ជំពូកទី៣ អគ្គសញ្ញាអាពាហ៍ពិពាហ៍ រវាងគ្រីស្តបរិស័ទកាតូលិកម្នាក់ និងអ្នកមិនមែនជាគ្រីស្តបរិស័ទ

ពិធីផ្ដើមប្រារព្ធ

របៀបទីមួយ

របៀបទីមួយ

សូមព្រះ‌អង្គជួយព្រះ‌រាជាពីព្រះ‌វិហាររបស់ព្រះ‌អង្គ សូមព្រះ‌អង្គគាំ‌ទ្រព្រះ‌រាជាពីភ្នំស៊ីយ៉ូន! សូមព្រះ‌អង្គប្រទាននូវអ្វីៗមកព្រះ‌រាជាតាមតែព្រះ‌អង្គប្រាថ្នា និងធ្វើឱ្យគម្រោង‌ការរបស់ព្រះ‌រាជាបានសម្រេចទាំងអស់! (អាលេលូយ៉ា)។

សូមសម្ដែងព្រះ‌ហឫទ័យមេត្តា‌ករុណាដ៏លើស‌លប់ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីក‌រាយអស់មួយជីវិត។ បពិត្រព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! សូម សម្ដែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឱ្យកិច្ច‌ការដែលយើងខ្ញុំធ្វើបានខ្ជាប់‌ខ្ជួនពិតមែន ហើយសូមជួយឱ្យកិច្ច‌ការរបស់យើងខ្ញុំបានខ្ជាប់‌ខ្ជួនរហូតតទៅ (អាលេលូយ៉ា)។

បពិត្រព្រះអម្ចាស់! ទូល‌បង្គំសរសើរតម្កើងព្រះ‌អង្គជារៀងរាល់ថ្ងៃ ទូល‌បង្គំកោតសរសើរព្រះ‌នាមរបស់ព្រះ‌អង្គអស់‌កល្បជាអង្វែងតរៀងទៅ! ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ ព្រះ‌អង្គមានព្រះ‌ហឫទ័យអាណិត‌អាសូរដល់សត្វលោកទាំងអស់ដែលព្រះ‌អង្គបានបង្កើតមក (អាលេលូយ៉ា)។

៥១បន្ទាប់មក លោកបូជាចារ្យរួមជាមួយអង្គប្រជុំគូសសញ្ញាឈើឆ្កាង ដោយពោលថា៖
លោកបូជាចារ្យ៖ក្នុងព្រះនាមព្រះបិតា  និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ ៖អាម៉ែន។
លោកបូជាចារ្យ៖សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងការរួមរស់ជាធ្លុងតែមួយដោយព្រះវិញ្ញាណដ៏វិសុទ្ធ
គង់នៅជាមួយបងប្អូន។
អង្គប្រជុំ ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ឬ លោកបូជាចារ្យ៖សូមព្រះហឫទ័យប្រណីសន្តោស និងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ
ហើយនឹងព្រះអម្ចាស់យេស៊ូគ្រីស្ត គង់នៅជាមួយបងប្អូន។
អង្គប្រជុំ ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ឬ លោកបូជាចារ្យ៖សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
អង្គប្រជុំ ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
លោកអភិបាល ៖សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន។
អង្គប្រជុំ ៖ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
៥២បន្ទាប់មក លោកបូជាចារ្យមានប្រសាសន៍ទៅកាន់គូស្រករ និងអង្គប្រជុំទាំងមូល ដើម្បីរៀបចំចិត្តគំនិតប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍ តាមរយៈពាក្យពេចន៍ខាងក្រោមឬ ពាក្យសម្ដី​ស្រដៀងផ្សេងទៀត៖
បងប្អូនជាទីស្រឡាញ់!
នៅថ្ងៃនេះ យើងមានអំណរសប្បាយឥតឧបមា
ដោយមូលផ្ដុំគ្នានៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ដើម្បីប្រារព្ធអគ្គសញ្ញាអាពាហ៍ពិពាហ៍
ជុំវិញ កូនកំលោះ…. និង កូនក្រមុំ….
នៅថ្ងៃដែលពួកគាត់សម្រេចចិត្តបង្កើតក្រុមគ្រួសារផ្ទាល់ខ្លួន។
ចំពោះពួកគាត់ នេះជាពេលវេលាមានតែមួយ ដែលសំខាន់បំផុតក្នុងជីវិត។
ដូច្នេះ ចូរយើងទាំងអស់គ្នាខិតខំស្រឡាញ់
និងគាំទ្រពួកគាត់ដោយអធិដ្ឋាន
ព្រមទាំងចូលរួមស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលមានព្រះបន្ទូលមកយើងទាំងអស់គ្នានៅថ្ងៃនេះ។
រួមជាមួយព្រះសហគមន៍ដ៏វិសុទ្ធ
សូមយើងទាំងអស់គ្នាទូលអង្វរព្រះជាម្ចាស់ជាបិតា
នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត
សម្រាប់គូស្រករដែលជាអ្នកបម្រើរបស់ព្រះអង្គ។
សូមព្រះអង្គមេត្តាទទួលពួកគាត់ដោយព្រះហឫទ័យស្រឡាញ់
ព្រមទាំងប្រទានពរដ៏លើសលប់ដល់ពួកគាត់
ឱ្យរួមគ្នាជាអង្គតែមួយ រហូតតរៀងទៅផង។

៥៣(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាទីស្រឡាញ់!
ព្រះសហគមន៍ចូលរួមក្នុងអំណរសប្បាយនិងស្វាគមន៍កូនៗ រួមជាមួយញាតិសន្ដាននិងមិត្តភក្ដិក្នុងថ្ងៃកូនៗរួមគ្នាបង្កើតគ្រួសារអស់មួយជីវិត
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះបិតា។
ក្នុងថ្ងៃដ៏សែនសប្បាយនេះ
សូមព្រះជាម្ចាស់មេត្តាព្រះសណ្ដាប់នូវពាក្យអង្វររបស់កូនៗ
ព្រមទាំងប្រទានព្រះអំណោយទានពីស្ថានបរមសុខមកជួយគាំទ្រកូនៗ។
សូមឱ្យកូនៗសម្រេចបំណងប្រាថ្នាគ្រប់ប្រការ
និងអាចអនុវត្តតាមរាល់សេចក្ដីដែលកូនៗទូលសូមផង។
៥៤យើងច្រៀង ឬ សូត្រ“ធម៌លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់”

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត
ហើយសូមឱ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
បានសេចក្តីសុខសាន្តនៅលើផែនដី។
យើងខ្ញុំសូមកោតសរសើរព្រះអង្គ លើកតម្កើងព្រះអង្គ
ក្រាបប្រណិប័តន៍ព្រះអង្គ លើកតម្កើងសិរីរុងរឿងព្រះអង្គ
អរព្រះគុណព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងដ៏ធំទូលំទូលាយ។
ឱ ព្រះជាម្ចាស់ ជាសេ្ដចស្ថានបរមសុខ
ហើយជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ!
ឱ ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ជាព្រះបុត្រាតែមួយ !
ឱ ព្រះជាអម្ចាស់ ជាកូនចៀមរបស់ព្រះជាម្ចាស់ ជាព្រះបុត្រានៃព្រះបិតា!
ព្រះអង្គដែលដកបាបនៃពិភពលោក សូមអាណិតអាសូរយើងខ្ញុំ !
ព្រះអង្គដែលដកបាបនៃពិភពលោក សូមទទួលពាក្យអង្វរយើងខ្ញុំ !
ព្រះអង្គដែលគង់ខាងស្តាំព្រះបិតា សូមអាណិតអាសូរយើងខ្ញុំ !
ឱ ព្រះយេស៊ូគ្រីស្តអើយ !
មានតែព្រះអង្គទេ ជាព្រះដ៏វិសុទ្ធ ជាព្រះអម្ចាស់ ហើយជាព្រះដ៏ឧត្តមបំផុត
ព្រះអង្គរួមជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងសិរីរុងរឿងនៃព្រះបិតា។
អាម៉ែន។

៥៥ថ្ងៃដែលយើងអាចប្រារព្ធអភិបូជាតាមពិធីបុណ្យ យើងយកអភិបូជា“សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍” ដោយអានអត្ថបទនៃអភិបូជានោះ។ បើមិនដូច្នេះទេ (សូមអានលេខ ៣៤) យើង​យក​អភិបូជាប្រចាំថ្ងៃ ដោយបញ្ចូលពិធីជូនពរនៃអាពាហ៍ពិពាហ៍ និងជម្រើសណាមួយនៃពិធីជូនពរចុងបញ្ចប់ (បើជាការគួរ)។ ក៏ប៉ុន្តែ បើយើងប្រារព្ធអាពាហ៍ពិពាហ៍នៅអភិបូជា
ថ្ងៃអាទិត្យ ដោយមានអង្គប្រជុំនៃគ្រីស្តបរិស័ទចូលរួម យើងត្រូវយកអភិបូជានៃថ្ងៃនោះ សូម្បីតែថ្ងៃអាទិត្យក្រោយពីបុណ្យព្រះយេស៊ូប្រសូត និងថ្ងៃអាទិត្យនៃរដូវធម្មតា។

លោកបូជាចារ្យ៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន…

៥៦ជម្រើស ១
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គប្រោសអាពាហ៍ពិពាហ៍ឱ្យបានវិសុទ្ធ
ព្រមទាំងជាគម្រោងការដ៏អស្ចារ្យ និងជានិមិត្តសញ្ញា
នៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ចំពោះព្រះសហគមន៍ ។
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…)និង (នាមកូនក្រមុំ…)
ជាអ្នកជឿលើព្រះអង្គ ដែលនៅក្នុងថ្ងៃនេះ ពួកគាត់សន្យាប្រគល់ខ្លួន
ចំពោះគ្នាទៅវិញទៅមក ដោយមានចិត្តស្រឡាញ់។
សូមឱ្យជីវិតរបស់ពួកគាត់ ក្លាយទៅជាសក្ខីភាព
នាំមកនូវសេចក្ដីពិតអំពីសេចក្ដីស្រឡាញ់
ដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមកផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៥៧ជម្រើស ២
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
នៅពេលព្រះអង្គបង្កើតមនុស្សលោក
ព្រះអង្គបង្កើតគេជាបុរស និងជាស្រ្តី
ហើយព្រះអង្គក៏សព្វព្រះហឫទ័យឱ្យពួកគេ រួមជាធ្លុងតែមួយ។
ដោយភាពជាធ្លុងតែមួយនៃអាពាហ៍ពិពាហ៍
សូមព្រះអង្គផ្សារភ្ជាប់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដោយសេចក្ដីស្រឡាញ់
ព្រមទាំងប្រទានឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់ បង្កើតផលផ្លែ។
ដូច្នេះ តាមរយៈការរស់នៅ ពួកគាត់នឹងក្លាយជាសាក្សី
អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ក្នុងពិភពលោកនេះផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៥៨ជម្រើស ៣
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដែលរួមគ្នានៅថ្ងៃនេះ
ក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍ នៅមុខអាសនៈរបស់ព្រះអង្គ។
សូមព្រះអង្គប្រោសប្រទានព្រះពរសព្វគ្រប់ប្រការ
ព្រមទាំងពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគាត់
ឱ្យកាន់តែរីកចម្រើនឡើង ជារៀងរាល់ថ្ងៃផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៥៩ជម្រើស ៤
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ!
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) កំពុងជួបជុំគ្នានៅថ្ងៃនេះ
នឹងរួមគ្នាជាធ្លុងតែមួយ ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។
សូមព្រះអង្គបង្កើនជំនឿរបស់ពួកគាត់លើព្រះអង្គ ឱ្យចម្រើនឡើង
ព្រមទាំងជំនឿដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមក។
សូមព្រះអង្គប្រទានពរមកលើព្រះសហគមន៍របស់ព្រះអង្គ
តាមរយៈពួកគាត់ ដោយសារការអប់រំកូនចៅរបស់ខ្លួន ក្នុងជំនឿ។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦០ជម្រើស ៥
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ព្រមទាំងថែរក្សាអាពាហ៍ពិពាហ៍ ដែលព្រះអង្គបានបង្កើតដើម្បីឱ្យមនុស្សលោកមានជីវិត
និងចម្រើនឡើង។
សូមព្រះអង្គថែរក្សានិងគាំទ្រការរួបរួម
នៃអាពាហ៍ពិពាហ៍ដែលមានព្រះអង្គជាប្រភព
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦១ជម្រើស ៦
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រទានពរដល់មនុស្ស តាំងពីកំណើតពិភពលោកមកម៉្លេះ
ដោយប្រោសប្រទានឱ្យពួកគេ មានសមត្ថភាពអាចបង្កើតកូន។
សូមព្រះអង្គព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ ព្រមទាំងប្រោសប្រទានពរយ៉ាងបរិបូរណ៍
មកលើ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ជាអ្នកបម្រើរបស់ព្រះអង្គ។
សូមឱ្យពួកគាត់ រួមគ្នាជាធ្លុងតែមួយ
ដោយមានចិត្តស្រឡាញ់ជាគូស្វាមីភរិយា
ព្រមទាំងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក
ដោយមានចិត្តថ្លើមតែមួយ
និងដោយមានបំណងចង់ទៅជាជនដ៏វិសុទ្ធផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦២ជម្រើស ៧
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ដ៏លើសលប់ចំពោះយើងខ្ញុំ
ដោយចាត់ព្រះបុត្រាព្រះអង្គ បូជាព្រះជន្មសម្រាប់យើងខ្ញុំ។
នៅថ្ងៃនេះ យើងខ្ញុំសូមអង្វរព្រះអង្គសម្រាប់ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
សូមព្រះយេស៊ូគ្រីស្តគង់នៅជាមួយពួកគាត់
ព្រមទាំងជួយពួកគាត់ ឱ្យចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក
ដោយស្មោះអស់ពីចិត្ត ជារៀងរហូតផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យ
រួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦៣ជម្រើស ៨
បពិត្រព្រះអម្ចាស់!
នៅពេលនេះ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
សូមថ្វាយខ្លួនចំពោះព្រះអង្គ។
ព្រះអង្គបានប្រោសប្រទានឱ្យចិត្តគំនិតរបស់ពួកគាត់ពោរពេញដោយសេចក្ដីស្រឡាញ់
ចំពោះគ្នារួចមកហើយ។
ប៉ុន្តែ ថ្ងៃនេះ ពួកគាត់ចង់ថ្វាយសេចក្ដីស្រឡាញ់នេះចំពោះព្រះអង្គ
ព្រមទាំងទូលអង្វរព្រះអង្គ ប្រទានពរលើសេចក្ដីស្រឡាញ់របស់ពួកគាត់។
សូមព្រះអង្គក្លាយជាប្រភពនៃពាក្យបង្ហាញការយល់ព្រម
ដែលពួកគាត់នឹងប្រកាសចំពោះគ្នាទៅវិញទៅមក
នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រមទាំងអាចរក្សាទុកពាក្យបង្ហាញការយល់ព្រមនោះ
អស់មួយជីវិតរបស់ពួកគាត់។
សូមព្រះអង្គប្រោសប្រទានឱ្យពួកគាត់មានចិត្តភក្តី
ដូចព្រះអង្គមានព្រះហឫទ័យភក្តីដែរ។
ដោយភក្តីភាពនេះ សូមឱ្យពួកគាត់រួមគ្នាជាធ្លុងតែមួយ
ឱ្យកាន់តែមាំមួនឡើងៗ។
សូមព្រះអង្គប្រោសប្រទានឱ្យពួកគាត់ស្រឡាញ់គ្នា
ដូចព្រះអង្គស្រឡាញ់ពួកគាត់
ដើម្បីឱ្យសេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះគ្នា
បានកើតសាជាថ្មី ជារៀងរហូតផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦៤ជម្រើស ៩
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រមែប្រមូលយើងខ្ញុំ
រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
ឱ្យមកជួបជុំគ្នានៅក្នុងព្រះវិហារនេះ
ដើម្បីថ្វាយសេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះគ្នាទៅព្រះអង្គ ។
នៅថ្ងៃដ៏សែនសប្បាយនេះ
សូមព្រះអង្គគង់នៅជាមួយពួកគាត់
ព្រមទាំងប្រទានពរដល់សេចក្ដីស្រឡាញ់ ដែលពួកគាត់មានចំពោះគ្នា។
សូមព្រះអង្គជួយយើងខ្ញុំ
ឱ្យចេះអធិដ្ឋានសម្រាប់ពួកគាត់ និងស្រឡាញ់ពួកគាត់ជានិច្ច។
សូមឱ្យយើងខ្ញុំខិតខំយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដែលបង្ហាញអំពីសេចក្ដីថ្លៃថ្នូរ និងភាពដ៏វិសុទ្ធនៃអាពាហ៍ពិពាហ៍។
ដោយយើងខ្ញុំមានអំណរសប្បាយជួបជុំគ្នានៅទីនេះ
សូមព្រះអង្គប្រទានឱ្យយើងខ្ញុំ ចេះអរព្រះគុណព្រះអង្គជានិច្ចផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដែលសោយរាជ្យ
រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៦៧ក្រោយពីបានថ្លែងព្រះបន្ទូលដំណឹងល្អ លោកបូជាចារ្យទេសនា ដោយពន្យល់អំពីគម្រោងការដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា អំពីសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយា អំពីព្រះអំណោយទាននៃអគ្គសញ្ញា និងអំពីភារកិច្ចរបស់គូស្វាមីភរិយា។ លោកធ្វើដូច្នេះ ដោយរិះគិតអំពីអត្ថបទទាំងប៉ុន្មាន ដែលគេបានជ្រើសរើស និងដោយ​យកចិត្តទុកដាក់អំពីស្ថានភាពរបស់អស់អ្នក ដែលចូលរួមផងដែរ។
៦៨បើប្រារព្ធអាពាហ៍ពិពាហ៍មានគូស្រករច្រើនគូ ក្នុងពេលតែមួយ ចំពោះសំណួរត្រូវតែសួរម្ដងមួយគូៗ មុននឹងធ្វើពាក្យប្រកាសការយល់ព្រម និងការទទួលពាក្យការប្រកាសយល់ព្រម។
រីឯពិធីផ្សេងទៀត រួមទាំងពិធីជូនពរនៃអាពាហ៍ពិពាហ៍ អាចធ្វើរួមគ្នា។
៦៩មុនចាប់ផ្តើមប្រារព្ធពិធីអាពាហ៍ពិពាហ៍ យើងគួរប្រកាសជំនឿនៃព្រះសហគមន៍កាតូលិក។ សូមមើលឧបសម្ព័ន្ធទី ២ (លេខ ២៧៩-២៨៣) ជួយផ្តល់ដំបូន្មាន។
ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់ លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅ អស់កល្បជានិច្ចផង។ អាម៉ែន។
ការសន្ទនាដំបូងជាមួយគូស្រករ
៧០អង្គប្រជុំទាំងមូលក្រោកឈរ លោកបូជាចារ្យអញ្ជើញសាក្សីឱ្យនៅអមខាងស្ដាំ និងខាងឆ្វេងគូស្រករ។ បន្ទាប់មក លោកពោលទៅគូស្រករ តាមពាក្យពេចន៍ខាងក្រោម ឬ ពាក្យសម្ដី
ស្រដៀង៖
កូនៗជាទីស្រឡាញ់!
កូនៗមករួមគ្នាក្នុងព្រះវិហារនេះ
ដើម្បីទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់
និងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
នៅចំពោះមុខលោកទទួលខុសត្រូវព្រះសហគមន៍
និងចំពោះមុខព្រះសហគមន៍ទាំងមូល។
ព្រះគ្រីស្តបានប្រោសប្រទានពរដ៏ច្រើនមហិមា
មកលើសេចក្ដីស្រឡាញ់របស់កូនៗ
ហើយតាមរយៈអគ្គសញ្ញាជ្រមុជទឹក
ព្រះអង្គក៏បានលាងជម្រះកូនៗ ឱ្យបានស្អាតបរិសុទ្ធរួចស្រេចទៅហើយ។
ឥឡូវនេះ តាមរយៈអគ្គសញ្ញាពិសេស
ព្រះអង្គក៏បំពេញនិងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗបន្ថែមទៀត។
ដូច្នេះ កូនៗនឹងអាចទទួលភារកិច្ចទាំងប៉ុន្មាន
នៃអាពាហ៍ពិពាហ៍ ដោយចិត្តភក្ដី រហូតដល់ថ្ងៃចុងក្រោយបំផុតនៃជីវិត។
អាស្រ័យហេតុនេះហើយ នៅចំពោះមុខព្រះសហគមន៍
ខ្ញុំសូមកូនៗ ប្រកាសឱ្យលាន់ឮនូវគោលបំណងរបស់ខ្លួន។
សំណួរមុនបង្ហាញការយល់ព្រម
របៀបទីមួយ
៧១ឥឡូវនេះ លោកបូជាចារ្យសួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួលនិងការអប់រំកូន។
សូមគូស្រករឆ្លើយម្នាក់ម្ដង។
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
កូនៗបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
របស់មនុស្សលោក និងរបស់អាពាហ៍ពិពាហ៍។
១-កូនៗរួមគ្នាមកក្នុងព្រះវិហារនេះ ដើម្បីរៀបអាពាហ៍ពិពាហ៍
តើមាននរណាបង្ខិតបង្ខំដែរឬទេ?
កូនក្រមុំ ៖ ចាស៎ មិនមានទេ។
កូនកំលោះ ៖ បាទ មិនមានទេ។
២-តើកូនៗមានសេរីភាពពេញទី និងស្ម័គ្រចិត្តខ្លួនឯងដែរឬទេ?
កូនក្រមុំ ៖ ចាស៎ មាន។
កូនកំលោះ ៖ បាទ មាន។
៣-ដោយជ្រើសរើសជីវិតអាពាហ៍ពិពាហ៍ តើកូនៗសុខចិត្តស្រឡាញ់គ្នា
ព្រមទាំងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក អស់មួយជីវិតដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត។
បើគូស្រករមានកូនហើយ មិនចាំបាច់សួរសំណួរខាងក្រោម។
[ ៤-តើកូនៗយល់ព្រមទទួលកូនដែលព្រះជាម្ចាស់ប្រទានឱ្យ
ដោយស្រឡាញ់ ចិញ្ចឹមបីបាច់ថែរក្សា​ ប្រៀនប្រដៅ ឱ្យស្របតាមធម្មវិន័យ
របស់ព្រះគ្រីស្ត និងជំនឿនៃព្រះសហគមន៍កាតូលិកដែរឬទេ?]
កូនក្រមុំ ៖ ចាស៎ ខ្ញុំយល់ព្រម ។
កូនកំលោះ ៖ បាទ ខ្ញុំយល់ព្រម ។
បើអាច លោកបូជាចារ្យសួរបន្ថែមនូវសំណួរ ឬ តាមពាក្យសម្តីស្រដៀង៖
៥-តើកូនៗសុខចិត្តទទួលយកបេសកកម្ម ជាគ្រីស្តបរិស័ទនៅក្នុងសង្គម
និងនៅក្នុងព្រះសហគមន៍កាតូលិកដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត ។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត ។
របៀបទីពីរ
៧២លោកបូជាចារ្យពោលទៅកាន់អង្គប្រជុំ៖
បងប្អូនជាទីស្រឡាញ់!
រួមជាមួយ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…)
យើងបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដែលសម្ដែងសេចក្ដីថ្លៃថ្នូរនៃសេចក្ដីស្រឡាញ់
ចំពោះមនុស្សលោក និងចំពោះអាពាហ៍ពិពាហ៍។
បន្ទាប់មក លោកបូជាចារ្យសួរគូស្រករអំពីសេរីភាព ភក្តីភាព ការទទួល និងការអប់រំកូន។
សូមឆ្លើយម្នាក់ម្ដង។ លោកបន្ត (បើគូស្រករមានវ័យចាស់ហើយ សូមរំលងសេចក្ដីដែលមាន
នៅខាងក្នុងសញ្ញាតង្កៀប […]៖

កូនៗជាទីស្រឡាញ់! ដើម្បីរៀបអាពាហ៍ពិពាហ៍
គូស្វាមីភរិយាត្រូវប្រគល់ខ្លួន ចំពោះគ្នាទៅវិញទៅមក
ដោយមានសេរីភាពពេញទី និងគ្មានការបង្ខិតបង្ខំពីនរណាឡើយ។
គូស្វាមីភរិយាត្រូវតែសន្យាស្រឡាញ់គ្នា
ទាំងគោរពនិងឱ្យតម្លៃគ្នា អស់មួយជីវិត
[ព្រមទាំងត្រូវទទួលកូនទាំងប៉ុន្មាន ដែលព្រះជាម្ចាស់ប្រទាន
ដោយប្រៀនប្រដៅកូនៗទាំងនោះ តាមដំណឹងល្អរបស់ព្រះគ្រីស្ត
និងជំនឿព្រះសហគមន៍កាតូលិក]
លោកពោលទៅកាន់គូស្រករ៖
១-តើ (នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ចង់រស់នៅក្នុង
អាពាហ៍ពិពាហ៍តាមបែបនេះឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំចង់ ។
កូនកំលោះ ៖ បាទ ខ្ញុំចង់។
បើជាការគួរ លោកបូជាចារ្យអាចបន្ថែម ឬ ពាក្យសម្តីស្រដៀង៖
២-តើកូនៗសុខចិត្តទទួលយកបេសកកម្ម ជាគ្រីស្តបរិស័ទក្នុងសង្គម
និងក្នុងព្រះសហគមន៍កាតូលិកដែរឬទេ?
កូនក្រមុំ ៖ ចាស៎ ខ្ញុំសុខចិត្ត ។
កូនកំលោះ ៖ បាទ ខ្ញុំសុខចិត្ត ។
ការយល់ព្រម
៧៣លោកបូជាចារ្យអញ្ចើញគូស្រករឱ្យកាន់ដៃគ្នា ធ្វើពាក្យបង្ហាញការយល់ព្រម តាមរយៈជម្រើសណាមួយនៃពាក្យអញ្ជើញ ខាងក្រោមនេះ៖
កូនៗជាទីស្រឡាញ់!
ដោយកូនៗមានបំណង ចង់ឈានចូលក្នុងជីវិតអាពាហ៍ពិពាហ៍ ចូរកាន់ដៃគ្នា ប្រកាសការយល់ព្រមចំពោះ​គ្នាទៅវិញទៅមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។
៧៤កូនៗជាទីស្រឡាញ់!
នៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នានៅទីនេះ
ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រម ចំពោះគ្នាទៅវិញទៅមក នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខព្រះសហគមន៍។
៧៥កូនៗជាទីស្រឡាញ់!
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីស្រឡាញ់របស់កូនៗ ហើយដែលនឹងគង់នៅជាមួយកូនៗជារៀងរហូត និងនៅចំពោះមុខវត្តមានអស់បងប្អូនដែលជួបជុំគ្នាទីនេះ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រមចំពោះគ្នាទៅវិញទៅមក។
៧៦កូនៗជាទីស្រឡាញ់!
ដើម្បីរួមជាធ្លុងតែមួយ នៅក្នុងអង្គព្រះគ្រីស្ត ព្រមទាំងដើម្បីឱ្យព្រះអង្គ ប្រោសសេចក្ដីស្រឡាញ់របស់កូនៗឱ្យទៅជាទីសម្គាល់ដែលមើលឃើញនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ចូរកូនៗកាន់ដៃគ្នា ប្រកាសការយល់ព្រមនៅចំពោះមុខព្រះសហគមន៍។
ពិធីប្រកាសការយល់ព្រម
៧៧កូនកំលោះនិងកូនក្រមុំកាន់ដៃស្តាំ ប្រកាសការយល់ព្រមចំពោះគ្នាទៅវិញទៅមកដោយត្រូវតែប្រើរបៀបមួយ ក្នុងចំណោមទាំងបីខាងក្រោមជាដាច់ខាត៖
៧៨របៀបទីមួយ
កូនកំលោះ៖
បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះអូន
ទាំងពេលមានអំណរសប្បាយ ក៏ដូចពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
បងសន្យាស្រឡាញ់និងគោរពអូន អស់មួយជីវិតរបស់បង។
បន្ទាប់មក កូនក្រមុំពោលថា៖
កូនក្រមុំ៖
អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយសន្យាថា នឹងមានចិត្តភក្តីចំពោះបង
ទាំងក្នុងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
អូនសន្យាស្រឡាញ់និងគោរពបង អស់មួយជីវិតរបស់អូន។
៧៩របៀបទីពីរ
កូនកំលោះ ៖តើអូន (នាមកូនក្រមុំ…) ចង់ធ្វើជាភរិយារបស់បងឬទេ?
កូនក្រមុំ ៖ចាស អូនចង់។ ចំពោះបង (នាមកូនកំលោះ…) វិញ តើបងចង់ធ្វើជាស្វាមីរបស់អូនឬទេ?
កូនកំលោះ ៖បាទ បងចង់។
បង (នាមកូនកំលោះ…) ទទួលយកអូន (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយបងនឹងក្លាយទៅជាស្វាមីរបស់អូន។ បងសន្យាថា នឹងស្រឡាញ់អូនដោយចិត្តភក្តី
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
អស់មួយជីវិតរបស់យើង។
កូនក្រមុំ ៖អូន (នាមកូនក្រមុំ…) ទទួលយកបង (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយអូននឹងទៅជាភរិយារបស់បង។
អូនសន្យាថា នឹងស្រឡាញ់បងដោយចិត្តភក្តី
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
អស់មួយជីវិតរបស់យើង។
៨០របៀបទីបី
កូនកំលោះ ៖តើអូន(នាមកូនក្រមុំ…)ចង់ធ្វើជាភរិយារបស់បងដែរឬទេ?
កូនក្រមុំ ៖ចាស អូនចង់។ រីឯបង តើបងចង់ធ្វើជាស្វាមីរបស់អូនដែរឬទេ?
កូនកំលោះ ៖បាទ បងចង់។
កូនក្រមុំ ៖អូនយល់ព្រមទទួលយកបងធ្វើជាស្វាមី និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះបង។
កូនកំលោះ ៖បងយល់ព្រមទទួលអូនធ្វើជាភរិយា និងស្ម័គ្រចិត្តប្រគល់ខ្លួនចំពោះអូន។
រួមគ្នាដើម្បីស្រឡាញ់គ្នា ដោយចិត្តភក្តី ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
និងដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកអស់មួយជីវិតរបស់យើង។
របៀបទីបួន
៨១បើគូស្រករមានបញ្ហាពិតប្រាកដ មិនអាចប្រើប្រាស់របៀបមួយ ក្នុងចំណោមរបៀបទាំងបី
ខាងលើ ឬ បើមានមូលហេតុផ្សេងទៀត លោកបូជាចារ្យអាចសុំឱ្យពួកគេយល់ព្រមរៀបការ
ដោយសួរជាសំណួរដល់ពួកគេតែម្តង។ ជាដំបូង លោកសួរទៅកូនកំលោះ៖
តើលោក (នាមកូនកំលោះ…) យល់ព្រម
ទទួលយក កញ្ញា (នាមកូនក្រមុំ…) ធ្វើជាភរិយា
ហើយសន្យាថា មានចិត្តភក្ដីចំពោះនាង
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
ដើម្បីស្រឡាញ់និងគោរពនាង អស់មួយជីវិតរបស់លោកឬទេ?
កូនកំលោះ៖ បាទ ខ្ញុំចង់។
បន្ទាប់មក លោកបូជាចារ្យសួរកូនក្រមុំ៖
តើកញ្ញា (នាមកូនក្រមុំ…) យល់ព្រមទទួលយក
លោក (នាមកូនកំលោះ…) ធ្វើជាស្វាមី
ហើយសន្យាថា មានចិត្តភក្ដីចំពោះគាត់
ទាំងពេលមានអំណរសប្បាយ ក៏ដូចក្នុងពេលមានទុក្ខលំបាក
ពេលមានសុខភាពល្អ ក៏ដូចពេលមានជំងឺ
ដើម្បីស្រឡាញ់និងគោរពគាត់ អស់មួយជីវិតរបស់កញ្ញាឬទេ?
កូនក្រមុំ៖ ចាស ខ្ញុំចង់។
៨២បន្ទាប់មក លោកបូជាចារ្យទទួលការយល់ព្រមរបស់គូស្រករ ដោយពោល ព្រមទាំងធ្វើកាយវិការមួយ ក ឬ ខ ដូចខាងក្រោម ៖
ក. លាតដៃស្តាំឆ្ពោះទៅគូស្រករ
ខ. ដាក់ដៃស្តាំលើដៃទាំងពីររបស់គូស្រករ
៨៣បន្ទាប់មក លោកពោលថា៖
១- សូមព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រថាប់ត្រាបញ្ជាក់ និងពង្រឹងការយល់ព្រមរបស់កូនៗដែលទើបប្រកាសនៅចំពោះមុខព្រះសហគមន៍ឱ្យនៅស្ថិតស្ថេរយូរអង្វែង ព្រមទាំងប្រទានឱ្យកូនៗពោរពេញដោយព្រះអំណោយទានរបស់ព្រះអង្គជានិច្ច។ ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦)
អង្គប្រជុំ៖ អាម៉ែន។
២- សូមព្រះអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប ដែលបានផ្សំផ្គុំគូស្រករដើមដំបូង ក្នុងសួនអេដែន។ ឥឡូវនេះ នៅក្នុងអង្គព្រះគ្រីស្ត សូមព្រះអង្គប្រថាប់ត្រាបញ្ជាក់ ព្រមទាំងប្រទានពរយ៉ាងបរិបូរណ៍ដល់ការយល់ព្រម ដែលកូនៗទើបប្រកាស ចំពោះមុខព្រះសហគមន៍។ ហេតុនេះហើយ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ។ (មថ ១៩,៦) អង្គប្រជុំ៖ អាម៉ែន។
លោកបូជាចារ្យ ៖ចូរយើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
អង្គប្រជុំ ៖សូមអរព្រះគុណព្រះជាម្ចាស់។
៨៤អ្នកបម្រើអាសនៈជូនចិញ្ចៀនឱ្យលោកបូជាចារ្យ រួចលោកប្រទានពរ។ បើអាច គួរតែប្រោះទឹកព្រះពរលើចិញ្ចៀន និងប្រគល់ចិញ្ចៀនឱ្យគូស្រករ។
ជម្រើស ១
សូមព្រះអម្ចាស់ប្រទានពរ លើចិញ្ចៀនទាំងនេះ
ដែលកូនៗនឹងប្រគល់ឱ្យគ្នាទៅវិញទៅមក
ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងភក្តីភាព។
អង្គប្រជុំ ៖ អាម៉ែន។
៨៥ជម្រើស ២
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ ដែលយើងខ្ញុំប្រទានពរក្នុងព្រះនាមព្រះអង្គ
ដើម្បីឱ្យអស់អ្នកដែលពាក់ចិញ្ចៀននេះ
រក្សាចិត្តភក្តីទាំងស្រុង ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យអ្នកទាំងនោះ ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត
មានសុច្ឆន្ទៈ និងស្រឡាញ់គ្នាទៅវិញទៅមក ជារៀងរហូតផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៨៦ជម្រើស ៣
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គប្រទានពរ និងអភិសេក
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ជាអ្នកបម្រើរបស់ព្រះអង្គ
ក្នុងសេចក្ដីស្រឡាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។
សូមឱ្យចិញ្ចៀនទាំងនេះ ក្លាយជាទីសម្គាល់នៃចិត្តភក្ដី
របស់ពួកគាត់ចំពោះគ្នាទៅវិញទៅមក
ព្រមទាំងរំឭកពួកគាត់ អំពីសេចក្ដីស្រឡាញ់
របស់ពួកគាត់ជានិច្ចផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៨៧ជម្រើស ៤
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ!
ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ
នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត។
សូមព្រះអង្គប្រទានពរ លើចិញ្ចៀនទាំងនេះ
ឱ្យទៅជាទីសម្គាល់នៃចិត្តភក្តីរបស់
(នាមកូនកំលោះ…) និង (នាមកូនក្រមុំ…) ដែលមានចំពោះគ្នាទៅវិញទៅមក
ព្រមទាំងរំឭកពួកគាត់ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកជានិច្ចផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
៨៨កូនកំលោះបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនក្រមុំ ដោយពោលថា៖
កូនកំលោះ
នាមកូនក្រមុំ…………………សូមអូនទទួលចិញ្ចៀននេះ ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់បង ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
កូនក្រមុំបំពាក់ចិញ្ចៀន ចូលដៃនាងខាងឆ្វេងរបស់កូនកំលោះ ដោយពោលថា ៖
កូនក្រមុំ
នាមកូនកំលោះ……………..សូមបងទទួលចិញ្ចៀននេះ ទុកជាទីសម្គាល់នៃសេចក្ដីស្រឡាញ់ និងចិត្តភក្តីរបស់អូន ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
៨៩ធម្មតា ពិធីជូនពរនៃអាពាហ៍ពិពាហ៍ ធ្វើក្រោយធម៌ “ឪព្រះបិតាយើងខ្ញុំ” ប៉ុន្តែ បើមានមូលហេតុត្រឹមត្រូវ យើងអាចធ្វើពិធីជូនពរនៃអាពាហ៍ពិពាហ៍ ក្រោយពេលបំពាក់ចិញ្ចៀនក៏បាន (លេខ ១១៦-១១៨)។
៩០អង្គប្រជុំអាចច្រៀងបទមួយ ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានអគ្គសញ្ញាអាពាហ៍ពិពាហ៍ ឬ អាចលេងភ្លេងស្រាលៗក៏បានដែរ។
៩១បើគូស្វាមីភរិយាស្ម័គ្រចិត្ត ពួកគេអាចថ្លែងពាក្យអធិដ្ឋាន តាមជម្រើសដូចខាងក្រោម៖
៩២ជម្រើស ១
បពិត្រព្រះជាម្ចាស់ជាព្រះបិតា!
ព្រះអង្គសព្វព្រះហឫទ័យចងសម្ពន្ធមេត្រីជាមួយមនុស្សលោក
យើងខ្ញុំសូមទូលអង្វរនិងអរព្រះគុណព្រះអង្គ
ដ្បិតព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំ
បានជួបជុំគ្នានិងធ្វើដំណើររួមជាមួយគ្នា
ក្រោមការណែនាំដ៏ថ្នាក់ថ្នមរបស់ព្រះអង្គ។
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់មាតាបិតា
ក្រុមគ្រួសារ សាក្សី និងមិត្តសម្លាញ់របស់យើងខ្ញុំ
និងអស់អ្នកដែលជាទីសម្គាល់ នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់!
នៅថ្ងៃនេះ យើងខ្ញុំសូមថ្វាយនូវអ្វីៗដែលយើងខ្ញុំបានទទួលពីព្រះអង្គ
ព្រមទាំងអ្វីៗដែលយើងខ្ញុំនឹងទទួលពីព្រះអង្គ
រួមទាំងជីវិត និងការងាររបស់យើងខ្ញុំ
[ហើយកូនៗទាំងប៉ុន្មាន ដែលយើងខ្ញុំសង្ឃឹមថានឹងបានទទួល]
ព្រះអង្គស្គាល់ដែនកំណត់ និងភាពទន់ខ្សោយរបស់យើងខ្ញុំ
សូមព្រះអង្គប្រោសប្រណី និងលើកលែងទោសឱ្យយើងខ្ញុំផង។
បពិត្រព្រះវិញ្ញាណដ៏វិសុទ្ធ!
ជាព្រះវិញ្ញាណនៃព្រះបិតានិងព្រះបុត្រា
ជាព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមឱ្យយើងខ្ញុំខិតខំយកចិត្តទុកដាក់បំពេញ
នូវកិច្ចការរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ
ព្រមទាំងចេះជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។
សូមឱ្យយើងខ្ញុំមានចិត្តស្មោះចំពោះព្រះគ្រីស្ត
ព្រមទាំងធ្វើដំណើរជាមួយព្រះអង្គជានិច្ច។
សូមព្រះនាងព្រហ្មចារិនីម៉ារី
ជាមាតានៃព្រះជាម្ចាស់និងមាតានៃយើងខ្ញុំ
ព្រមទាំងជាស្រ្តី ដែលព្រះជាម្ចាស់ប្រទានពរលើសស្រ្តីទាំងឡាយ
ជួយអង្វរព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះនាងឱ្យយើងខ្ញុំ
ហើយសូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង។
អង្គប្រជុំ៖ អាម៉ែន។
៩៣ជម្រើស ២
បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ!
យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ដែលបានណែនាំយើងខ្ញុំតាំងពីថ្ងៃចាប់ផ្ដើម
រហូតដល់ថ្ងៃពោរពេញដោយសុភមង្គលនេះ។
ព្រះអង្គក៏បានប្រោសប្រទានឱ្យយើងខ្ញុំ
ប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
ឥឡូវនេះ យើងខ្ញុំរួមគ្នាថ្វាយសេចក្ដីស្រឡាញ់របស់យើងខ្ញុំ
ចំពោះគ្នាទៅវិញទៅមក ទៅដល់ព្រះអង្គ។
សូមព្រះអង្គប្រោសយើងខ្ញុំ ឱ្យរួបរួមគ្នាជានិច្ច
ហើយសូមរក្សាយើងខ្ញុំ ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
ព្រមទាំងថែរក្សាការពារអាពាហ៍ពិពាហ៍របស់យើងខ្ញុំ។
[សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយទទួលកូនពីព្រះអង្គ។]
សូមបើកដួងចិត្តយើងខ្ញុំឱ្យទូលាយ សម្រាប់អ្នកដទៃ។
សូមឱ្យយើងខ្ញុំមានចិត្តភក្តី ចំពោះគ្នាទៅវិញទៅមកអស់មួយជីវិត។
នៅថ្ងៃចុងក្រោយបំផុតនៃជីវិត
សូមព្រះអង្គទទួលយើងខ្ញុំ ឱ្យចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ
ដែលពោរពេញដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
ទាំងពោរពេញដោយសុភមង្គល និងសេចក្ដីសុខសាន្ត
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន។
៩៤ជម្រើស ៣
បពិត្រព្រះអម្ចាស់ជាព្រះបិតា​
ដែលប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង!
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យក្លាយជាទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ចំពោះមនុស្សលោក។
បពិត្រព្រះអម្ចាស់ជាព្រះជាម្ចាស់
ដែលចងសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យផ្តល់សក្ខីភាពអំពីសេចក្ដីថ្លៃថ្នូរ
នៃសេចក្ដីស្រឡាញ់របស់មនុស្ស។
បពិត្រព្រះអម្ចាស់ជាព្រះបិតា
ដែលគង់នៅទីនេះយ៉ាងពិតប្រាកដមែន
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យជួយគ្នាទៅវិញទៅមក ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ។
បពិត្រព្រះអម្ចាស់ជាព្រះបិតា
ដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា
យើងខ្ញុំជឿជាក់ថា ព្រះអង្គត្រាស់ហៅយើងខ្ញុំ
ឱ្យទៅជាតង្វាយនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
អង្គប្រជុំ៖ អាម៉ែន។
៩៥បន្ទាប់មក យើងរួមគ្នាទូលអង្វរព្រះជាម្ចាស់ សម្រាប់ពិភពលោក។
ក. ជាដំបូង លោកបូជាចារ្យអញ្ចើញឱ្យទូលអង្វរដូចតទៅ៖
១. ក្នុងឱកាសដ៏មានអំណរសប្បាយនេះ
ដោយជឿទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់
សូមយើងទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី
សម្រាប់យើងទាំងអស់គ្នា ដែលជួបជុំគ្នានៅទីនេះ
ព្រមទាំងសម្រាប់ព្រះសហគមន៍ និងសម្រាប់ពិភពលោកទាំងមូល។
៩៦២. បងប្អូនជាទីស្រឡាញ់!
ដោយព្រះហឫទ័យប្រណីសន្តោស
និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ព្រះអង្គសព្វព្រះហឫទ័យប្រោសសេចក្ដីស្រឡាញ់
របស់ (នាមស្វាមី…) និង (នាមភរិយា…) ឱ្យបានវិសុទ្ធ និងល្អឥតខ្ចោះ។
ដូច្នេះ យើងសូមថ្វាយពួកគាត់
ទៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
៩៧៣. បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនទូលអង្វរព្រះជាម្ចាស់
ដែលប្រកបដោយព្រះហឫទ័យសប្បុរស
ប្រោសប្រទានឱ្យសេចក្ដីស្រឡាញ់របស់គូស្វាមីភរិយាថ្មោងថ្មី
ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងពិភពលោក
ឱ្យបានចម្រើនឡើងផង។
៩៨ខ. បន្ទាប់មក មានពាក្យអង្វរសកល និងបន្ទររបស់គ្រីស្តបរិស័ទ។ មានពាក្យទូលអង្វរ ដូច
តទៅ ឬ ក្នុងឧបសម្ព័ន្ធទី ៤៖
៩៩គួរតែមានគ្រីស្តបរិស័ទម្នាក់ ឬ ពីរនាក់(ប្រុសនិងស្រី) ឡើងពោលពាក្យអង្វរសកលខាងក្រោម
នេះ ឬ មានរៀបចំដោយឡែក៖

១-បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់សម្ដេចប៉ាប លោកអភិបាល លោកបូជាចារ្យ លោកឧបដ្ឋាក។ សូមព្រះអង្គប្រទានឱ្យអស់លោកមានកម្លាំងកាយ កម្លាំងចិត្តមាំមួន ប្រាជ្ញាឈ្លាសវៃ ជំនឿរឹងមាំ ព្រមទាំងជិតសិ្នទ្ធជាមួយព្រះអង្គ ដើម្បីបន្តប្រកាសដំណឹងល្អទៅដល់មនុស្សគ្រប់ជាតិសាសន៍ផង។

អ្នកអាន៖ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ។

២- បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដែលព្រះអង្គទើបផ្សំផ្គុំ ក្នុងចំណងអាពាហ៍ពិពាហ៍។ សូមព្រះអង្គប្រទានឱ្យពួកគាត់ មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងស្រឡាញ់គ្នាជារៀងរាល់ថ្ងៃ រហូតអស់មួយ ជីវិត។

៣- បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមទូលអង្វរព្រះអង្គ សម្រាប់មាតាបិតា ក្រុមគ្រួសារ និងមិត្តសម្លាញ់របស់គូស្វាមីភរិយាថ្មោងថ្មី ព្រមទាំង អស់អ្នកដែលតែងតែ​ជួយពួកគាត់។ សូមព្រះអង្គប្រទានឱ្យអស់លោក មានសុខភាពល្អ មានសេចក្ដីសុខសាន្ត និងមានសុភមង្គលក្នុងជីវិត។ ជាពិសេស សូមព្រះអង្គប្រទាន ឱ្យវិញ្ញាណក្ខន្ធទាំងអស់របស់ក្រុមគ្រួសារ បានចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។

៤- បពិត្រព្រះជាម្ចាស់! តាមរយៈគ្រួសារដ៏វិសុទ្ធនៃភូមិណាសារ៉ែត យើងខ្ញុំសូមទូល អង្វរព្រះអង្គ សម្រាប់អស់ក្រុមគ្រួសារទាំងឡាយក្នុងពិភពលោក។ សូមឱ្យសមាជិក នីមួយៗនៃគ្រួសារ ចេះរួមគ្នាជាធ្លុងតែមួយ បំពេញកាតព្វកិច្ចរៀងៗខ្លួន ព្រមទាំង ស្រឡាញ់គ្នាទៅវិញទៅមក។ ជាពិសេស សម្រាប់អស់យុវជននិងយុវនារី ដែលកំពុង រិះគិតអំពីការត្រាស់ហៅ ឱ្យរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៃជីវិតផង។

៥-បពិត្រព្រះជាម្ចាស់ជាគង្វាលដ៏សប្បុរស សូមព្រះអង្គប្រមែប្រមូលប្រជារាស្រ្តដ៏វិសុទ្ធ របស់ព្រះអង្គ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងប្រទានឱ្យយើងខ្ញុំមានជំនឿរឹងមាំ ចេះរស់នៅតាមព្រះបន្ទូលនៃសេចក្ដីពិត ព្រមទាំងរស់នៅជាសាក្សីនៃសេចក្ដីស្រឡាញ់ របស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃនេះផង។

១០០លោកបូជាចារ្យបញ្ចប់ពាក្យអង្វរសកល ដោយមានប្រសាសន៍ដូចតទៅ៖
១. បពិត្រព្រះជាម្ចាស់ដ៏មានព្រះហឫទ័យមេត្តាករុណា!
ព្រះអង្គជាប្រភពនៃសម្ពន្ធមេត្រីទាំងអស់។សូមព្រះអង្គស្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមស្វាមី…) និង (នាមភរិយា…)
ដែលទើបចងសម្ពន្ធមេត្រី ក្នុងអាពាហ៍ពិពាហ៍។
សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ
យាងមកគង់សណ្ឋិតក្នុងដួងចិត្តរបស់យើងខ្ញុំផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០១២.បពិត្រព្រះអម្ចាស់ដ៏មានព្រះហឫទ័យសប្បុរស!
សូមចាត់ព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ឱ្យគង់សណ្ឋិតលើគូស្វាមីភរិយាថ្មោងថ្មីនេះសូមឱ្យពួកគាត់មានចិត្តគំនិតតែមួយ
ដើម្បីកុំឱ្យនរណា ឬ​ អ្វីមួយមកបំបាក់បំបែក
នូវគូស្រករដែលព្រះអង្គបានផ្សំផ្គុំឡើយ។
សូមព្រះអង្គថែរក្សាការពារពួកគាត់
ឱ្យចាកផុតពីសេចក្ដីអាក្រក់ទាំងឡាយផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០២បើអាច គូស្វាមីភរិយាថ្វាយតង្វាយដោយលើកនំបុ័ងនិងស្រា ទៅដល់អាសនៈ រួចត្រឡប់មកអង្គុយកន្លែងវិញ។
លោកបូជាចារ្យ៖
សូមបងប្អូនតាំងចិត្តអធិដ្ឋាន…
សូមឱ្យសក្ការបូជារបស់ខ្ញុំ និងរបស់បងប្អូនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។
អង្គប្រជុំឆ្លើយ ៖
សូមព្រះជាម្ចាស់ទទួលសក្ការបូជាពីដៃរបស់លោក ទុកជាការលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ និងជាប្រយោជន៍ដល់យើងខ្ញុំ
ព្រមទាំងព្រះសហគមន៍ទាំងមូលរបស់ព្រះអង្គផង។
១០៣ជម្រើស ១
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គទទួលសក្ការបូជា ដែលយើងខ្ញុំថ្វាយទៅព្រះអង្គ
សម្រាប់គូស្វាមីភរិយាថ្មោងថ្មីនេះគឺ (នាមស្វាមី…) និង (នាមភរិយា…)
ដែលព្រះអង្គណែនាំពួកគាត់ ឱ្យរួបរួមគ្នាជាធ្លុងតែមួយ
ដោយព្រះហឫទ័យមេត្តាករុណា និងព្រះឧបការគុណរបស់ព្រះអង្គ។
សូមព្រះអង្គថែរក្សាដំណើរជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០៤ជម្រើស ២
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គមេត្តាទទួលតង្វាយ ដែលយើងខ្ញុំថ្វាយទៅព្រះអង្គ
ក្នុងថ្ងៃដ៏មានអំណរសប្បាយនេះ។
សូមព្រះអង្គទតមើលនិងគាំទ្រ
(នាមស្វាមី…) និង (នាមភរិយា…) ជាគូស្វាមីភរិយាថ្មោងថ្មី
ដែលព្រះអង្គបានប្រោសប្រទានឱ្យរួបរួមគ្នាជាធ្លុងតែមួយ
ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍ផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០៥ជម្រើស ៣
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ព្រមទាំងទទួលតង្វាយដែលយើងខ្ញុំថ្វាយទៅព្រះអង្គ
ដើម្បីជាប្រយោជន៍ដល់ (នាមស្វាមី…) និង (នាមភរិយា…)
ដែលរួមជាធ្លុងតែមួយ ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍។
សូមព្រះហឫទ័យមេត្តាករុណាដ៏ធំទូលាយ
នៃគម្រោងការដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត
ពង្រឹងសេចក្ដីស្រឡាញ់របស់ពួកគាត់
ដែលមានចំពោះគ្នាទៅវិញទៅមក ឱ្យចម្រើនឡើង
តាមរយៈអគ្គសញ្ញាព្រះកាយនិងព្រះលោហិតព្រះគ្រីស្តផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០៦ជម្រើស ៤
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គទទួលសក្ការបូជា ដែលយើងខ្ញុំសូមថ្វាយទៅព្រះអង្គ
សម្រាប់គូស្វាមីភរិយាថ្មោងថ្មីនេះ។
ព្រះអង្គសព្វព្រះហឫទ័យចងសម្ពន្ធមេត្រី
នៃសេចក្ដីស្រឡាញ់អស់កល្បជានិច្ចជាមួយមនុស្សលោក។
ដោយពិធីអរព្រះគុណដ៏វិសុទ្ធនេះ
សូមព្រះអង្គជួយឱ្យ (នាមស្វាមី…) និង (នាមភរិយា…)
ខិតខំរក្សាចិត្តស្រឡាញ់ និងចិត្តភក្តី
ដែលពួកគាត់បានសន្យាចំពោះគ្នាទៅវិញទៅមកជានិច្ចផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១០៧ជម្រើស ៥
បពិត្រព្រះអម្ចាស់!
ដោយសក្ការបូជាដែលយើងខ្ញុំសូមថ្វាយព្រះអង្គ
ព្រះអង្គជ្រាបថា ព្រះគ្រីស្តស្រឡាញ់ព្រះអង្គនិងយើងខ្ញុំ។
សូមឱ្យសក្ការបូជានេះ ប្រោសសេចក្ដីស្រឡាញ់របស់
(នាមស្វាមី…) និង (នាមភរិយា…) ឱ្យបានវិសុទ្ធ
ព្រមទាំងឱ្យពួកគាត់ស្រឡាញ់គ្នាទៅវិញទៅមក
ដូចព្រះយេស៊ូបានស្រឡាញ់ពួកគាត់ផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។

១០៨ ធម៌ប្រារព្ធទី១ សម្រាប់អគ្គសញ្ញាអាពាហ៍ពិពាហ៍

អំពីសេចក្ដីថ្លៃថ្នូរនៃសម្ពន្ធមេត្រីក្នុងអាពាហ៍ពិពាហ៍

គ្រ
សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។

គ្រ
សូមលើកចិត្តថ្វាយព្រះអង្គ។
យើងលើកចិត្តថ្វាយព្រះអង្គហើយ។

គ្រ
សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
ពិតជាការគួរណាស់ ហើយប្រពៃផង។
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយមានព្រះជន្មអស់កល្បជានិច្ច
ពិតជាការគួរណាស់ហើយប្រពៃផង
ពិតជាត្រឹមត្រូវ និងជាការសង្គ្រោះមែន
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី។
ព្រះអង្គបានប្រោសប្រទានឱ្យសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍
ទៅជាចំណងដែលពោរពេញដោយសុខដុមរមនា
ព្រមទាំងជាចំណងនៃសេចក្ដីសុខសាន្ត ដែលមិនអាចបំបាក់បំបែក
ដើម្បីឱ្យព្រហ្មចរិយធម៌និងផលផ្លែនៃសេចក្ដីស្រឡាញ់របស់អាពាហ៍ពិពាហ៍
អាចបង្កើនចំនួនបុត្រធីតារបស់ព្រះអង្គ ឱ្យចម្រើនឡើង។
បពិត្រព្រះអម្ចាស់
ដោយព្រះឧបការគុណនិងព្រះអំណោយទានរបស់ព្រះអង្គ
ព្រះអង្គបានសម្រេចគម្រោងការដ៏អស្ចារ្យពីរគឺ
កំណើតនៃបុត្រធីតារបស់ព្រះអង្គ
បន្ថែមសោភ័ណភាពសម្រាប់ពិភពលោក
ហើយការកើតជាថ្មីរបស់ពួកគេ ដោយអគ្គសញ្ញាជ្រមុជទឹក
បង្កើនចំនួនបុត្រធីតាសម្រាប់ព្រះសហគមន៍
តាមរយៈព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។
អាស្រ័យហេតុនេះហើយ
តាមរយៈព្រះគ្រីស្ត បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត
និងសន្តបុគ្គលទាំងឡាយ ច្រៀងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ
ដោយប្រកាសឥតឈប់ឈរថា៖
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
*សូមបន្តដោយ៖ -ធម៌អរព្រះគុណដ៏វិសុទ្ធទី១ ទំព័រ ៧២
-ធម៌អរព្រះគុណដ៏វិសុទ្ធទី២ ទំព័រ ៧៨
-ធម៌អរព្រះគុណដ៏វិសុទ្ធទី៣ ទំព័រ ៨២

១០៩ ធម៌ប្រារព្ធទី២ សម្រាប់អគ្គសញ្ញាអាពាហ៍ពិពាហ៍

អំពីភាពអស្ចារ្យនៃអគ្គអាពាហ៍ពិពាហ៍

គ្រ
សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។

គ្រ
សូមលើកចិត្តថ្វាយព្រះអង្គ។
យើងលើកចិត្តថ្វាយព្រះអង្គហើយ។

គ្រ
សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
ពិតជាការគួរណាស់ ហើយប្រពៃផង។
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយមានព្រះជន្មអស់កល្បជានិច្ច
ពិតជាការគួរណាស់ហើយប្រពៃផង
ពិតជាត្រឹមត្រូវ និងជាការសង្គ្រោះមែន
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី។
នៅក្នុងអង្គព្រះគ្រីស្ត
ព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ជាមួយប្រជារាស្ត្រព្រះអង្គ
ដោយព្រះគ្រីស្តសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
ព្រះអង្គបានលោះមនុស្សទាំងប្រុស ទាំងស្រី ឱ្យរួចពីបាប។
ហេតុនេះហើយ ក្នុងអង្គព្រះគ្រីស្ត
ព្រះអង្គបានធ្វើឱ្យពួកគេ ចូលរួមចំណែកក្នុងភាពជាព្រះជាម្ចាស់
ព្រមទាំងជាអ្នកទទួលមរតកនៃសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានបរមសុខ។
ដោយការរួមគ្នាជាធ្លុងតែមួយរវាងស្វាមីភរិយា
ព្រះអង្គបានប្រទានទីសម្គាល់នៃព្រះអំណោយទាន
នៃសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្តមកយើងខ្ញុំ។
តាមរយៈអគ្គសញ្ញាដែលយើងខ្ញុំប្រារព្ធនៅពេលនេះ
នឹងនាំយើងខ្ញុំឱ្យចូលកាន់តែជ្រៅ ក្នុងគម្រោងការដ៏អស្ចារ្យ
នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
អាស្រ័យហេតុនេះហើយ
បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ
លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឥតឈប់ឈរ
ដោយប្រកាសថា៖
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
*សូមបន្តដោយ៖ -ធម៌អរព្រះគុណដ៏វិសុទ្ធទី១ ទំព័រ ៧២
-ធម៌អរព្រះគុណដ៏វិសុទ្ធទី២ ទំព័រ ៧៨
-ធម៌អរព្រះគុណដ៏វិសុទ្ធទី៣ ទំព័រ ៨២

១១០ ធម៌ប្រារព្ធទី៣ សម្រាប់អគ្គសញ្ញាអាពាហ៍ពិពាហ៍

អគ្គសញ្ញាអាពាហ៍ពិពាហ៍ ជាទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

គ្រ
សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។

គ្រ
សូមលើកចិត្តថ្វាយព្រះអង្គ។
យើងលើកចិត្តថ្វាយព្រះអង្គហើយ។

គ្រ
សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
ពិតជាការគួរណាស់ ហើយប្រពៃផង។
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយមានព្រះជន្មអស់កល្បជានិច្ច
ពិតជាការគួរណាស់ហើយប្រពៃផង
ពិតជាត្រឹមត្រូវ និងជាការសង្គ្រោះមែន
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី។
ព្រះអង្គបានបង្កើតមនុស្សដោយព្រះហឫទ័យសប្បុរស
ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យពួកគេមានសេចក្ដីថ្លៃថ្នូរ។
ដូច្នេះ ដោយការរួមគ្នាជាធ្លុងតែមួយ នៃគូស្វាមីភរិយា
ព្រះអង្គក៏បង្ហាញរូបភាពដ៏ពិតប្រាកដ
អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ។
អស់អ្នកដែលព្រះអង្គបង្កើតដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គក៏ត្រាស់ហៅពួកគេឥតឈប់ឈរ
ឱ្យចូលក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ព្រមទាំងរួមចំណែកក្នុងសេចក្ដីស្រឡាញ់អស់កល្បជានិច្ច។
ហេតុនេះហើយ បានជាអគ្គសញ្ញាអាពាហ៍ពិពាហ៍
ជាទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ
អភិសេកសេចក្ដីស្រឡាញ់រវាងបុរសនិងស្រ្តី
តាមរយៈព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។
អាស្រ័យហេតុនេះហើយ
ដោយរួមជាមួយព្រះគ្រីស្ត បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត
និងសន្តបុគ្គលទាំងឡាយ ច្រៀងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ
ដោយប្រកាសឥតឈប់ឈរថា៖
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
*សូមបន្តដោយ៖ -ធម៌អរព្រះគុណដ៏វិសុទ្ធទី១ ទំព័រ ៧២
-ធម៌អរព្រះគុណដ៏វិសុទ្ធទី២ ទំព័រ ៧៨
-ធម៌អរព្រះគុណដ៏វិសុទ្ធទី៣ ទំព័រ ៨២

១១១ ធម៌ប្រារព្ធទី៤ សម្រាប់អគ្គសញ្ញាអាពាហ៍ពិពាហ៍

ព្រះជាម្ចាស់គង់នៅជិតស្និទ្ធនឹងគូស្វាមីភរិយា

គ្រ
សូមព្រះអម្ចាស់គង់នៅជាមួយបងប្អូន។
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។

គ្រ
សូមលើកចិត្តថ្វាយព្រះអង្គ។
យើងលើកចិត្តថ្វាយព្រះអង្គហើយ។

គ្រ
សូមអរព្រះគុណព្រះជាអម្ចាស់នៃយើងខ្ញុំ។
ពិតជាការគួរណាស់ ហើយប្រពៃផង។
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ!
ជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ ហើយមានព្រះជន្មអស់កល្បជានិច្ច
ពិតជាការគួរណាស់ហើយប្រពៃផង
ពិតជាត្រឹមត្រូវ និងជាការសង្គ្រោះមែន
ដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ពេលវេលា និងគ្រប់ទិសទី។
ព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ
ព្រះអង្គបង្កើតគេជាបុរស និងជាស្ត្រី
ហើយព្រះអង្គក៏បានប្រទាននូវសេចក្តីស្រឡាញ់
ដើម្បីឱ្យពួកគេរួមគ្នាជារូបកាយតែមួយ។
តាមរយៈទុក្ខលំបាក និងអំណរសប្បាយនៃជីវិតរបស់ពួកគាត់
តាមរយៈការនឿយហត់ និងសកម្មភាពដ៏អស្ចារ្យប្រចាំថ្ងៃ
ព្រះអង្គមានព្រះបន្ទូលទៅពួកគាត់ថា
ព្រះអង្គតែងគង់នៅយ៉ាងជិតស្និទ្ធជាមួយពួកគាត់ជានិច្ច។
ដោយពួកគាត់រួមគ្នាក្នុងសេចក្ដីស្រឡាញ់
ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យពួកគាត់
រហូតដល់ថ្ងៃដែលព្រះអង្គនឹងបំពេញសេចក្ដីសង្ឃឹមរបស់ពួកគាត់
នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ឥឡូវនេះ ព្រះអង្គក៏សម្ដែងគម្រោងការ
នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ ចំពោះយើងខ្ញុំម្តងទៀត។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត
និងសន្តបុគ្គលទាំងឡាយ កោតសរសើរព្រះអង្គ
ដោយប្រកាសថា៖
ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ !
ព្រះអង្គជាព្រះអម្ចាស់ នៃពិភពទាំងមូល
មេឃនិងដី ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។
ជយោ ! ព្រះអង្គឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។
*សូមបន្តដោយ៖ -ធម៌អរព្រះគុណដ៏វិសុទ្ធទី១ ទំព័រ ៧២
-ធម៌អរព្រះគុណដ៏វិសុទ្ធទី២ ទំព័រ ៧៨
-ធម៌អរព្រះគុណដ៏វិសុទ្ធទី៣ ទំព័រ ៨២

១១២ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធ យើងរំលឹកគូស្វាមីភរិយា ដូចតទៅ៖

ព្រះបិតាប្រកបដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែងអើយ !
យើងខ្ញុំសូមអង្វរព្រះអង្គតាមរយៈព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។
សូមព្រះអង្គមេត្តាទទួល
ហើយប្រទានព្រះពរ លើអំណោយ តង្វាយ និងសក្ការបូជាដ៏វិសុទ្ធនេះ។
យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ
ជាដំបូង ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍កាតូលិក។
សូមព្រះអង្គមេត្តាប្រទានសេចក្តីសុខសាន្ត
ដល់ព្រះសហគមន៍នៅលើផែនដីទាំងមូល។
សូមព្រះអង្គថែរក្សាការពារ ណែនាំ​
និងបង្រួបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយ
រួមជាមួយអ្នកបម្រើរបស់ព្រះអង្គ សម្តេចប៉ាបយើងខ្ញុំ (ព្រះនាម…)
និងលោក (នាម…) ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
ព្រមទាំងអស់លោកអភិបាល ដែលថែរក្សាសេចក្តីពិត
និងជំនឿកាតូលិក ដែលបន្តមកពីក្រុមគ្រីស្តទូត។
ដោយរួមជាមួយព្រះសហគមន៍ទាំងមូល យើងខ្ញុំទាំងអស់គ្នាសូមគោរព
ជាបឋម ព្រះនាងព្រហ្មចារិនីម៉ារី ពោរពេញដោយសិរីរុងរឿង
ជាព្រះមាតាព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ និងជាព្រះអម្ចាស់យើងខ្ញុំ
បន្ទាប់មក សន្តយ៉ូសែប ជាស្វាមីរបស់ព្រះនាងព្រហ្មចារិនី
គ្រីស្តទូត និងមរណសាក្សី សន្តសិលា និងសន្តប៉ូល,សន្តអន់ដ្រេ
(សន្តយ៉ាកុប, សន្តយ៉ូហាន,សន្តថូម៉ាស, សន្តភីលីព,
សន្តបារថូឡូមេ, សន្តម៉ាថាយ,សន្តស៊ីម៉ូន និងសន្តយូដា,
សន្តលីណូ, សន្តក្លែ, សន្តក្លេម៉ង់,សន្តស៊ីស,
សន្តក័រណី, សន្តស៊ីព្រីយ៉ាំង,សន្តឡូរ៉ង់, សន្តគ្រីសូកូន,
សន្តយ៉ូហាន និងសន្តប៉ូល,សន្តកូស្មា និងសន្តដាមីយុាំង)
និងសន្តបុគ្គលទាំងឡាយ។
ដោយពាក្យអង្វររបស់សន្តបុគ្គលទាំងអស់នោះ
សូមព្រះអង្គមេត្តាជួយ និងការពារយើងខ្ញុំគ្រប់ពេលវេលា និងគ្រប់ទិសទី។
១១៣ធម៌អង្វរសម្រាប់គូស្វាមីភរិយាថ្មោងថ្មី
បពិត្រព្រះអម្ចាស់!
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមព្រះអង្គសព្វព្រះហឫទ័យទទួលតង្វាយ
ដែល (នាមស្វាមី…) និង (នាមភរិយា…) ជាអ្នកបម្រើរបស់ព្រះអង្គលើកថ្វាយ
រួមជាមួយមហាគ្រួសាររបស់ព្រះអង្គនៅស្ថានបរមសុខ
ដែលកំពុងទូលអង្វរព្រះអង្គសម្រាប់ពួកគាត់។
ព្រះអង្គបានដឹកនាំពួកគាត់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃអាពាហ៍ពាហ៍
[សូមប្រទានឱ្យពួកគាត់មានអំណរសប្បាយ
ដោយព្រះអំណោយទានរបស់ព្រះអង្គ គឺឱ្យពួកគាត់បង្កើតកូន
ដែលពួកគាត់ប្រាថ្នាចង់បាន។]
សូមព្រះអង្គណែនាំពួកគាត់ ដោយព្រះហឫទ័យសប្បុរស
ព្រមទាំងប្រោសប្រទានឱ្យពួកគាត់ រួមរស់ជាមួយគ្នាឱ្យបានយូរអង្វែង
តាមបំណងប្រាថ្នារបស់ពួកគាត់ រហូតដល់ថ្ងៃចុងក្រោយបំផុត។
[ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។]
លោកបូជាចារ្យអធិបតីបន្ត៖
បពិត្រព្រះអម្ចាស់ ! សូមទទួលតង្វាយនេះ ពីយើងខ្ញុំជាអ្នកបម្រើ
និងពីគ្រួសារទាំងមូលរបស់ព្រះអង្គ ដោយអនុគ្រោះ។
សូមប្រទានសេចក្តីសុខសាន្តរបស់ព្រះអង្គដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
សូមរំដោះយើងខ្ញុំ ឱ្យរួចពីទោសអស់កល្បជានិច្ច
ហើយសូមទទួលយើងខ្ញុំចូលក្នុងចំណោមអស់អ្នក
ដែលព្រះអង្គបានជ្រើសរើស។
ព្រះជាម្ចាស់អើយ !
សូមព្រះអង្គមេត្តាយល់ព្រមទទួលស្គាល់ និងប្រទានពរលើតង្វាយនេះ
ឱ្យបានវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យព្រះអង្គ។
សូមប្រោសឱ្យតង្វាយនេះ
បានទៅជាព្រះកាយ និងព្រះលោហិតព្រះអម្ចាស់យេស៊ូគ្រីស្ត
ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំ។
នៅថ្ងៃ មុនព្រះយេស៊ូសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់ក្នុងព្រះហស្តដ៏វិសុទ្ធជាទីគោរព
ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ឆ្ពោះទៅកាន់ព្រះជាម្ចាស់
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ព្រះអង្គអរព្រះគុណ និងសរសើរតម្កើង
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា ៖
នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គកាន់ពែងដ៏ប្រសើរនេះ
ក្នុងព្រះហស្តដ៏វិសុទ្ធជាទីគោរព
អរព្រះគុណ និងសរសើរតម្កើងម្តងទៀត
ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា៖
លោកបូជាចារ្នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
អង្គប្រជុំឱ ព្រះអម្ចាស់អើយ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាស រហូតដល់ពេលព្រះអង្គយាងមក។
បពិត្រព្រះអម្ចាស់ !
យើងខ្ញុំជាអ្នកបម្រើព្រះអង្គ រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ
នាំគ្នានឹករឭកដល់ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ
និងជាព្រះអម្ចាស់យើងខ្ញុំ
គឺព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញពីស្ថានក្រោម
ហើយព្រះអង្គយាងឡើងស្ថានបរមសុខយ៉ាងរុងរឿង។
ក្នុងចំណោមអ្វីៗដែលព្រះអង្គបានប្រទាន
យើងខ្ញុំសូមថ្វាយព្រះអង្គនូវសក្ការបូជាដ៏បរិសុទ្ធ សក្ការបូជាដ៏ពិសិដ្ឋ
សក្ការបូជាដ៏និម្មល ជាព្រះកាយដែលផ្តល់ជីវិតអស់កល្បជានិច្ច
និងព្រះលោហិត ដែលផ្តល់ការសង្រ្គោះជានិរន្តរ៍។
កាលពីដើម ព្រះអង្គសព្វព្រះហឫទ័យទទួលតង្វាយរបស់លោកអាប៊ែល
ជាមនុស្សសុចរិត និងយញ្ញបូជារបស់លោកអប្រាហាំ
ជាបុព្វបុរសយើងខ្ញុំ ព្រមទាំងយញ្ញបូជា​របស់ស្តេចមែលគីសេដែក
ជាមហាបូជាចារ្យរបស់ព្រះអង្គយ៉ាងណា
សូមព្រះអង្គ​មេត្តាទទួលសក្ការបូជានេះ
ទុកជាយញ្ញបូជាដ៏ពិសិដ្ឋ និងជាសក្ការបូជាដ៏និម្មល​យ៉ាងនោះផង។
ឱ ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ !
យើងខ្ញុំសូមឱនកាយអង្វរព្រះអង្គ
សូមមេត្តាឱ្យទេវទូតដ៏ពិសិដ្ឋនាំយកសក្ការបូជានេះ
ទៅថ្វាយព្រះអង្គនៅលើតុសក្ការៈឯស្ថានបរមសុខ
នៅចំពោះព្រះភក្រ្តនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
សូមឱ្យយើងខ្ញុំដែលទទួលព្រះកាយ
និងព្រះលោហិតដ៏វិសុទ្ធរបស់ព្រះបុត្រាពីតុសក្ការៈនេះ
បានពោរពេញដោយព្រះហឫទ័យប្រណីសន្តោសនិងព្រះពរយ៉ាងបរិបូរណ៍។
[ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។]
ធម៌អង្វរសម្រាប់មរណបុគ្គល
សូមព្រះអម្ចាស់មេត្តានឹកដល់អ្នកបម្រើព្រះអង្គ (នាម….និង នាម….)
ដែលបានដៅដោយសញ្ញានៃជំនឿ
ពួកគាត់បានលាចាកលោកនេះមុនយើងខ្ញុំ
និងកំពុងសម្រាកយ៉ាងសុខសាន្ត។
សូមព្រះអម្ចាស់មេត្តាប្រោសប្រទានបុគ្គលទាំងនោះ
និងអស់អ្នកដែលសម្រាកក្នុងអង្គព្រះគ្រីស្ត
បានត្រជាក់ត្រជុំ ពោរពេញដោយពន្លឺ និងសេចក្តីសុខសាន្ត។
[ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។]
ទោះបីយើងខ្ញុំជាអ្នកបាបក៏ដោយ ក៏យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ
ដែលជឿសង្ឃឹមលើព្រះហឫទ័យមេត្តាករុណា
ដ៏លើសលប់របស់ព្រះអង្គដែរ។
សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំ
បានចូលរួមក្នុងសហភាពជាមួយគ្រីស្តទូត និងមរណសាក្សី
ជាមួយសន្តយ៉ូហានបាទីស្ត, សន្តស្តេផាន, សន្តម៉ាធីយ៉ា, សន្តបារណាបាស
(សន្តអ៊ីញ៉ាស, សន្តអឡិចសាំង, សន្តម៉ាសេឡាំង និងសិលា
សន្តីភេលីស៊ីតា និងសន្តីពែពេទូអា, សន្តីអាហ្គាត, សន្តីលូស៊ី,សន្តីអាញ៉ែស
សន្តីសេស៊ីល, សន្តីអាណាស្តាស៊ី) និងសន្តបុគ្គលទាំងឡាយផង។
យើងខ្ញុំសូមទទូចអង្វរព្រះអង្គ
សូមឱ្យយើងខ្ញុំបានចូលរួមក្នុងសហភាពរបស់ជនដ៏វិសុទ្ធទាំងនេះ។
សូមព្រះអង្គកុំរាប់អំពើល្អរបស់យើងខ្ញុំឡើយ
តែសូមលើកលែងទោសឱ្យយើងខ្ញុំវិញ
ដោយសារព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។
គឺដោយសារព្រះគ្រីស្តនេះហើយ
បានជាព្រះអង្គនៅតែបង្កើតអ្វីៗដ៏ល្អទាំងអស់នេះ
ប្រោសឱ្យបានវិសុទ្ធ ឱ្យមានជីវិត និងប្រទានពរ ហើយប្រគល់ឱ្យយើងខ្ញុំ។
ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំឆ្លើយ ៖ អាម៉ែន។
ព្រះអម្ចាស់អើយ !
ព្រះអង្គពិតជាព្រះដ៏វិសុទ្ធ និងជាប្រភពនៃភាពដ៏វិសុទ្ធគ្រប់យ៉ាង។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សូមប្រោះព្រះវិញ្ញាណរបស់ព្រះអង្គដូចទឹកសន្សើម
មកញុាំងតង្វាយទាំងនេះឱ្យបានវិសុទ្ធ គឺសូមឱ្យតង្វាយនេះ
បានទៅជាព្រះកាយ និងព្រះលោហិតព្រះអម្ចាស់យេស៊ូគ្រីស្ត
សម្រាប់យើងខ្ញុំ។
នៅគ្រាដែលព្រះយេស៊ូគ្រីស្តសព្វព្រះហឫទ័យ
ឱ្យគេបញ្ជូនព្រះអង្គទៅសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា៖
នៅពេលចុងក្រោយនៃពិធីជប់លៀង ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងឡើង
អរព្រះគុណព្រះបិតា ហើយប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា៖
លោកបូជាចារ្យ ៖នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ !
អង្គប្រជុំ ៖ឱ ព្រះអម្ចាស់អើយ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាស
រហូតដល់ពេលព្រះអង្គយាងមក។
បពិត្រព្រះអម្ចាស់ !
ក្នុងពេលដែលយើងខ្ញុំនឹករឭក
ដល់ព្រះបុត្រាសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ
យើងខ្ញុំសូមថ្វាយព្រះកាយដែលផ្តល់ជីវិត
និងព្រះលោហិតដែលផ្តល់ការសង្រ្គោះ
ព្រមទាំងអរព្រះគុណព្រះអង្គ ដ្បិតទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំ
សមនឹងស្ថិតនៅចំពោះព្រះភក្រ្ត និងបម្រើព្រះអង្គ។
យើងខ្ញុំសូមលំទោនកាយទូលអង្វរ
សូមព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធប្រមូលផ្តុំយើងខ្ញុំ
ដែលចូលរួមក្នុងព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត
ឱ្យទៅជាធ្លុងតែមួយផង។
បពិត្រព្រះអម្ចាស់ !
សូមព្រះអង្គនឹកដល់ព្រះសហគមន៍
ដែលមាននៅសព្វអន្លើក្នុងពិភពលោកទាំងមូល
សូមប្រោសឱ្យព្រះសហគមន៍ បានគ្រប់លក្ខណៈក្នុងសេចក្តីស្រឡាញ់
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ ព្រះនាម…
លោក នាម… ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
និងអស់លោកអ្នកដែលមានបន្ទុកដឹកនាំប្រជារាស្រ្តព្រះអង្គ។
១១៤ធម៌អង្វរសម្រាប់គូស្វាមីភរិយាថ្មោងថ្មី
បពិត្រព្រះអម្ចាស់!
សូមព្រះអង្គនឹកដល់ (នាមស្វាមី…) និង (នាមភរិយា…)
ដែលព្រះអង្គបានណែនាំ តាំងពីថ្ងៃចាប់ផ្ដើម
រហូតមកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ។
អាស្រ័យដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមប្រោសប្រទានឱ្យពួកគាត់ ចេះរក្សាសេចក្ដីស្រឡាញ់
ចំពោះគ្នាទៅវិញទៅមក ឱ្យនៅស្ថិតស្ថេរអស់មួយជីវិត
ព្រមទាំងប្រទានឱ្យពួកគាត់មានសេចក្ដីសុខសាន្ដ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃផង។
សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ
ដែលសម្រាន្តលក់ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ
ព្រមទាំងបុគ្គលទាំងអស់ដែលបានលាចាកលោកនេះ
ក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។
សូមព្រះអង្គប្រោសប្រទានឱ្យបុគ្គលទាំងនោះ
បានចូលក្នុងពន្លឺនៃព្រះភក្រ្តព្រះអង្គ។
សូមព្រះអង្គអាណិតអាសូរយើងខ្ញុំទាំងអស់គ្នា
បានទទួលជីវិតអស់កល្បជានិច្ច រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី
ដែលពោរពេញដោយសុភមង្គល ជាព្រះមាតារបស់ព្រះជាម្ចាស់
រួមជាមួយសន្តយ៉ូសែបជាស្វាមីព្រះនាង
ជាមួយអស់គ្រីស្តទូត និងអស់សន្តបុគ្គលនៅគ្រប់សម័យ
ដែលគាប់ព្រះហឫទ័យព្រះអង្គ។
យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរ
និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។
ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំឆ្លើយ ៖ អាម៉ែន។
ព្រះអម្ចាស់អើយ ! ព្រះអង្គពិតជាព្រះដ៏វិសុទ្ធមែន
ហើយអ្វីៗសព្វសារពើដែលព្រះអង្គបានបង្កើត សូមកោតសរសើរព្រះអង្គ។
តាមរយៈព្រះអម្ចាស់យេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ
និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ
ទ្រង់ប្រទានឱ្យអ្វីៗសព្វសារពើមានជីវិត និងបានវិសុទ្ធ។
ព្រះអង្គតែងតែប្រមូលផ្តុំប្រជារាស្រ្តសម្រាប់ព្រះអង្គ
ដើម្បីថ្វាយតង្វាយដ៏បរិសុទ្ធចំពោះព្រះនាមព្រះអង្គ
ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច។
ឱព្រះអម្ចាស់អើយ !
ហេតុនេះហើយ បានជាយើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះអង្គ
សូមចាត់ព្រះវិញ្ញាណព្រះអង្គ មកប្រសិទ្ធពរលើតង្វាយ
ដែលយើងខ្ញុំលើកថ្វាយនេះ ឱ្យបានវិសុទ្ធ
និងបានទៅជាព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ
ដែលបានផ្តាំឱ្យយើងខ្ញុំថ្វាយអភិបូជានេះ។
នៅរាត្រីដែលគេបញ្ជូនព្រះយេស៊ូ ទៅសោយទុក្ខលំបាក
ព្រះអង្គយកនំបុ័ងមកកាន់
អរព្រះគុណ និងលើកតម្កើងព្រះបិតា
ហើយកាច់ប្រទានឱ្យក្រុមសាវ័ក
ទាំងមានព្រះបន្ទូលថា៖
នៅពេលចុងក្រោយនៃពិធីជប់លៀង
ព្រះអង្គធ្វើតាមរបៀបដដែល
ព្រះអង្គលើកពែងឡើង
អរព្រះគុណ និងលើកតម្កើងព្រះបិតា
ហើយប្រទានឱ្យក្រុមសាវ័ក ទាំងមានព្រះបន្ទូលថា៖
លោកបូជាចារ្យ ៖នេះជាគម្រោងការដ៏អស្ចារ្យនៃជំនឿ!
អង្គប្រជុំ ៖ឱ ព្រះអម្ចាស់អើយ! យើងខ្ញុំជឿថា ព្រះអង្គសោយទិវង្គត
និងមានព្រះជន្មរស់ឡើងវិញ ហើយយើងខ្ញុំសូមប្រកាស
រហូតដល់ពេលព្រះអង្គយាងមក។
ព្រះអម្ចាស់អើយ!
យើងខ្ញុំនឹករឭកដល់ព្រះបុត្រាព្រះអង្គ សោយទិវង្គតដើម្បីសង្រ្គោះយើងខ្ញុំ
ព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏អស្ចារ្យ និងយាងឡើងស្ថានបរមសុខ
ហើយយើងខ្ញុំក៏ទន្ទឹងរង់ចាំព្រះបុត្រាព្រះអង្គយាងមកវិញ។
យើងខ្ញុំសូមថ្វាយសក្ការបូជាដ៏វិសុទ្ធដែលមានជីវិតនេះ
ដើម្បីអរព្រះគុណព្រះអង្គ។
សូមព្រះអង្គមេត្តាទតមើលតង្វាយរបស់ព្រះសហគមន៍
ទុកជាសក្ការបូជារបស់ព្រះបុត្រា។
សូមប្រោសឱ្យយើងខ្ញុំដែលទទួលកម្លាំងពីព្រះកាយ
និងព្រះលោហិតរបស់ព្រះបុត្រា ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
បានមូលផ្តុំគ្នាទៅជារូបកាយតែមួយ
និងមានចិត្តថ្លើមតែមួយក្នុងអង្គព្រះគ្រីស្ត។
សូមព្រះអង្គប្រោសឱ្យយើងខ្ញុំ
បានទៅជាតង្វាយគង់វង្សអស់កល្បជានិច្ចចំពោះព្រះបិតា
ដូច្នេះ យើងខ្ញុំសមនឹងទទួលមត៌ក
រួមជាមួយអស់អ្នកដែលព្រះអង្គបានជ្រើសរើស
ជាបឋម រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី
ដែលពោរពេញដោយសុភមង្គលដ៏លើសលប់
ជាព្រះមាតានៃព្រះជាម្ចាស់
ជាមួយសន្តយ៉ូសែប ជាស្វាមីព្រះនាង
ជាមួយអស់គ្រីស្តទូត និងអស់មរណសាក្សី
ជាមួយ…..(សន្តបុគ្គលប្រចាំថ្ងៃ ឬ សន្តបុគ្គលឧបការី)
ព្រមទាំងជាមួយសន្តបុគ្គលទាំងឡាយ
ដែលជួយអង្វរព្រះអង្គឱ្យយើងខ្ញុំឥតឈប់ឈរ។
ព្រះអម្ចាស់អើយ !
សូមឱ្យសក្ការបូជានេះ ដែលផ្សះផ្សាយើងខ្ញុំបានជានាជាមួយព្រះអង្គ
សូមប្រោសឱ្យពិភពលោកទាំងមូល
បានប្រកបដោយសេចក្តីសុខសាន្ត និងទទួលការសង្រ្គោះ។
សូមពង្រឹងព្រះសហគមន៍របស់ព្រះអង្គ
ដែលកំពុងធ្វើដំណើរនៅក្នុងលោកនេះ
ឱ្យមានជំនឿ និងសេចក្តីស្រឡាញ់
រួមជាមួយសម្តេចប៉ាបយើងខ្ញុំ ព្រះនាម… ជាអ្នកបម្រើព្រះអង្គ
លោកនាម… ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
និងលោកអភិបាលព្រះសហគមន៍នានាក្នុងសកលលោក
អស់លោកបូជាចារ្យ អស់លោកឧបដ្ឋាក
និងប្រជារាស្រ្តទាំងមូលដែលជាកម្មសិទ្ធិរបស់ព្រះអង្គផង។
សូមព្រះអង្គសណ្តាប់នូវពាក្យអង្វររបស់ក្រុមគ្រួសារនេះ
ដែលព្រះអង្គបានត្រាស់ហៅឱ្យជួបជុំនៅចំពោះព្រះភក្រ្តព្រះអង្គ។
១១៥ធម៌អង្វរសម្រាប់គូស្វាមីភរិយាថ្មោងថ្មី
សូមព្រះអង្គសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ
ដើម្បីជាប្រយោជន៍ដល់ (នាមស្វាមី…) និង (នាមភរិយា…)
ដែលព្រះអង្គត្រាស់ហៅឱ្យមានសុភមង្គល
ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។
សូមព្រះអង្គថែរក្សាការពារ ព្រមទាំងពង្រឹងជំនឿនិងសម្ពន្ធមេត្រី
ដែលពួកគាត់បានសន្យា នៅចំពោះព្រះភក្ត្រព្រះអង្គ។
បពិត្រព្រះជាម្ចាស់ដ៏មានព្រះហឫទ័យមេត្តាករុណា
សូមប្រមែប្រមូលបុត្រធីតារបស់ព្រះអង្គ
ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឱ្យរួមគ្នាជាធ្លុងតែមួយផង។
លោកបូជាចារ្យអធិបតីបន្ត៖
បពិត្រព្រះបិតាដ៏មានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង !
សូមប្រោសឱ្យអស់បុត្រធីតាព្រះអង្គ
ដែលខ្ចាត់ខ្ចាយបានចូលរួមជាមួយព្រះអង្គផង។
សូមព្រះអង្គមេត្តាដល់អស់បងប្អូនយើងខ្ញុំ ដែលទទួលមរណភាព
និងដល់បុគ្គលទាំងអស់ដែលគាប់ព្រះហឫទ័យព្រះអង្គ
ហើយបានលាចាកលោកនេះ
សូមទទួលបុគ្គលទាំងនោះ ចូលក្នុងព្រះរាជ្យរបស់ព្រះអង្គ។
នៅទីនោះ យើងខ្ញុំសង្ឃឹមថា
នឹងបានពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍
ដោយរួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ
គឺដោយព្រះគ្រីស្តនេះហើយ
ដែលព្រះបិតាប្រទានអ្វីៗដ៏ល្អគ្រប់បែបយ៉ាងដល់ពិភពលោក។
ឱ ព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត
រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង
បានជាយើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។
អង្គប្រជុំឆ្លើយ ៖ អាម៉ែន។
– ប្រសិនបើ លោកបូជាចារ្យធ្វើពិធីជូនពរលើគូស្វាមីភរិយា ក្រោយពិធីប្រគល់ចិញ្ចៀនរួចហើយ
(សូមមើលលេខ ៨៩) យើងបន្តពិធីទទួលព្រះកាយនិងព្រះលោហិត តាមធម្មតា។
តាមដំបូន្មានរបស់ព្រះយេស៊ូជាព្រះសង្រ្គោះ
និងតាមការប្រៀនប្រដៅរបស់ព្រះអង្គ យើងខ្ញុំហ៊ានទូលថា៖
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ !
សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ។
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
[ ព្រះអម្ចាស់អើយ!
សូមប្រោសយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង
សូមឱ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តក្នុងពេលរស់នៅសព្វថ្ងៃ
ដោយសារធម៌មេត្តាករុណារបស់ព្រះអង្គ
សូមឱ្យយើងខ្ញុំរួចពីបាបជានិច្ច និងផុតពីទុក្ខលំបាកទាំងឡាយ។
យើងខ្ញុំទន្ទឹងរង់ចាំសុភមង្គលតាមសេចក្តីសង្ឃឹមរបស់យើង
គឺជាថ្ងៃដែលព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះទ្រង់យាងមក។
ដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព
និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ។ ]
១១៦ក្រោយពីបានសូត្រធម៌ “ឱព្រះបិតាយើងខ្ញុំ” ដោយមិនពោល “ឱព្រះអម្ចាស់អើយ! សូម
ប្រោសយើងខ្ញុំឱ្យរួចពីសេចក្ដីអាក្រក់គ្រប់យ៉ាង…” លោកបូជាចារ្យបែរទៅរកគូស្វាមីភរិយា
ថ្មោងថ្មី សូមព្រះជាម្ចាស់ប្រទានពរឱ្យពួកគាត់។ ត្រូវតែធ្វើពិធីជូនពរលើគូស្វាមីភរិយា
ជាដាច់ខាត។
-គូស្វាមីភរិយាមកខាងមុខអាសនៈ ហើយតាមកាលៈទេសៈ ក្រោកឈរ ឬ លុតជង្គង់។
-ក្នុងចំណោមគូស្វាមីភរិយា មានម្នាក់មិនទទួលព្រះកាយ សូមរំលងពាក្យក្នុងសញ្ញាតង្កៀប[…]
-តាមកាលៈទេសៈ បើគូស្វាមីភរិយាមានវ័យចាស់ហើយ សូមរំលងពាក្យក្នុងសញ្ញាតង្កៀប[…]
-ក្នុងចំណោមការជូនពរ យើងអាចជ្រើសរើសជម្រើសណាមួយខាងក្រោម ឬ ក្នុង
ឧបសម្ព័ន្ធទី៣ (លេខ ២៨៤-២៨៩)។
១១៧ជម្រើស ១
បងប្អូនជាទីស្រឡាញ់!
ចូរយើងតាំងចិត្តអធិដ្ឋាន
ទូលអង្វរព្រះជាម្ចាស់ដោយសុភាពរាបសា
សូមព្រះអង្គចាក់បង្ហូរព្រះអំណោយទាន
ប្រោសប្រទានពរដល់អ្នកបម្រើរបស់ព្រះអង្គ
ដែលទើបភ្ជាប់គ្នាដោយចំណងនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ នៅក្នុងអង្គព្រះគ្រីស្ត
[តាមរយៈអគ្គសញ្ញាព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត]
ឱ្យមានចិត្តថ្លើមតែមួយ ក្នុងសេចក្ដីស្រឡាញ់។
បពិត្រព្រះជាម្ចាស់!
កាលពីដើមដំបូងបង្អស់
ព្រះអង្គសព្វព្រះហឫទ័យបង្កើតអ្វីៗសព្វសារពើ
តាំងពីនៅទទេ ឱ្យកើតមានឡើង។
ព្រះអង្គបង្កើតផែនដី និងអ្វីៗដែលមាននៅលើផែនដី
ព្រមទាំងបង្កើតមនុស្ស ជាបុរស និងជាស្រ្តី
ដែលជារូបតំណាងរបស់ព្រះអង្គ។
ព្រះអង្គក៏បង្កើតស្ត្រីជាជំនួយការ ដែលមិនអាចបំបែកចេញពីបុរស
ពួកគេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺសាច់ឈាមតែមួយវិញ។
ព្រះអង្គក៏ប្រៀនប្រដៅមនុស្សលោកឱ្យដឹងថា
អ្វីៗដែលព្រះអង្គសព្វព្រះហឫទ័យបង្កើតមករួមគ្នាជាធ្លុងតែមួយ
មិនត្រូវបំបាក់បំបែកឡើយ។
បពិត្រព្រះជាម្ចាស់!
ព្រះអង្គបានញែកចំណងនៃអាពាហ៍ពិពាហ៍ឱ្យបានវិសុទ្ធ
ដោយគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ
ដើម្បីតាមរយៈសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍
ព្រះអង្គបង្ហាញទីសម្គាល់ អំពីអគ្គសញ្ញាដ៏ប្រសើរឧត្តម
របស់ព្រះគ្រីស្ត និងព្រះសហគមន៍សម្រាប់យើងខ្ញុំ។
បពិត្រព្រះជាម្ចាស់!
តាមព្រះហឫទ័យព្រះអង្គ បានជាស្ត្រីរួមគ្នាជាធ្លុងតែមួយនឹងបុរស
ហើយភាពជាធ្លុងតែមួយដែលពួកគាត់មានតាំងពីដើមដំបូង
បានទទួលការប្រទានពរពីព្រះអង្គ
ព្រមទាំងជាព្រះអំណោយទានតែមួយគត់
ដែលមិនរងទណ្ឌកម្មដោយសារបុព្វបាប
ឬត្រូវវិនាសបាត់បង់ ដោយមហាទឹកជំនន់ឡើយ។
សូមព្រះអង្គទតមើលអ្នកបម្រើរបស់ព្រះអង្គ
ដែលបានរួមគ្នាជាធ្លុងតែមួយក្នុងអាពាហ៍ពិពាហ៍
កំពុងទន្ទឹងរង់ចាំការប្រទានពរពីព្រះអង្គ។
សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ
យាងមកគង់សណ្ឋិតលើអ្នកបម្រើរបស់ព្រះអង្គ
ឱ្យបានពោរពេញដោយសេចក្ដីស្រឡាញ់មកពីព្រះអង្គ ក្នុងដួងចិត្ត
ព្រមទាំងខិតខំរក្សាចិត្តភក្ដី ចំពោះគ្នាទៅវិញទៅមក
ក្នុងសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍។
សូមប្រោសប្រទានឱ្យបុត្រីរបស់ព្រះអង្គ (នាមភរិយា…)
បានពោរពេញដោយព្រះអំណោយទាន
ព្រមទាំងបានប្រកបដោយសេចក្ដីសុខសាន្តជានិច្ច។
សូមឱ្យនាងចេះយកតម្រាប់តាមគំរូនៃអស់សន្តីទាំងឡាយ
ដែលមនុស្សលោកច្រៀងកោតសរសើរ ក្នុងព្រះគម្ពីរ។
សូមឱ្យស្វាមីរបស់នាង ចេះប្រគល់បេះដូងទាំងស្រុងចំពោះភរិយា
ព្រមទាំងមនសិការថា នាងមានតម្លៃស្មើនឹងខ្លួនដែលជាស្វាមី
ដើម្បីរួមគ្នាទទួលជីវិត ដែលជាព្រះអំណោយទានរបស់ព្រះអង្គ។
សូមឱ្យស្វាមីរបស់នាង ចេះគោរពនិងឱ្យតម្លៃនាង តាមរបៀបសមរម្យ
ព្រមទាំងស្រឡាញ់នាង ដោយចិត្តភក្ដីជារៀងរហូត
ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍របស់ព្រះអង្គដែរ។
បពិត្រព្រះអម្ចាស់!
ឥឡូវនេះ យើងខ្ញុំសូមទូលអង្វរព្រះអង្គ
សម្រាប់គូស្វាមីភរិយាថ្មោងថ្មីដែលជាអ្នកបម្រើរបស់ព្រះអង្គ
សូមឱ្យពួកគាត់ខិតខំព្យាយាមរក្សាជំនឿ
និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រឹត្យវិន័យរបស់ព្រះអង្គ។
ដោយចិត្តភក្ដីនៃភាពរួមគ្នាជាធ្លុងតែមួយ គឺសាច់ឈាមតែមួយ
សូមឱ្យពួកគាត់ចាកផុតពីអំពើបាបនានា ក្នុងគ្រប់សកម្មភាព។
ដោយកម្លាំងនៃព្រះបន្ទូលដំណឹងល្អ
សូមឱ្យពួកគាត់ក្លាយជាសាក្សីដ៏ពិតប្រាកដរបស់ព្រះគ្រីស្ត
នៅចំពោះមុខមនុស្សទាំងឡាយ។
[សូមឱ្យពួកគាត់បង្កើតកូន ក្នុងសេចក្ដីស្រឡាញ់
ព្រមទាំងខិតខំបង្ហាញខ្លួនជាមាតាបិតា ដែលប្រកបដោយគុណធម៌
និងព្រហ្មវិហារធម៌ ចំពោះកូនៗរបស់ខ្លួន។]
ជាអវសាន
ពេលរួមរស់ជាមួយគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង តាមបំណងប្រាថ្នា
សូមឱ្យពួកគាត់អាចឈានចូលទទួលជីវិតអស់កល្បជានិច្ច
រួមជាមួយសន្តបុគ្គលទាំងឡាយ ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
* យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយ
ព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១១៨ដោយលាតដៃលើគូស្វាមីភរិយា លោកបូជាចារ្យអញ្ចើញអង្គប្រជុំឱ្យអធិដ្ឋាន ដោយពោល
ខាងក្រោម ដែលប្រើសម្រាប់តែគូស្វាមីភរិយាទទួលព្រះកាយនិងព្រះលោហិតតែប៉ុណ្ណោះ៖
បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនទូលអង្វរព្រះជាម្ចាស់
ប្រទានពរដល់គូស្វាមីភរិយាថ្មោងថ្មីនេះ
ដែលហៀបនឹងទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត
បានរួមជាមួយគ្នាជាធ្លុងតែមួយ។
បពិត្រព្រះអម្ចាស់ជាព្រះបិតា!
ព្រះអង្គបានត្រាស់ហៅ (នាមស្វាមី…) និង (នាមភរិយា…)
ដើម្បីឱ្យពួកគាត់ទៅជារូបកាយតែមួយ និងមានចិត្តគំនិតតែមួយ
ដោយចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។
សូមព្រះអង្គប្រទានព្រះកាយព្រះបុត្រាព្រះអង្គ
ដើម្បីឱ្យពួកគាត់រួបរួមគ្នាជាធ្លុងតែមួយ។
ព្រះអង្គជាប្រភពនៃសេចក្ដីស្រឡាញ់របស់ពួកគាត់
ហើយព្រះអង្គក៏ត្រាស់ហៅពួកគាត់ឱ្យមានសុភមង្គល។
[សូមព្រះអង្គប្រោសប្រទានព្រះលោហិតរបស់ព្រះគ្រីស្ត
ដែលនឹងប្រោសសេចក្ដីស្រឡាញ់ និងអំណរសប្បាយរបស់ពួកគាត់
ឱ្យបានវិសុទ្ធ]
ដោយទទួលនំបុ័ងនៃជីវិត [និងពែងនៃព្រះពរ]
សូមឱ្យពួកគាត់ចេះលះបង់ជីវិតសម្រាប់អ្នកដទៃ។
ដោយព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺនិងណែនាំ
សូមឱ្យពួកគាត់ចេះអប់រំកូន ដែលនឹងកើតមកពីសេចក្ដីស្រឡាញ់
ឱ្យមានចិត្តភក្តីចំពោះដំណឹងល្អរបស់ព្រះអង្គ។
សូមឱ្យពួកគាត់ស្វះស្វែងរកព្រះរាជ្យរបស់ព្រះអង្គមុនអ្វីៗទាំងអស់
ព្រមទាំងបង្កើតផលផ្លែល្អ ក្នុងសង្គមដែលពួកគាត់រស់នៅ។
សូមឱ្យពួកគាត់មានចិត្តសប្បុរស ចេះអាណិតមេត្តា
ចំពោះអ្នកក្រីក្រ អស់អ្នកកម្សត់ទុរគត អស់អ្នកគ្មានទីពឹង
ដោយចែករំលែកនូវអ្វីៗដែលខ្លួនមានដល់អស់អ្នកទាំងនោះ
ព្រមទាំងចេះលើកទឹកចិត្តបងប្អូនដែលអស់សង្ឃឹមក្នុងជីវិត។
សូមឱ្យពួកគាត់ចេះអរព្រះគុណព្រះអង្គជានិច្ច
ព្រមទាំងចងសម្ពន្ធមេត្រីសាជាថ្មី ដោយរួបរួមគ្នា
ក្នុងព្រះកាយព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។
នៅក្នុងអង្គព្រះគ្រីស្តនេះហើយ
ដែលព្រះអង្គបានប្រោសពិធីមង្គលការនៃភូមិកាណា
និងប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយបានបូជាព្រះជន្ម។
យើងខ្ញុំដឹងថា ព្រះគ្រីស្តតែងទូលអង្វរព្រះអង្គ
សម្រាប់ (នាមស្វាមី…) និង (នាមភរិយា…) នៅថ្ងៃនេះ ថ្ងៃស្អែក
និងជារៀងរាល់ថ្ងៃ រហូតតរៀងទៅ។
អង្គប្រជុំ៖ អាម៉ែន
១១៩បន្ទាប់ពីធ្វើពិធីជូនពរនៃអាពាហ៍ពិពាហ៍រួចហើយ លោកបូជាចារ្យបន្តពិធីទទួលព្រះកាយ និងព្រះលោហិត ដោយពោលថា៖
ប.សូមឱ្យសេចក្តីសុខសាន្តរបស់ព្រះអម្ចាស់ គង់នៅជាមួយបងប្អូន។
គ្រ.ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
ប.សូមបងប្អូនជូនសេចក្តីសុខសាន្ត ចំពោះគ្នាទៅវិញទៅមក។
កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមអាណិតអាសូរយើងខ្ញុំ។
កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមអាណិតអាសូរយើងខ្ញុំ។
កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ។
លោកបូជាចារ្យ៖នេះជាកូនចៀមរបស់ព្រះជាម្ចាស់ នេះជាព្រះអង្គដែលដកបាបនៃពិភពលោក។
អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ ឱ្យមកចូលរួមក្នុងពិធីជប់លៀងរបស់កូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ។
អង្គប្រជុំ៖ឱ ព្រះអម្ចាស់អើយ !
ខ្ញុំមិនសមនឹងទទួលព្រះអង្គក្នុងផ្ទះខ្ញុំទេ
តែសូមព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋមក
នោះព្រលឹងខ្ញុំនឹងជាសះស្បើយ។
១២០គួរឱ្យគូស្វាមីភរិយា ព្រមទាំងមាតាបិតា សាក្សី និងមិត្តសម្លាញ់របស់ពួកគាត់
ទទួលព្រះលោហិតព្រះគ្រីស្តដែរ។ អង្គប្រជុំអាចច្រៀងចម្រៀងពេលទទួលព្រះកាយ
និងព្រះលោហិតព្រះគ្រីស្ត។

ព្រះ‌គ្រីស្តបានស្រឡាញ់ព្រះ‌សហគមន៍ ព្រះ‌អង្គបូជាព្រះ‌ជន្មរបស់ព្រះ‌អង្គផ្ទាល់សម្រាប់
ព្រះ‌សហគមន៍ព្រះ‌អង្គក៏សព្វព្រះ‌ហឫទ័យនាំព្រះ‌សហគមន៍នេះ មកថ្វាយព្រះ‌អង្គផ្ទាល់(អាលេលូយ៉ា)។

ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ(អាលេលូយ៉ា)។

ខ្ញុំនឹងអរព្រះ‌គុណព្រះ‌អម្ចាស់គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គឥតឈប់សោះឡើយ។ ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឱ្យដឹងថា ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរសដ៏លើស‌លប់! ចំពោះអ្នកណាពឹងផ្អែកលើព្រះ‌អង្គ(អាលេលូយ៉ា)។

លោកបូជាចារ្យ៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន…

១២១ជម្រើស ១
បពិត្រព្រះអម្ចាស់!
ដោយឫទ្ធានុភាពនៃសក្ការបូជានេះ
សូមព្រះអង្គជួយណែនាំនិងរួមដំណើរជាមួយគូស្វាមីភរិយា
ដែលបានចងសម្ពន្ធមេត្រីក្នុងសេចក្ដីស្រឡាញ់
ដោយអគ្គសញ្ញាអាពាហ៍ពិពាហ៍
[ព្រមទាំងបានបំពេញដោយនំបុ័ង និងពែងតែមួយ]
ឱ្យទៅជាសហគមន៍ដ៏វិសុទ្ធ និងមានចិត្តគំនិតតែមួយផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១២២ជម្រើស ២
បពិត្រព្រះអម្ចាស់!
ដោយយើងខ្ញុំបានរួមតុជាមួយគ្នា ក្នុងពិធីជប់លៀងរបស់ព្រះអង្គ
សូមប្រោសប្រទានឱ្យ (នាមស្វាមី…) និង (នាមភរិយា…)
ដែលបានរួមគ្នាជាធ្លុងតែមួយ ក្នុងអគ្គសញ្ញាអាពាហ៍ពិពាហ៍
ឱ្យជាប់ចិត្តនឹងព្រះអង្គជានិច្ច
ព្រមទាំងជាអ្នកប្រកាសអំពីព្រះនាមព្រះអង្គ
ដល់មនុស្សគ្រប់រូប ក្នុងពិភពលោកនេះផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១២៣ជម្រើស ៣
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ!
សូមឱ្យឫទ្ធានុភាពនៃអគ្គសញ្ញាដែលយើងខ្ញុំបានទទួល
បង្កើតផលផ្លែល្អ សម្រាប់គូស្វាមីភរិយាថ្មោងថ្មីនេះ។
សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ
អាចទទួលផលផ្លែនៃអគ្គសញ្ញាអរព្រះគុណ
ដែលយើងខ្ញុំថ្វាយនេះផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១២៤ជម្រើស ៤
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រទាននំបុ័ងនៃជីវិត និងពែងនៃព្រះពរឱ្យយើងខ្ញុំ
សូមឱ្យព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត
ដែលបានបូជាដើម្បីចងសម្ពន្ធមេត្រីអស់កល្បជានិច្ច
ពង្រឹងសេចក្ដីស្រឡាញ់របស់ (នាមស្វាមី…) និង (នាមភរិយា…)
ឱ្យកាន់តែចម្រើនឡើង
ហើយសូមព្រះអង្គប្រោសយើងខ្ញុំ
ឱ្យមានចិត្តភក្តីចំពោះព្រះអង្គជានិច្ចផង។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
១២៥ជម្រើស ៥
បពិត្រព្រះអម្ចាស់!
ព្រះអង្គបានប្រោសប្រទានឱ្យ (នាមស្វាមី…) និង (នាមភរិយា…)
ទទួលព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្ត
ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។
សូមឱ្យអគ្គសញ្ញានេះ បង្កើតផលផ្លែយ៉ាងបរិបូរណ៍
ក្នុងជីវិតរបស់ពួកគាត់។
សូមឱ្យសុភមង្គលរបស់ពួកគាត់
ចាក់ឫសក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ដើម្បីឱ្យមនុស្សលោក កោតសរសើរព្រះអង្គ។
*យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូ
ជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។
អង្គប្រជុំ៖ អាម៉ែន។
ប្រសិនបើប្រារព្ធពិធីនេះ សូមមើលក្នុងឧបសម្ព័ន្ធទី១០ ពិធីតាមប្រពៃណីខ្មែរ ទំព័រ ២៧៩។
នៅពេលលោកបូជាចារ្យសូត្រពាក្យប្រទានពរបញ្ចប់មួយដង យើងច្រៀងបន្ទរ៖ មានសុភ
មង្គលហើយ! មានសុភមង្គលហើយ! មានសុភមង្គលហើយ! ព្រមទាំងបាចផ្កាស្លាលើគូស្វាមី
ភរិយាថ្មោងថ្មី។ យើងធ្វើដូច្នេះ រហូតដល់លោកបូជាចារ្យអធិបតីប្រទានពរលើគូស្វាមីភរិយា
គ្រប់បីដង។
សូមលោកបូជាចារ្យអធិបតីប្រើពាក្យប្រទានពរយ៉ាងឱឡារិកខាងក្រោម គឺលេខ១២៦ ឬ
លេខ១២៧ ឬ លេខ១២៨។ ប្រសិនបើលោកប្រើពាក្យប្រទានពរលេខ១៣០ ឬ លេខ១៣១
ឬ លេខ១៣២ លោកត្រូវណែនាំអង្គប្រជុំឱ្យបាចផ្កាស្លាតែមួយដងប៉ុណ្ណោះ គឺពេលគូសសញ្ញា
ឈើឆ្កាងលើអង្គប្រជុំ។
១២៦នៅពេលបញ្ចប់នៃអភិបូជា លោកបូជាចារ្យប្រទានពរយ៉ាងឱឡារិក លើគូស្វាមីភរិយា និងអង្គប្រជុំ ដោយប្រើពាក្យដូចតទៅ៖
ជម្រើស ១
សូមព្រះជាម្ចាស់ជាព្រះបិតា ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច
ថែរក្សាកូនៗឱ្យមានចិត្តគំនិតតែមួយ
ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមករៀងរហូត
ដើម្បីឱ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្តគង់នៅជាមួយកូនៗ
ព្រមទាំងស្ថិតនៅជាប់ក្នុងក្រុមគ្រួសាររបស់កូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមឱ្យកូនៗទទួលព្រះពរពីព្រះជាម្ចាស់ តាមរយៈកូនរបស់ខ្លួន
ព្រមទាំងទទួលបានការជួយជ្រោមជ្រែង
និងការទំនុកបម្រុងពីសំណាក់មិត្តភក្តិ អ្នកជិតខាង
ហើយសូមឱ្យកូនៗរស់នៅចុះសម្រុងជាមួយមនុស្សទាំងអស់
ដោយសេចក្ដីសុខសាន្តនិងសុខដុមរមនាផង។
ឆ្លើយ៖ អាម៉ែន
សូមឱ្យកូនៗក្លាយទៅជាសាក្សី ដែលផ្ដល់សក្ខីភាព
អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ក្នុងពិភពលោកនេះ
តាមរយៈកិច្ចការមេត្តាករុណាចេញពីសន្ដានចិត្តដ៏សប្បុរស
ដោយចេះជួយអស់អ្នករងទុក្ខលំបាក ជនក្រីក្រ អ្នកអស់សង្ឃឹម
តាមតម្រូវការនៃជីវិតរបស់ពួកគាត់។
ដ្បិតថ្ងៃណាមួយ បងប្អូនទាំងនោះ នឹងទទួលកូនៗ
ឱ្យចូលរួមអំណរសប្បាយ ក្នុងព្រះរាជ្យនៃស្ថានបរមសុខផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១២៧ជម្រើស ២
សូមព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ប្រោសប្រទានឱ្យកូនៗមានអំណរសប្បាយដែលមកពីព្រះអង្គ
ព្រមទាំងប្រទានពរដ៏លើសលប់ តាមរយៈកូនរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះបុត្រាតែមួយនៃព្រះជាម្ចាស់
ប្រោសប្រណីនិងថែរក្សាការពារកូនៗ
ទាំងក្នុងពេលមានអំណរសប្បាយ ទាំងក្នុងពេលមានទុក្ខព្រួយ
និងគ្រប់កាលៈទេសៈនៃជីវិតរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តកូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា  និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១២៨ជម្រើស ៣
សូមព្រះអម្ចាស់យេស៊ូគ្រីស្ត
ដែលជាភ្លៀវដ៏មហាកិត្តិយសបំផុត
ចូលរួមក្នុងពិធីមង្គលការនៃភូមិកាណា
ប្រោសប្រទានពរយ៉ាងបរិបូរណ៍ឱ្យកូនៗ
ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្ដិរបស់កូនៗផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះអម្ចាស់យេស៊ូគ្រីស្ត
ដែលបានស្រឡាញ់ព្រះសហគមន៍រហូតដល់ទីបញ្ចប់
ចាក់បង្ហូរសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ក្នុងដួងចិត្តកូនៗជានិច្ចផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះគ្រីស្តប្រោសប្រទានឱ្យកូនៗ
ដែលបានជឿលើការរស់ឡើងវិញរបស់ព្រះអង្គ
មានអំណរសប្បាយក្នុងការទន្ទឹងរង់ចាំ
ដោយសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ដ៏វិសុទ្ធផង។
ឆ្លើយ៖ អាម៉ែន
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរឱ្យអស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១២៩ជម្រើស ៤
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ
ថែរក្សានិងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យកាន់តែរឹងមាំឡើងៗ។
[សូមឱ្យកូនរបស់កូនៗ ទៅជាព្រះពរនៃព្រះជាម្ចាស់
ដែលផ្តល់អំណរសប្បាយដ៏បរិបូណ៌ឱ្យកូនៗ។]
សូមសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ត
គង់នៅក្នុងក្រុមគ្រួសារនិងក្នុងដួងចិត្តកូនៗជាប់ជានិច្ច។
សូមព្រះជាម្ចាស់ប្រទានព្រះពរ
ដល់មុខរបរនិងការងាររបស់កូនៗឱ្យរីកចម្រើន
ព្រមទាំងទទួលបានជោគជ័យ ក្នុងសេចក្ដីសុចរិត។
សូមឱ្យសុភមង្គលរបស់កូនៗ ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ជានិច្ច។
សូមឱ្យកូនៗមានកល្យាណមិត្តស្ថិតនៅក្បែរ
ដើម្បីចូលរួមក្នុងអំណរសប្បាយ
ព្រមទាំងជួយជ្រោមជ្រែង ទំនុកបម្រុង និងលើកទឹកចិត្ត
នៅក្នុងគ្រាដែលកូនៗជួបទុក្ខលំបាក។
សូមឱ្យកូនៗមានចិត្តសប្បុរស
ដល់អស់អ្នករងទុក្ខលំបាក អស់ជនក្រីក្រ ក្មេងកំព្រា ជនអនាថា
ដោយផ្ដល់នូវជំនួយ តាមតម្រូវការនៃជីវិតរបស់ពួកគាត់។
សូមព្រះអម្ចាស់ជួយណែនាំ និងការពារកូនៗ
ឱ្យរស់នៅជាគំរូល្អសម្រាប់បងប្អូនដទៃ
ព្រមទាំងជាសាក្សី ដែលផ្ដល់សក្ខីភាព
អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ក្នុងពិភពលោកសព្វថ្ងៃ។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការប្រទានព្រះពរដល់
(នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៣០ជម្រើស ៥
បពិត្រព្រះអម្ចាស់ជាព្រះបិតា
សូមព្រះអង្គទតមើលគូស្វាមីភរិយាថ្មោងថ្មីនេះ
ដោយព្រះហឫទ័យសប្បុរស
ព្រមទាំងប្រទានព្រះពរយ៉ាងបរិបូរណ៍ដល់ពួកគាត់។
សូមឱ្យពួកគាត់រួមគ្នាជាធ្លុងតែមួយ
ក្នុងសេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រ
ព្រមទាំងឱ្យបានទៅជាជនដ៏វិសុទ្ធ
ដោយរក្សាភក្ដីភាព ក្នុងសម្ពន្ធមេត្រីនៃអាពាហ៍ពិពាហ៍។
[សូមឱ្យពួកគាត់មានសុភមង្គលយ៉ាងបរិបូរណ៍
ដោយរួមគ្នាបង្កើតនិងអប់រំកូនៗ
ដែលជាព្រះអំណោយទានមកពីព្រះអង្គ។]
សូមឱ្យពួកគាត់រស់នៅជាពលរដ្ឋល្អក្នុងសង្គម
ដោយប្រកាន់ខ្ជាប់នូវសុចរិតភាពនិងយុត្តិធម៌
ព្រមទាំងចេះបម្រើអ្នកដទៃ និងសង្គមជាតិអស់ពីដួងចិត្ត
ដើម្បីជាពន្លឺបំភ្លឺដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
សូមឱ្យពួកគាត់ចេះប្រើគ្រប់កាលៈទេសៈនៃជីវិត
ដើម្បីផ្តល់សក្ខីភាពអំពីដំណឹងល្អរបស់ព្រះអង្គ
ទាំងក្នុងពេលមានអំណរសប្បាយ និងពេលមានទុក្ខលំបាក។
សូមឱ្យពួកគាត់មានអាយុយ៉ឺនយូរ
មានសុខភាពល្អ មានកម្លាំងមាំមួន មានអំណរសប្បាយ
ព្រមទាំងជោគជ័យក្នុងការងារនិងមុខរបរ។
[សូមឱ្យពួកគាត់មានសុភមង្គល ដោយឃើញកូនៗរបស់ខ្លួនរីកចម្រើន
និងមានគូស្រករក្នុងអំណរសប្បាយ។]
នៅអវសានកាលនៃជីវិត
សូមឱ្យពួកគាត់បានចូលក្នុងព្រះដំណាក់របស់ព្រះអង្គ
រួមជាមួយសន្តបុគ្គលទាំងឡាយ។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់
(នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា  និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
១៣១ជម្រើស ៦
សូមព្រះជាម្ចាស់ជាព្រះបិតា
ប្រោសប្រទានឱ្យកូនៗរួបរួមគ្នាជាធ្លុងតែមួយ
ព្រមទាំងពង្រឹងសេចក្ដីស្រឡាញ់របស់កូនៗ
ឱ្យកាន់តែរឹងមាំឡើងៗ។
[សូមឱ្យកូនរបស់កូនៗ ទៅជាអំណរសប្បាយចំពោះកូនៗ។]
សូមឱ្យកូនៗមានកល្យាណមិត្តដ៏ពិតប្រាកដ
សូមព្រះអង្គប្រទានព្រះពរដល់ការងារនិងមុខរបររបស់កូនៗ
សូមឱ្យកូនៗមានសេចក្ដីសុខសាន្តជារៀងរហូត។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់
(នាមស្វាមី…) និង (នាមភរិយា…) និងដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
អង្គប្រជុំ៖ អាម៉ែន។
លោកបូជាចារ្យ ៖អភិបូជាចប់ហើយ ព្រះជាម្ចាស់ចាត់បងប្អូនឱ្យទៅ។
សូមអស់បងប្អូនអញ្ជើញឱ្យបានសុខសាន្ត។
អង្គប្រជុំ ៖សូមអរព្រះគុណព្រះជាម្ចាស់។
១៣២បើជាការគួរ ក្នុងនាមព្រះសហគមន៍ លោកបូជាចារ្យអាចជូនព្រះគម្ពីរ ឈើឆ្កាង រូបព្រះយេស៊ូ
ឬ ផ្គាំ ដល់គូស្វាមីភរិយា ដើម្បីជាទីសម្គាល់រំលឹកអំពីថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់។
សូមមើលឧបសម្ព័ន្ធទី៥(លេខ ២៩៤-២៩៩)។
១៣៣ក្រោយពីអភិបូជា គូស្វាមីភរិយា សាក្សី និងលោកបូជាចារ្យ ចុះហត្ថលេខាសៀវភៅ
អាពាហ៍ពិពាហ៍។ គួរចុះហត្ថលេខា ចំពោះមុខអង្គប្រជុំនៅលើតុដោយឡែកពីអាសនៈ។

125 Views

Theme: Overlay by Kaira