ពិធីនមស្ការព្រះកាយព្រះគ្រីស្ត
ចូរយេីងឱនកាយក្រាបថ្វាយបង្គំ
| ១ | ចូរយើងគ្រប់គ្នាក្រាបថ្វាយបង្គំ | អគ្គសញ្ញាដ៏ពិសិដ្ឋ | |
| គឺព្រះកាយានៃព្រះយេស៊ូ | ទ្រង់ចងសម្ពន្ធមេត្រីថ្មី | ||
| ទោះបីជាភ្នែកយើងមើលមិនឃើញ | តែយើងជឿទ្រង់គង់ទីនេះ | ។ | |
| ២ | ចូរយើងសរសើរតម្កើងព្រះអម្ចាស់ | ព្រះបិតា និងព្រះបុត្រា | |
| ទាំងព្រះវិញ្ញាណជាព្រះត្រៃឯក | ព្រះអង្គមានសិរីរុងរឿង | ||
| តេជានុភាពពេញទាំងមេឃដី | វិសុទ្ធអស់កល្បអង្វែងអើយ | ។ | |
| 1 | Tantum ergo Sacramentum | Veneremur cernui | |
| Et antiquum documentum | Novo cedat ritui | ||
| Praestet fides supplementum | Sensuum defectui. | ||
| 2 | Genitori, Genitoque | Laus et Jubilatio, | |
| Salus, honor, virtus quoque | Sit et benedictio | ||
| Procedenti ab utroque | Compar sit laudatio. Amen. |
| ប. | បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់! ព្រះអង្គបានប្រទានអគ្គសញ្ញា |
| នៃព្រះកាយព្រះអង្គទុកជាការនឹករឭកពីទុក្ខលំបាករបស់ព្រះអង្គ។ | |
| សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ | |
| និងទទួលស្គាល់សេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គផង។ | |
| ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។ |
ប្រទានពរ
(រួចហើយសូមថាឡើងវិញក្រោយបូជាចារ្យ ៖ )
| – | សូមលើកតម្កើង ព្រះជាម្ចាស់! |
| – | សូមលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! |
| – | សូមលើកតម្កើងព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ! |
| – | សូមលើកតម្កើង ព្រះនាមព្រះយេស៊ូ! |
| – | សូមលើកតម្កើង ព្រះបេះដូងដ៏សក្ការៈរបស់ព្រះអង្គ! |
| – | សូមលើកតម្កើង ព្រះលោហិតដ៏ពិសិដ្ឋរបស់ព្រះអង្គ! |
| – | សូមលើកតម្កើង ព្រះកាយព្រះយេស៊ូដែលគង់នៅលើអាសនៈ! |
| – | សូមលើកតម្កើង ព្រះវិញ្ញាណដ៏វិសុទ្ធដែលជួយសម្រាលទុក្ខ! |
| – | សូមលើកតម្កើង ព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធ ជាព្រះមាតានៃព្រះជាម្ចាស់ដែលគ្មានអ្វីប្រៀបផ្ទឹមបាន! |
| – | សូមលើកតម្កើង ភាពដ៏វិសុទ្ធ និងភាពគ្មានជំពាក់បាបរបស់ព្រះនាង! |
| – | សូមលើកតម្កើង ការឡើងស្ថានបរមសុខដ៏រុងរឿងរបស់ព្រះនាង! |
| – | សូមលើកតម្កើង ព្រះនាមនៃព្រះនាងម៉ារី ជាព្រះមាតា និងជាព្រហ្មចារិនី! |
| – | សូមលើកតម្កើង សន្តយ៉ូសែបជាស្វាមីដ៏ស្មោះត្រង់របស់ព្រះនាង! |
| – | សូមលើកតម្កើងព្រះជាម្ចាស់ក្នុងចំណោមពពួកទេវទូត និងសន្តបុគ្គលរបស់ព្រះអង្គ! |
| ឱ! ព្រះជាម្ចាស់អើយ! សូមប្រទានបូជាចារ្យមកយើងខ្ញុំ! ឱ! ព្រះជាម្ចាស់អើយ! សូមប្រទានបូជាចារ្យជាច្រើនមកយើងខ្ញុំ! ឱ! ព្រះជាម្ចាស់អើយ! សូមប្រទានបូជាចារ្យដ៏វិសុទ្ធជាច្រើនមកយើងខ្ញុំ! |
ទំព័រពាក់ព័ន្ធ | Related pages
1,434 Views





