អធិដ្ឋានពេលយប់
Compline

ថ្ងៃសៅរ៍

Saturday

ថ្ងៃអាទិត្យ

Sunday

ថ្ងៃចន្ទ

Monday

ថ្ងៃអង្គារ

Tuesday

ថ្ងៃពុធ

Wednesday

ថ្ងៃព្រហស្បតិ៍

Thursday

ថ្ងៃសុក្រ

Friday

ការណែនាំ

ការអធិដ្ឋានពេលយប់ ជាការអធិដ្ឋានចុងក្រោយបង្អស់នៃវេលាក្នុងមួយថ្ងៃ គឺមុនពេលចូលសម្រាក។
ការអធិដ្ឋាននេះជាឱកាសមួយសម្រាប់យើងអរព្រះគុណព្រះអម្ចាស់នូវគ្រប់កិច្ចការទាំងឡាយ ដែលយើងបានប្រព្រឹត្តក្នុងរយៈពេលមួយថ្ងៃ។
ចាប់ផ្តើមដោយធ្វើសញ្ញាព្រះឈើឆ្កាង ហើយទូលសូមព្រះអម្ចាស់យាងមកជួយយើង។

ការរៀបចំខ្លួនទទួលសារភាព

  • ស្ងៀមស្ងាត់បន្តិច ដើម្បីសារភាពកំហុសទាំងប៉ុន្មានដែលបានប្រព្រឹត្តក្នុងវេលាពេញថ្ងៃ ខុសនឹងព្រះហឫទ័យព្រះអម្ចាស់ និងអរព្រះគុណព្រះអម្ចាស់ចំពោះអំណរសប្បាយដែលយើងបានទទួល។

ចម្រៀង

  • យើងច្រៀងចម្រៀងដែលមានក្នុងសៀវភៅនេះស្រាប់ក៏បាន ឬជ្រើសរើសចម្រៀងផ្សេងទៀតក៏បាន។

ទំនុកតម្កើង

  • រាល់ទំនុកតម្កើងនីមួយៗ មានចំណងជើងដែលផ្តល់អត្ថន័យទូទៅដល់យើង។ មានឃ្លាដកស្រង់ពីអត្ថបទព្រះគម្ពីរ ដើម្បីជួយឱ្យយើងយល់អត្ថន័យច្បាស់ជាង។
  • មានបន្ទរមួយដើម្បីផ្ដើមទំនុកតម្កើង។
  • ជ្រើសរើសអ្នកអានចំណងជើងដែលជាឃ្លាដកស្រង់ពីអត្ថបទព្រះគម្ពីរ បន្ទាប់មកអានឃ្លាបន្ទរយឺតៗ។
  • ក្នុងទំនុកតម្កើងចង់អានជារបៀបអត្ថបទសម្រាយក៏បាន ឬស្មូត្រជាកំណាព្យក៏បាន។

ពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់

  • ជ្រើសរើសអ្នកអានអត្ថបទព្រះគម្ពីរ។
  • បន្ទាប់ពីអានអត្ថបទព្រះគម្ពីររួចហើយ ត្រូវរក្សាភាពស្ងៀមស្ងាត់បន្តិចបន្ទាប់មកអានឃ្លាបន្ទរទាំងអស់គ្នា។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន

  • ទំនុកតម្កើងរបស់លោកតាស៊ីម៉ូនជួយគ្រីស្តបរិស័ទយើង ដើម្បីកោតសរសើរព្រះជាម្ចាស់ចំពោះការអស្ចារ្យ និងវត្តមានរបស់ព្រះអង្គក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

អធិដ្ឋានបញ្ចប់

  • សូត្រពាក្យអធិដ្ឋានបញ្ចប់

ច្រៀងកោតសរសើរព្រះនាងម៉ារី

  • យើងច្រៀងបទកោតសរសើរ និងលើកតម្កើងព្រះនាងម៉ារីតាមទំនៀមទម្លាប់របស់ព្រះសហគមន៍។
2,042 Views

Theme: Overlay by Kaira