ភាសាអង់គ្លេស-ខ្មែរ

English-Khmer

ភាសាបារាំង-ខ្មែរ

Français-Khmer

0-9
A
Abba
ប៉ា ឪពុក ព្រះបិតា
Adam
លោកអដាំ (មនុស្ស) ។ “ដី” ភាសាហេប្រឺ អាដាម៉ា ” មានស័ព្ទប្រហាក់ប្រ “អដាំ” ដែល ប្រែថា “មនុស្ស” ធ្វើពីដី (កណ ២,៧) ។
Adonaï
អដ្ឋណៃ ជាពាក្យហេប្រឺ មានន័យថា ព្រះអម្ចាស់ខ្ញុំ ។ ជនជាតិយូដាតែងប្រើជំនួ នាម “យ័រវេ” ដែលគេពោលមិនកើត ។
Agir
ធ្វើសកម្មភាព
Ancêtre
ដូនតា បុព្វបុរស
ablution
ពិធីលាងដៃ ជម្រះខ្លួន ។
abnégation
ការលះបង់ ។ ការដាក់ខ្លួន ។
abomination de la désolation
អំពើចង្រៃគួរស្អប់ខ្ពើម ឬ វត្តចង្រៃគួរស្អប់ខ្ពើម ។
absolu
លើសអ្វីៗទាំងអស់ ។ លោកុតុរៈ ។
absolution
ពិធីលើកលែងទោសក្នុងនាមព្រះជាម្ចាស់ ។
abstinence
ការតម ការតមពិសាសាច់ (កាលពីមុន ថ្ងៃសុក្រគ្រីស្តបរិស័ទកាតូលិកតមពិសាសាច់)។ បួស “ស៊ីបួស (រដូវរ៉ាម៉ាដានរបស់អ៊ីស្លាមបរិស័ទ) ។
abstinent
អ្នកបួស ។ អ្នកតម ។
abstrait
អរូបីយ៍ ។
acclamation
ពិធីអបអរសាទរ ។
accompagnateur
អ្នកអម ។ អ្នករួមដំណើរ ។
accompagnateur spirituel
អ្នកជួយណែនាំតាមផ្លូវខាងព្រះវិញ្ញាណ ។
accomplissement
កើតជារូបរាង ការបំពេញ។ ព្រះបន្ទូលសន្យាកើតជារូបរាង (លក ៤,២០) ។
actes des Apôtres
កិច្ចការគ្រីស្តទូត គឺចំណងជើងកណ្ឌគម្ពីរមួយនៃសម្ពន្ធចេ ដំណឹងល្អ ។ លោកលូកាជាអ្នកនិពន្ធ ហើយរៀបរាប់អំពីបេសកកម្មដែលព្រះយេស គ្រីស្តទូត (១-៨) ។ ក្នុងកណ្ឌនេះ ពាក់កណ្តាលពន្យល់បញ្ជាក់អំពីព្រះសហគមន៍នៅក្រុ ឡឹម និងបេសកកម្មដើមដំបូងនៅស្រុកសាម៉ារី ឆ្នេរសមុទ្រស្រុកប៉ាលេស្ទីន អន់ទីយ៉ូក ។ កណ្តាលទៀត រៀបរាប់អំពីលោកចូលធ្វើដំណើរប្រកាសដំណឹងល្អ ។
action de grâce
ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។
adhérer
យល់ព្រម ជឿ យល់ស្រប ។
administrateur
អ្នកទទួលភារកិច្ចទទួលខុសត្រូវ ។
administrateur apostolique
អ្នកទទួលភារកិច្ចទទួលខុសត្រូវលើភូមិភាគអភិបាលក្រុងរ៉ូម ។
admission
ពិធីទទួល ។
adoption
ការទទួលកូនគេធ្វើជាកូនចិញ្ចឹម ការទទួលស្គាល់មនុស្សទុកជាបុត្រធិតា ។ ត្រីស្តបរិស័ទជាបុត្រជីតារបស់ព្រះជាម្ចាស់ ដោយគេរួមរស់រួមស្លាប់ជាមួយព្រះយេស៊ូដោយសារ ជំនឿ (អភ១,៥) ។ ព្រះយេស៊ូជាព្រះបុត្រាតែមួយគត់របស់ព្រះបិតា ។
adoration du Saint Sacrement
ពិធីនមស្សការព្រះកាយព្រះយេស៊ូ ។
adorer
នមស្សការ មានន័យថា បង្អោនកាយ ក្រាបប្រណិបតន៍ ថ្វាយទាំងកាយ វាចា ចិត្ត ។ ស់ធ្វើ ថ្វាយបង្គំ” ជារាជស័ព្ទ មានន័យស្រាលជាង តើមានន័យថា គោរព ក្រាបសំពះ គួរសមស្ដេច ឬ ព្រះសង្ឃ ។
adultère
ការជិតក្បត់ សហាយស្មន់ ។
affection
សេចក្តីស្រឡាញ់ / សេចក្តីស្នេហា / សេចក្តីចូលចិត្ត ។
affectivité
ការរំជួលចិត្ត ។ ចលនាអារម្មណ៍ក្នុងចិត្ត ។
affligé
អ្នកកើតទុក្ខព្រួយ ។
affranchi
អ្នកជា ។ អ្នកងារកាលពីដើម (កក ៦,៩) ពួកឈ្លើយសង្គ្រាមត្រូវ ទាសាទាសី ឬខ្ញុំបំរើរបស់ប្រជាជនដែលច្បាំងឈ្នះ ។ គេហៅទាសាទាសីនោះថាជ ម្ចាស់របស់អ្នកងារអាចលក់គេ ដូចសត្វពាហនៈ ។ រីឯកូនចៅរបស់គេក៏ត្រូវទៅ ដែរ ។ ជួនកាល ម្ចាស់របស់អ្នកងារ ទាំងនោះធ្វើជាអ្នកជា ។ ឬព្រះចៅអធិរាជប្រោសប្រទានសេរីភាពអេ
agir
ធ្វើសកម្មភាព ប្រព្រឹត្ត ។
agneau
កូនចៀម ។
agneau de Dieu
កូនចៀមរបស់ព្រះជាម្ចាស់ គឺជានិមិត្តរូបមួយក្នុងគ្រីស្តវិម ព្រះយេស៊ូ ។
agneau pascal
កូនចៀប ដែលគេឬជាក្នុងឱកាសបុណ្យចម្លង ។
agonie
ការតយុទ្ឋនឹងមារ ឬដំណើរជិតផុតជីវិត ការអន្ទះអន្ទែងយ៉ាងខ្លាំង ការដកចង្កា មាន់ ។
agonie de Jésus
ព្រះយេស៊ូអន្ទះអន្ទែងពន់ប្រមាណ ។ (លក ២២,៤៣-៤៤) ។
ainesse (drolt d’)
សិទ្ធិជាកូនច្បង ។
alliance
សម្ពន្ធមេត្រី ។
allégorie
រឿងប្រៀបធៀប។ (កាឡ ៤,២១-៣១) ។
alléluia
អាលេលូយ៉ា ។
alpha et oméga (A & Ω)
អាល់ជា និង អូមេកា ។ គឺអក្សរទីមួយ និងទីបញ្ចប់នៃព្យញ្ជនៈ ក្រិក ដូចអក្សរ «ក» និង «អ» ក្នុងអក្ខរក្រមខ្មែរយើងដែរ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាអាល់ជា និងអូមេកា» (វវ ១,៨) មានន័យថា៖ «ព្រះអង្គជាដើមដំបូង និងជាចុងបំផុត»។ គ្មានពាក្យណាអាចរៀបរាប់អំពីការអាថ៌កំបាំងរបស់ព្រះជាម្ចាស់បានទេ ។
amen
អាមែន ជាពាក្យហេប្រឺ មានន័យថា «រឹងមាំ ពិតមែនហើយ! ប្រាកដហើយ អោយកើតមានដូច្នេះ! ឬ សាធុ!» ។
amour
សេចក្តីស្រឡាញ់ (Philein) ជាពាក្យទូទៅដែលមានអត្ថន័យថា គាប់ចិត្ត រាប់អាន ។ ពាក្យនេះមានន័យថា ចំណង ដែរ ។
analogie
ពាក្យសំរាប់ចែងអំពីព្រះជាម្ចាស់ ស្រដៀងនឹងពាក្យចែងអំពីមនុស្សយើង ។ សទិសភាព ។
analyse
វិភាគ ។
anamnėse
ធម៌នឹករលឹក គឺឈ្មោះធម៌មួយដែលសូត្រក្នុងអភិបូជា ក្រោយពិធីប្រសិទ្ធិព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដោយប្រកាសថា ព្រះគ្រីស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើង វិញហើយ ។
anathème
ប្រទេចផ្តាសា បណ្តេញចេញពីប្រជាជន ឬពីសហគមន៍។ ក្នុងគម្ពីរសម្ព័ន្ធមេត្រី ចាស់ ពាក្យនេះសំដៅលើជនជាតិអ៊ីស្រាអែលសម្លាប់ខ្មាំងចាញ់គេ ថ្វាយព្រះជាម្ចាស់ ។
ancien
ព្រឹទ្ធាចារ្យ ចាស់ទុំ អ្នកទទួលខុសត្រូវលើព្រះសហគមន៍ ។ ថេរានុថេរៈ ។
ancienne alliance
សម្ពន្ធមេត្រីចាស់ ។ ចងនៅលើភ្នំស៊ីណាយតាមរយៈ លោកម្ចីសេ ។
ancêtre
ដូនតា បុព្វបុរស ។
ange
ទេវទូត។
ange gardien
ទេពារក្ស ឬ ទេព្រក្ស ទេវទូតតាមថែរក្សា។
angelus
ធម៌ទេវទូត គឺគ្រីស្តបរិស័ទខ្លះធ្លាប់សូត្របីដងក្នុងមួយថ្ងៃ (ព្រឹក ថ្ងៃត្រង់ និងល្អ ដើម្បីនឹកដល់ព្រះជាម្ចាស់ប្រទានដំណឹងអំពីការសង្គ្រោះដល់នាងម៉ារី ។
anglican
អង់គ្លីកង់ គឺគណ: គ្រីស្តបរិស័ទនៅប្រទេសអង់គ្លេស ។
animaux
សត្វ គឺអ្វីដែលមានខ្យល់ដង្ហើម ។
annexe
ឧបសម្ពុទ្ធ។
annoncer
ប្រកាស ប្រកាសដំណឹង នាំដំណឹងល្អ ។
annonciation
ទេវទូតជូនដំណឹងអោយនាងម៉ារី (លក ១,២៦-៣៨) ។
année jubilaire
ឆ្នាំមហាករុណាទិគុណ ឆ្នាំមេត្តាករុណា ព្រះជាម្ចាស ហឫទ័យមេត្តាករុណាចំពោះមនុស្សលោក។ ៥០ ឆ្នាំម្តងៗ ជនជាតិអ៊ីស្រាអែលត្រូ បំរើអោយមានសេរីភាព និងសងដីស្រែចំការអោយទៅម្ចាស់ដើមវិញ (លវ ២៥,៨)
année liturgique
ក្បួនពិធីបុណ្យ(នានាខាងគ្រឹស្តសាសនា)សម្រាប់មួយឆ្នាំ ។
anthropologie
មនុស្សវិជ្ជា នរវិជ្ជា ។
antichrist
អ្នកប្រឆាំងព្រះគ្រីស្ត មនុស្សក្លែងខ្លួនធ្វើជាព្រះគ្រីស្ត (មក ១៨ មេប្រឆាំងព្រះគ្រីស្ត (១ យហ ២,១៨) ។
apocalypse
វិវរណ: ការសំដែងសេចក្តីអាថ៌កំបាំងអោយដឹង ។
apocalyptique
តាមរបៀបនិពន្ឋវិវរណៈ ដូចជា៖ អគ ៣៨-៣៩, អស ២ ជន ៧-១២ ជាដើម ។
apologie
ការការពារជំនឿ ការដោះសាខ្លួន។
apologète
អ្នកដែលយកចិត្តទុកដាក់និយាយ ឬសរសេរដើម្បីការពារជំនឿ ដោះសាជំនឿពី ការចោទប្រកាន់អំពីសាសន៍ដទៃ ។
apostat
អ្នកក្បត់សាសនា អ្នកក្បត់ជំនឿ។
apostolat
ភារកិច្ច ឬ បេសកកម្មជាគ្រីស្តទូត គឺគ្រីស្តបរិស័ទទាំងប៉ុន្មានមានភារកិច្ច ប្រកាសដំណឹងល្អ ។ ការប្រកាសដំណឹងល្អ ។
apparition
ការបង្ហាញខ្លួនអោយគេឃើញ ការលេចធ្លោឡើងអោយគេឃើញ​ ។
appeler
ត្រាស់ហៅ ហៅ កោះហៅ។
apôtre
គ្រីស្តទូត គឺ “ទ្ធត” ជាតំណាងរបស់ព្រះគ្រីស្ត ឬអ្នកដែលព្រះគ្រីស្តចាត់អោយទៅ។
archange
អគ្គទេវទូត ឬ ទេវទូតជាន់ខ្ពស់ គឺទេវទូតទាំងប្រាំពីរដែលឈរនៅ ភ័ក្ត្រព្រះអម្ចាស់ (តប ១២,១៥) ។
arche de Noé
សំពៅធំ ។
arche de l’alliance
ហិចនៃសម្ពន្ធមេត្រី ។
archevêché
គេហដ្ឋានរបស់ប្រធានក្រុមអភិបាលព្រះសហគមន៍នៅតំបន់មួយ ។ គេហដ្ឋានលោកស្នាក់នៅ ។
archevêque
ប្រធានក្រុមលោកអភិបាលព្រះសហគមន៍ក្នុងតំបន់មួយ ។
ascendance
ដូនតា អយ្យកោ។
ascension
បុណ្យលើកតម្កើងព្រះជាម្ចាស់លើកព្រះយេស៊ូឡើងស្ថានបរមសុខ អោយគង់ខាង ស្តាំព្រះបិតា ។
ascèse
“តបៈ: ធម៌” ការកាន់ធម៌យ៉ាងតឹងរ៉ឹង ដើម្បីលត់ដកាយ និងចិត្តអោយស្ងប់ ។ – “ទុក្ករកិរិយា “៖ គឺលត់ដំខ្លួនដូចព្រះសមណគោតម អស់រយៈ ពេល ៦ ឆ្នាំ ។
ascète
អ្នកបំពេញទុក្ករកិរិយា តាបស ឥសី អ្នកកាន់តាមតបៈ ធម៌ ។
ascétisme
ការធ្វើទុក្ករកិរិយាដើម្បីរំលត់កិលេសតណ្ហា ។
aspersion
ប្រោះទឹកលើ ។ ពិធីបាចទឹកព្រះពរ ។
assemblée
អង្គប្រជុំក្រុមគ្រីស្តបរិស័ទ ក្រុមប្រជាជនដែលព្រះជាម្ចាស់ត្រាស់ហៅនៅក្នុង វាលរហោស្ថានពីដើម (យស ២៤) ។
assomption
បុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ។
assurance
ការធានារ៉ាប់រង ការអះអាង ការទទួលអះអាង ខ្ពស់មុខ ។
assurer
បញ្ជាក់ រក្សា ធានារ៉ាប់រង ទទួលអះអាង ។
athée
អ្នកដែលមិនជឿថាមានព្រះជាម្ចាស់ ។ ទមិឡឥតសាសនា ។
attitude
ឥរិយាបទ ។
aube
ឆាវស ដែលលោកបូជាចារ្យតែងពាក់ក្នុងពេលថ្វាយអភិបូជា ។
aumône
ទាន។ ការធ្វើទាន ចែកទាន ។
aumõnier
គឺច្ចជាចារ្យទទួលភារកិច្ចណែនាំគ្រីស្តបរិស័ទមួយក្រុម ដូចជា៖ ពេទ្យ អ្នកជាប់គុក ដូនជីមួយក្រុម អាណិកជនជាតិមួយ។ ល។
auréole
ពន្លឺឆព្វណ្ណរង្សី គឺជាពន្លឺដែលគួរជុំវិញព្រះកេសាព្រះពុទ្ធ ព្រះយេស៊ូ បង្ហាញឋានៈ របស់ព្រះអង្គ ឬអស់លោកទាំងនោះ ។
autel
អាសនៈ ជាកន្លែងសំរាប់ថ្វាយយញ្ញបូជា។ តុដាក់តង្វាយ គឺតុ ឬថ្មសំរាប់តាំងពី តង្វាយ ។ នៅសម័យដើម គេយកដុំថ្មមករៀបជាគំនរ ដើម្បីដុតគ្រឿងសក្ការបូជា ។ ពាក្យអាសនៈ មានន័យថា គ្រែសំរាប់លោកគង់ លោកទេសន៍ គ្រែដាក់១
authentique
គុណភាពនៃព្រះបន្ទូល ឬកណ្ឌគម្ពីរមួយ ដែលពិតជាហូរ ជាស្នាដៃរបស់អ្នកតែងកណ្ឌគម្ពីរនោះមែន ។
autonomie
សូយ័ត ។ សមត្ថភាពគិតគូរ និងសំរេចដោយខ្លួនឯងបាន ។
auxiliaire
អ្នកជំនួយ លោកអភិបាលរងនៃព្រះសហគមន៍ ។
avent
រដូវអបអរសាទរព្រះអម្ចាស់យាងមក (រដូវរង់ចាំ) គឺសំដៅទៅ អាទិត្យ មុនបុណ្យណូអែល ដែលជាពេលសំរាប់ដាស់តឿនគ្រីស្តបរិស័ទអោយទទួលស្គម ដែលកំពុងយាងមក ។
avènement
បុត្រមនុស្សយាងមក ព្រះគ្រីស្តយាងមកយ៉ាងរុងរឿង ។
azymes
នំប៉័ងឥតមេ ។ កសិករជនជាតិអ៊ីស្រាអែលពីដើមតែងប្រារព្ធធ្វើបុណ្យដើមម្បី ព្រះជាម្ចាស់ ជាប្រភពនៃភោគផលទាំងអស់។ ក្រោយមក គេនាំគ្នាធ្វើបុណ្យនេះ តម្កើងព្រះជាម្ចាស់ដែលប្រោសបុព្វបុរសអោយចេញពីស្រុកអេស៊ីប ។
âme
គឺជាសភាវៈ មួយ ដែលធ្វើអោយ មនុស្សសត្វមានជីវិតរស់នៅ។ ជីវិត ដង្ហើម (ស. ជួន ណាត) ។
B
Babel
ក្រុងបាបិល ។
Babel
ប្រាសាទនៅបាបិល ។
Baptême
អគ្គសញ្ញាជ្រមុជទឹក
Beureux
មានសុភមង្គល ។
Bible
ព្រះគម្ពីរចិច្ច។«ចិច្ច» ជាពាក្យព្រឹក ធានន័យថា «សៀវភៅទាំងឡាយ។ គម្ពីរ ចិត្តប្រៀបបាននឹងបណ្ណាល័យមួយដ៏ធំ ។ ខ្មែរយើងប្រែថា “គម្ពីរ ក្រាំងគម្ពីរ មានន័យថា ខ្សែ ច្បាប់ ឬធម៌វិន័យ ដែលរួបរួម ដោយពួក ដោយខ្សែ។ ក្នុងគម្ពីរប៊ីប្លមាន ៧៣ កណ្ឌចែកចេញ ជាពីរផ្នែក គឺគម្ពីរ សម្ពន្ធមេត្រីចាស់” (៤៦ កណ្ឌ) និង “គម្ពីរសម្ពន្ធមេត្រីថ្មី” (២៧ កណ្ឌ) ។
bans
ការក្រើនឈ្មោះ ឬ ការប្រកាសឈ្មោះ។
baptiser
ធ្វើអត្តសញាជ្រមុជទឹកជូន។ ជ្រមុជក្នុងទឹក ។
baptismal
អ្វីៗដែលទាក់ទងនឹងអត្តសញ្ញាជ្រមុជទឹក ។
baptisé
អ្នកទទួលអគ្គសញាជ្រមុជទឹក។
baptême
អគ្គសញ្ញាជ្រមុជទឹក ជនជាតិយូជាធ្លាប់ធ្វើពិធីជ្រមុជទឹក ដើម្បីបញ្ជាក់ថា គេទទួល សារភាពនូវអំពើបាបរបស់ខ្លួន ហើយសំរេចចិត្តថា នឹងកែប្រែចិត្តគំនិត។
baptême de Jean
ពិធីជ្រមុជទឹក ។
barrance
គុណភាពរបស់គម្ពីរដែលព្រះជាម្ចាស់ប្រោសប្រទានមិនអោយភ័ន្តច្រឡំ ឬវង្វេងពី
basilique
វិហារដែលសង់តាមប្លង់របស់តុលាការស្ដេចពីដើម ។
beatification
ការប្រកាសយ៉ាងឱឡាវិកពីសម្តេចបាបថា គ្រីស្តបរិស័ទនេះ បរមសុខ រួមជាមួយព្រះជាម្ចាស់ ។
beatitude
សុភមង្គលដ៏ពិតប្រាកដ (ម៨ ៥,៣-១២, ៣៣ ៦,២០-២) ។
beurte
ពេលកំណត់ គឺពេលព្រះយេស៊ូសោយទិវង្គត ហើយទទួលសិរីរុងរឿង ។ លោកយ៉ូហា ចូលចិត្តប្រើពាក្យនេះ សំដៅទៅលើពេលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ (उក ១៤,៣៥, យហ ២,៤)
bicatombe
សក្ការបូជាមួយ គេបូជាគោ ១០០ ក្បាល ។
bien et mal
ល្អ អាក្រក់ ដឹងខុស ដឹងត្រូវ។
bienveillance
ចិត្តមេត្តាករុណា មេត្តាករុណាធម៌ ចិត្តប្រណី មេត្តាធម៌។
blaspheme
ការប្រមាថព្រះជាម្ចាស់ (ច៨ ១២,៣១, មក ៣,២៨) ។
blenheureux
អ្នកមានសុភមង្គលហើយ សប្បាយក្រៃលែង ភគវិត ឬភពវ័ន្ត ។
blessure
មុខរបួស ។
bréviaire
ចំណងជើងសៀវភៅធម៌មួយដែលអស់លោកអ្នកបួស និងលោកបូជាចារ្យធ្លាប់សូត្រ ជារៀងរាល់ថ្ងៃ ។
bulle
ក្រឹត្យរបស់សម្តេចបាប ។
bénir
សូមលើកតម្កើងព្រះជាម្ចាស់ សូមសរសើរតម្កើង ប្រសិទ្ធិពរ ជូនពរ
bénir un objet
ប្រសិទ្ធិវត្ថុអ្វីមួយ គឺធ្វើជាសញ្ញាសំគាល់សំរាប់អោយ គិតពីព្រះអម្ចាស់ជានិច្ច ។ ឧ. ពិធីប្រសិទ្ធិព្រះពរផ្ទះ ។
bénédiction
ពាក្យលើកតម្កើងព្រះជាម្ចាស់ ពរ ព្រះពរ ពិធីជូនពរ ។
bénédiction de l’eau
ពិធីប្រសិទ្ធិពរលើទឹក ។
bénédiction du Saint Sacrement
ពិធី នមស្ការគោរពព្រះកាយព្រះគ្រីស្គ ។
béraut
អ្នកប្រកាសព្រះបន្ទូល អ្នកប្រកាសសង្គ្រាម អ្នកនាំសារ លិខិត ។
C
calendrier
ប្រតិទិន ។
calendrier grégorien
ប្រតិទិនតាមលោកក្រីក័រ ប្រតិទិនគ្រឹស្តសាសនា ។
calice
ពែង ។
calomnie
មួលបង្កាច់ ។
calvaire
ភ្នំលលាដ៍ក្បាល ជាកន្លែងដែលពួកយូដាឆ្កាងព្រះយេស៊ូ ។ មនុស្សសម័យឥឡូ ពាក្យនេះ ទុកជានិមិត្តរូបនៃទុក្ខលំបាកយ៉ាងធ្ងន់របស់គេ ។
canon
សាសនបញ្ញត្តិ បញ្ជីក្រិត្យក្រម ច្បាប់ វិន័យ ។
canonique
ដែលនៅក្នុងសាសនបញ្ញត្តិគម្ពីរ ឬដែលមានក្នុងច្បាប់ព្រះសហគមន៍
cantique
បទចម្រៀង (អភ ៥,១៩) ។
caractère
លក្ខណសម្បត្តិ លក្ខណពិសេស ។
cardinal
កាឌីណាល់ ជាទីប្រឹក្សារបស់សម្តេចបាប និងបោះឆ្នោតរើសអភិបាលក្រុងរ៉ូម ។
carême
រដូវសែសិបថ្លៃ រដូវអប់រំពិសេស គឺរយៈ ពេល ៤០ ថ្ងៃមុនបុណ្យចម្លង គឺជារដូវសំរាប់ អប់រំជំនឿយ៉ាងពិសេសដល់អ្នកសុំទទួលអគ្គសញ្ញាជ្រមុជទឹក។
catholique
កាតូលិក សាកល ឬ ដែលទទួលជំនឿគ្រប់ប្រការ។
cathédrale
ព្រះវិសាលវិហារ ។
catéchisme
សៀវភៅអប់រំអំពីគោលសំខាន់ៗនៃគ្រឹស្តសាសនា ។
catéchiste
អ្នកអប់រំជំនឿ អ្នកណែនាំខាងគ្រីស្តសាសនា ។
catéchumène
អ្នកទទួលការអប់រំជំនឿខាងគ្រឹស្តសាសនា ។ អ្នកស្វែងយល់ ។
catéchuménat
ការអប់រំជំនឿដល់អ្នកដែលសុំទទួលអគ្គសញ្ញាជ្រមុជទឹក ។
catéchèse
ការអប់រំជំនឿខាងគ្រឹស្តសាសនា ។
chancellerie
ការិយាល័យរបស់លោកអភិបាលព្រះសហគមន៍ ។
chant d’offertoire
ចម្រៀងហៃតង្វាយក្នុងអភិបូជា ។
chapelle
ព្រះវិហារតូច ។
charismatique
អ្នកដែលរស់នៅសមស្របតាមព្រះអំណោយទាន ។ ដែលមកពីព្រះ វិញ្ញាណដ៏វិសុទ្ឋ ។
charisme
“សម្បទា ” “អំណោយទាន” ទេពកោសល្យ ដែលព្រះជាម្ចាស់ប្រោសប្រទាន អោយមនុស្សម្នាក់អាចបំពេញមុខងារផ្សេងៗក្នុងព្រះសហគមន៍ និងក្នុងពិភពលោក (រម១២,៣- ៨) ។
charité
សេចក្តី (ចិត្ត) ស្រឡាញ់ មេត្តាករុណា សេចក្តីសប្បុរស សប្បុរសធម៌ ។
chasuble
ឈ្មោះអាវធំ ដែលលោកបូជាចារ្យពាក់ក្នុងពេលថ្វាយអភិបូជានៅជំនាន់ដើម ។
chemin
មាគ៌ា ផ្លូវ។
cheminer dans la fol
ការពង្រឹងជំនឿរបស់ខ្លួនបន្តិចម្តងៗតាមកាល របស់ខ្លួន ។ ការដើរតាមមាគ៌ា ។
châtiment
ការធ្វើទោស ការដាក់ទោស ទោស ទុក្ខទោស ទារុណកម្ម ។
cierge pascal
ទៀនព្រះជ័យ ។
cimetière
ទីស្មសាន កន្លែងបញ្ចុះសព។
circoncision
ពិធីកាត់ស្បែក
citation
ពាក្យ ឬឃ្លាយោងស្រង់ពីសៀវភៅ ឬកណ្ឌគម្ពីរណាមួយ ។
clerc
អ្នកបំពេញមុខងាពិសេសក្នុងព្រះសហគមន៍ ។
clergé régulier
ក្រុមបូជាចារ្យជាបព្វជិត ។ រស់នៅតាមវិន័យក្រុមមួយ ។
clergé séculier
ក្រុមបូជាចារ្យរស់នៅតាមសង្គមមនុស្សលោក ។
coadjuteur
អភិបាលរងមានសិទ្ធិបន្តមុខងារលោកអភិបាល ។
concélébration
ថ្វាយអភិបូជារួមគ្នា ។
consells évangéliques
ព្រះដំបូន្មានរបស់ព្រះគ្រីស្តអោយរស់នៅជាអ្នកក្រ ជាព្រហ្ម ចារីយ៍ និងស្តាប់បង្គាប់ ។
cène, sainte cène
ពិធីជប់លៀងរបស់ព្រះយេស៊ូ ។
céleste
នៃស្ថានបរមសុខ នៃព្រះជាម្ចាស់ ដីបរមសុខ ។
célibat religieux
ស្ថានភាពរបស់អ្នកដែលសុខចិត្តបួស ដើម្បីធ្វើទីសំគាល់ពិសេសចំពោះព្រះជាម្ចាស់ ។
célébrant
អ្នកអធិបតីក្នុងពិធីបុណ្យមួយ អ្នកណែនាំពិធីបុណ្យ។
célébration
ពិធីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។
célébration de la Parole
ពិធីលើកតំកើងព្រះបន្ទូលព្រះ ជាម្ចាស់ ។
célébration de la messe
ពិធីថ្វាយអភិបូជា
célébration des défunts
ពិធីរំលឹកដល់វិញ្ញាណក្ខ័ន្ឋអ្នកដែលស្លាប់”
célébration des funérailles
ពិធីបញ្ចុះសព។ ឈាបនកិច្ច ។
célébration des sacrements
ពិធីធ្វើអគ្គសញ្ញាផ្សេងៗជូនគេ ។
célébration eucharistique
ពិធីអរព្រះគុណព្រះជាម្ចាស់ ។
célébrer
លើកតម្កើង ។
cénacle
បន្ទប់ព្រះយេស៊ូជប់លៀងនៅថ្ងៃព្រហស្បតិ៍
D
daigner
ប្រោសប្រណី ប្រទាន យល់ព្រម សុខចិត្ត សូមមេត្តា ។ ឬទទួលទោសអស់កល្បជានិច្ច ។
damné
អ្នកធ្លាក់ទៅស្ថាននរក ។
decalogue
ព្រះបន្ទូលទាំង ១០ ប្រការ វិន័យ ១០ ប្រការ ។
demande de pardon
សូមអភ័យទោស សូមទោស សូមនមាទោស សូមស្មាលាទោស ។
demander une bénédiction
សូមព្រះជាម្ចាស់ប្រទានព្រះពរ ។
demeurer
ស្ថិតនៅ សណ្ឋិតនៅ ។
denier
ប្រាក់ឈ្នួលនៃកម្មករជាតិយូដាទទួលក្នុងពេលធ្វើការពេញមួយថ្ងៃ។
denier de l’Eglise
វិភាគទានរបស់គ្រីស្តបរិស័ទសំរាប់ផ្គត់ផ្គង់លោកបូជាចារ្យ និងសហគមន៍ គឺវិភាគទានស្មើនឹងប្រាក់រកបានក្នុងមួយថ្ងៃ ។
dernier jour
ថ្ងៃចុងក្រោយបំផុត ។
dernière heure
ម៉ោងឬពេលចុងក្រោយ
descendant
ពូជពង្ស កូនចៅ។
dessein
គម្រោងការ បំណង ។
destin
ព្រហ្មលិខិត ។
deutéro-canonique
កណ្ឌគម្ពីរដែលប្រជាជនអីស្រាអែលនិយាយភាសាក្រ នៅក្រៅស្រុកប៉ាឡេស្ទីនបាននិពន្ធ ។ ជនជាតិអ៊ីស្រាអែលដែលនិយាយភាសាហេប្រឺនៅ ស្ទីន មិនទទួលស្គាល់ក័ណ្ឌទាំងនេះទុកជាគម្ពីរទេ រីឯគ្រីស្តបរិស័ទពីដើមធ្លាប់ទទួលស្គាល នោះ ។ គ្រីស្តបរិស័ទប្រូតេស្តង់មិនទទួលស្គាល់ក័ណ្ឌគម្ពីរនេះមាន៖ យូឌីត តូបឺត មរណ ជនជាតិអ៊ីស្រាអែលទី ១ និងទី ២ ព្រះប្រាជ្ញាញាណ បេនស៊ីរ៉ាក បារូក និងលិខិតលេ (ជាប់កណ្ឌតែមួយ) និងអត្ថបទខ្លះក្នុងក័ណ្ឌអេសអ៊ែរ និងដានីអែល
dimanche
ថ្ងៃអាទិត្យ ថ្ងៃរបស់ព្រះអម្ចាស់ គឺថ្ងៃសីលរបស់គ្រីស្តបរិស័ទ ជាថ្ងៃសំរាម តំកើងព្រះគ្រីស្តជាអម្ចាស់ ។
diocèse
ភូមិភាគព្រះសហគមន៍កាតូលិក គឺប្រជាជនស្ថិតក្នុងតំបន់នៅក្រោមការទំ របស់លោកអភិបាលព្រះសហគមន៍ម្នាក់ ។
diocésain
នៃភូមិភាគព្រះសហគមន៍កាតូលិក ។
discernement
ការសំឡឹងមើលអោយដឹងជាក់ (សន្តអីញ៉ាស) ការថ្លឹងថ្លែងដឹងខុសដឹង
disciple
សាវ័ក សិស្សអ្នកស្តាប់គ្រូ។ សាវ័ករបស់ព្រះយេស៊ូ គឺអស់អ្នកដែលស្តាប់ព ប្រដៅរបស់ព្រះអង្គ និងប្រព្រឹត្តតាម ។
dispense
សេចក្តីអនុញ្ញាតអោយលើកបំរាមមួយ អោយរួចអំពីឧបសគ្គអ្វីមួយ ។ អនុញ្ញាតពីលោកអភិបាលព្រះសហគមន៍ ដូចជាលោកអនុញ្ញាតអោយគ្រីស្តបរិស័ទអាច ជាមួយអ្នកកាន់សាសនាដទៃបាន ។
divin (e)
ព្រះ ទិព្វ នៃព្រះជាម្ចាស់ ។
divinité
ព្រះ ទេវតា សភាពជាព្រះជាម្ចាស់ លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ ។
divinité de Jésus
ព្រះយេស៊ូពិតជាព្រះជាម្ចាស់ (កូឡ ២,៩) ។
divorce
គូស្វាមីភរិយាលែងលះគ្នា ។
docteur
បណ្ឌិត ។
docteur de l’Eglise
គ្រូបាធ្យាយនៃព្រះសហគមន៍ ។
docteur de la loi
ធម្មាចារ្យ គឺគ្រូអាចារ្យដែលតែងតែរៀនគម្ពីរទាំងមូល ជាពិសេស គម្ពីរធម្មវិន័យលោកម្ចីសេ ដោយពិនិត្យពិច័យនូវការប្រៀនប្រដៅដែលមានចែងទុកក្នុងគម្ពីរ ហើយ យកចំណេះដឹងរបស់ខ្លួនទៅបង្រៀនអ្នកស្រុក។ គ្រីស្តបរិស័ទខ្លះតែងប្រើពាក្យ «បណ្ឌិតខាង វិន័យ » ។
doctrine
លទ្ធិ។
docète
អ្នកស្មាននិយម ។ អ្នកមើលតែអាការៈ ខាងក្រៅ ។
dogmatique
ទេវវិទ្យាពន្យល់អំពីគោលការណ៍ដ៏សំខាន់នៃគ្រីស្តសាសនា ។
dogme
គោលការណ៍ ឬគោលសំខាន់ដែលត្រូវតែជឿ ។
don
អំណោយ ព្រះអំណោយទាន តង្វាយ សម្បទា ទេពកោសល្យ។ ការថ្វាយខ្លួន ។
doxologie
ពាក្យ ឬ បទសរសើរតម្កើងសិរីរុងរឿងព្រះគ្រីស្ត ហើយអាចលាតសន្ធឹងដល់ព្រ ត្រៃអង្គផង ។
dre grâces
អរព្រះគុណព្រះជាម្ចាស់ ថ្លែងអំណរព្រះគុណព្រះជាម្ចាស់ – គ្រីស្តបរិស័ទខ្លះប្រើពាក្យ “ព្រះគុណ” ។ កាលពីមុនមានប្រើពាក្យ “អានិសង្ស ។
débauche
អបាយមុខ ធ្វើខុសសីលធម៌ ។
déclaration
សេចក្តីប្រកាស ។
décret
ក្រិត្យក្រមអំពី…
dédicace
បុណ្យឆ្លងព្រះវិហារ ។ ពិធីប្រសិទ្ធីព្រះវិហារមួយ ។
défunt
មនុស្សស្លាប់ វិញ្ញាណក្ខ័ន្ធមនុស្សដែលស្លាប់ទៅហើយ
déisme
ទេវនិយម ទ្រឹស្តី ដែលទទួលស្គាល់ថាមានព្រះជាម្ចាស់ ។
délectation
ជាប់ចិត្ត ជាទីមនោរម្យ ។
délivrance
ដោះលែង ដោះអោយរួចផុត រំដោះ ។
déluge
ទឹកជំនន់ធំ (កណ ៦,១-៩,១៧) ។
démesure
គំនិតលេលា ។
démon
អារក្សដែលធ្វើអោយមនុស្សមានបារមីម្យ៉ាង ។
désert
វាលរហោស្ថាន ។
détachement
ការលះបង់ ។
E
Elohiste
អេឡូអ៊ុចនិយម ម្ចាស់ ។
Emmanuel
ព្រះអេម៉ានូអែល ប្រែថា “ព្រះជាម្ចាស់គង់ជាមួយយើង” (មថ ១,២៣, អស ៧,១៤) មានតែលោកអេសាយ និងលោកម៉ាថាយទេ ដែលប្រើពាក្យនេះ ។
Epiphanie
បុណ្យព្រះយេស៊ូសំដែងព្រះអង្គ ។
Esprit
ព្រះវិញ្ញាណ ឬព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ។
Evangile
គឺសេចក្តីចែងអំពីព្រះជាម្ចាស់ប្រោសប្រណីប្រជារាស្ត្រអ៊ីស្រាអែលតាមព្រះ IM (អស់ ៤០,៩)។
ecclésiastique
(8) សមាជិកនៃរចនាសម្ពន្ធរបស់ព្រះសហគមន៍ ។ គម្រោងកា ព្រះជាម្ចាស់សម្រាប់អ្វីដែលទាក់ទងនឹងព្រះសហគមន៍ ។
encyclique
សារលិខិតរបស់អភិបាលក្រុងរ៉ូម ផ្ញើជូនគ្រីស្តបរិស័ទប្រទេសមួយ ឬគ្រីស្តបរិស័ទ ទូទាំងពិភពលោក ។
engendrer
ហូរចេញមក (ព្រះបុត្រាហូរចេញមកពីព្រះបិតា) ។ បង្កើត ។
enlever le péché du monde
រំដោះមនុស្សលោកអោយរួចពីបាច ។
enseigner
ប្រៀនប្រដៅ គឺបង្រៀនអោយកាន់សេចក្តីថ្លៃថ្នូរអោយមានចរិយាល្អ បង្ហាញផ្លូវធម៌ អោយគេប្រព្រឹត្តតាម ។
ensevelir
កប់ បញ្ចុះសព ។
envie
បំណងចង់បានរបស់គេ ចិត្តច្រណែនឈ្នានិះ ។
envoyer
ចាត់អោយមក ឬ អោយទៅ។
envoyeur
អ្នកចាត់អោយមក ឬ អោយទៅ។
envoyé
អ្នកដែលគេចាត់អោយមក ឬ អោយទៅ។ ទូត ។
epentance
ការនឹកស្តាយពីអំពើអាក្រក់របស់ខ្លួន ជាម្ចាស់មកលើខ្លួន ។
ermitage
ខ្ទមរបស់តាបស ឬឥសី ។
ermite
តាបស ឬឥសីរស់នៅក្នុងព្រៃ ។
es juges
វិរបុរស ជាកណ្ឌគម្ពីរមួយក្នុងសម្ពន្ធមេត្រីចាស់ រៀបរាប់អំពីអ្នកល្បីឈ្មោះដ៏ អង់អាច ដែលជួយរំដោះកុលសម្ពន្ឋរបស់គេ ។
eschatologie
ពេលចុងក្រោយបំផុត នៅពេលអវសានកាលនៃ
esclave
ខ្ញុំបំរើ អ្នកងារ ។ ទាសករ ទាសាទាសី ។
esparante contre toute espérance
ចិត្តសង្ឃឹមជានិច្ច ទោះបីគ្មានអ្វីជាទីសង្ឃឹម ក៏ដោយ (18 ៤,១៨) ។
esprit
វិញ្ញាណ គឺធម្មជាតិដឹងច្បាស់នូវអារម្មណ៍ (ចិត្ត) ។
esprit de pauvreté
ចិត្តគំនិតរបស់អ្នកដាក់ខ្លួនជាអ្នកក្រីក្រ ចិត្តគំនិតរបស់អ្នកដែលមិន ពឹងផ្អែកលើទ្រព្យសម្បត្តិ
esprit mauvais ou esprit impur
បរិវាររបស់មារ។ ក្នុងគម្ពីរ យើងសន្មតហៅថា “ខ្មោច” ។ កាលពីមុន គ្រីស្តបរិស័ទនិយមប្រើពាក្យ “អារក្ស”។
espérance
ចិត្តសង្ឃឹម សេចក្តីសង្ឃឹម ។
espérance du salut
សេចក្តីសង្ឃឹមថានឹងទទួលការសង្គ្រោះ ។
eucharistie
ពិធីអរព្រះគុណព្រះជាម្ចាស់តាមរយៈ ព្រះយេស៊ូ ។
eunuque
កំរៀវ។ កាលជំនាន់ដើម ព្រះមហាក្សត្រមានមហាតលិកសំរាប់ពែ ក្នុងវាំង ឬបំរើព្រះមហេសី ។ ស្ដេចតែងអោយគេក្រៀវមហាតលិកទាំងនេ បវោណីជាមួយស្ត្រីៗទាំងនោះកើត ។
exhortation
ពាក្យដាស់តឿន ។
exorcisme
ពិធីដេញខ្មោច ដេញមារ ។
exorciste
អ្នកដេញខ្មោច ។
expiation
ការជម្រះ ឬការរំដោះវត្ថុ ឬកន្លែងអោយបានបរិសុទ្ឋ ឬមនុស្សម្នាក់អោយរួចពី បាប ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ។
exposition du Saint Sacrement
ពិធីតម្កល់ព្រះ កាយព្រះគ្រីស្ត ។
extase
លង់ស្មារតី (កក ១០,១០, ១១,៥, ២២,១៧) ។
extrême-onction
អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ ។
exulter
លោតកណ្ដៀវ មានអំណរសប្បាយយ៉ាងខ្លាំង ។
ère
សករាជ គឺចំណុចត្រាទុកឆ្នាំកំណើត
ère bouddhique
ពុទ្ធសករាជ (ព.ស.) គឺកំណត់ឆ្នាំតាំងពីព្រះពុទ្ធយាងចូលច (៥៤៣ ឆ្នាំ មុន គ.ស.) ។
ère chrétienne
គ្រឹស្តសករាជ (គ.ស.) គឺកំណត់ឆ្នាំតាំងពីឆ្នាំព្រះយេស៊ូគ្រីស្ត កល្ប៖ គឺរយៈ ពេលរពះពុទ្ធមួយអង្គ (៥០០០ ឆ្នាំ) ។ យើងរស់នៅពាក់កណ ហើយ ។
éphod
អេជូដ ជាឈ្មោះសម្លៀកបំពាក់របស់បូជាចារ្យ (សរ ២៨,៤, ៣៩,២)
épiclèse
ពីធីអង្វរព្រះវិញ្ញាណ ។ ញ៉ាំងតង្វាយអោយបានទៅជាព្រះកាយ ឈ្មោះធម៌មួយក្នុងអភិបូជាសំរាប់អ និងព្រះលោហិតព្រះគ្រីស្ត ។
épiphanle
ការបង្ហាញខ្លួនអោយឃើញជាក់ស្តែង ។
épiscopal
អ្វីៗដែលមាននាក់ទំនងនឹងលោកអភិបាលព្រះសហគមន៍ ។
épitre
លិខិត គឺសំបុត្រដែលគ្រីស្តទូតពីដើមផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងផ្សេងៗ។
époux
ប្តី ស្វាមី ។
épreuve
ទុក្ខលំបាក ឬព្រឹត្តិការណ៍ដែលកើតមានឡើង ជាឱកាសមួយឃុំ មនុស្ស ។
éprouver
ពិសោធ ល្បងល ធ្វើអោយកើតទុក្ខ ។
érétique
អ្នកឃ្លាតចាកពីសេចក្តីពិត ។
étape
តំណាក់កាល ។
étape de vie
របៀបរស់នៅ ។
éternel
អស់កល្បជានិច្ច មិនចាប់ផ្តើម ហើយក៏មិនចេះផុតរលត់ ជាម្ចាស់ ។
éternité
ចិរកាល កប្ប ឬអស់កល្បជានិច្ច តាំងពីដើមរៀងមក ។
évangélique
ដែលស្របតាមព្រះទន្មានរបស់ព្រះយេស៊ូ ។
évangéliser
ប្រកាសដំណឹងល្អ នាំដំណឹងល្អ ។
évangéliste
អ្នកនិពន្ឋគម្ពីរដំណឹងល្អ មានលោកថាយ លោកមម៉ាកុស លោកលូកា និង លោកយ៉ូហាន។
êtres animés
សត្វលោក។
F
Fils de l’homme
បុត្រមនុស្ស ។ ពាក្យ “បុត្រមនុស្ស” មានន័យថា “មនុស្សសាមញ្ញធម្មតា (ព្យាការីអេសេគឺអែល ២,១) ពាក្យនេះ បង្ហាញអោយដឹងថា ព្រះជាម្ចាស់និងមនុស្សយើងខុស ប្លែកពីគ្នាឆ្ងាយណាស់ ។
facultés
សិទ្ធិ និងអំណាចអាចធ្វើពិធីបុណ្យក្នុងគ្រឹស្តសាសនា ។
faible
អ្នកទន់ខ្សោយ ។
faute
កំហុសតាមច្បាប់រដ្ឋ ឬតាមច្បាប់សាសនា អំពើល្មើសច្បាប់ ទោស អំពើល្មើសវិធី ។
ferme espérance
ចិត្តសង្ឃឹមដ៏មាំមួន ។
fervent
ក្លៀវក្លា ដែលប្រឹងប្រែង ។
ferveur
សេចក្តីក្លៀវក្លា សេចក្តីប្រឹងប្រែង។
fidèle
(ន) សាសនិកជន គឺអ្នកកាន់សាសនាណាមួយ បរិស័ទ។ អ្នកមានស្វាមីភក្តិ អ្នកជើង ទាំងស្រុងទៅលើព្រះជាម្ចាស់ ឬលើព្រះគ្រីស្ទ អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ។ អ្នកជឿ ព្រះគ្រីស្ទទៅជាគ្រីស្តបរិស័ទ ។
fidélité
ស្វាមីភក្តិ សេចក្តីទៀងត្រង់ សេចក្តីស្មោះត្រង់ ភក្ដីភាព។
fierté
អួតអាង សំអាង ។ មោទនភាព។ កិត្តិយស ។
figuler
ដើមឧទុម្ពរ ឈ្មោះដើមឈើម្យ៉ាងដុះនៅមជ្ឈិមបូព៌ាប្រទេស ផ្លែវាមានរសជាតិផ្អែម ឆ្ងាញ់ពិសា។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ដើមឧទុម្ពរជានិមិត្តរូបនៃភាពចំរុងចំរើន និងសន្តិសុខ ។
figure
និមិត្តរូបអំពី ។
filial
ដែលជាករណីយកិច្ចរបស់កូន សាខា ។
filleul (e)
កូនធម៌ ។
fils
កូន បុត្រ បុត្រធិតា (គីគ្រីស្តបរិស័ទ) ។
fils du jour
បុត្រនៃថ្ងៃ បងប្អូនមានថ្ងៃនៅក្នុងខ្លួន (១ ថស ៥,៥) ។
fléau
គ្រោះកាច ។
fol
ជំនឿ ។
fol chrétienne
ជំនឿរបស់គ្រីស្តបរិស័ទ ។
fol sincère
ជំនឿដ៏ស្មោះ ដោយចិត្តស្មោះ ។
fonction
មុខនាទី មុខងារ ។
fondement
គ្រឹះ ។
fondement dogmatique
គ្រឹះនៃគោលសំខាន់ៗដែលត្រូវជឿ។
fonts baptismaux
អាងសំរាប់ធ្វើអគ្គសញ្ញាជ្រមុជទឹក ។
force
អានុភាព ឫទ្ធានុភាព អំណាច តេជានុភាព ។
foule
បណ្តាជន មហាជន ។
fraude
ការបោកប្រាស់គេ ។
fruit
ផល មគ្គផល បុណ្យ គឺផលដែលកើតមកពីអំពើល្អមួយ ឬពីការនឹកសញ្ជឹងអំពីព្រឹត្តិការ ក្នុងជីវប្រវត្តិព្រះយេស៊ូ (fruit du mystère) ។
frère
បងប្អូន ពាក្យនេះសំដៅទៅលើគ្រីស្តបរិស័ទពីដើម គឺសំដៅទៅលើអ្នកជឿព្រះត្រីង ១១,១) ។
férile
ថ្ងៃធម្មតាក្រៅពីថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ។
férié
ថ្ងៃដែលរដ្ឋអោយឈប់សម្រាក។
fétichisme
លទ្ធិអ្នកជឿលើកន្សែងយ័ន្ត មន្តអាគមគាថា ។
fête
បុណ្យ។
fête des morts
បុណ្យភ្ជុំបិណ្ឌ បុណ្យឧទ្ទិសជូនវិញ្ញាណក្ខ័ន្ធមនុស្សដែលរក់
fête des tentes
បុណ្យបារាំង ។
G
gentils
សាសន៍ដទៃក្រៅពីជនជាតិអ៊ីស្រាអែល ។
genèse
ចំណងជើងគម្ពីរ “កំណើតពិភពលោក”។ គ្រីស្តបរិស័ទខ្លះប្រើពាក្យ “លោកុប្បត្តិ ” ។
gloire
សិរីរុងរឿង ពាក្យនេះមានន័យថា “ទម្ងន់” គឺសំដៅទៅលើសភាពព្រះជាម្ចាស់តែម្តង ។
glorifier
លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ។
gnose
ចំណេះដឹងពិសេស ។
gnostique
ចំណេះនិយម គឺអ្នកពឹងលើចំណេះរបស់ខ្លួន ។
grand prêtre
មហាបូជាចារ្យ ។
gratitude
អរ ។ ការដឹងគុណ ។
gratuit
ដែលធ្វើ ឬអោយដោយមិនទាមទារផលប្រយោជន៍ ឬឥតយកតម្លៃ ព័ ការប្រោសដោយព្រះហឫទ័យស្រឡាញ់ មិនរង់ចាំអោយគេសង ។
grâce
ព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះជាម្ចាស់ ដែលព្រះអង្គអាណិតអាសូរមនុស្ស លោក ធ្វើអោយមនុស្សបានគាប់ព្រះហឫទ័យព្រះអង្គ ។ ពាក្យនេះក៏សំដៅទៅលើព្រះអំណោយ
grégorien (enne)
នៃសន្តក្រីក័រ គឺទាក់ទងនឹងអភិបាលក្រុងរ៉ូមឈ្មោះក្រិកំរ ។
géhenne
ភើ្លងនរក ។
généalogie
បញ្ជីបុព្វបុរស ដូនតាដែលតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ។
H
histoire sainte
ប្រវត្តិនៃប្រជារាស្ត្រដ៏វិសុទ្ឋ ។
hiérarchie
លំដាប់មុខងារ ។ ក្នុងគ្រីស្តសាសនាលំដាប់មុខងារបំរើព្រះសហគមន៍ ឧបដ្ឋាក លោកឬជាចារ្យ និងលោកអភិបាលព្រះសហគមន៍ ។
holocausteទាំងមូល
តង្វាយដុតទាំងមូល មូលដុតថ្វាយព្រះជាម្ចាស់នៅលើអាសនៈ គឺយញ្ញបូជាម្យ៉ាងដែលជនជាតិអ៊ីស្រាអែលតែងល ទុកជានិមិត្តរូបគេចង់ថ្វាយខ្លួន
homme de Dieu
អ្នកជំនិតរបស់ព្រះជាម្ចាស់ ។
homélle
ការសន្ទនាអំពីអត្ថន័យគម្ពីរ ។ ចំពោះត្រ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បំភ្លឺបញ្ហាជីវិតល បរិស័ទក្នុងពេលបច្ចុប្បន្ននេះ ។ គ្រីស្តបរិស័ទខ្លះប្រើពាក្យ “ទេសនា ”។
homélle
ការសន្ទនាអំពីអត្ថន័យគម្ពីរ ។ ចំពោះត្រ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បំភ្លឺបញ្ហាជីវិតល បរិស័ទក្នុងពេលបច្ចុប្បន្ននេះ ។ គ្រីស្តបរិស័ទខ្លះប្រើពាក្យ “ទេសនា ”។
honneur
កិត្តិយស ។
honorer
លើកតម្កើង លើកកិត្តិសយ ។ (លក ១,៥២) ។
huile
ប្រេង ។ ជនជាតិអ៊ីស្រាអែលចូលចិត្តបរិភោគប្រេង ឬគេប្រើប្រេងធ្វើជាថ្នាល គ្រឿងក្រអូប ។ គេរាប់ប្រេងដែលគេសំរាំងពីផ្លែអូលីវ ទុកជាផលកើតមកពីព្រះពររា ម្ចាស់ ។
huile des malades
ប្រេងសំរាប់លាបអ្នកជម្ងឺ។
huile sainte
ប្រេងពិសិដ្ឋ ។
humble
(គុ) រាបសា សុភាពរាបសា។ (ន) អ្នកតូចតាច ឬអ្នកខ្សត់ខ្សោយ ដែ សុភាពរាបសា ។
humilité
ចិត្តសុភាព ការដាក់ខ្លួន សេចក្តីគោរព ការបន្ទាបខ្លួន ការដាក់ចិត្តជាអ្នក ។
hymne
បទសរសើរព្រះជាម្ចាស់ (អភ ៥,១៩) ។
hérésie
ការឃ្លាតចាក ប្រាសចាកពីសេចក្តីពិត ការវង្វេងពីសេចក្តីពិត ដោយជ្រើសរើស ប្រការខ្លះក្នុងបណ្តាប្រការនៃជំនឿទាំងមូលរបស់ព្រះសហគមន៍ ។
I
Icône
រូបតំណាង រូបភាព
Identité
លក្ខណៈ ពិសេស។ បុគ្គលិកលក្ខណៈ អត្តសញ្ញាណ ។
Idolatrie
ការថ្វាយបង្គំរូបបដិមារបស់ព្រះក្លែងក្លាយ ។
Idoles
រូបបដិមារបស់ព្រះក្លែងក្លាយ ព្រះក្លែងក្លាយ ព្រះដទៃ គឺអ្វីៗដែលមនុស្សរាប់ តំណាងព្រះរបស់ខ្លួន មានរូបអ្នកតាជាដើម ។
Idéologie
មនោគមន៍វិជ្ជា ។
Ignorance
អវិជ្ជា សេចក្តីល្ងង់ខ្លៅ។ ក្នុងគម្ពីរ ពាក្យនេះសំដៅដៅទៅលើចិត្តអ្នកដែលមិន ស្គាល់គំរោងការណ៍របស់ព្រះជាម្ចាស់ ។
Illumination
ការត្រាស់ដឹង ព្រះពុទ្ធទ្រង់ញាណ ដំណើរនៃការបំភ្លឺចិត្តគំនិត ។ ជំនឿប្រើ ទៅនឹងការបំភ្លឺចិត្ត តាមរយ: ពន្លឺនៃព្រះវិញ្ញាណដែរ ។ ញាណ ។
Immaculé
និមល គ្មានជំពាក់បាបកម្មអ្វីឡើយ ។
Immaculée conception
គ្មានជំពាក់បាបកម្មអ្វីឡើយតាំងពីកើតមក ។ ព្រះ ជឿថា នាងម៉ារីគ្មានជំពាក់បាប និងកិលេសតណ្ហាអាក្រក់ណាមួយ តាំងពីពេលនាងចាប់ផ្ទៃមក។
Immense
ដ៏ធំទូលំទូលាយ ជួបហិមា ដ៏សំបើម ជំល្ហល្ហេវ ។
Impuissance
ឥតតេជានុភាព ឥតអានុភាព ឥតឫទ្ធិបារមី ។
Incarnaton
ប្រសូតជាមនុស្ស ។ គឺព្រះដំណើររបស់ព្រះបុត្រាដែលប្រសូតមកជាមនុស្ស ដូច មនុស្សឯទៀតបះបិទ មានសភាពជាមនុស្ស ។
Inconditionné
អសង្ខត ដែលតាក់តែងពុំបាន ។
Incrédule
អ្នកមិនជឿ គ្មានជំនឿ ។
Inculturation
ការធ្វើស្របតាមអរិយធម៌ប្រទេសមួយ។ ឧ. ការសម្របក្បួនពិធីព្រះសហ -គមន៍និងប្រពៃណីខ្មែរ ។
Individualiste
ឯកត្តជន ។ ធ្វើដោយឯកឯង សេរីអត្តនោម័ត ។
Indulgence
ការប្រោសប្រណី ការអាណិតអាសូរ ការអត់អោន ការលើកលែងទោស
Infaillibilité
ភាពមិនអាចភ័ន្តច្រឡំបាន។ ត្រីស្តបរិស័ទខាងកាតូលិកជឿថា ពេលអភិបា រួមប្រកាសសេចក្តីមួយយ៉ាងឱឡារិក រួមនឹងមហាសន្និបាតលោកអភិបាលក្នុងនាមព្រះសហគ មួល គ្រីស្តបរិស័ទទាំងអស់ត្រូវជឿព្រោះលោកពុំអាចភ័ន្តច្រឡំបានឡើយ ។
Infaillible
ដែលមិនអាចភ័ន្តច្រឡំបាន។
Infidèle
អ្នកគ្មានជំនឿ ឬអ្នកកាន់សាសនាដទៃ អ្នកក្បត់ពាក្យសន្យារបស់ខ្លួន ។
Infidélité
ការក្បត់ ការក្បត់ពាក្យសន្យារបស់ខ្លួន ។
Infrastructure
រចនាសម្ព័ន្ធ ។
Initiation
បង្ហាត់អោយនាំចូល ។
Initiative
ការផ្តើមគំនិតជាមុន ។ ធ្វើអ្វីៗទាំងអស់ ។
Inspiration
ការណែនាំ ការបំភ្លឺ។ ព្រះជាម្ចាស់ ព្រះវិញ្ញាណបំភ្លឺអ្នកតែងគម្ពីរអោយ ស្របទៅតាមសេចក្តីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យមានព្រះបន្ទូលមកមនុស្សលោក អោយគេមានទំនាក់ទំនងជាមួយព្រះអង្គ ។ គំនិតមកពីព្រះវិញ្ញាណ។ ក្រោយការបំភ្លឺ វិញ្ញាណ ។
Instituer
តែងតាំង ។
Institut religieux
ក្រុមគ្រួសារបព្វជិត បព្វជិតា ដែលថ្វាយខ្លួនទៅព្រះគ្រីស្តតាមច្បា របៀបរស់នៅរបស់អ្នកបង្កើតក្រុម ។
Institut séculier
ក្រុមគ្រីស្តបរិស័ទ ឬបូជាចារ្យដែលថ្វាយខ្លួននិងរស់នៅក្នុងសង្គម ។
Interdiocésain
អន្តរភូមិភាគ ។
imposition des mains
ពិធីដាក់ដៃ ជាកាយវិការមួយ សំរាប់តែងតាំងមនុស្សម្នាក់អោយ បំពេញមុខងារអ្វីមួយ ឬទួលសូមព្រះជាម្ចាស់ប្រទានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ។ សូម ព្រះអង្គប្រោសនរណាម្នាក់អោយបានជាពីជំងឺ ឬសុំព្រះអង្គប្រទានពរដល់នរណាម្នាក់ ។
in du monde
អវសានកាលនៃពិភពលោក ឬ ភ្លើងឆេះកល្ប គឺផុតកល្ប ។ ពាក្យកល្ប ជាពាក្យបាលីសំស្ក្រឹត មានន័យថា យុគនៃព្រះពុទ្ធមួយអង្គ (៥០០០ ឆ្នាំ) ។
incardination
ចូលរួមក្នុងក្រុមបូជាចារ្យនៃភូមិភាគមួយ ។
inerrance
គុណភាពរបស់គម្ពីរដែលព្រះជាម្ចាស់ប្រោសប្រទានមិនអោយភ័ន្តច្រឡំ ឬវង្វេងពីជំនឿ ។
innocent
អ្នកគ្មានទោស អ្នកគ្មានប្រព្រឹត្តអំពើបាប ។
inquiétude
ការ ឬសេចក្តីព្រួយបារម្ភ ការខ្វល់ខ្វាយ ។
interdiction
បំរាម ការហាមឃាត់ ។
J
Jardin des oliviers
សួនឧទ្យានដើមអូលីវ ។
Jubilé sacerdotal ou religieux
ជាឆ្នាំខួបទី ២៥ ឆ្នាំ ឬ ៥០ ឆ្នាំ ចាប់ពីពេលគេ តែងតាំងខ្លួនជាបូជាចារ្យ ជាអភិបាលព្រះសហគមន៍ ឬចូលបួសជាបព្វជិត ។ ល។
Juif
ប្រជាជនយូដា គឺឈ្មោះកុលសម្ពន្ឋមួយក្នុងបណ្តាកុលសម្ពន្ឋទាំង ១២។ ក្រោយមក ពាក្យ “នេះសំដៅទៅលើអស់អ្នកគោរពបំរើព្រះជាម្ចាស់តាមគម្ពីរសម្ពន្ឋមេត្រីចាស់ ។ សព្វថ្ងៃនេះ ពាក នេះសំដៅទៅលើជាតិសាសន៍អ៊ីស្រាអែលទាំងមូល ។
Juste
មនុស្សសុចរិត មនុស្សប្រព្រឹត្តអំពើល្អ គឺអ្នកប្រព្រឹត្តតាមយុត្តិធម៌។
Juste et bon
គួរណាស់ ហើយប្រពៃផង ។
Jésus
យេស៊ូ ព្រះយេស៊ូ។ យេស៊ូ-យ៉ូស៊ូអា មានន័យថា «ព្រះអម្ចាស់សង្គ្រោះ» ។
jalousie
ចិត្តច្រណែន ឈ្នានីស ភាពឫស្យា ។
jardin
សួន ឧទ្យាន ។
jardin d’Eden
សួនឧទ្យានអេដែន ។
jeûne
តមអាហារ ។
jour des Expiations
ថ្ងៃរំដោះបាប (លវ ២៥,៩) ។
jour du Seigneur
ថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យកាត់ទោសមនុស្សលោក ថៃ ជាអម្ចាស់នឹងយាងត្រឡប់មកវិញ ថ្ងៃលើកតំកើងព្រះយេស៊ូជាព្រះអម្ចាស់ ថ្ងៃអាទិត្យ។
jubilé
ព្រះមហាករុណាទិគុណ ។
judaïsme
សាសនារបស់ជនជាតិយូដា។ ពួកគេគោរពបំរើព្រះជាម្ចាស់ តាមគម្ពីរសម្ពន្ធមេត្រី ចាស់ ហើយនៅតែរង់ចាំព្រះគ្រីស្តនៅឡើយ ។
judéo-chrétienne
យូដា-គ្រីស្តសាសនា។ ជនជាតិយូដាជាគ្រីស្តបរិស័ទ ។
juge
ចៅក្រម អាជ្ញាកណ្តាល វិរបុរស ។
jugement
ការវិនិច្ឆ័យទោស ការដាក់ទោស ។
jugement téméraire
ការវិនិច្ឆ័យដោយគ្មានភស្តុតាងគ្រប់គ្រាន់ ។
juridiction
សិទ្ធិ និងករណីយកិច្ចនៃការណែនាំត្រីស្តបរិស័ទក្នុងភូមិភាគមួយ ព្រមទាំងករណីត ប្រៀនប្រដៅ និងធ្វើអគ្គសញ្ញាជូនគ្រីស្តបរិស័ទក្នុងភូមិភាគមួយ ។
juron
ពាក្យសំដីគំរក ។
justice:
សេចក្តីសុចរិត យុត្តិធម៌ ការប្រព្រឹត្តតាមធម៌វិន័យយ៉ាងហ្មត់ចត់ ទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ ជាមួយនឹងអ្នកដទៃ ។
justification
ព្រះជាម្ចាស់ប្រោសប្រណីអោយទៅជាបុត្រធិតារបស់ព្រះអម្ចាស់
K
kénose
ការលះបង់ឋានៈ ជាព្រះជាម្ចាស់ ជាម្ចាស់ ។ ហើយមកកើតជាមនុស្ស ។
kérygme
សេចក្តីសង្ខេបអំពីការប្រកាសរបស់គ្រីស្តទូត។ ការប្រកាសអំពីគោលសំខាន់ បំផុតនៃគ្រឹស្តសាសនា គឺថា “លោកយេស៊ូដែលអ្នករាល់គ្នាបានសម្លាប់ចោល ព្រះជាម្ចាស់បានតែង តាំងព្រះគ្រីស្ត និងជាព្រះអម្ចាស់ ” ហើយ “ដោយព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស ឡើងវិញ ព្រះអង្គសង្គ្រោះមនុស្សលោក”។
L
Le Seigneur Dieu
ព្រះជាអម្ចាស់ ។
Le canon des Ecritures
សាសនបញ្ញត្តិ បញ្ជីកណ្ឌគម្ពីរដែលព្រះសហ ផ្លូវការ ទុកជាគ្រឹះនៃជំនឿ ។
Logos
ព្រះបន្ទូល ។ តាមគោលគំនិត និងទស្សនៈ របស់ជនជាតិក្រិកនៅសតវត្សទី ១ មុនព្រ យេស៊ូ ពាក្យនេះសំដៅទៅលើធម្មដែលទ្រទ្រង់ពិភពលោកទាំងមូល ។ លោកយ៉ូហានប្រើពាក សំដៅទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ (យហ ១,១, ១ យហ ១,១, ៩៩ ១៩, ១៣) ។ យេស៊ូពិតជាព្រះបន្ទូល ព្រោះព្រះអង្គនាំយើងអោយស្គាល់ព្រះបិតា ។
l’obéissance de la foi
ការគោរពប្រតិបត្តិតាមជំនឿ។ (រ៉ូម ១,៥, ១៦,២៦) ។
la doctrine chrétienne
លទ្ឋិគ្រីស្តសាសនា ។
la générosité de Dieu
ព្រះហឫទ័យសប្បុរសដ៏ទូលំទូលាយរបស់ព្រះជាម្ចាស់ (មថ ៧,៧-១១, ៥,៥៤, លក ១១,១៣) ។
le Juste
ជាព្រះនាមព្រះយេស៊ូ អ្នកដីសុចរិត ។
le Saint Esprit
ព្រះវិញ្ញាណដ៏វិសុទ្ឋ ។
le droit canon
ក្បួនច្បាប់ក្នុងព្រះសហគមន៍ ។
le temps est accompli
ពេលកំណត់មកដល់ហើយ ។ ដល់ពេលព្រះជាម្ចាស់ធ្វើនេះ ថ្វាយបង្គំ” ព្រះបន្ទូលសន្យាកើតជារូបរាងហើយ ។ ព្រះសង្ឃ ។
les dieux
ព្រះទាំងឡាយ ពពួកទេវតា។
les enfers
ស្ថានមច្ចុរាជ ស្ថានក្រោម ស្ថានមនុស្សស្លាប់ ។
les esprits
វិញ្ញាណក្ខន្ធរបស់មនុស្សស្លាប់ ដែលខ្មែរយើងច្រើននិយមហៅថា ខ្មោច ព្រាយ បីសាច អារក្ស អ្នកតា ម្តាយដើម អាច។ ល ។
les faux dieux
ព្រះក្លែងក្លាយ (គឺព្រះម៉ាម៉ូន ប្រាក់ អំណាច ការភ្លើតភ្លើន…)។
les missions
ដែនដី ឬប្រទេសដែលមនុស្សភាគច្រើនមិនស្គាល់ព្រះយេស៊ូ ។ ដែនដី ឬប្រទេសមិនទាន់មានអភិបាលព្រះសហគមន៍ ។
les siècles des siècles
អស់កល្បជាអង្វែងតរៀងទៅ។
lettre apostolique
សារលិខិតរបស់អភិបាលក្រុងរ៉ូម។
libation
ច្រូចស្រា ម្សៅ។
liberté
សេរីភាព។
libéralité
ចិត្តទូលាយ ចិត្តបាន ។
libération
ការដោះលែង ការរំដោះ ฯ
litanie
ពាក្យអង្វរព្រះជាម្ចាស់តាមបញ្ជីឈ្មោះសន្តសន្តិទាំងឡាយ។ សរសើរព្រះនាមព្រះ អម្ចាស់យេស៊ូ ឬព្រះនាងម៉ារីស្ទួនៗតៗគ្នា ។
liturgie
ពិធីប្រជាជនប្រព្រឹត្តដើម្បីគោរពបំរើព្រះរបស់ខ្លួន ។
liturgie eucharistique
ពិធីអរព្រះគុណព្រះជាម្ចាស់ ដោយថ្វាយសក្ការបូជារបស់ព្រះ យេស៊ូ ។
livres hagiographes
កណ្ឌខ្លះៗក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ដូចជា តួចិត ខាងគេសដែរនាងយូនីត ។
loi
ធម្មវិន័យ ។
louange
ការលើកតម្កើង ។
louer
លើកតម្កើង សរសើរតំកើង កោតសរសើរ ។
loône
រូបភាព ។
lumière
បុត្រនៃពន្លឺ បងប្អូនមានពន្លឺនៅក្នុងខ្លួន (១ ថស ៥,៥) ។
luxure
ដំណើរងប់ក្នុងកាមគុណ ។
légat
ប្រតិភូ ឬតំណាងអភិបាលក្រុងរ៉ូមក្នុងពិធី ឬក្នុងឱកាសពិសេសមួយ ។
lévi
លេវី ឈ្មោះកុលសម្ពន្ធមួយនៃជនជាតិអ៊ីស្រាអែល ។
lévite
ពួកលេវី គឺសមាជិកនៃកុលសម្ពន្ធលេវី។ ពួកលេវីមានមុខងារជួយធ្វើកិច្ចការ… បូជាចារ្យក្នុងព្រះវិហារជួយរៀបចំយញ្ញបូជា ជួយខាងតូរ្យតន្ត្រី និងយាមទ្វារព្រះវិហារជាដើម ។
lévitique
លេវីវិន័យ ចំណងជើងគម្ពីរដែលមានចែងវិន័យ និងច្បាប់សំរាប់បូជាចារ្យនិងពួក លេវី ។
M
Marie
ម៉ារី នាងម៉ារីជាមាតារបស់ព្រះយេស៊ូ ។
Marie Immaculée
ព្រះនាងម៉ារីនិមល គ្មានជំពាក់បាបអ្វីឡើយ។
Messie
ព្រះមេស្ស៊ី ។
Moïse
លោកម៉ូសេ ។
Mésopotamie
មេសូប៉ូតាមីតំបន់មួយដែលស្ថិតនៅខាងកើតបំផុតនៃមជ្ឈិមបូ ប្រទេសអ៊ីរ៉ង់ គុយវ៉ែត អ៊ីរ៉ាក) ។
magicien
គ្រូមន្តអាគម គ្រូធ្មប់ ។
magistaro
ចរដែលព្រះសហគមន៍ អ្នកកាន់អំណាចនងលទ្ធិព្រះសហគមន៍ ពីមាន ក្រុម អភិបាលព្រះសហគមន៍ រួមជាមួយអភិបាលក្រុងរ៉ូមជាដើម ។ ការប្រៀនប្រដៅជាផ្លូវការរបស់ព្រះ សហគមន៍ ។
magle
មន្តអាគម ។
mago
ហោរាចារ្យ អ្នកទស្សទាយដោយមើលជួយ ។
mal
អំពើអាក្រក់ ចារ អន្តរាយ ។
malédiction
បណ្តាសា ។ ពាក្យផ្ទុយគឺ ពរ ព្រះពរ ។
manger la Pâque
បរិភោគកូនចៀមក្នុងឱកាសបុណ្យចម្លង ។
mariage
អាពាហ៍ពិពាហ៍ មង្គលការ រៀបការ ។
martyr
មរណសាក្សី មរណភក្តី គឺមនុស្សដែលហ៊ានបូជាជីវិត ជំនឿរបស់ខ្លួន។
merveille
ការអស្ចារ្យ។ ស្នាព្រះហស្ថដ៏អស្ចារ្យ ។
message
សារ សំបុត្រ ចុតហ្មាយ ។
messe
អភិបូជា។ ពាក្យនេះមកពី៖ អភិ៖ ខ្ពង់ខ្ពស់ ក្រៃលែង ឬជា៖ ការគោរព ការ ស្តាប់ឱវាទ ។
messe de mariage
អភិបូជាក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ ។
messe des funérailles
អភិបូជាក្នុងពេលបញ្ចុះសព ។
messe pour les défunts
អភិបូជាអង្វរព្រះជាម្ចាស់ សូមព្រះ មនុស្សស្លាប់ទៅហើយអោយនៅជាមួយព្រះអង្គ ។
messianique
នៃព្រះមេស្ស៊ី។ ជាពាក្យភាសាហេប្រឺសំដៅព្រះគ្រីស្ត ។
meurtre
ការកាប់សម្លាប់ ឃាតកម្ម ។
ministre
អ្នកបំរើ គឺអ្នកទទួលបន្ទុក ឬមុខងារមួយក្នុងព្រះសហគមន៍ ដើម្បីបំរើព្រះសហគមន៍ និងបំរើមនុស្សលោក ។
ministère
មុខងារបំរើព្រះសហគមន៍យ៉ាងពិសេស ព្រះយេស៊ូបានប្រគល់អោយគ្រីស្តបរិស័ទខ្លះ បំរើព្រះសហគមន៍ និងមនុស្សលោកទាំងមូលយ៉ាងពិសេស ដោយទទួលមុខងារជាអភិបាល ជាបូជា ចារ្យ ជាឧបដ្ឋាក ។
ministère des cultes
ក្រសួងធម្មការ និងសាសនា ។
ministère hiérarchique
និងអភិបាល ។ មុខនាទីរបស់គ្រីស្តបរិស័ទដែលត្រូវតែងតាំងជាឧបដ្ឋាក
ministère éclésial
មុខនាទីក្នុងព្រះសហគមន៍ ។
miracle
បាដិហារិយ៍ ការអស្ចារ្យ ឫទ្ធិបារមី សញ្ញាសំគាល់ដ៏អស្ចារ្យ គឺព្រឹត្តិការណ៍ដែនកើ ដោយព្រះអានុភាពរបស់ព្រះជាម្ចាស់ធ្វើជាសញ្ញាសំគាល់អំពីសេចក្តីស្រឡាញ់ ។
missel
សៀវភៅអភិបូជា ។
missel du dimanche
សៀវភៅអភិបូជាសំរាប់ថ្ងៃអាទិត្យ ។
mission
បេសកកម្ម ការចាត់អោយទៅបំពេញកិច្ចការមួយ ការចាត់អោយទៅប្រកាសដំណឹង ល្អ។ ប្រកាសដំណឹងល្អ ។
missionnaire
បេសកជន។ សាសនទូត អ្នកប្រកាសដំណឹងល្អ ។
misérable
អ្នកក្រីក្រ អ្នកតោកយ៉ាក កំសត់ទុគ៌ត ។
miséricorde
ចិត្តមេត្តាករុណា ការប្រោសប្រណី អាណិតអាសូរដល់អ្នកដទៃ ដោយមិនគិ នឹងបានប្រយោជន៍សំរាប់ខ្លួនវិញទេ ។
miséricordieux
ប្រកបដោយចិត្តមេត្តា ប្រកបដោយការប្រោសប្រណី ។
moine
លោកសង្ឃ បព្វជិតដែលរស់នៅក្នុងវត្តអារាម។
moler
សម្លាប់ធ្វើជាយញ្ញបូជា ។
moment
ពេលកំណត់ ។
monastère
វត្តអារាមសំរាប់លោកសង្ឃគង់នៅ ។
monde
ពិភពលោក ផែនដីសំរាប់សត្វលោករស់នៅ។
monde à venir
ស្ថានបរមសុខ ។
monothéisme
ឯកទេវនិយម លទ្ធិសាសនា ដែលទទួលស្គាល់ថា មាន ព្រះអង្គ ។
morale
សីលធម៌ ។
mort
មរណភាព សេចក្តីស្លាប់ មច្ចុរាជ។ ឆ្កែងាប់ មនុស្សស្លាប់ ស្ដេចចូលទិវង្គត ព្រះយេស៊ូ សោយទិវង្គត ព្រះសង្ឃសុគត ។
mortel ne
មិនស្លាប់ ។ យើងជឿថា ជីវិតមនុស្សយើងអមត: បីរូបកាយ ច្បាប់ក៏ដោយ ក៏វិញ្ញាណមនុស្សនៅស្ថិតស្ថេររហូត ។
mortification
លត់ដំខ្លួន ។
mortification
ការរំងាប់កិលេសតណ្ហា ការរំលត់កិលេសតណ្ហា លត់ដំខ្លួន ។
mpiété
ការមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ (ទត២,១២) ។ mplorer, អង្វរករ ទួលរអង្វរ “។
mple
ទួលឥតសាសនា ។
mystagogie
ការអប់រំជំនឿដោយសំអាងលើអគ្គសញ្ញា ។
mystique
អ្នករួមរស់យ៉ាងអស្ចារ្យជាមួយព្រះយេស៊ូ ។
mystère
គំរោងការណ៍ដ៏អស្ចារ្យ និងអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្ស លោក ។
mystère de l’incarnation
ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃព្រះជាម្ចាស់ដែលប្រសូតមក មនុស្សដ៏ពិតប្រាកដ ។
mystère de la Trinité
ការអាថ៌កំបាំងដ៏អស្ចារ្យនៃព្រះត្រៃឯក គឺព្រះបិតា ព្រះប្ប និងព្រះវិញ្ញាណជាព្រះជាម្ចាស់តែមួយ ព្រះអង្គប្រទានព្រះជន្មអោយមនុស្សលោក ។
mystère de la rédemption
ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីព្រះជាម្ចាស់លោះមនុស្សអោយ ពីបាប ដោយព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ។
mystère du Royaume
គម្រោងការណ៍ដ៏អស្ចារ្យនៃព្រះរាជ្យ គឺជីវិតថ្មីដ៏អស្ចារ្យដែ ព្រះជាម្ចាស់ប្រទានអោយអ្នកជឿលើព្រះយេស៊ូ ។
mythe
រឿងព្រេង ទេវកថា ។
médaille
បន្តោង មានរូបឈើឆ្កាង ឬរូបនាងម៉ារី ស្មារតីថា គេបានថ្វាយខ្លួនចំពោះព្រះគ្រីស្ត ។
médiateur
ស្ពានមេត្រី អ្នកជួយធ្វើអន្តរាគមន៍ អ្នកកណ្តាល ជណ្តើរ មេអណ្ដើក ត្រើយ អ្នកចងសម្ពន្ធមេត្រី ។ ព្រះយេស៊ូជាស្ពានមេត្រីថ្មី ។
médire
និយាយដើម ។
méditation
និកសញ្ជឹងគិត ការត្រិះរិះពិចារណា ។
mémento
ធម៌នឹករំលឹក គឺឈ្មោះធម៌ពីរក្នុងអភិបូជាសំរាប់នឹករលឹកដល់អ្នកដែលសួ ពាក្យអង្វររបស់យើង និងធម៌មួយទៀតសំរាប់នឹកដល់វិញ្ញាណក្ខ័ន្ធមនុស្សស្លាប់ ។
mémoire
ស្មារតី ការនឹករលឹក ការចងចាំ។
mémorial
ការឬពិធីនឹករលឹក កន្លែងសំរាប់នឹកគុណ រូបបដិមាសំរាប់នឹកគុណ ។
mérite
កុសល ផលបុណ្យ គុណបុណ្យ ផលអានិសង្ស គឺផលល្អដែលកើតមកពីអំពើល សាសនិកជនបានប្រព្រឹត្ត ។
métempsychose
ការវិលកើតវិលស្លាប់ក្នុងវាលវដ្តសង្សារដ៏ធំធេង ។
N
Notre Dame
នាងម៉ារី ។ ព្រះមាតា ។
Notre Dieu
ព្រះជាម្ចាស់របស់យើង ។
Notre Seigneur
ជាព្រះអម្ចាស់នៃយើង ។
nation
ជាតិ ប្រជាជាតិ ។
nature
សភាវៈ សភាព ធម្មជាតិ ។
nom
នាម ព្រះនាម ។ ក្នុងគម្ពីរ “ព្រះនាម” សំដៅទៅលើព្រះជាម្ចាស់ផ្ទាល់ ឬទៅលើ នុភាពរបស់ព្រះជាម្ចាស់ ។
nomade
ពនេចរ ។
nombres (les)
ចំណងជើងគម្ពីរ ជំរឿនប្រជាជន។
nonce Apostolique
អគ្គរាជទូត ឬអគ្គរដ្ឋទូតរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមប្រចាំ មួយ ។
norme
ក្បួន គោលការណ៍ ច្បាប់ គ្រឹះ ។
nouvelle alliance
សម្ពន្ធមេត្រីថ្មី ។ ចងដោយព្រះយេស៊ូបូជាព្រះជន្ម ។ ក្នុងគ្រឹស្តសាសនា គម្ពីរមានចែងជាពីរផ្នែកគឺ៖
novice
សាមណេ ។
noviciat
រយ: ពេលអប់រំអ្នកបួស ។
nuée
ពពក ។ ក្នុងគម្ពីរ «ពពក» ជានិមិត្តរូបអំពីវត្តមានរបស់ព្រះជាម្ចាស់ ។
néo-apostolique
សាវ័កថ្មី ជំនឿពីក្រុមគ្រីស្តទ្ធតមកដោយផ្ទាល់ ។
néophyte
ពន្លកថ្មី ។ អ្នកទើបទទួលអត្តសញ្ញាជ្រមុជទឹក ។
nérosité
ចិត្តជ្រះថ្លា ចិត្តសប្បុរស ចិត្តបាន គឺចិត្តទូលំទូលាយ សុខចិត្តបំរើអ្នកដទៃ សុខចិត្ត ចែកទានដល់អ្នកដទៃ ។
O
oblat
អ្នកថ្វាយខ្លួនទៅព្រះជាម្ចាស់ ។ តង្វាយ ។
obéissance
ការស្តាប់បង្គាប់ ការស្តាប់ឱវាទ។
oecuménisme
ចលនាចង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់និកាយអោយរួមគ្នាជាធ្លុងតែមួយ ។
oeuvre
ស្នាដៃ អំពើ ស្នាព្រះហស្ថ ។
offense
អំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់ ។ ទោស ។
offertoire
ពិធីថ្វាយតង្វាយក្នុងអភិបូជា ។
offrande
តង្វាយ សក្ការបូជា គ្រឿងសក្ការបូជា។
omniprésence
ព្រះជាម្ចាស់គង់នៅគ្រប់កន្លែង ។
omniscience
ព្រះជាម្ចាស់ចេះដឹងសព្វគ្រប់ ឈ្វេងយល់សព្វគ្រប់ ។
onction
ពិធីលាបប្រេងលើមនុស្សម្នាក់ ដើម្បីតែងតាំងគេអោយបំពេញមុខងារមួយ ។
onction des malades
អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ ។
oracle
ព្រះបន្ទូលថ្លែងតាមរយៈ ព្យាការី ។
oracles du Seigneur
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
oraison
អធិដ្ឋាន ។ ការស្មឹងស្មាធិ៍ ធ្វើសមាធិ ។
ordinaire de la messe
ធម៌សូត្រជាប្រក្រតីក្នុងអភិច្ចជា ។
ordre
ការចាត់ចែងអោយមានរបៀបរៀបរយក្នុងព្រះសហគមន៍ ។ ក្រុម ។
orme
ទម្រង់ ។
ostie
នំតង្វាយ គឺនំប៉័ងសំរាប់ប្រើក្នុងអភិបូជា ។
outre-monde
បរលោក លោកឯនាយ លោកខាងមុខ ។
ovèque
លោកអភិបាលព្រះសហគមន៍ ។
P
Pierre
សិលា មានន័យថា ថ្ម”។
Pâque
បុណ្យចម្លង ។ រៀងរាល់ឆ្នាំ ជនជាតិយូដានាំគ្នាធ្វើបុណ្យធំ ដើម្បីលើកតម្កើងព្រះជា ម្ចាស់ដែលរំដោះប្រជារាស្ត្រព្រះអង្គអោយរួចផុតពីធ្វើជាទាសាទាសីនៅប្រទេសអេស៊ីប។ ក្នុង ឱកាសបុណ្យចម្លង ជនជាតិអ៊ីស្រាអែលតែងធ្វើពិធីជប់លៀង និងបរិភោគសាច់កូនចៀម។
paglographe
អ្នកនិពន្ឋជីវប្រវត្តិរបស់សន្តបុគ្គល ។
pain
នំប៉័ង អាហារ ។ នំប៉័ងជាតំណាងព្រះបន្ទូលព្រះគ្រីស្ត ។
paix
សេចក្តីសុខសាន្ត សេចក្តីសុខក្សេមក្សាន្ត សន្តិភាព ។
panthéisme
សារព័ន្ឋ ទេវនិយម ។
parabole
ប្រស្នា ចំណោទ ពីសេចក្តីមួយដែលមានអត្ថន័យអាថ៌កំបាំង ហើយដែលត្រូវ ស្រាយ ។
parat
ពាក្យជួយការពារ គឺព្រះវិញ្ញាណដែលល្អតលោចចិត្ត លើកទឹកចិត្ន ជាទីពឹងរបស់អ្នកការពារ អ្នកលើកទឹកចិត្ត អ្នកដីជាទីពឹង។
pardon
ការអត់ទេយ្យ ការអភ័យទោស ការលើកលែងទេមាស ។ ក្នុងគម្ពីរ ពីការប្រោសប្រណី របស់ព្រះជាម្ចាស់ដល់អ្នកបាប ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលយ បាប ។
pardonner
អភ័យទោស អត់ទោស លើកលែងទោស ។
parfait
ពេញលេញ ពេញលក្ខណៈ ។
paroisse
ក្រុមគ្រីស្តបរិស័ទចំណុះជើងវិហារមួយ សហគមន៍ក្នុងភូមិមួយ ។ ក្នុងភូមិនោះមាន បូជាចារ្យម្នាក់ទទួលបន្ទុកណែនាំ និងថែរក្សាគ្រីស្តបរិស័ទហេហៅថា អ្នកទទួលខុសត្រូវ ។
paroissien
អ្នកចំណុះជើងវិហារ ។
parole
ពាក្យសំដី ព្រះបន្ទូល ។
parousie
ព្រះដំណើររបស់ព្រះគ្រីស្តដែលយាងមកវិញយ៉ាងរុងរឿង នៅពេលអវសានកាលនៃ ពិភពលោក ។
parrains
បងធម៌ អ្នកធានារ៉ាប់រង ។
partage
ការចែករំលែក ការចែកចាយ ការចែកទាន ការធ្វើទាន ការចូលរួម ។
parvis
លាន ។
pascal
នៃបុណ្យចម្លង គឺអ្វីៗដែលមានទំនាក់ទំនងនឹងបុណ្យចម្លង ។
païen
អ្នកកាន់សាសនាដទៃ ។
perpétuel
ជាអចិន្ត្រៃយ៍ ។
personalité
បុគ្គលិកលក្ខណៈ ។
persécution
ការបៀតបៀន ការធ្វើទុក្ខបុកម្នេញ។
persévérance
ចិត្តព្យាយាម សេចក្តីខ្ជាប់ខ្លួន ស៊ូទ្រាំ ។
peuple
ប្រជាជន ។
peuple saint
ប្រជាជនដ៏វិសុទ្ឋ គឺប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ។
pharisien
គណៈ ផារីស៊ី ។ ពាក្យ “ជាវីស៊ី” មានន័យថា “ពួកញែកពីគេ”។
pitie
សេចក្តីអាណិតអាសូរ ។
plaisir sensible
វេទនារម្មណ៍ ។
plale
គ្រោះកាច ។
pleine de grâces
ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ។
plerre d’angle
ជើងសសរគ្រឹះដ៏សំខាន់បំផុត ឬ ជើងសសរទ្រូង ។ ប្រសិនបើយកថ្មនេះ ចេញ ផ្ទះឬសំណង់ផ្សេងៗនឹងត្រូវរលំជាមិនខាន ។
plerre vivante
សិលាដ៏មានជីវិត (១ សល ២,៤) ។
plénitude: Plérome
គ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ (កូឡ ២,៨) ពោរពេញដោយ ។
plété
ការស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង ការគោរពប្រណិប័តន៍ធម៌វិន័យយ៉ាងហ្មត់ចត់ ។
polythésme
ពហុទេវនិយម លទ្ធិសាសនាទទួលព្រះជាច្រើនអង្គ ។
pouvoir
អំណាច ចេស្តា ។
pratiquant
អ្នកកាន់ធម៌ អ្នកប្រតិបត្តិតាមវិន័យព្រះសហគមន៍ ។
prdination
ពិធីតែងតាំងជាអ្នកបំរើ គឺជាឧបត្ថម្ភកៈ ជាបូជាចារ្យ ។
prière eucharistique
ធម៌អរព្រះគុណព្រះជាម្ចាស់ ធម៌ប្រសិ លោហិតព្រះគ្រីស្ត ។
profession de foi
ពិធីប្រកាសជំនឿ។
proto-canonique
កណ្ឌគម្ពីរសរសេរជាភាសាហេប្រឺ និងនិពន្ឋក្នុងស្រុក ដែលប្រជាជនអ៊ីស្រាអែលទទួលស្គាល់ ទុកជាគ្រឹះនៃជំនឿរបស់គេ ទុកជ ម្ចាស់ ។
préambule
បុព្វកថា ។
péricope
អត្ថបទគម្ពីរ ។
Q
quête
ការរៃប្រាក់ ការអង្គាសប្រាក់
R
Rendre grâce
អរព្រះគុណព្រះជាម្ចាស់។ ថ្លែងអំណរគុណព្រះជាមួយ
Royaume
ព្រះរាជាណាចក្រ ពិភពលោកថ្មីដែលស្ថិតនៅក្រោមអំណាចរបស់ព្រះ
Réforme
ការកែទម្រង់ ។ នៅសតវត្សទី ១៦ គ្រីស្តបរិស័ទមួយក្រុម មានបំណងប្រែ គ្រីស្តសាសនា ហើយបង្កើតជាក្រុមប្រូតេស្តង់។ លោកល្អថែជាលោកសង្ឃខាងកាតូលិ អ្នកនាំមុខ ។
rabbin
នាយកទទួលបន្ទុកសហគមន៍ជនជាតិ
rabbl
ព្រះគ្រូ លោកគ្រូ ពីអ្នកទទួលមុខងារប្រៀនប្រដៅធម្មវិន័យ ។
rachat
ការលោះ ការលើកលែងទោសអោយរួចពីបាប ។
racheter
លោះទាសករអេអោយជាវិញ។
racisme
លទ្ធិប្រឆាំងជាតិសាសន៍និយម ឬប្រកាន់ពណ៌សម្បុរ ។
raciste
អ្នកប្រកាន់ជាតិសាសន៍ ឬប្រកាន់ពណ៌សម្បុរ ។
radical
ដាច់អហង្ការ ដោយអស់ពីដួងចិត្ត ប្តេជ្ញាចិត្ត ។ លក្ខណៈ ផ្នូរផ្តាច់ ។
reage
ចទឹក តំណែលជូនតា តំណែលឪពុកម្តាយ កេរតំណែល ។
reconnaissance
ដឹងគុណ អរព្រះគុណ ។ ចិត្តកតញ្ញូ ។
regret
regret: ការនឹកស្តាយ ការសោកស្តាយដោយបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់ ។
religieux
អ្នកកាន់សាសនា បព្វជិត បព្វជិតា ក្រុមអ្នកបួសខាងគ្រីស្តសាសនា ។
religion
១)- សាសនា លទ្ធិ ការប្រៀនប្រដៅ។ ២)- បំណងរវាងមនុស្សនិងព្រះជាម្ចាស់ ។
reliquaire
កោដ្ឋ ហើបតម្កល់ធាតុ។
remord
វិប្បដិសារី សេចក្តីស្តាយក្រោយ
rendre grâces
អរព្រះគុណព្រះជាម្ចាស់ ថ្លែងអំណរព្រះគុណព្រះជាម្ចាស់ – គ្រីស្តបរិស័ទខ្លះប្រើពាក្យ “ព្រះគុណ” ។ កាលពីមុនមានប្រើពាក្យ “អានិសង្ស ។
renoncement
ការលះបង់ ការរំងាប់កិលេសតណ្ហា លត់ដំ។ ការផ្តាច់ខ្លួនពី…។
repentance
ការនឹកស្តាយពីអំពើអាក្រក់របស់ខ្លួន ជាម្ចាស់មកលើខ្លួន ។
responsable
អ្នកទទួលបន្ទុក អ្នកទទួលការខុសត្រូវ ។
restituer
សងវត្ថុដែលខ្លួនបានលួច ប្លន់ ឬដែលបានដោយប្រព្រឹត្តអំពើអយុត្តិធម៌ ។
riche et les richesses
អ្នកមាន និង ទ្រព្យសម្បត្តិ ។
rite
ពិធី ។
rituel
ក្បួនពិធីផ្សេងៗ មានអគ្គសញ្ញាជាដើម ។
rosaire
មាលា ។
règne
ព្រះរាជ្យ ។ គឺមានន័យថា «ព្រះជាម្ចាស់គ្រងរាជ្យ» ឬ «ពិភពលោកថ្មីដែល ក្រោមអំណាចរបស់ព្រះជាម្ចាស់» ។ ក្នុងគម្ពីរដំណឹងល្អ ពាក្យ “ព្រះរាជ្យ” សំដៅលើរ នៅតាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ បណ្តាលអោយអ្នកធ្វើតាម ចូលក្នុងការគ្រប់ ព្រះជាម្ចាស់ ។ គ្រីស្តបរិស័ទទន្ទឹងរង់ចាំដោយសេចក្តីសង្ឃឹមយ៉ាងខ្លាំងថា ព្រះជាម្ចាស គ្រងរាជ្យជាស្ថាពរលើមនុស្សសត្វទាំងអស់ ។
règner
សោយរាជ្យ។ គ្រងរាជ្យ។
récollection, retraite
ការធ្វើសមាធិ សំណាក់ធម៌។
réconciliation
ការសម្រុះសម្រួល ការផ្សះផ្សា (កូឡា ១,២០) ។
réconcilier
សម្រុះសម្រួល ។
rédempteur
អ្នកលោះ។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ “អ្នកលោះ” | (Goël) ជាសាច់ យកចិត្តទុកដាក់ ទាមទារយុត្តិធម៌ និងសិទ្ធិពីស្ត្រីមេម៉ាយ ឬកូនកំព្រា (រូថ ២,២១, ព្រះជាម្ចាស់ “លោះ” ប្រជារាស្ត្រអីស្រាអែល គឺទាមទារសិទ្ធិរបស់គេ ថែរក្សាគេ រក្សាសាច់ញាតិរបស់ខ្លួន ។ ព្រះយេស៊ូ “លោះ” ប្រជាជន (រម ៣,២៥) ។
rédemption
ការលោះអោយជាវិញ ការរំដោះ ។
réincarnation
ការចាប់ជាតិជាថ្មី ការចាប់បដិសន្ធិជាថ្មី គឺការវិលកើតវិលស្លាប់ សង្សារ ។
rémission des péchés
ការលើកលែងទោសអោយរួចពីបារ ។
résurrection
ការមានជីវិតរស់ឡើងវិញ ការរស់ឡើងវិញ។ តាមគ្រីស្តសាសនានាមនុស្សស្លាប់ទៅ គេមិនចាប់ជាតិជាថ្មីទេ គឺគេទទួលជីវិតថ្មីពីព្រះជាម្ចាស់ គឺជីវិតរ ជានិច្ច ។ រូបកាយគេប្រែប្រួលយ៉ាងអស្ចារ្យ ។
rétribution
ព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកបុណ្យ ហើយដាក់ទណ្ឌកម្មអ្នកបាប ។
révélation
ព្រះជាម្ចាស់សំដែងព្រះអង្គអោយមនុស្សលោកស្គាល់ ការបង្ហាញ ។
révéler
សំដែងអោយស្គាល់ ប្រាប់អោយដឹង បង្ហាញ។
S
Sacré-cœur
ព្រះបេះដូងរបស់ព្រះយេស៊ូ ជានិមិត្តរូបនៃធម៌មេត្តាករុណាដ៏លើសលប់របស់ ព្រះយេស៊ូចំពោះមនុស្សលោក ។
Seigneur
ព្រះអម្ចាស់ ។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ជនជាតិអ៊ីស្រាអែលមិនហ៊ានពោល ប្រសើរបំផុតរបស់ព្រះជាម្ចាស់ចំៗទេ គេប្រើពាក្យ “ព្រះអម្ចាស់” (“អដូណៃ”) ជ គ្រីស្តបរិស័ទបានប្រើព្រះនាម “ព្រះអម្ចាស់” នេះ សំដៅទៅលើព្រះយេស៊ូដែលមាន ឡើងវិញ ។
s’Identifier
ធ្វើអោយបានដូចបេះបិទ ។
sabaot
កងកម្លាំង កងទ័ព។
sabbat
ថ្ងៃសប្បទ ជាថ្ងៃសៅរ៍ ថ្ងៃសីល។
sacerdoce
ក្រុមបូជាចារ្យ មុខងារបូជាចារ្យ ។
sacrement d’ordre
អគ្គសញ្ញាតែងតាំងជាអ្នកបំរើ ។
sacrement de l’Eucharistie
អគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់ ។
sacrement de l’initiation
អគ្គសញ្ញាបញ្ចូលក្នុងព្រះកាយព្រះគ្រី បរិស័ទពេញលេញ ។
sacrement de l’ordre
អគ្គសញ្ញាតែងតាំងអ្នកបំរើ ។
sacrement de la confirmation
អគ្គសញ្ញាលាចថ្ងាស។
sacrement de la réconciliation
អគ្គសញ្ញាលើកលែងទោស ។
sacrement des malades
អគ្គសញ្ញាលាបប្រេងអោយអ្នកជំងឺ ។
sacrement du baptême
អគ្គសញ្ញាជ្រមុជទឹក។
sacrement du mariage
អគ្គសញ្ញាអាពាហ៍ពិពាហ៍ ។
sacrificateur
បូជាចារ្យ អ្នកថ្វាយយញ្ញបូជា ។
sacrifice
យញ្ញបូជា ជនជាតិអ៊ីស្រាអែលធ្លាប់យកសត្វមកសម្លាប់បូជាថ្វាយព្រះជាម្ចាស់ ដើម្បី អរព្រះគុណព្រះអង្គ អង្វរព្រះអង្គ ឬទូលសូមព្រះអង្គលើកលែងទោសអោយរួចពីបាប ។
sacrifice d’expiation
យញ្ញបូជាសូមរំដោះអោយរួចពីបាប
sacrifice de louange
យញ្ញបូជាលើកតម្កើង ។
sacrifice pour le péché
យញ្ញបូជាសំរាប់លើកលែងអំពើបាប គឺគេបូជាសត្វថ្វាយ ជាម្ចាស់ដើម្បីសុំព្រះអង្គលើកលែងទោសអោយពួកគេ និងសុំព្រះអង្គចងសម្ពន្ធមេត្រីជាមួយពួក ឡើងវិញ ។
sacrilège: saducéens
គណៈ សាឌស៊ី គឺជាជន ជាតិយជាមួយក្រុមដែលរាប់តែធម្មវិន័យទេទុកជាគម្ពីរ ។ មិនជឿថា មនុស្សស្លាប់នឹងអស់ឡើងវិញឡើយ
sacré
ដែលជាប់ទាក់ទងនឹងព្រះ ពិសិដ្ឋ សក្ការៈ ។
sage
(3) អ្នកប្រាជ្ញ បណ្ឌិត។ ខាងសាសនាយូដា “អ្នកប្រាជ្ញ” ជាអ្នកយល់សេចក្តីស្របតាម ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ។
saint chrême
ប្រេងគ្រីស្មា ។
saint siège
សន្តអាសនៈ ។
saint temple
ព្រះវិហារដ៏វិសុទ្ឋ ។
saintes Ecritures
ព្រះគម្ពីរ ។
sainteté
វិសុទ្ឋភាព ការធ្វើអោយវិសុទ្ឋ (២ ករ ៧,១, ទត ២,១-១០) ។
salut
ការសង្គ្រោះ គឺការរំដោះអោយរួចពីបាប ពីកិលេសតណ្ហា អោយរួចផុតពីគ្រោះថ្នាក់ ទុក្ខវេទនា ។
sanctification, sanctifier
ធ្វើអោយបានវិសុទ្ឋ អោយទៅជាបុត្រធិតារបស់ព្រះជាម្ចាស់ ។
sanctifie
សូមសំដែងព្រះបារមីអោយមនុស្សលោកស្គាល់ព្រះនាមព្រះ អង្គ ។
sanctifie ces offrandes
សូមព្រះជាម្ចាស់ញ៉ាំងតង្វាយ ទាំងនេះអោយបានវិសុទ្ធ ។
sanctifie ton bras
សូមព្រះជាម្ចាស់សំដែងព្រះបារមី ។
sanction
ទណ្ឌកម្ម ។
sans conditions
មិនដាក់ល័ក្ខខ័ណ្ឌ ។
sans figuré
អត្ថបដិរូប គឺសេចក្តីប្រៀបធៀប ជ័យប្រដូច ។
sauver
សង្គ្រោះ ។
scandale
អំពើដែលនាំអោយអ្នកដទៃឃ្លាតចាកពីជំនឿ អ្នកនាំគេអោយប្រព្រឹត្តអំពើ ដែលបណ្តាលអោយអ្នកឃើញ ឬដ្ឋបឃ្លាតចាកពីជំនឿ។ រឿងអាស្រូវ ។
schismatique
អ្នកដែលបែកចេញពីព្រះសហគមន៍ ។
schisme
ការបែកចេញពីព្រះសហគមន៍ ។
scolastique
តាមការរៀនសូត្រ ។
scribe
ធម្មាចារ្យ គឺគ្រូអាចារ្យដែលតែងតែរៀនគម្ពីរទាំងមូល ជាពិសេសគម្ពីរធម្មវិន័យា លោកម៉ូសេ ដោយពិនិត្យពិជ័យនូវការប្រៀនប្រដៅដែលមានចែងទុកក្នុងគម្ពីរ ហើយយកជ័យ ចេះដឹងរបស់ខ្លួនទៅបង្រៀនអ្នកស្រុក ។
secret
ការសម្ងាត់ អាថ៌កំបាំង ការលាក់កំបាំង ។
secrète
ពាក្យអធិដ្ឋានលើតង្វាយ ។
sectaire
អ្នកប្រកាន់ ចិត្តប្រកាន់ ។
secte
ពួក ឬក្រុមមនុស្សដែលទទួលស្គាល់លទ្ធិដូចគ្នា គណៈ សាសនិកជនមួយដែលប្រកាន់ តែពួកខ្លួនត្រូវ ហើយពួកឯទៀតខុស ។
sens littéral
អត្ថន័យតាមអក្សរសាស្ត្រ ឬតាមសាច់រឿង ។
sentence
ពាក្យប្រកាសដាក់ទោស ។ ក្តី។
septante (LXX)
៧០ គម្ពីរប្រែមកពីភាសាក្រិក ។
serment
សម្បថ ពាក្យសច្ចា (មថ ៥,៣៣-៣៧) ។
signe
ទីសំគាល់ដ៏អស្ចារ្យ។ សញ្ញាសំគាល់ ។
sincère
ស្មោះ ពិត (មិនក្លែង) ។
siècle
សតវត្ស សម័យ ។
siège apostolique
ទីតាំងរបស់គ្រីស្តទូតសិលា ។
sobre
ចេះប្រមាណ ។
société de vie apostolique
សមាគមបំពេញមុខងារជាសាសនទូង ។
sollicitude
ការប្រណីសន្តោស ការប្រោសប្រណី ចិត្តសប្បុរស ចិត្តស្រឡាញ់។
songe
សុបិន សប្តិ សុបិននិមិត្ត ។
sons propre
អត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើម ។
souffrance
ទុក្ខលំបាក សោយទុក្ខលំបាក ការឈឺចាប់ (ក្នុងកាយ និងក្នុងចិត្ត) ។
souffrir
រងទុក្ខលំបាក សោយទុក្ខលំបាក ឈឺចាប់ (ក្នុងកាយ និងក្នុងចិត្ត) ។ ឈឺចុកចាប់ ។
spiritualité
ចំណេះវិជ្ជាខាងវិញ្ញាណ ។
spirituel (elle)
ខាងវិញ្ញាណ ។
statue
រូបបដិមា ។ រូបចម្លាក់ ។
stupéfait
ឆ្ងល់ ស្រឡាំងកាំង ។
substance
ធាតុ សារធាតុ។
substitution
ជំនួស ។
superstition
ជំនឿអកុសល ។
supplier
អង្វរ ទទូចសុំ ។
symbole
និមិត្តរូប ។
synagogue
ធម្មសាលា ជាកន្លែងជនជាតិយូដាតែងតែជួបជុំគ្នាជារៀងរា ដើម្បីស្ដាប់គម្ពីរ និងច្រៀងទំនុកតម្កើងផង។
synode
មហាសន្និបាត ការប្រជុំគ្រីស្តបរិស័ទ ។
synopse
សហចក្ខុ ឈ្មោះសៀវភៅមួយមានចម្លងព្រះបន្ទូលព្រះយេ ទាំងប៉ុន្មានដែលមានអត្ថន័យប្រហាក់ប្រហែលគ្នា ហើយដាក់ជិតៗ ប្រៀបប្រដូច ។
synoptiques
គម្ពីរសហចក្ខុ គឺគម្ពីរដំណឹងល្អតាមលោកម៉ាថាយ លោក គេហៅដូច្នេះ ព្រោះគេអាច «មើលឃើញទាំងអស់នៅពេលជាមួយ អត្ថបទនៃគម្ពីរដំណឹងល្អទាំងបីជាជួរស្របៗគ្នា ។
séculier
ដែលរស់នៅក្នុងសង្គមមនុស្សលោក
séminaire
ទេវវិទ្យាល័យ ។
séminariste
និស្សិតទេវវិទ្យាល័យ ។
T
Trinité
ព្រះត្រៃឯក ឬ ព្រះត្រៃអង្គ។ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ជាព្រះជាម្ចាស តែមួយ ។
tendresse
ព្រះហឫទ័យអាណិតអាសូរ ការថ្នាក់ថ្នម ។
tentation
ការហ្លួងអោយធ្វើអំពើអាក្រក់ ។
tente
ព្រះពន្លា ជំរំ តង់ត៍ ។
tente de la rencontre
ព្រះពន្លានៃការជួប ។
terre
ទឹកដី ។
terre promise
ទឹកដីសន្យា គឺស្រុកព្រះជាម្ចាស់បានសន្យាប្រទានអោយ ។
théocratie
របបដែលយកព្រះជាម្ចាស់គ្រងរាជ្យធ្វើជាព្រះមហាក្សត្រលើប្រទេស ។
théologie
ទេវវិទ្យា គឺវិជ្ជាសំរាប់រិះគិតនឹកសញ្ជឹង ដើម្បីអោយបានយល់ខ្លះៗអំពីការអាថ៌ របស់ព្រះជាម្ចាស់ ។
théologien
ទេវវិទូ ។
tolérance
ការអធ្យាស្រ័យ ការអត់អោន មិនប្រកាន់ ។
toujours
ជាដរាបតរៀងទៅ ជានិច្ចជាកាល ។
tradition
សេចក្តីពិតដែលគ្រីស្តបរិស័ទបញ្ជូនបន្តមកអ្នកជំនាន់ក្រោយៗ (១ ករ ១១, ២៣, ១៥,៣) ។
tradition judéo-chrétienne
គ្រីស្តបរិស័ទជាជាតិយូដា ។
transfiguration
ការប្រែទ្រង់ទ្រាយ បញ្ចេញសិរីរុងរឿង ពណ្ណរាយ (មថ ១៧,១, មក ៩, ១, លក ៩,២៨) ។
transmettre
បញ្ជូនបន្ត ។
transsubstanciation
ការផ្លាស់ប្តូរធាតុ។ គឺនំ និងស្រាត្រឡប់ទៅជាព្រះកាយនិងព្រះ លោហិតរបស់ព្រះយេស៊ូ ។
tribu
កុលសម្ពន្ធ គឺអំបូរមនុស្សមួយក្រុម។
tribu
កុលសម្ពន្ធ គឺអំបូរមនុស្សមួយក្រុម។ ក្នុងប្រជាជនអ៊ីស្រាអែលមានកុលសម្ពន្ឋដប់ពីរមាន ឈ្មោះតាមបុព្វបុរសទាំងដប់ពីរជាកូនលោកយ៉ាកុប (កណ ៤៩,៣-២៨) ។
tribut
ពន្ធដារ សួយសារអាករ ។
tyrannie
របបកៀបសង្កត់សង្កិន អំណាចលទ្ធិផ្តាច់ការ ឬការរំលោភ (ខាងផ្លូវចិត្ត) ។
témoignage
សក្ខីភាព ដំណើរជាបន្ទាល់ គឺដំណើរបញ្ជាក់អំពីសេចក្តីណាមួយថា ពិតប្រាកដ ដូចពាក្យខ្លួននិយាយប្រាប់ ដូចដែលខ្លួនបានដឹង ឬបានឃើញផ្ទាល់ ។
témoin
សាក្សី ឬ បន្ទាល់ គឺជាអ្នកដែលបញ្ជាក់អំពីសេចក្តីណាមួយថា ពិតប្រាកដមែន។ សាវ័ក ជីវិត ដោយមិនព្រមលះបង់ជំនឿរបស់ខ្លួន។ ។ មានត្រីស្តបរិស័ទខ្លះហ៊ានបូជា ន។ គេតែងហៅគ្រីស្តបរិស័ទបែបនេះថា «មរណ
U
umble
(គុ) រាបសា សុភាពរាបសា។ (ន) អ្នកតូចតាច ឬអ្នកខ្សត់ខ្សោយ ដែ សុភាពរាបសា ។
unicité
ភាពតែមួយ ។
unique
តែមួយ។ ព្រះយេស៊ូជាព្រះបុត្រាតែមួយនៃព្រះបិតា ។
unité
ឯកភាព គឺភាពរួបរួមគ្នាជាធ្លុងតែមួយ រួបរួមគ្នាជាអង្គតែមួយ ។
univers
សកលលោក ពិភព ។
V
Verbe
ព្រះបន្ទូល ។ លោកយ៉ូហានប្រើពាក្យព្រះបន្ទូលនេះសំដៅទៅលើព្រះបុត្រារបស់ ម្ចាស់ គឺព្រះយេស៊ូ (យហ ១,១) ។
valide
យកជាការបាន ។
veiller
ប្រុងស្មារតី ប្រុងស្មារតីអោយនឹងនរ ប្រុងស្មារតីអោយមែនទែន។ (មថ ๒๕, ๒๒, ១៣,៣៣-៣៧) ។
veillée
រាត្រីអធិដ្ឋាន កម្មវិធីអធិដ្ឋានពេលយប់ ។
vertu
សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ ។
vertu cardinale
សីល (ធម៌) សំខាន់ៗ ។
vicaire général
គង្វាល (បូជាចារ្យ) ដែលជាតំណាងពេញសិទ្ធិរបស់កភូមិភាគមួយ ។
vicalre paroissial
គង្វាល (បូជាចារ្យ) ព្រះសហគមន៍មួយ ។
vie affective
ការស្រឡាញ់ ។
vie chrétienne
ការរស់នៅក្នុងឋានៈ ជាគ្រីស្តបរិស័ទ ។
vie consacrée
ការរស់នៅជាបព្វជិតថ្វាយខ្លួនទៅព្រះជាម្ចាស់ ។
vie religieuse
បព្វជិត-បព្វជិតា ។ ការរស់នៅជាបព្វជិត បព្វជិតា ។
vie éternelle
ជីវិតអស់កល្បជានិច្ច គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ ។
vierge
ព្រហ្មចារី (បុរស) ព្រហ្មចារិនី (ស្ត្រី) ។
vigilance
ការប្រុងស្មារតី ការប្រុងប្រយ័ត្ន ការប្រុងប្រៀបខ្លួន ។
ville sainte
ទីក្រុងដ៏វិសុទ្ធ គឺក្រុងរបស់ព្រះជាម្ចាស់ សន្តបូរី គឺក្រុងយេរូសាឡឹម ។
virginité
ព្រហ្មចរិយធម៌ ។
vision
និមិត្តឃើញ ទស្សនៈ ។
vision béatifique
ការមើលឃើញព្រះជាម្ចាស់នៅស្ថានបរមសុខ
vivifier
ធ្វើអោយមានជីវិត ធ្វើអោយមានកម្លាំង មានសុខភាព ។
vocation
ព្រះជាម្ចាស់ត្រាស់ហៅអោយបំពេញមុខងារមួយ ។
vocation apostolique
ព្រះជាម្ចាស់ហៅអោយមនុស្សម្នាក់ធ្វើជាគ្រីស្តទូត “
volonté de l’homme
បំណង ឆន្ទៈ របស់មនុស្ស ។
vénérable
(គូ) គួរធ្វើសក្ការៈ គួរគោរព។ (ន) លោក ព្រះតេជគុណ ។
vénération
សក្ការៈ: សេចក្តីគោរព។
vénération de la Croix
ពិធីគោរពព្រះឈើឆ្កាង ។
véracité
កាន់ខ្ជាប់នឹងសេចក្តីពិត ភាពត្រឹមត្រូវតាមការណ៍ពិត ។
vœu
បំណន់ បន់ស្រន់ ពាក្យសច្ចាប្រណិធាន ។
W
X
Y
Z
zéle
ការខំខ្នះខ្នែង ។
zélote
បក្សអ្នកជាតិនិយម គឺបក្សជនជាតិយូដាដែលប្រឆាំងយ៉ាងខ្លាំងនឹងជនជាតិរ៉ូម៉ាំង ហើយ ចង់អោយជនជាតិយូដាកាន់តាមធម៌វិន័យយ៉ាងតឹងរ៉ឹង

266 Views

Theme: Overlay by Kaira