អធិដ្ឋានពេលយប់
Compline
ការណែនាំ
ការអធិដ្ឋានពេលយប់ ជាការអធិដ្ឋានចុងក្រោយបង្អស់នៃវេលាក្នុងមួយថ្ងៃ គឺមុនពេលចូលសម្រាក។
ការអធិដ្ឋាននេះជាឱកាសមួយសម្រាប់យើងអរព្រះគុណព្រះអម្ចាស់នូវគ្រប់កិច្ចការទាំងឡាយ ដែលយើងបានប្រព្រឹត្តក្នុងរយៈពេលមួយថ្ងៃ។
ចាប់ផ្តើមដោយធ្វើសញ្ញាព្រះឈើឆ្កាង ហើយទូលសូមព្រះអម្ចាស់យាងមកជួយយើង។
ការរៀបចំខ្លួនទទួលសារភាព
- ស្ងៀមស្ងាត់បន្តិច ដើម្បីសារភាពកំហុសទាំងប៉ុន្មានដែលបានប្រព្រឹត្តក្នុងវេលាពេញថ្ងៃ ខុសនឹងព្រះហឫទ័យព្រះអម្ចាស់ និងអរព្រះគុណព្រះអម្ចាស់ចំពោះអំណរសប្បាយដែលយើងបានទទួល។
ចម្រៀង
- យើងច្រៀងចម្រៀងដែលមានក្នុងសៀវភៅនេះស្រាប់ក៏បាន ឬជ្រើសរើសចម្រៀងផ្សេងទៀតក៏បាន។
ទំនុកតម្កើង
- រាល់ទំនុកតម្កើងនីមួយៗ មានចំណងជើងដែលផ្តល់អត្ថន័យទូទៅដល់យើង។ មានឃ្លាដកស្រង់ពីអត្ថបទព្រះគម្ពីរ ដើម្បីជួយឱ្យយើងយល់អត្ថន័យច្បាស់ជាង។
- មានបន្ទរមួយដើម្បីផ្ដើមទំនុកតម្កើង។
- ជ្រើសរើសអ្នកអានចំណងជើងដែលជាឃ្លាដកស្រង់ពីអត្ថបទព្រះគម្ពីរ បន្ទាប់មកអានឃ្លាបន្ទរយឺតៗ។
- ក្នុងទំនុកតម្កើងចង់អានជារបៀបអត្ថបទសម្រាយក៏បាន ឬស្មូត្រជាកំណាព្យក៏បាន។
ពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់
- ជ្រើសរើសអ្នកអានអត្ថបទព្រះគម្ពីរ។
- បន្ទាប់ពីអានអត្ថបទព្រះគម្ពីររួចហើយ ត្រូវរក្សាភាពស្ងៀមស្ងាត់បន្តិចបន្ទាប់មកអានឃ្លាបន្ទរទាំងអស់គ្នា។
ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន
- ទំនុកតម្កើងរបស់លោកតាស៊ីម៉ូនជួយគ្រីស្តបរិស័ទយើង ដើម្បីកោតសរសើរព្រះជាម្ចាស់ចំពោះការអស្ចារ្យ និងវត្តមានរបស់ព្រះអង្គក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
អធិដ្ឋានបញ្ចប់
- សូត្រពាក្យអធិដ្ឋានបញ្ចប់
ច្រៀងកោតសរសើរព្រះនាងម៉ារី
- យើងច្រៀងបទកោតសរសើរ និងលើកតម្កើងព្រះនាងម៉ារីតាមទំនៀមទម្លាប់របស់ព្រះសហគមន៍។
2,045 Views