ហើយ។ សូម​ទ្រង់ព្រះមេត្តាប្រោស ប្រទានឱ្យយើងខ្ញុំជាព្រះសហគមន៍បង្ហាញការសង្គ្រោះនេះដល់អ្នកដទៃ សូម​ជួយ​ប្រមែប្រមូល​មនុស្សទាំងអស់ឱ្យទៅធ្វើជាមហាគ្រួសារតែមួយផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១-១៨

ក្រុមគ្រីស្តទូត និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់​ដែរ។ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់​លោក​ថា៖ ​«លោក​បានចូលក្នុងផ្ទះសាសន៍ដទៃ ហើយលោក​ក៏បានបរិភោគ​ជាមួយពួក​គេថែម​ទៀតផង!» ។ លោក​សិលា​រៀបរាប់ប្រាប់គេតាមលំដាប់លំដោយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិដ្ឋាន ខ្ញុំលង់​ស្មារតី និមិត្តឃើញវត្ថុម្យ៉ាង ដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ខ្ញុំ។ ពេល​ខ្ញុំ​ពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏ឮព្រះសូរសៀងមួយ​បញ្ជា​មកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!” ។ ប៉ុន្តែ ខ្ញុំទូលទៅវិញថា៖ “ទេ! បពិត្រព្រះ​អម្ចាស់​! ​ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬអាហារមិនបរិសុទ្ធទាល់តែសោះ” ។ ព្រះសូរសៀងនោះក៏បន្លឺចុះ​​​ពីលើមេឃមកជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឱ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យ​ហាម​ឃាត់​នោះ​ឡើយ!” ។ ហេតុការណ៍នេះកើតមានឡើងដល់ទៅបីដងទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ នៅពេល​នោះ ស្រាប់តែមានបុរសបីនាក់ដែលគេចាត់ពីក្រុងសេសារេឱ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឱ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះមានបង​ប្អូនប្រាំ​មួយនាក់​ជូ​ន​​ដំណើរ​ខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបាន​ឃើញ​​ទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា៖ “សុំលោកចាត់មនុស្សឱ្យទៅក្រុងយ៉ុបប៉េ រកមនុស្សម្នាក់​ឈ្មោះ​​​ស៊ី​ម៉ូ​នហៅ “សិលា”។ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្តល់ការសង្គ្រោះឱ្យលោក​ និងក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​”។ នៅ​ពេ​​លខ្ញុំចាប់ផ្តើមនិយាយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គ​យាង​ចុះ​មក​សណ្ឋិ​ត​លើយើងកាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់​ថា៖​ “លោក​យ៉ូ​ហានបានធ្វើពិធីជ្រមុជឱ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រ​សិ​ន​​​បើ​ព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គ​បានប្រទាន​មក​យើងដែល​ជឿលើព្រះអម្ចាស់​យេស៊ូ​គ្រី​ស្ត​​ដែរ​នោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងទៅឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលក្រុមអ្នក​ជឿបានឮសេចក្តីទាំងនេះ គេធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់​បាន​ប្រោសប្រទានឱ្យគេកែប្រែចិត្តគំនិតដើម្បីទទួលជីវិតដែរ!»។

ទំនុកតម្កើងលេខ ៤២, ២-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំប្រាថ្នាណាស់ចង់នៅជាមួយ
គិតដេកមិនលក់យប់នឹកថ្ងៃព្រួយចង់នៅជាមួយ
ដូចក្តាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លានព្រះម្ចាស់ក៏មានបារមីមានឫទ្ធិ
ព្រះជន្មគង់នៅស្ថិតស្ថេរពិតៗខ្ញុំចង់នៅជិត
ព្រះភ័ក្រ្តព្រះអង្គ

ទំនុកតម្កើងលេខ ៤៣, ៣-៤ បទពាក្យ ៧

សូមផ្តល់ពន្លឺនិងក្តីពិតឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ដំណាក់ព្រះអង្គសមសព្វគ្រប់
ខ្ញុំនឹងឆ្ពោះទៅទីអាសនៈព្រះអង្គឥតអាក់ជាប្រភព
នៃក្តីអំណរដ៏លើសលប់តម្កើងមិនឈប់ដោយតន្រ្តី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ប្រសើរ។ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀម​របស់​ព្រះអង្គ​ក៏ស្គាល់​ព្រះ​អង្គដែរ។ ព្រះអង្គក៏បានស៊ូប្តូរព្រះជន្មសម្រាប់ចៀមទាំងនោះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១១-១៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែង‌តែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ​កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុក​ឲ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន‌មែន​ជា​គង្វាល ហើយ​ក៏​មិន‌មែន​ជា​ម្ចាស់​របស់​ចៀម​ផង។  អ្នក​នោះ​មិន​ខ្វល់‌ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។  ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ  គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ហើយ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។ ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។ គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​ព្រះ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងព្រះយេស៊ូធ្វើជាគង្វាលរបស់អស់អ្នកដែលជឿសង្ឃឹមលើ​ព្រះ​​​អង្គ។ ព្រះយេស៊ូក៏ជាទ្វារសម្រាប់យើងខ្ញុំអាចទៅកាន់ព្រះអង្គបានដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែ​ល​យើងខ្ញុំសូមថ្វាយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀង​ទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រោសព្រះយេស៊ូធ្វើជាទ្វារសម្រាប់​យើងខ្ញុំអាចចេញចូលទៅកាន់ព្រះអង្គបាន។ ក្នុងអភិបូជានេះ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូជាគង្វាលដែល​បានបូជាព្រះជន្មសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់ណែនាំមនុស្ស​ទាំងអស់ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយរបស់ព្រះអង្គផង។

663 Views

Theme: Overlay by Kaira