អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទអាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

ថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦

បុណ្យរម្លឹក
សន្តធីម៉ូថេ និងសន្តទីតុសជាអភិបាល
សូមចុចទីនេះ

លោកធីម៉ូថេ និងលោកទីតុសជាសហការីរបស់គ្រីស្តទូតប៉ូល។ លោកធីម៉ូថេ​កើត​នៅ​ក្រុង​លីស្ត្រា​ ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ។ លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោក​ណែ​នាំ​ព្រះសហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត។ គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំ​ខាន់​សម្រាប់​ដាស់តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។

សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ១,១-៨

ខ្ញុំប៉ូល ជា​គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​ប្រកាស​អំពីជីវិតដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យាមក​ដល់​ធីម៉ូថេជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើងប្រណី‌សន្ដោស មេត្តា‌ករុណា និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរសដោយ​មន‌សិការ​បរិសុទ្ធ ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​តែង‌តែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីសជា​ជីដូន និង​អ្នក​ស្រី​អឺនីសជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់‌តឿន​អ្នក​ថា ចូរ​ធ្វើ​ឱ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ដែល​អ្នក​បាន​ទទួលដោយ​ខ្ញុំ​ដាក់​ដៃលើ​នោះមាន​សកម្ម‌ភាព​ឡើង​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឱ្យយើង​មាន​វិញ្ញាណ​ដែល​នាំ​ឱ្យ​ខ្លាច​ទេ គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

ខ្ញុំប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​គ្រីស្តទូត​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឱ្យនាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ឱ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិតដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យាតាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះ‌អង្គ​មិន​កុហក​ទេ។ នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឱ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុសជា​កូន​ដ៏​ពិត​ប្រាកដខាង​ជំនឿដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើងប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​បាន​ទុក​អ្នក​ឱ្យនៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ច‌ការ​ដែល​នៅ​សល់ឱ្យ​មាន​របៀប​រៀប‌រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យនៅ​តាម​ក្រុង​នីមួយៗដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ។

ទំនុកតម្កើងលេខ ៨៩ (៨៨),២០-២២.២៥-២៦ បទកាកគតិ

២០.នាថ្ងៃមួយនោះព្រះអង្គមានព្រះបន្ទូលមកថា
យើងនឹងគាំទ្រអ្នកច្បាំងហានក្លាយុវជនសង្ហា
ពីក្នុងរាស្រ្តយើង
២១.យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើយជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត
២២.ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបរហូតពូកែមិនអួត
មានអំណាចជាប់
២៥.យើងនឹងបញ្ចេញហប្ញទ័យពោរពេញករុណាអាណិត
ចំពោះរូបគេនឹងបាននែបនិត្យថ្កើងរុងរឿងពិត
ដោយសារនាមយើង
២៦.យើងនឹងធ្វើឱ្យដាវីឌពេញដោយអំណាចថ្កុំថ្កើង
រេលើសមុទ្រនិងត្រួតគ្រប់គ្រងដល់ទន្លេផង
ទាំងតូចទាំងធំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ២ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២២-៣០

ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្តេចខ្មោចនៅក្នុងខ្លួន។ គាត់អាចដេញខ្មោចបានដូច្នេះ​ ព្រោះស្តេចខ្មោច​ប្រគល់អំណាចឱ្យ» ។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាច​ដេញមារសាតាំងដូមម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរ​ណាមួយ បែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯងបែកបាក់ទាសតែងនឹងខ្លួនឯង។ វាមិនអាចស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវ​វិនាសមិនខាន​។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្ស​លោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោស​ទាំងអស់ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែង​ទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច។ ព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ ព្រោះគេនិយាយថា “ព្រះអង្គមានខ្មោចនៅក្នុងខ្លួន”។

325 Views

Theme: Overlay by Kaira