សទ្ទានុក្រម ភាសាអង់គ្លេស-ខ្មែរ
Lexicon English-Khmer
A
- Abba
- អ័ប្បា ជាពាក្យអារ៉ាមមេអាំងដែលមានន័យថា “ប៉ា ពុក ឪ ព្រះបិតា”។ លោកម៉ាកុសរក្សាទុកពាក្យនេះនៅពេលព្រះគ្រីស្ដអធិដ្ឋាននៅសួនកេសេម៉ានី (មក ១៤,៣៦)។
- Ablution
- ពិធីលាងដៃ ជម្រះខ្លួន។
- Abnegation
- ការលះបង់ ការដាក់ខ្លួន។
- Absolution
- ការលើកលែងទោស ពិធីលើកលែងទោសក្នុងនាមព្រះជាម្ចាស់
- Acclaim
- ប្រកាស
- Acclamation
- ពិធីអបអរសាទរ
- Acclamation of the Gospel
- ពិធីអបអរសាទរគម្ពីរដំណឹងល្អ
- Accomplish
- បំពេញ បង្ហើយស្រេច ប្រតិបត្តិ
- Accomplish your plan
- បំពេញបំណងព្រះអង្គ
- Acolyte
- អ្នកបម្រើតុសក្ការៈ
- Act of penitence
- ការធ្វើផ្តន្ទាទោស
- Adoration
- ពិធីក្រាបថ្វាយបង្គំ
- Adore
- ក្រាបថ្វាយបង្គំ
- Advent
- រដូវរង់ចាំ
- Agony
- ដំណើរជិតផុតជីវិត
- Alb
- អាវសវែង
- All saints day
- បុណ្យគោរពសន្តបុគ្គលទាំងឡាយ
- All souls day
- បុណ្យគោរពមរណបុគ្គលទាំងឡាយ (បុណ្យភ្ជុំ)
- Alliance
- សម្ពន្ធមេត្រី មានន័យថា ការរាប់អានគ្នាតាមពាក្យបេ្តជ្ញា ឬពាក្យសន្យាដ៏មាំមួន ។
- Almighty God
- ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពសព្វប្រការ
- Almighty father
- ព្រះបិតាដ៏មានប្ញទ្ធានុភាពសព្វប្រការ
- Alms
- ទាន ។ ការធើ្វទាន ចែកទាន ។
- Alpha and Omega
- អាល់ផា និងអូមេកា (ព្រះអង្គជាដើមដំបូង និងជាចុងបំផុត)
- Altar
- តុសក្ការបូជា
- Altar servants
- អ្នកជំនួយពិធីបុណ្យ
- Ambo
- តុព្រះបន្ទូល
- Angel
- ទេវទូត ។ ក្នុងគម្គីរសម្ពន្ធមេត្រីចាស់ ពាក្យនេះប្រែមកពីភាសាហេប្រឺ មានន័យថា អ្នកនាំដំណឹង ឬអ្នកនាំព្រះបន្ទូលពីព្រះជាម្ចាស់មកមនុស្សលោក ។
- Annunciation
- ទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
- Anthem
- ចម្រៀងថ្វាយបង្គំព្រះជាម្ចាស់
- Antiphon
- ពាក្យបន្ទរ
- Apostle
- គ្រីស្តទូត គឺ “ទូត” ជាតំណាងរបស់ព្រះគ្រីស្ត ឬអ្នកដែលព្រះគ្រីស្តចាត់អោយទៅ។
- Apostolate
- ភារកិច្ច ឬបេសកកម្មជាគ្រីស្តទូត
- Apostolic
- ដែលបន្តពីក្រុមគ្រីស្តទូត
- Apostolic Church
- ព្រះសហគមន៍ដែលបន្តពីក្រុមគ្រីស្តទូត
- Archangel
- អគ្គទេវទូត ឬ ទេវទូតជាន់ខ្ពស់ គឺទេវទូតទាំងប្រាំពីរដែលឈរនៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ (តប ១២,១៥ ) ។
- Archbishop
- អគ្គអភិបាល ឬ ប្រធានក្រុមលោកអភិបាលព្រះសហគមន៍ក្នុងតំបន់មួយ ។
- Ascension into Heaven
- យាងឡើងស្ថានបរមសុខ
- Ash
- ផេះ
- Ash Wednesday
- ថ្ងៃពុធបុណ្យរោយផេះ
- alave
- ឆ្នាំងពីក : អ្នកងារ ។ ទាសករ ទាសាទាសី ។
B
- Babel
- ក្រុងបាបិល
- Banquet
- ពិធីជប់លៀង
- Baptism
- អគ្គសញ្ញាជ្រមុជទឹក ជនជាតិយូដាធ្លាប់ធើ្វពិិធីជ្រមុជទឹក ដើម្បីបញ្ជាក់ថា គេទទួលសារភាពនូវអំពើបាបរបស់ខ្លួន ហើយសំរេចចិត្តថា នឹងប្រែចិត្តគំនិត ។
- Beatitude
- សុភមង្គលដ៏ពិតប្រាកដ
- Begotten
- ទទួលព្រះជន្ម
- Belief
- ជំនឿ សេចក្តីជឿជាក់
- Believe
- ជឿលើ ផ្ញើជីវិតទាំងស្រុង
- Believer in Christ
- អ្នកជឿលើព្រះគ្រីស្ត
- Beseech
- ទូលអង្វរ ទទូចសុំ
- Bible
- ព្រះគម្ពីរ
- Bishop Diocesan
- អភិបាលភូមិភាគ
- Bishop auxiliary
- អភិបាលជំនួយ
- Bishop coadjutor
- អភិបាលសហការី
- Blessed
- មានសុភមង្គល
- Blessing
- ព្រះពររបស់ព្រះជាម្ចាស់
- Blood of Christ
- ព្រះលោហិតព្រះគ្រីស្ត
- Body of Christ
- ព្រះកាយព្រះគ្រីស្ត
- Born of the Father
- កើតពីព្រះបិតា
- Bread of life
- អាហារដែលផ្តល់ជីវិត នំប៉័ងនៃជីវិត
- Burial
- បញ្ចុះសព
- bad spirit
- ខ្មោច ។ គំនិត ឬវិញ្ញាណអាក្រក់ (សន្តអីញ៉ាស) ។
C
- Calendar
- ប្រតិទិន
- Canon
- សាសនបញ្ញតិ បញ្ជីក្រឹត្យក្រម ច្បាប់ វិន័យ
- Canon of the mass
- ធម៌ប្រសិទ្ធព្រះកាយ
- Cassock
- អាវឯកសណ្ឋានលោកបូជាចារ្យ
- Catechism
- ការអប់រំជំនឿ
- Catholic
- កាតូលិក សាកល ឬដែលទទួលជំនឿគ្រប់ប្រការ
- Celebrant
- អធិបតី
- Celebrate
- ធ្វើពិធី លើកតម្កើង
- Celebration
- ពិធី ប្រារព្ធពិធី
- Chair
- កៅអីអធិបតី
- Chalice
- ពែងព្រះលោហិត
- Chant
- សូត្រ ច្រៀង
- Charity
- មេត្តាករុណា ការធ្វើទាន
- Chasuble
- អាវកាស៊ូឡា (អាវរាងមេអំបៅ)
- Choir
- ក្រុមអ្នកចម្រៀង
- Choirs of heaven
- មហាជនដ៏ច្រើនកុះករនៅស្ថានបរមសុខ
- Christ
- ព្រះគ្រីស្ត
- Church
- ព្រះសហគមន៍ ព្រះវិហារ
- Ciborium
- ក្លងតម្កល់ព្រះកាយ ក្លងពិសិដ្ឋ
- Commemoration of the living
- ធម៌អង្វរសម្រាប់មនុស្សទាំងឡាយ
- Common of saints
- ក្បួនពិធីទូទៅសម្រាប់គោរពសន្តៈសន្តី
- Communion
- ការរួបរួមគ្នាជាធ្លុងតែមួយ ពិធីទទួលព្រះកាយព្រះគ្រីស្ត
- Communion of saints
- សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
- Conceive
- មានគភ៌ មានផ្ទៃពោះ
- Conceived
- ចាប់ផ្ទៃ មានកំណើត
- Concelebration
- អភិបូជាដែលមានបូជាចារ្យច្រើនគ្នាចូលរួម
- Confess
- ប្រកាស (ជំនឿ ឬអំពើបាប)
- Confess God’s name
- លើកតម្កើងព្រះនាមព្រះអង្គ ប្រកាសព្រះនាមព្រះអង្គ ហប ១៣-១៥ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Confession
- សារភាពកំហុសរបស់ខ្លួនដោយខ្លួនឯង សូមទទួលសារភាព
- Confession of faith
- ការប្រកាសជំនឿ
- Confession of sins
- លន់តួបាប សារភាពបាប
- Confidence
- អាថ៌កំបាំង
- Conscious
- ការដឹងខ្លួន សម្បជញ្ញៈ
- Consciousness
- សតិសម្បជញ្ញៈ
- Consecrate
- ញែកខ្លួន ថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។ ថ្វាយខ្លួន
ប្រសិទ្ធី ទុកសម្រាប់ឧទិស្ទដល់។ អភិសេក។ ថ្វាយខ្លួនឱ្យបានវិសុទ្ធ (Fr. Ponchaud)
- Consecrate for life
- ធ្វើឱ្យស័ក្តិសិទ្ធ ឧទិស្ទ ប្រសិទ្ធ (គ.ពិធីបុណ្យ)
- Consecrated species
- ព្រះកាយ និងព្រះលោហិត
- Constitution on the Sacred liturgy
- ឯកសារពិធីបុណ្យវ៉ាទីកង់ទី២
- Consubstantial
- ដែលរួមសភាវៈជាមួយ
- Corporal
- កន្សែងព្រះកាយ
- Create
- បង្កើត
- Creation
- ស្នាព្រះហស្ត ការបង្កើត
- Creation
- ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ សត្វលោកទាំងឡាយ ការបង្កើត
- Creator
- ព្រះបង្កើត
- Creator
- ព្រះបង្កើត
- Creature
- ស្នាព្រះហស្ត សត្វលោក មនុស្ស (នីមួយៗ)
- Creed
- ធម៌ប្រកាសជំនឿ
- Crib
- ស្នូកសត្វ (កន្លែងដាក់ស្មៅឱ្យសត្វពាហនៈស៊ី) កន្លែងនោះហើយ ដែលនាងម៉ារីដាក់ព្រះឱរសយេស៊ូ កាលព្រះអង្គប្រសូត (Fr. Ponchaud)
- Crosier
- ឈើច្រត់លោកអភិបាល (ឈើច្រត់ពិសិដ្ឋ)
- Cross
- ឈើឆ្កាងពិសិដ្ឋ ឈើឆ្កាងលោកអភិបាល (គ.ពិធីបុណ្យអន្តរភូមិភាគ)
ឈើឆ្កាង គឺឈើសម្រាប់លាចំកាង ឈើអណ្តោតឱ្យលាចំកាង កាលពីដើមជនជាតិរ៉ូម៉ាំងសម្លាប់ទាសា ទាសី ជនឧក្រិដ្ឋ និងមេបះបោរប្រឆាំងរដ្ឋ ដោយយកដែកគោលបោះដៃជើងអ្នកនោះភ្ជាប់ទៅនឹងឈើឆ្កាង។
Way of the cross ពិធីគោរពទុក្ខលំបាករបស់ព្រះយេស៊ូ ដោយនឹកសញ្ចឹងដល់ ព្រះអង្គដែលលីឈើឆ្កាង និងសោយទិវង្គត។ (Fr. Ponchaud)
- Cycle
- ការវិលចុះឡើងជា ៤អាទិត្យ (Fr. Juan)
- cardinal virtue
- សីល (ធម៌) សំខាន់ៗ ។
- companion
- សហការី
- companionship
- សហមិត្ដភាព
- confession of sin
- ពិធីលន់តួ ឬការទទួលសារភាពអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត ។ ធម្មតាពេលប្រារព្ធអគ្គសញ្ញាលើកលែងទោស ។
- corner stone
- ជើងសសរគ្រឹះដ៏សំខាន់បំផុត ឬ “ជើងសសរទ្រូង ។
D
- Damnation
- ការដាក់ទោស ឬទទួលទោសអស់កល្បជានិច្ច។ ទោស ការផ្តន្ទា (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Deacon
- ឧបដ្ឋាក (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Deadly sin
- បាបធ្ងន់ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Declaration
- សេចក្តីប្រកាស (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Declare
- ថ្លែង ប្រកាស ថ្លែងការណ៍ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Defect
- កំហុស គុណវិបត្តិ (គ. ពិធីបុណ្យអន្តរភូមិភាគ)
- Desolation
- ការធ្លាក់ទឹកចិត្ត (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Destroy
- កំទេច ធ្វើឱ្យខូចខាត ធ្វើឱ្យវិនាស ធ្វើឱ្យបាក់បែក បំផ្លាញ
- Destroy death
- បំផ្លាញសេចក្តីស្លាប់ (គ. ពិធីបុណ្យអន្តរភូមិភាគ)
- Devotion
- ភក្តីភាព សេចក្តីស្រឡាញ់ព្រះជាម្ចាស់ ព្រះនាងម៉ារី (Fr. Juan)
ភក្តីភាព ការថ្វាយបង្គំនៃប្រជាជន ការគោរពតាមប្រជាប្រីយ៍ (Fr. Ponchaud)
- Devout
- ឧស្សាហ៍ប្រតិបត្តិធម៌ (គ. ពិធីបុណ្យអន្តរភូមិភាគ)
ឧស្សាហ៍ប្រតិបត្តិធម៌ (Fr. Mario)
- Dewfall
- ចាក់បង្ហូរ (គ. ពិធីបុណ្យអន្តរភូមិភាគ)
- Diaspora Christianity
- គ្រីស្តបរិស័ទដែលខ្ចាត់ខ្ចាយ (Fr. Juan)
គ្រីស្តបរិស័ទដែលខ្ចាត់ខ្ចាយក្នុងពិភពលោក (Fr. Ponchaud)
- Different Catholic rites
- ព្រះសហគមន៍កាតូលិកប្រពៃណីផ្សេងៗ (Fr. Juan)
ប្រពៃណីផ្សេងៗក្នុងព្រះសហគមន៍កាតូលិក (Fr. Ponchaud)
- Diocesan
- នៃភូមិភាគព្រះសហគមន៍កាតូលិក។
- Diocese
- ភូមិភាគព្រះសហគមន៍កាតូលិក គឺប្រជាជនស្ថិតក្នុងតំបន់នៅក្រោមការទំនុកបំរុងរបស់លោកអភិបាលព្រះសហគន៍ម្នាក់ (Fr. Ponchaud)
- Directives (monitions)
- សេចក្តីអត្ថាធិប្បាយ (Fr. Juan)
- Dispenser
- អ្នកចាត់ចែង អ្នកប្រទានអគ្គសញ្ញា អធិបតី (Fr. Juan)
- Divine office
- សៀវភៅអធិដ្ឋានតាមពេលកំណត់ (Fr. Juan)
- Divine will
- ព្រះហប្ញទ័យព្រះជាម្ចាស់ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Divinity
- សភាពជាព្រះម្ចាស់ ទេវភាព (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Divinity of Christ
- លក្ខណៈសម្បត្តិរបស់ព្រះគ្រីស្ត (Fr. Juan)
- Doctrine
- គោលលទ្ទិ
- Dominion
- អំណាចនានា កម្លាំងសក្តិសិទ្ធិនៅស្ថានបរមសុខ (គ.ពិធីបុណ្យ)
- Doxology
- ពាក្យសរសើរតម្កើងសិរីរុងរឿងព្រះគ្រីស្ត (គ.ពិធីបុណ្យ)
ពាក្យកោតសរសើរខ្លី (Fr. Juan)
ពាក្យ ឬបទសរសើរតម្កើងសិរីរុងរឿងព្រះគ្រីស្ត (លាតសន្ធឹងដល់ព្រះត្រៃអង្គផង) (Fr. Ponchaud)
- Dwelling-place
- លំនៅស្ឋិតស្ថេរ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Dying
- ហៀបនឹងស្លាប់ ជិតស្លាប់ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- divination
- ហោរាសាស្ត្រ ការទស្សទាយ ។
E
- Earth
- ផែនដី ដី ពិភពលោក (គ. ពិធីបុណ្យអន្តរភូមិភាគ)
- Earthly possessions
- សម្បត្តិលោកីយ៍
- Easter candle
- ទៀនព្រះជ័យ ទៀននេះមានចែកឱ្យព្រះសហគមន៍នីមួយៗនៅថ្ងៃបុណ្យចម្លងទុកជាសញ្ញាសំគាល់រម្លឹកគេថា ព្រះគ្រីស្តមានជ័យជំនះលើមរណភាព និងគង់ជាមួយគេ ព្រះអង្គក៏ជាពន្លឺដែលបំភ្លឺពិភពលោក (Fr. Ponchaud)
- Easter lamb
- កូនចៀមដែលគេបូជាក្នុងឱកាសបុណ្យចម្លង ។
- Easter season
- រដូវបុណ្យចម្លង (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
រដូវបុណ្យចម្លង រដូវនេះមានរយៈពេល៥០ថ្ងៃ គឺតាំងពីបុណ្យចម្លងរហូតដល់បុណ្យបញ្ចទសទិវា (៥០ថ្ងៃ) អស់រយៈ៥០ថ្ងៃ គ្រីស្តបរិស័ទនឹកសញ្ចឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមានឡើងក្នុងពេលបុណ្យចម្លងនៅ គ.ស៣០ គឺ “ព្រះជាម្ចាស់បានប្រោសលោកយេស៊ូ ជាអ្នកស្រុកណាសារ៉ែតដែលគេឆ្កាងសម្លាប់ចោលយ៉ាង អាម៉ាស់ឱ្យរស់ឡើងវិញ” (Fr. Ponchaud)
- Ecclesiastical hierarchy
- ឋានានុក្រមអ្នកណែនាំព្រះសហគមន៍ (Fr. Juan)
- Elements
- គោលគ្រឹះ (Fr. Juan)
- Entrance
- ចូល (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ទ្វារចូល ការចូលមក (orkida.dic)
- Entrance chant is sung
- ច្រៀងបទចូល (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Eternal
- អស់កល្បជានិច្ច (គ. ពិធីបុណ្យអន្តរភូមិភាគ)
- Eternal God
- ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Eternal damnation
- រួចពីទោសអស់កល្បជានិច្ច (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Eternal life
- ជីវិតអស់កល្បជានិច្ច (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Eternal salvation
- ការសង្គ្រោះអស់កល្បជានិច្ច (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Eucharist
- អគ្គសញ្ញាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពិធីអរព្រះគុណព្រះជាម្ចាស់ ពិធីជប់លៀងនៃអគ្គសញ្ញាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ) ពិធីអរព្រះគុណព្រះជាម្ចាស់តាមរយៈព្រះយេស៊ូ អគ្គសញ្ញាអរព្រះគុណ តាមធម្មតាពាក្យនេះមាន ន័យថា “អភិបូជា” ដែលផ្សំដោយពាក្យ “អភិ” ខ្ពង់ខ្ពស់ ឧត្តុងឧត្តម “បូជា” ការថ្វាយ ឬជូនវត្ថុអ្វីៗចំពោះបុគ្គលដែលគួរគោរព “អភិបូជា” គឺពិធីនឹករឭកដល់ព្រះយេស៊ូដែលទ្រង់បូជាព្រះជន្មថ្វាយព្រះបិតា ទុកជាសក្ការបូជាដ៏ឧត្តមបំផុត និងដែលធ្វើឱ្យគ្រីស្តបរិស័ទអាចចូលរួមក្នុងសក្ការបូជាព្រះយេស៊ូបានផង គ្រីស្តបរិស័ទពីដើមប្រើពាក្យ “បុណ្យបូជាមិសាស់” ពាក្យ “មិសាល់” មកពីពាក្យ ឡាតាំង “មិស្សា” ប្រហែលមានន័យថា “សូមអញ្ជើញត្រឡប់ទៅផ្ទះវិញ” តាមពាក្យបណ្តាំរបស់លោកបូជាចារ្យ ក្រោយពេលថ្វាយអភិបូជារួច (Fr. Ponchaud)
- Eucharistic meal
- ធម៌ប្រសិទ្ធព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត
- Eucharistic prayer
- ធម៌អរព្រះគុណព្រះជាម្ចាស់ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ធម៌ប្រសិទ្ធព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត (Fr. Ponchaud)
- Examination of conscience
- ការត្រិះរិះពិចារណាអំពីមនសិការផ្ទាល់ខ្លួន (Fr. Juan)
- Extending
- លាត ត្រដាង (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- episcopal order
- ក្រុមអភិបាល ។
- eternal life
- ជីវិតអស់កល្បជានិច្ច គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ ។
- evil spirit
- បរិវាររបស់មារ។ ក្នុងគម្ពីរ យើងសន្មតហៅថា “ខ្មោច”។ កាលពីមុន គ្រីស្ត បរិស័ទនិយមប្រើពាក្យ “អារក្ស”។
F
- Faith
- ជំនឿ
- Fathers of the Church
- ក្រុមបូជាចារ្យនៃព្រះសហគមន៍ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ក្រុមលោកឪពុកនៃព្រះសហគមន៍ I do not like neither the word គ្រូបាធ្យាយ (សំ.គុរុ > គ្រូ + ឧបាធ្យាយ > បា.គរុ + ឧបជ្ឈាយ) គ្រូឧបជ្ឈាយ ឬគ្រូ (មាន គ្រូ សូត្រជាដើម) និងឧបជ្ឈាយ៍ ៖ សិស្សត្រូវ សម្តែងសេចក្តីគោរពចំពោះគ្រូបាធ្យាយ សាស្ត្រាច្បាប់ក្រមថាៈ រីឯគ្រូបាធ្យាយប្រដូចនឹងម្តាយ ឪពុកសោត ណា… nor the word ក្រុមបិតានៃព្រះសហគមន៍ in the first case i think the word is not correct. in the second case i think that we have the word for our father and we should try to respect the word បិតា as much as possible trying to avoid using it in other contexts. (Fr. Juan)
- Feast
- បុណ្យ
- Flesh
- រូបកាយ
- Forth
- បន្តពីជំនាន់មុនៗ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Function
- តំណែង i do not use the word សកម្មភាព which i have reserved for liturgical action. (Fr. Juan)
- faculty
- សិទ្ធិ និងអំណាចអាចធើ្វពិធីបុណ្យក្នុងគ្រីស្តសាសនា ។
- false prophets
- ព្យាការីក្លែងក្លាយ ។
- fear of god
- ការគោរពកោតខ្លាច ។
- feast of the Sacred Heart
- បុណ្យគោរពធម៌មេត្តាករុណារបស់ព្រះយេស៊ូ ។
- fervour
- សេចក្តីក្លៀវក្លា សេចក្តីប្រឹងប្រែង ។
- fetishism
- លទ្ធិអ្នកជឿលើកន្សែងយ័ន្ត មន្តអាគមគាថា ។
- flood
- ទឹកជំនន់ធំ (កណ ៦,១-៩,១៧) ។
- force
- អានុភាព ឫទ្ធានុភាព អំណាច តេជានុភាព ។
- forgive
- អភ័យទោស ។ លើកលែងទោសអោយ ។
- forgiveness of sin
- ការលើកលែងទោសអោយរួចពីបាប ។
- foundation
- គ្រឹះ ។
- fraud
- ការបោកប្រាស់គេ។
- free man
- អ្នកជា ។ អ្នកងារកាលពីដើម (កក ៦,៩) ពួកឈ្លើយសង្គ្រាមត្រូវគេយកទៅធ្វើជា ទាសាទាសី ឬខ្ញុំបំរើរបស់ប្រជាជនដែលច្បាំងឈ្នះ ។ គេហៅទាសាទាសីនោះថាជា “អ្នកងារ” ។ ម្ចាស់របស់អ្នកងារអាចលក់គេ ដូចសត្វពាហនៈ ។ រីឯកូនចៅរបស់គេក៏ត្រូវទៅធ្វើជាទាសាទាសី ដែរ ។ ជួនកាល ម្ចាស់របស់អ្នកងារ ឬព្រះចៅអធិរាជប្រោសប្រទានសេរីភាពអោយទាសាទាសី ទាំងនោះធ្វើជាអ្នកជា ។
- freedom
- សេរីភាព ។
- freeing
- ការដោះលែង ការរំដោះ ។
- fullfillment
- កើតជារូបរាង ការបំពេញ។ ព្រះបន្ទូលសន្យាកើតជារូបរាងហើយ (លក ៤, ២០) ។
“the time has been fullfilled” : ពេលកំណត់មកដល់ហើយ ។ ដល់ពេលព្រះជាម្ចាស់ធ្វើ
អោយព្រះបន្ទូលសន្យាកើតជារូបរាងហើយ ។ ប។
- function
- មុខនាទី មុខងារ
G
- Garden
- សួន ឧទ្យាន
- Gave mercy on us
- សូមអាណិតអាសូរយើងខ្ញុំ (គ.ពិធីបុណ្យអន្តរភូមិភាគ)។
- Gaze
- សម្លឹងមើល ឃ្លាំមើល (គ.ពិធីបុណ្យអន្តរភូមិភាគ)
- General
- ទូទៅ សាកល (គ.ពិធីបុណ្យអន្តរភូមិភាគ)
- General intercessions
- ពាក្យអង្វសាកល ធម៌សាកល (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Genuflect
- លុតជង្គង់ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Give thanks
- អរព្រះគុណ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
អរព្រះគុណព្រះជាម្ចាស់ ថ្លែងអំណរព្រះគុណព្រះជាម្ចាស់ (Fr. Ponchaud)
- Glorify
- លើកតម្កើងសិរីរុងរឿង (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ (Fr. Ponchaud)
- Glory
- សិរីរុងរឿង ឆព្វណ្ណរង្សី (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
សិរីរុងរឿង ពាក្យនេះមានន័យថា “ទម្ងន់” គឺសំដៅទៅលើសភាពព្រះជាម្ចាស់តែម្តង សេចក្តីដែលព្រះជាម្ចាស់សំដែងឱ្យមនុស្សលោកស្គាល់ គឺព្រះហប្ញទ័យស្រឡាញ់ និងប្ញទ្ធានុភាព (Fr. Ponchaud)
- God
- ព្រះជាម្ចាស់
- God almighty
- ព្រះប្រកបដោយតេជានុភាពសព្វប្រការ ព្រះអម្ចាស់លើពិភព ទាំងមូល ។
- God is love
- ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ (១ យហ ៤,៨.១៦)
- God of Israel
- ព្រះនៃប្រជារាស្ត្រអីស្រាអែល ។
- Good of the church
- ប្រយោជន៍រួម (Fr. Juan)
- Grace
- ព្រះហប្ញទ័យប្រណីសណ្តោស។ អនុគ្រោះ (គ.ពិធីបុណ្យ)
ព្រះហប្ញទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលព្រះអង្គអាណិតអាសូរមនុស្សលោកធ្វើឱ្យ មនុស្សបានគាប់ព្រះហប្ញទ័យព្រះអង្គ ពាក្យនេះ ក៏សំដៅទៅលើព្រះអំណោយទានដ៏ថ្លៃថ្លា ដែលព្រះជាម្ចាស់ សព្វព្រះហប្ញទ័យប្រទានឱ្យមនុស្សដើម្បីសង្គ្រោះគេ គឺព្រះអង្គប្រោសប្រណីឱ្យគេបានសុចរិត ឱ្យបានរួចពីបាប កម្មឱ្យទៅជាបុត្រធីតារបស់ព្រះអង្គឱ្យរួមរស់ជាមួយព្រះអង្គ ឱ្យមានចិត្តជឿ ចិត្តសង្ឃឹម ចិត្តស្រឡាញ់ ឱ្យមាន កម្លាំងពលំ ដើម្បីជៀសវាងអំពើបាប ហើយប្រព្រឹត្តតែអំពើល្អ (Fr. Ponchaud)។
- Grant also to us
- សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Greet
- ជម្រាបសួរ គោរព (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Gregorian
- នៃសន្តក្រីកំរ គឺទាក់ទងនឹងអភិបាលក្រុងរ៉ូមឈ្មោះក្រីក័រ ។
- Gregorian calendar
- ប្រតិទិនតាមលោកក្រីក័រ ប្រតិទិនគ្រីស្តសាសនា ។
- Gregorian chant
- បទចម្រៀងក្រេកូរៀន (Fr. Juan)
- Guilty
- មានកំហុស មានទោស (orkida.dic)
- generosity of god
- ព្រះហឫទ័យសប្បុរសដ៏ទូលំទូលាយរបស់ព្រះជាម្ចាស់ (មថ ៧,៧-១១, លក ១១,១៣) ។
- generousity
- ចិត្តជ្រះថ្លា ចិត្តសប្បុរស ចិត្តបាន គឺចិត្តទូលំទូលាយ សុខចិត្តបំរើអ្នក ដទៃ សុខចិត្តចែកទានដល់អ្នកដទៃ ។
- genesis
- ចំណងជើងគម្ពីរ “កំណើត”។ គ្រីស្តបរិស័ទខ្លះប្រើពាក្យ “លោកុប្បត្តិ”។
- genuine
- គុណភាពនៃព្រះបន្ទូល ឬកណ្ឌគម្ពីរមួយ ដែលពិតជាហូរចេញពីម្ចាស់សំដី ឬពិត ជាស្នាដៃរបស់អ្នកតែងកណ្ឌគម្ពីរនោះមែន ។
- ghosts
- វិញ្ញាណក្ខន្នរបស់មនុស្សស្លាប់ ដែលខ្មែរយើងច្រើននិយមហៅថា ខ្មោច ព្រាយ បីសាច អារក្ស អ្នកតា ម្តាយដើម អាច ។
- gift
- អំណោយ ព្រះអំណោយទាន តង្វាយ សម្បទា ទេពកោសល្យ។ ការថ្វាយខ្លួន ។
- god-son (daughter)
- កូនធម៌ ។
- grant
- ប្រោសប្រទានតាមពាក្យសុំ ធ្វើអោយសំរេច ។
- gratefulness
- អរ ។ ការដឹងគុណ ។
- gratitude
- ដឹងគុណ អរព្រះគុណ ។ ចិត្តកតញ្ញូ ។
- greed
- ការលោភលន់ចង់បានទ្រព្យគេ ។
- guide
- អ្នកអម ។ អ្នករួមដំណើរ ។
H
- Hagiographist
- អ្នកនិពន្ធជីវប្រវត្តិរបស់សន្តបុគ្គល។
- He loved them to the end
- ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត (គ.ពិធីបុណ្យ)។
- Heavens
- នៃស្ថានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត (Fr. Ponchaud)។
- Hell
- ស្ថានក្រោម នរក ស្ថានមនុស្សស្លាប់។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
នរក។ ស្ថានភាពមនុស្សដែលឃ្លាតចាកពីព្រះជាម្ចាស់អស់កល្បជានិច្ច ពុំមែនជាកន្លែងទេ។ (Fr. Ponchaud)
- Heresy
- វង្វេងជំនឿ ឃ្លាតចាកសេចក្តីពិត
- Holy
- វិសុទ្ធ ឥតសៅហ្មង
- Holy Catholic Church
- ព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ។ (គ.ពិធីបុណ្យ)
- Holy Eucharist
- សញ្ញាសម្គាល់ដ៏វិសុទ្ធនៃពិធីអគ្គសញ្ញាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត (គ.ពិធីបុណ្យអន្តរភូមិភាគ)។
- Holy Spirit
- ព្រះវិញ្ញាណដ៏វិសុទ្ធ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ (ខ្យល់ដង្ហើម) ជាប្ញទ្ធានុភាព ជាព្រះតំរិះ ជាព្រះហប្ញទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រទានតាមរយៈព្រះយេស៊ូ។ ព្រះវិញ្ញាណប្រោសឱ្យអ្នក ជឿទៅជាបុត្រធីតាព្រះបិតា ដោយខ្លួនរួមស្លាប់រួមរស់ជាមួយ ព្រះយេស៊ូជាព្រះបុត្រា។ ព្រះវិញ្ញាណប្រទាន ឱ្យគ្រីស្តបរិស័ទ ចេះគិត ចេះស្រឡាញ់ ចេះប្រព្រឹត្តកិច្ចការនានា ដូចព្រះយេស៊ូ។ (Fr. Ponchaud)
- Holy Spirit
- ព្រះវិញ្ញាណដ៏វិសុទ្ធ។
- Holy bread
- នំព្រះកាយ (គ.ពិធីបុណ្យអន្តរភូមិភាគ)។
- Holy orders
- អគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍របៀបរៀបរយ។ (Fr. Ponchaud)
- Home
- ទីលំនៅអចិន្ត្រៃយ៍ (Fr. Juan)។
- Homily
- ធម្មទេសនា ការអធិប្បាយព្រះបន្ទូលដំណឹងល្អ (គ.ពិធីបុណ្យអន្តរភូមិភាគ)។
ការសន្ទនាអំពីអត្ថន័យគម្ពីរ (Fr. Ponchaud)។
- Human
- មានលក្ខណៈជាមនុស្ស។ (Fr. Ponchaud)
- Human flesh
- រូបកាយជាមនុស្ស។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Human nature
- សភាពជាមនុស្ស ជាមនុស្សដូចយើងខ្ញុំ។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Hymns
- ច្រៀងបទលើកតម្កើង។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
បទសរសើរព្រះជាម្ចាស់។ (Fr. Ponchaud)
បទចម្រៀងកោតសរសើរ។ (Fr. Juan)
- hagiographical book
- កណ្ឌខ្លះៗក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ដូចជាតូបឺត នាងអេសអ៊ែរ នាងយូនីត ។
- hagiography
- : ផ្នែកចំណេះខាងប្រវត្តិរបស់សន្តបុគ្គល ប្រវត្តិរបស់សន្តបុគ្គល ។
- halo
- ពន្លឺឆព្វណ្ណរង្សី គឺជាពន្លឺដែលគួរជុំវិញព្រះកេសាព្រះពុទ្ធ ព្រះយេស៊ូ ឬអរហន្តនានាដើម្បី បង្ហាញឋាន: របស់ព្រះអង្គ ឬអស់លោកទាំងនោះ។ គ្រីស្តបរិស័ទយល់ថា ពន្លឺឆព្វណ្ណរង្សីជាសញ្ញា សំគាល់បញ្ជាក់ថា អ្នកដែលមានពន្លឺនេះ ជាអ្នកដែលចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ ។
- happiness
- សុភមង្គល ។ ក្នុងព្រះគម្ពីរ សុភមង្គលសំដៅទៅខាងផ្លូវចិត្ត ឬវិញ្ញាណ។ ជាពាក្យ សរសើរអស់អ្នកដែលទទួលព្រះអំណោយទាន ឬអស់អ្នកដែលមានលក្ខណៈ សមនឹងទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ ទទួលសេចក្តីសុខសាន្ត និងជីវិតដ៏ពេញលក្ខណៈ ។
- harmony
- ការស្រុះស្រួលគ្នា ។
- hated
- សំអប់ ការស្អប់ ទោសៈ ។
- heart
- ចិត្ត ចិត្តគំនិត បេះដូង បណ្តូលខ្លឹមឈើ ។ ក្នុងគម្ពីរ ពាក្យ “ចិត្ត” សំដៅទៅលើសភាវៈ ដែលសំរេចធ្វើអ្វីមួយ ។ ជម្រៅចិត្ត។
- hecatomb
- សក្ការបូជាមួយ គេបូជាគោ ១០០ ។
- hell, the underworld
- ស្ថានបច្ចុរាជ ស្ថានក្រោម ស្ថានមនុស្សស្លាប់។
- hell, the underworld
- ស្ថានមច្ចុរាជ ស្ថានក្រោម ស្ថានមនុស្សស្លាប់។
- herald
- អ្នកប្រកាសព្រះបន្ទូល , អ្នកប្រកាសង្រ្គាម , អ្នកប្រកាសសង្រ្គាម , អ្នកនាំសារលិខិត
- high place
- ទីសក្ការៈ ។
- high priest
- មហាឫជាចារ្យ។ នៅជំនាន់ព្រះយេស៊ូ នាយកបូជាចារ្យជាមេរបស់អស់ លោកពូជាចារ្យ ។ លោកមានសិទ្ធិចូលក្នុងទីសក្ការៈ បំផុតមួយឆ្នាំម្តង ។ លោកមហាឫជាចារ្យ ជា ប្រមុខលើពួកបូជាចារ្យទាំងអស់ ។
- holocaust
- តង្វាយដុតទាំងចូល គឺយញ្ញបូជាម្យ៉ាងដែលជនជាតិអ៊ីស្រាអែលតែងយកសត្វទាំងមូល ដុតថ្វាយព្រះជាម្ចាស់នៅលើអាសនៈ ទុកជានិមិត្តរូបគេចង់ថ្វាយខ្លួនទាំងចូលចំពោះព្រះអង្គ ។
- holy be your name
- សូមសំដែងព្រះបារមីអោយមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ ។
- holy oil
- ប្រេងពិសិដ្ឋ ។
- holy orders
- អគ្គសញ្ញាតែងតាំងជាអ្នកបំរើ ។
- hust holy chrism
- ប្រេងគ្រីស្មា ។
I
- Icon
- រូបតំណាង រូបភាព ។
- Identify
- ធ្វើអោយបានដូចបេះបិទ ។
- Identity
- លក្ខណៈ ពិសេស ។ បុគ្គលិកលក្ខណៈ អត្តសញ្ញាណ ។
- Ideology
- មនោគមន៍វិជ្ជា ។
- Idols
- រូបបដិមាព្រះក្លែងក្លាយ
- Immense
- ដ៏ធំទូលំទូលាយ ធំមហិមា ដ៏សំបើម ធំល្ហល្ហេវ ។
- Immortal
- អមត: គឺមិនស្លាប់ ។ យើងជឿថា ជីវិតមនុស្សយើងអមតៈ គឺថា ទោះបីរូបកាយ ស្លាប់ក៏ដោយ ក៏វិញ្ញាណមនុស្សនៅស្ថិតស្ថេររហូត ។
- Impiety
- ការមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ «១គ២,១២) ។
- In the name
- ក្នុងព្រះនាម ដោយព្រះនាម។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Incarnated
- ទទួលរូបកាយ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Incarnation
- ប្រសូតជាមនុស្ស
- Incenses
- អុជធូប ឬកំញាន។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Individual churches
- របៀបការថ្វាយបង្គំនៃព្រះសហគមន៍ខ្លះៗ។ (Fr. Juan)
- Infallibility
- ភាពមិនអាចភ័ន្តច្រឡំបាន។ គ្រីស្តបរិស័ទខាងកាតូលិកជឿថា ពេលអភិបាលក្រុង រួមប្រកាសសេចក្តីមួយយ៉ាងឱឡារិក រួមនឹងមហាសន្និបាតលោកអភិបាលក្នុងនាមព្រះសហគមន៍ទាំងមូល គ្រីស្តបរិស័ទទាំងអស់ត្រូវជឿព្រោះលោកពុំអាចភ័ន្តច្រឡំបានឡើយ ។
- Infinite beauty of God
- ភាពស្អាតអនន្តរបស់ព្រះជាម្ចាស់។ (Fr. Juan)
- Inherit
- មរតក។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Institution
- ស្ថាប័ន ការតែងតាំង។ (Fr. Ponchaud)
- Institutions of the Church
- ស្ថាប័នរបស់ព្រះសហគមន៍។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ស្ថាប័ន/… of the eucharist តែងតាំងអភិបូជា។ (Fr. Juan)
- Intercede
- ជួយអង្វរព្រះជាម្ចាស់សម្រាប់មនុស្សលោក
- Intercessions
- ពាក្យជួយអង្វរឱ្យបងប្អូន។ (Fr. Juan)
- Interdiocesan
- អន្ដរភូមិភាគ។
- Introductory rites
- ពិធីប្រារឰ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Introductory verse
- ពាក្យផ្តើម។ (Fr. Juan)
- Invitatory
- ពាក្យអញ្ជើញចូលរួម។ (Fr. Juan)
- ignorance
- អវិជ្ជា សេចក្តីល្ងង់ខ្លៅវ។ ក្នុងគម្ពីរ ពាក្យនេះសំដៅទៅលើចិត្តអ្នកដែលមិនទទួល ស្គាល់គំរោងការណ៍របស់ព្រះជាម្ចាស់ ។
- illumination
- ការត្រាស់ដឹង ព្រះពុទ្ធទ្រង់ញាណ ដំណើរនៃការបំភ្លឺចិត្តគំនិត ។ ជំនឿប្រៀបបាន ទៅនឹងការបំភ្លឺចិត្ត តាមរយៈ ពន្លឺនៃព្រះវិញ្ញាណដែរ ។ ញាណ ។
- immaculate
- និមល គ្មានជំពាក់បាបកម្មអ្វីឡើយ ។
- immaculate conception
- គ្មានជំពាក់បាបកម្មអ្វីឡើយតាំងពីកើតមក។ ព្រះសហ គមន៍ជឿថា នាងម៉ារីគ្មានជំពាក់បាប និងកិលេសតណ្ហាអាក្រក់ណាមួយ តាំងពីពេលនាងចាប់ផ្ទៃ មក ។
- immoderation
- គំនិតលេលា ។
- immolate
- សម្លាប់ធ្វើជាយញ្ញបូជា។
- immutability
- ភាពមិនប្រែប្រួល ភាពនេះនៅដដែល។
- impious
- ខ្ជិលឥតសាសនា ។
- implore
- អង្វរករ ទូលអង្វរ ទទូចសុំ ។
- imposition of hands
- ពិធីដាក់ដៃ ជាកាយវិការមួយ សំរាប់តែងតាំងមនុស្សម្នាក់អោយ បំពេញមុខងារអ្វីមួយ ឬទូលសូមព្រះជាម្ចាស់ប្រទានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ។ សូម ព្រះអង្គប្រោសនរណាម្នាក់អោយបានជាពីជំងឺ ឬសុំព្រះអង្គប្រទានពរដល់នរណាម្នាក់ ។
- incardination
- ចូលរួមក្នុងក្រុមបូជាចារ្យនៃភូមិភាគមួយ ។
- incarnation
- ប្រសូតជាមនុស្ស ។ គឺព្រះដំណើររបស់ព្រះបុត្រាដែលប្រសូតមកជាមនុស្ស ដូច មនុស្សឯទៀតបះបិទ មានសភាពជាមនុស្ស។
- incredulous
- អ្នកមិនជឿ គ្មានជំនឿ ។
- inculturation
- ការធ្វើស្របតាមអរិយធម៌ប្រទេសមួយ ។ ឧ. ការសម្របក្បួនពិធីព្រះសហ គមន៍និងប្រពៃណីខ្មែរ ។
- individualistic
- ឯកត្តជន ។ ធ្វើដោយឯកឯង សេរីអត្តនោម័ត ។
- inerrancy
- គុណភាពរបស់គម្ពីរដែលព្រះជាម្ចាស់ប្រោសប្រទានមិនអោយភ័ន្តច្រឡំ ឬវង្វេងពី ជំនឿ ។
- infallible
- ដែលមិនអាចភ័ន្តច្រឡំបានថា ព្រះសភ្លេចមន៍ទទាំងមូលមិនអញជព័ន្ធប្រានាំអំពីជំនឿ, និង មិនអាចបង្រៀនសេចក្តី ដែលផ្ទុយនឹងសេចក្តីដែលព្រះជាម្ចាស់បានបង្ហាញអោយមនុស្សលោកស្គាល់បានទេ។
- infidel
- អ្នកគ្មានជំនឿ ឬអ្នកកាន់សាសនាដទៃ អ្នកក្បត់ពាក្យសន្យារបស់ខ្លួន ។
- infidelity
- ការក្បត់ ការក្បត់ពាក្យសន្យារបស់ខ្លួន ។
- inheritance
- មត៌ក តំណែលដូនតា តំណែលឪពុកម្តាយ កេរតំណែល ។ ពាក្យនេះក៏សំដៅទៅ លើទឹកដីកាណានដែលព្រះជាម្ចាស់ប្រទានអោយប្រជាជនអ៊ីស្រាអែលកាន់កាប់ធ្វើជាកម្មសិទ្ធិ តាម ព្រះបន្ទូលសន្យា ។
- initiation
- បង្ហាត់អោយនាំចូល ។ ការបង្ហាត់មនុស្សអោយទៅជាគ្រីស្តបរិស័ទពេញលេញ ។
- initiative
- ការផ្តើមគំនិតជាមុន ។ ធ្វើអ្វីៗទាំងអស់ ។
- injury
- មុខរបួស ។
- innocent
- អ្នកគ្មានទោស អ្នកគ្មានប្រព្រឹត្តអំពើបាប ។
- inspiration
- ការណែនាំ ការបំភ្លឺដោយព្រះវិញ្ញាណ ។
- institute
- តែងតាំង ។
- institution
- គ្រឹះស្ថានមួយដ៏ធំ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម។ រចនាសម្ពន្ធ ។
- integrity
- បូរណភាព ភាពសុចរិតបំផុត ។
- intelligence
- ប្រាជ្ញា ការយល់ដឹងយ៉ាងច្បាស់ ។
- intention
- គោលបំណង គោលដៅជាប្រយោជន៍ដល់ ។
- inter-religious
- អន្តរសាសនា ។
- inter-religious dialogue
- ការសន្ទនាអន្តរសាសនា ឬរវាងសាសនានានា ។
- intercede
- ជួយអង្វរព្រះជាម្ចាស់សំរាប់មនុស្ស ។
- intercession
- ពាក្យអង្វរព្រះជាម្ចាស់សំរាប់មនុស្ស ។
- intercessor
- អ្នកជួយអង្វរព្រះជាម្ចាស់សំរាប់មនុស្ស ។
- intercultural
- អន្តរវប្បធម៌ ។
- interpretation
- ការបកស្រាយអត្ថន័យគម្ពីរ ។
- intimate
- ដ៏ជ្រាលជ្រៅ យ៉ាងជិតស្និទ្ឋ ។
- intransigence
- អហង្ការ មិនអធ្យាស្រ័យ ។
- invite
- អញ្ជើញ ក្រើនរំលឹក បង្ខំ បញ្ជា ដាស់តឿន។
J
- Jealousy
- ចិត្តច្រណែន ឈ្នានីស ភាពឫស្យា ។
- Jesus
- ព្រះយេស៊ូ
- Jesus
- យេស៊ូ ព្រះយេស៊ូ។ យេស៊ូ-រ៉ូស៊ូអា មានន័យថា «ព្រះអម្ចាស់សង្គ្រោះ»។
- Jew
- ប្រជាជនយូដា ជនជាតិយូដា
- Jew
- ប្រជាជនយូដា គឺឈ្មោះកុលសម្ពន្ឋមួយក្នុងបណ្តាកុលសម្ពន្ឋទាំង ១២។ ក្រោយមក ពាក្យ នេះសំដៅទៅលើអស់អ្នកគោរពបំរើព្រះជាម្ចាស់តាមគម្ពីរសម្ពន្ធមេត្រីចាស់ ។ សព្វថ្ងៃនេះ ពាក្យ នេះសំដៅទៅលើជាតិសាសន៍អ៊ីស្រាអែលទាំងមូល ។
- Journey of life
- ធ្វើដំណើរក្នុងលោក។
- Judaism
- សាសនារបស់ជនជាតិយូដា ។ ពួកគេគោរពបំរើព្រះជាម្ចាស់ តាមគម្ពីរសម្ពន្ធមេត្រី ចាស់ ហើយនៅតែរង់ចាំព្រះគ្រីស្តនៅឡើយ ។
- Judgement
- ការវិនិច្ឆ័យទោស ការដាក់ទោស ។
- Jurisdiction
- សិទ្ឋិ និងករណីយកិច្ចនៃការណែនាំត្រីស្តបរិស័ទក្នុងភូមិភាគមួយ ព្រមទាំងករណីយ កិច្ចប្រៀនប្រដៅ នឹងធ្វើអត្តសញ្ញាជូនគ្រីស្តបរិស័ទក្នុងភូមិភាគមួយ ។ អភិបាលព្រះសហគមន៍ក្រុង រួមមានសិទ្ធិ និងករណីយកិច្ចនេះទៅលើត្រីស្តបរិស័ទ្ធទៅក្នុងពិភពលោក ។ ចំណែកលោកអភិបាល ព្រះសហគមន៍ និងសហការីរបស់លោកមានសិទ្ធិ និងករណីយកិច្ចនេះក្នុងភូមិភាគរបស់ខ្លួន ។
- jubilee
- ព្រះមហាករុណាទិគុណ ។
- jubilee year
- ឆ្នាំមហាករុណាទិគុណ ឆ្នាំមេត្តាករុណា ព្រះជាម្ចាស់សំដែងព្រះហឫទ័យ មេត្តាករុណាចំពោះមនុស្សលោក។ ៥០ ឆ្នាំម្តងៗ ជនជាតិអ៊ីស្រាអែលត្រូវដោះលែងខ្ញុំបំរើអោយ មានសេរីភាព និងសងដីស្រែចំការអោយទៅម្ចាស់ដើមវិញ (លវ ២៥,៨) ។
- judeo-christian
- យូដា-គ្រីស្តសាសនា។ ជនជាតិយូដាជាគ្រីស្តបរិស័ទ ។
- judge
- ចៅក្រម អាជ្ញាកណ្តាល វិរបុរស ។
- just and good
- គួរណាស់ ហើយប្រពៃផង ។
- justice
- សេចក្តីសុចរិត យុត្តិធម៌ ការប្រព្រឹត្តតាមធម៌វិន័យយ៉ាងហ្មត់ចត់ ទំនាក់ទំនងដ៏ត្រឹម ត្រូវជាមួយនឹងព្រះជាម្ចាស់ ជាមួយនឹងអ្នកដទៃ ។
- justification
- ព្រះជាម្ចាស់ប្រោសប្រណីអោយទៅជាបុត្រធិតារបស់ព្រះអង្គ ។
K
- Kerygma
- សេចក្តីសង្ខេបអំពីការប្រកាសរបស់គ្រីស្តទូត
- Kingdom
- ព្រះរាជាណាចក្រ ព្រះរាជ្យ
- keep
- ចងចាំទុកក្នុងចិត្ត ។ (លក ២,១៩) ។
- kenosis
- ការលះបង់ឋានៈ ជាព្រះជាម្ចាស់ ហើយមកកើតជាមនុស្ស ។ លះបង់សភាពជាព្រះ ជាម្ចាស់ ។
- kindness
- ចិត្តមេត្តាករុណា មេត្តាករុណាធម៌ ចិត្តប្រណី មេត្តាធម៌ ។
- kingdom
- ព្រះរាជាណាចក្រ ពិភពលោកថ្មីដែលស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់។
L
- Lamb
- កូនចៀម
- Law
- ធម្មវិន័យ ច្បាប់
- Lay
- គ្រហស្ថ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Lay person
- គ្រីស្តបរិស័ទគ្រហស្ថ គ្រីស្តបរិស័ទធម្មតា។ it requires an explanation. For example saying that in the church there are mainly two groups of Christians: lay and ordained: គ្រីស្តបរិស័ទធម្មតា និងគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាតែងតាំង។ (Fr. Juan)
- Lectionary for mass
- អត្ថបទសម្រាប់អភិបូជា។ (Fr. Juan)
- Lent
- រដូវសែសិបថ្លៃ រដូវអប់រំពិសេស គឺរយៈ ពេល ៤០ ថ្ងៃមុនបុណ្យចម្លង គឺជារដូវសំរាប់ អប់រំជំនឿយ៉ាងពិសេសដល់អ្នកសុំទទួលអគ្គសញ្ញាជ្រមុជទឹក ១ គ្រីស្តបរិស័ទទាំងអស់ក៏យកចិត្តទុក ដាក់ប្រែចិត្តគំនិតតាមព្រះបន្ទូល ដើម្បីរួមរស់ជាមួយព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ ក្នុងរដូវសែសិបថ្ងៃនោះ ព្រះសហគមន៍ទន្មានគ្រីស្តបរិស័ទអោយអានគម្ពីរ អោយអធិដ្ឋាន ពន អាហារ និងចែកទានអោយអ្នកដទៃ។ កាលពីដើម គេតែងហៅរដូវនេះថា “រដូវត្រណម” រដូវតម កុំប្រព្រឹត្តអំពើបាប ។
- Literary genre
- ប្រភេទអក្សរសាស្ត្រ។ (Fr. Juan)
- Liturgical apostolate
- បេសកកម្មអប់រំអំពីពិធីបុណ្យ។ (Fr. Juan)
- Liturgical celebration
- ពិធីបុណ្យ។ (Fr. Juan)
ពិធីបុណ្យ ពិធីលើកតម្កើង។ (Fr. Ponchaud)
- Liturgical life
- ជីវិតខាងផ្លូវពិធីបុណ្យ។ (Fr. Juan)
- Liturgical seasons
- រដូវពិធីបុណ្យ។ (Fr. Juan)
- Liturgical year
- រដូវនានានៃពិធីបុណ្យសម្រាប់មួយឆ្នាំ។ (Fr. Juan)
ក្បួនពិធីបុណ្យនានាសម្រាប់មួយឆ្នាំ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ក្បួនពិធីបុណ្យ (នានាខាងគ្រីស្តសាសនា) សម្រាប់មួយឆ្នាំ។ ជារៀងរាលឆ្នាំ មានដំណាក់កាល ផ្សេងៗសម្រាប់លើកតម្កើងព្រះជាម្ចាស់ គឺមានរដូវអបអរព្រះយេស៊ូយាងមក (រដូវរង់ចាំ) បុណ្យណូអែល រដូវធម្មតាភាគទី១ រដូវសែសិបថ្ងៃ (រដូវត្រណម) បុណ្យចម្លង រដូវធម្មតាភាគទី២។ ជារៀងរាល់ថ្ងៃអាទិត្យ ព្រះសហគមន៍ចាត់ចែងឱ្យគ្រីស្តបរិស័ទអានអត្ថបទគម្ពីរផ្សេងៗពីគ្នាស្របតាមរដូវ។ ព្រះសហគមន៍មានគោល បំណងដាស់តឿនគ្រីស្តបរិស័ទឱ្យរំពឹងគិតអំពីព្រះយេស៊ូ ដែលមានព្រះជន្មរស់នៅជាមួយគេ ដោយឱ្យគេរំពឹង គិតអំពីការប្រៀនប្រដៅរបស់ព្រះអង្គ។ អ្នកតែងគម្ពីរដំណឹងល្អទាំងបួនកណ្ឌ រៀបរាប់ជំនឿនៃព្រះសហគមន៍ របស់ខ្លួនតាមរបៀបផ្សេងៗគ្នា។ ហេតុនេះហើយ បានជាព្រះសហគមន៍ចាត់ចែងឱ្យអានគម្ពីរដំណឹងល្អតាម លោកម៉ាថាយ ម៉ាកុស និងលូកា គឺនៅឆ្នាំ “ក” អានគម្ពីរលោកម៉ាថាយ ឆ្នាំ “ខ” អានគម្ពីរលោកម៉ាកុស ឆ្នាំ “គ” អានគម្ពីរលោកលូកា។ (Fr. Ponchaud)
- Liturgy
- ពិធីបុណ្យ គោរពបម្រើព្រះជាម្ចាស់។ (Fr. Ponchaud)
- Liturgy of the Eucharist
- ពិធីអរព្រះគុណព្រះជាម្ចាស់។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ពិធីអរព្រះគុណព្រះជាម្ចាស់ដោយថ្វាយសក្ការបូជារបស់ព្រះយេស៊ូ។ (Fr. Ponchaud)
- Liturgy of the Word
- ពិធីប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់។ (Fr. Ponchaud)
- Logos
- ព្រះបន្ទូល ៕
- Longed
- រង់ចាំដោយពេញចិត្ត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Lord
- ព្រះអម្ចាស់ ៕
- Love
- សេចក្តីស្រឡាញ់ ។
- laity
- គ្រហស្ថ សមាជិកក្នុងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ធម្មតា ពាក្យនេះប្រើសំដៅទៅលើ គ្រីស្តបរិស័ទធម្មតាដែលពុំមែនជាបូជាចារ្យ ឬជាបព្វជិត ។
- lamb
- កូនចៀម ។
- lamb of god
- កូនចៀមរបស់ព្រះជាម្ចាស់ គឺជានិមិត្តរូបមួយក្នុងគ្រីស្តវិទ្យាសំដៅទៅលើព្រះយេស៊ូ ។ លោកយ៉ូហានបាទីស្តមានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀម របស់ព្រះជាម្ចាស់ (យហ ១,២៩.៣៦) ។ និមិត្តរូបនេះ សំដៅទៅលើយញ្ញបូជារំដោះមនុស្ស អោយរួចពីបាប (លវ ១,៤) និងពិធីថ្វាយកូនចៀមក្នុងបុណ្យចម្លង (ដណ ១២,៧) រួមផ្សំនឹងទុក្ខ លំបាកនៃអ្នកបំរើរបស់ព្រះជាម្ចាស់ (អស ៥៣,៧) ។ ព្រះគ្រីស្តមានជ័យជំនះលើសេចក្តីស្លាប់ (វវ ៥,៦) ។ គ្រីស្តបរិស័ទយកពាក្យនេះមកប្រើដើម្បីអធិដ្ឋានមុនពេលទទួលព្រះកាយ៖ «ឱ! កូន ចៀមព្រះ ដែលរំដោះបាបមនុស្សលោកិយ សូមអាណិតអាសូរយើងខ្ញុំ…..»។ (សូមអាន វរ ១៩,៧-៩) ។
- land
- ទឹក ដី។
- last day
- ថ្ងៃចុងក្រោយបំផុត។
- last hour
- ពេល ម៉ោងចុងក្រោយបំផុត ។
- last supper
- ពិធីជប់លៀងរបស់ព្រះយេស៊ូ ។
- law
- ធម្មវិន័យ ។
- lay, secular (adj)
- ដែលមិនចំណុះនឹងអង្គការខាងសាសនា។
- lectionary
- ក្រាំង ឬ សៀវភៅអត្ថបទគម្ពីរដែលត្រូវប្រកាសក្នុងពិធីផ្សេង ។
- legate
- ប្រតិភូ ឬតំណាងអភិបាលក្រុងរ៉ូមក្នុងពិធី ឬក្នុងឱកាសពិសេសមួយ ។
- leniency
- ការប្រោសប្រណី ការអាណិតអាសូរ ការអត់អៀន ការលើកលែងទោស ។
- levi
- លេវី ឈ្មោះកុលសម្ពន្ធមួយនៃជនជាតិអ៊ីស្រាអែល ។
- levite
- ពួកលេវី គឺសមាជិកនៃកុលសម្ពន្ធលេវី។ ពួកលេវីមានមុខងារជួយធ្វើកិច្ចការអស់លោត បូជាចារ្យក្នុងព្រះវិហារជួយរៀបចំយញ្ញបូជា ជួយខាងតូរ្យតន្ត្រី និងយាមទ្វារព្រះវិហារជាដើម។
- leviticus
- លេវីវិន័យ ចំណងជើងគម្ពីរដែលមានចែងវិន័យ និងច្បាប់សំរាប់ឬជាចោរ្យនិងពួក
- libation
- ច្រូចស្រា ម្សៅ។
- liberality
- ចិត្តទូលាយ ចិត្តបាន ។
- life
- ជីវិត ជីវភាព (កម្រិតធនធានា ការរស់នៅ។ ព្រះជន្មរបស់ព្រះជាម្ចាស់ ។
- lift up our hearts
- លើកចិត្តថ្វាយ ។
- litany
- ពាក្យអង្វរព្រះជាម្ចាស់តាមបញ្ជីឈ្មោះសន្តសន្តិទាំងឡាយ ។ សរសើរព្រះនាមព្រះ អម្ចាស់យេស៊ូ ឬព្រះនាងម៉ារីស្ទួនៗតៗគ្នា។
- liturgy
- ពិធីប្រជាជនប្រព្រឹត្តដើម្បីគោរពបំរើព្រះរបស់ខ្លួន ។
- liturgy of the eucharist
- ពិធីអរព្រះគុណព្រះជាម្ចាស់ ដោយថ្វាយសក្ការបូជារបស់ព្រះយេស៊ូ ។
- liturgy of the hours
- ពិធីអធិដ្ឋានតាមពេលកំណត់
- liturgy of the word
- ពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់ ។
- living stone
- សិលាដ៏មានជីវិត (១)
- loyalty
- ស្វាមីភក្តិ ៕
- lust
- ដំណើរងប់ក្នុងកាមគុណ ៕
M
- Majesty
- ព្រះដ៏ឧត្តុងឧត្តម អានុភាព។
- Make holy
- ឱ្យបានវិសុទ្ធ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Manifest
- ជាក់ស្តែង បង្ហាញ សម្តែង បញ្ចោញឱ្យឃើញ។ (ពិធីបុណ្យ)
- Martyr
- មរណសាក្សី។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
មរណសាក្សី មរណភក្តី។ គឺមនុស្សដែលហ៊ានបូជាជីវិត ដោយមិនព្រមបដិសេធ លះបង់ជំនឿរបស់ខ្លួន ស៊ូស្លាប់ព្រោះជំនឿរបស់ខ្លួន។ (អ្នកធ្វើសាក្សី ឬអ្នកធ្វើបន្ទាល់បញ្ជាក់យ៉ាងឱឡារិកថា ព្រះយេស៊ូមានព្រះជន្ម រស់ឡើងវិញ) (Fr. Ponchaud)
- Martyrdom
- មរណសាក្សី មរណភក្តី។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Mary
- ម៉ារី នាងម៉ារីជាមាតារបស់ព្រះយេស៊ូ ។
- Mary Immaculate
- ព្រះនាងម៉ារីនិមល គ្មានជំពាក់បាបអ្វីឡើយ ៕
- Mass
- អភិបូជា។ ប្រជុំមនុស្សច្រើន។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
អភិបូជា។ ពាក្យនេះមកពី អភិ ខ្ពង់ខ្ពស់ ក្រៃលែង + បូជា ការគោរព ការស្តាប់ឱវាទ។ ក្នុងពិធីនេះ គ្រីស្តបរិស័ទ នឹករឮកដល់ព្រះយេស៊ូដែលបានបូជាព្រះជន្មថ្វាយព្រះបិតាទុកជាសក្ការបូជាដ៏ឧត្តមបំផុតនៃសម្ពន្ធមេត្រីថ្មី។ ជារៀងរាល់ថ្ងៃអាទិត្យ គ្រីស្តបរិស័ទជួបជុំគ្នាថ្វាយអភិបូជាក្នុងព្រះវិហារ គេស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ នឹករព្ញកដល់ព្រះយេស៊ូដែលសោយទុក្ខលំបាក សោយព្រះទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខយ៉ាងរុងរឿង។ អភិបូជាធ្វើឱ្យគ្រីស្តបរិស័ទរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្ត ដែលបានបូជាព្រះជន្មព្ឋដ៏ឈើឆ្កាងថ្វាយព្រះបិតា ដោយទ្រង់ស្រឡាញ់មនុស្សលោក។ (Fr. Ponchaud)
- Mesopotamia
- មេសូប៉ូតាមីតំបន់មួយដែលស្ថិតនៅខាងកើតបំផុតនៃមជ្ឈិមបូព៌ា (សព្វថ្ងៃគឺ ប្រទេសអ៊ីរ៉ង់ គុយវ៉ែត អ៊ីរ៉ាក) ។
- Messiah
- ព្រះមេស្ស៊ី ។
- Minister
- អ្នកបម្រើពិធីបុណ្យ។
អ្នកបម្រើដែលទទួលការតែងតាំង (ordained ministers) គឺលោកអភិបាល (Bishop) លោកបូជាចារ្យ (priest) ឧបដ្ឋាក (Deacon) និងអ្នកបម្រើដែលគេចាត់តាំង (instituted ministers) គឺអ្នកបម្រើតុសក្ការៈ (Acolyte) និងអ្នកអានព្រះបន្ទូល (lector)។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
អ្នកបម្រើដោយទទួលតែងតាំង។ it requires and explanation because as Christians we are called to serve. We can say that all of us are អ្នកបម្រើ។ however, there are some who are instituted to serve in a especial way. they are called អ្នកបម្រើដោយទទួលតែងតាំង។ Besides, there are ordained ministers and not ordained ministers. so i think that we can use the word: អ្នកបម្រើដោយទទួលតែងតាំង and អ្នកបម្រើដោយទទួលអគ្គសញ្ញាតែងតាំង។ ទទួលតែងតាំងជាអ្នកបម្រើ ព្រះបន្ទូល។ ទទួលតែងតាំងជាអ្នកបម្រើតុអាសនៈ។ (Fr. Juan)
មុខងារបំរើព្រះសហគមន៍យ៉ាងពិសេស។ ព្រះយេស៊ូបានប្រគល់ឱ្យគ្រីស្តបរិស័ទខ្លះបំរើព្រះសហគមន៍ និងមនុស្សលោកទាំងមូលយ៉ាងពិសេសដោយទទួលមុខងារជាអភិបាល ជាបូជាចារ្យ ជាឧបដ្ឋាក។ គ្រីស្ត បរិស័ទចាត់ទុកអស់លោកទាំងនេះ ជាអ្នកដែលព្រះជាម្ចាស់បាន “ញែកចេញពីប្រជាជន”។ គ្រីស្តបរិស័ទអាច ទទួលបន្ទុកផ្សេងៗក្នុងព្រះសហគមន៍ ដូចជាជួយអ្នកក្រីក្រ អប់រំជំនឿអ្នកដទៃទៅសួរសុខទុក្ខអ្នកជម្ងឺ។ ល។ (Fr. Ponchaud)
- Minister of religion
- ក្រសួងធម្មការ និងសាសនា។ (Fr. Ponchaud)
- Ministrant
- អ្នកបម្រើទីសក្ការៈ ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Ministry
- ការបម្រើ ពន្ទកិច្ច ក្រសួង ។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ភារកិច្ច។ (Fr. Juan)
ភារកិច្ច មុខងារបម្រើព្រះជាម្ចាស់ តួនាទីជាអ្នកបម្រើព្រះសហគមន៍។ (Fr. Ponchaud)
- Mission
- បេសកកម្ម។ (Fr. Ponchaud)
- Moses
- លោក ម៉ូសេ
- Mystery
- គម្រោងការដ៏អស្ចារ្យ ព្រឹត្តិការណ៍ដ៏អស្ចារ្យ អាថ៌កំបាំងដ៏អស្ចារ្យ។ តាមគម្ពីរអន្តរនិកាយ គឺគម្រោងការដ៏លាក់កំបាំង ១ធម ៣.១៦។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ការអាថ៌កំបាំង គម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ (Fr. Ponchaud)
- Mystery of life
- គម្រោងការណ៍ដ៏អស្ចារ្យ អាថ៌កំបាំងនៃជីវិត ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ការអាថ៌កំបាំងនៃជីវិត គម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់អំពីជីវិត។ (Fr. Ponchaud)
- Mystical
- ព្រះកាយព្រះគ្រីស្តគឺព្រះសហគមន៍។ (Fr. Juan)
ព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត ព្រះកាយព្រះគ្រីស្តគឺព្រះសហគមន៍។ (Fr. Ponchaud)
- magic
- មន្តអាគម ។
- magician
- គ្រូមន្តអាគម គ្រូធ្មប់
- magisterium
- ការណែនាំព្រះសហគមន៍ អ្នកកាន់អំណាចខាងលទ្ធិព្រះសហគមន៍ គឺមានក្រុម អភិបាលព្រះសហគមន៍ រួមជាមួយអភិបាលក្រុងរ៉ូមជាដើម ។ ការប្រៀនប្រដៅជាផ្លូវការរបស់ព្រះ សហគមន៍ ។
- magus
- ហោរ បេរារាចារ្យ អ្នកទស្សទាយដោយមើលផ្កាយ ។
- manifestation
- ការសម្តែង។
- marriage
- អាពាហ៍ពិពាហ៍ មង្គលការ រៀបការ ។
- martyr
- មរណសាក្សី មរណភក្តី គឺមនុស្សដែលហ៊ានបូជាជីវិត ដោយមិនព្រមបដិសេធ លះបង់ ជំនឿរបស់ខ្លួន ។ ស៊ូស្លាប់ព្រោះជំនឿរបស់ខ្លួន ។
- marvel
- ការអស្ចារ្យគួរអោយស្ញែងខ្លាច ។ ស្នាព្រះហស្ថដ៏អស្ចារ្យ ។
- medal
- បន្តោង មានរូបឈើឆ្កាង ឬរូបនាងម៉ារី ឬរូបផ្សេងៗដែលធ្វើអោយគ្រីស្តបរិស័ទភ្ញាក់ ស្មារតីថា គេបានថ្វាយខ្លួនចំពោះព្រះគ្រីស្ត ។
- mediator
- ស្ពានមេត្រី អ្នកជួយធ្វើអន្តរាគមន៍ អ្នកកណ្តាល ជណ្តើរ មេអណ្តើក ទូកចម្លងដល់ ត្រើយ អ្នកចងសម្ពន្ធមេត្រី ។ ព្រះយេស៊ូជាស្ពានមេត្រីថ្មី ។
- meditation
- និកសញ្ជឹងគិត ការត្រិះរិះពិចារណា ។
- memorial
- ការឬពិធីនឹករលឹក កន្លែងសំរាប់នឹកគុណ រូបបដិមាសំរាប់នឹកគុណ ។ អភិបូជាមិន គ្រាន់តែជាពិធីនឹករលឹកព្រះយេស៊ូប៉ុណ្ណោះទេ គឺជាពិធីធ្វើអោយគ្រីស្តបរិស័ទរួមរស់ជាមួយព្រះ យេស៊ូ ដែលបានបូជាព្រះជន្ម។ ពេលព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរធ្វើដូច្នេះដើម្បីនឹករលឹក ដល់ខ្ញុំ» មានន័យថា “ចូរសុខចិត្តឬជាជីវិតដូចខ្ញុំ ដើម្បីនឹកដល់ខ្ញុំយ៉ាងពិតប្រាកដ” ។
- memorial prayer
- ធម៌នឹករំលឹក គឺឈ្មោះធម៌ពីរក្នុងអភិបូជាសំរាប់នឹករលឹកដល់អ្នកដែល សូមពឹងផ្អែកលើពាក្យអង្វររបស់យើង និងធម៌មួយទៀតសំរាប់នឹកដល់វិញ្ញាណក្ខ័ន្ធមនុស្សស្លាប់ ។
- memory
- ស្មារតី ការនឹករលឹក ការចងចាំ។ អនុស្សាវរីយ៍ ការនឹកឃើញ ។។ នៅថ្ងៃ ព្រហស្បតិ៍ដ៏វិសុទ្ធក្នុងពិធីជប់លៀងជាមួយពួកសាវ័កព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរធ្វើដូច្នេះ ដើម្បីនឹករលឹកដល់ខ្ញុំ» (លោក ២២,១៩) ។
- mendicant order
- ក្រុមបព្វជិតដើរបិណ្ឌបាត្រសូមទាន ។
- merciful
- ប្រកបដោយចិត្តមេត្តា ប្រកបដោយការប្រោសប្រណី ។
- mercy
- ចិត្តមេត្តាករុណា ការប្រោសប្រណី អាណិតអាសូរដល់អ្នកដទៃ ដោយមិនគិតថានីប្រយោជន៍សំរាប់ខ្លួនវិញទេ ។
- merit
- កុសល ផលបុណ្យ គុណបុណ្យ ផលអានិសង្ស គឺផលល្អដែលកើតមកពីអំពើល្អ ឬបុណ្យដែល សាសនិកជនបានប្រព្រឹត្ត ។
- message
- សារ សំបុត្រ ចុតហ្មាយ ។
- messianic
- នៃព្រះមេស្ស៊ី ។ ជាពាក្យភាសាហេប្រឺសំដៅព្រះគ្រីស្ត ។
- metampsychosis
- ការវិលកើតវិលស្លាប់ក្នុងវាលវដ្តសង្សារដ៏ធំធេង ។
- minister
- មុខងារបំរើព្រះសហគមន៍យ៉ាងពិសេស ព្រះយេស៊ូបានប្រគល់អោយគ្រីស្តបរិស័ទខ្លះ បំរើព្រះសហគមន៍ និងមនុស្សលោកទាំងមូលយ៉ាងពិសេស ដោយទទួលមុខងារជាអភិបាល ជាបូជា ចារ្យ ជាឧបដ្ឋាក ។
- minister of cult
- មុខនាទីក្នុងព្រះសហគមន៍ ។
- minister of religion
- ក្រសួងធម្មការ និងសាសនា ។
- miracle
- បាដិហារិយ៍ ការអស្ចារ្យ ឫទ្ធិបារមី សញ្ញាសំគាល់ដ៏អស្ចារ្យ គឺព្រឹត្តិការណ៍ដែលកើតមក ដោយព្រះអានុភាពរបស់ព្រះជាម្ចាស់ធ្វើជាសញ្ញាសំគាល់អំពីសេចក្តីស្រឡាញ់ ។
- missal
- សៀវភៅអភិបូជា ។
- missionary
- បេសកជន។ សាសនទូត អ្នកប្រកាសដំណឹងល្អ ។
- missions
- ដែនដី ឬប្រទេសដែលមនុស្សភាគច្រើនមិនស្គាល់ព្រះយេស៊ូ ។ ដែនដី ឬប្រទេសមិនទាន់មានអភិបាលព្រះសហគមន៍ ។
- moment
- ពេលកំណត់។
- monastic life
- ការរស់ជាសង្ឃ ។
- monk
- លោកសង្ឃ បព្វជិតដែលរស់នៅក្នុងវត្តអារាម។
- moral
- សីលធម៌ ។
- mortification
- លត់ដំខ្លួន ។
- mortification
- ការរំងាប់កិលេសតណ្ហា ការរំលត់កិលេសតណ្ហា លត់ដំខ្លួន ។
- murder
- ការកាប់សម្លាប់ ឃាតកម្ម ។
- mystagogy
- ការអប់រំជំនឿដោយសំអាងលើអគ្គសញ្ញា ។
- mysteries of kingdom
- គម្រោងការណ៍ដ៏អស្ចារ្យនៃព្រះរាជ្យ គឺជីវិតថ្មីដ៏អស្ចារ្យ ដែលព្រះជាម្ចាស់ប្រទានអោយអ្នកជឿលើព្រះយេស៊ូ ។
- mystery
- គំរោងការណ៍ដ៏អស្ចារ្យ និងអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្ស លោក។ ព្រះអង្គបានសំដែងគំរោងការណ៍នេះអោយមនុស្សលោកដឹងបន្តិចម្តងៗ រហូតដល់ពេល ព្រះយេស៊ូយាងមក ។
- mystery of faith
- គំរោងការណ៍ដ៏អស្ចារ្យនៃជំនឿ គឺគំរោងការណ៍ដ៏អស្ចារ្យរបស់ព្រះជា ម្ចាស់ ដែលសង្គ្រោះមនុស្សលោកតាមរយៈ ព្រះយេស៊ូ ។ សេចក្តីសង្ខេបនៃជំនឿ។
- mystery of the Incarnation
- ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃព្រះជាម្ចាស់ដែលប្រសូតមកជា មនុស្សដ៏ពិតប្រាកដ ។ ព្រះយេស៊ូពិតជាមនុស្សផង ពិតជាព្រះជាម្ចាស់ផង ពិតជាអាថ៌កំបាំងផង ។
- mystic
- អ្នករួមរស់យ៉ាងអស្ចារ្យជាមួយព្រះយេស៊ូ ។
N
- Name
- នាម ឈ្មោះ ព្រះនាម
- Nature
- ធម្មជាតិ ចរិត សភាព។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Norm
- ក្បួន បទបញ្ជា ប្រការ បទដ្ឋាន។ (Fr. Juan)
បទបញ្ជា ប្រការ បទដ្ឋាន ក្បួនមាត្រា វិន័យ។ (Fr. Ponchaud)
- nation
- ជាតិ ប្រជាជាតិ ។
- nature
- សភាវៈ: សភាព ធម្មជាតិ ។
- nazir
- ណាសៀរ។នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ពួកណាសៀរជាអ្នកដែលញែកខ្លួនថ្វាយព្រះ អម្ចាស់មួយរយៈ ពេល ។ ក្នុងពេលនោះ គេកាន់ត្រណមមួយចំនួន ដូចជាមិនកាត់សក់ មិនវិនា សុរា។ ល។
- neighbour
- ញាតិសន្តាន មនុស្សដូចគ្នា អ្នកជិតខាង អ្នកផងទាំងពួង អ្នកដទៃ ។ តាមគម្ពីរ គឺ បងប្អូនជនរួមជាតិ គឺជនជាតិអ៊ីស្រាអែលដូចគ្នា ។ រីឯព្រះយេស៊ូវិញ ព្រះអង្គដាស់តឿនអោយខ្លួន រាប់អ្នកដទៃទុកជាញាតិសន្តាន ។
- neighbour
- ញាតិសន្តាន មនុស្សដូចគ្នា អ្នកជិតខាង អ្នកផងទាំងពួង អ្នកដទៃ ។ តាមគម្ពីរ គឺ បងប្អូនជនរួមជាតិ គឺជនជាតិអ៊ីស្រាអែលដូចគ្នា ។ រីឯព្រះយេស៊ូវិញ ព្រះអង្គដាស់តឿនអោយខ្លួន រាប់អ្នកដទៃទុកជាញាតិសន្តាន ។
- neophyte
- ពន្លកថ្មី ។ អ្នកទើបទទួលអគ្គសញ្ញាជ្រមុជទឹក ។
- nomadic
- ពនេចរ ។
- norm
- ក្បួន គោលការណ៍ ច្បាប់ គ្រឹះ ។
- novice
- សាមណេ ។ គ្រីស្តបរិស័ទដែលលះបង់ពីសភាពជាគ្រហស្ថ ហើយសុខចិត្តបំរើប្រជាជន របស់ព្រះជាម្ចាស់អស់មួយជីវិត តែគេមិនទាន់ធ្វើពាក្យសច្ចាប្រណិធានចំពោះព្រះជាម្ចាស់នៅ ឡើយ ។
- noviciate
- រយៈ ពេលអប់រំអ្នកបួស ។
- number
- ចំនួន ។
- nurturing of the faith
- ការពង្រឹងជំនឿរបស់ខ្លួនបន្តិចម្តងៗតាមកាលៈទេសៈ ក្នុងការរស់នៅ របស់ខ្លួន ។ ការដើរតាមមាគ៌ា ។
O
- Oblation
- តង្វាយ ថ្វាយ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Obligatory and optional memorials
- ពិធីនឹករឭកប្រភេទត្រូវតែប្រារឰ និងគួរប្រារឰ។ (Fr. Juan)
- Octave of Christmas
- ថ្ងៃលើកតម្កើងព្រះយេស៊ូប្រសូត។ (Fr. Juan)
- Octave of Easter
- ថ្ងៃបុណ្យចម្លង។ (Fr. Juan)
- Office of the readings
- ការអធិដ្ឋានតាមអត្ថបទប្រចាំថ្ងៃ។ (Fr. Juan)
- Only
- តែមួយ។
- Only-begotten Son
- ព្រះបុត្រាតែមួយ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Optional lectionary
- សៀវភៅថែមអត្ថបទ។ (Fr. Juan)
- Oracles
- អ្នកព្យាករ។
- Orthodox
- គណៈនិកាយអ័រតូដុក
- oath
- សម្បថ ពាក្យសច្ចា (ម៨ ៥,៣៣-៣៧) ។
- obedience
- ការស្តាប់បង្គាប់ ការស្តាប់ឱវាទ ។
- oblat
- អ្នកថ្វាយខ្លួនទៅព្រះជាម្ចាស់ ។ តង្វាយ ។
- offering
- តង្វាយ សក្ការបូជា គ្រឿងសក្ការបូជា ។
- offertory
- ពិធីថ្វាយតង្វាយក្នុងអភិបូជា ។
- offertory procession
- ក្បួនដង្ហែតង្វាយក្នុងអភិបូជា ។
- offertory song
- ចម្រៀងហែតង្វាយក្នុងអភិបូជា ។
- oil to anoint the sick
- ប្រេងសំរាប់លាបអ្នកជម្ងឺ ។
- oll
- ប្រេង។ ជនជាតិអ៊ីស្រាអែលចូលចិត្តបរិភោគប្រេង ឬគេប្រើប្រេងធ្វើជាថ្នាំសង្កូវ ឬជា គ្រឿងក្រអូប។ គេរាប់ប្រេងដែលគេសំរាំងពីផ្លែអូលីវ ទុកជាផលកើតមកពីព្រះពររបស់ព្រះជា ម្ចាស់ ។
- omnipresence
- ព្រះជាម្ចាស់គង់នៅគ្រប់កន្លែង ។
- omniscience
- ព្រះជាម្ចាស់ចេះដឹងសព្វគ្រប់ ឈ្វេងយល់សព្វគ្រប់ ។
- oracle
- ព្រះបន្ទូលថ្លែងតាមរយៈ ព្យាការី ។
- oracle of the lord
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
- order
- ការចាត់ចែងអោយមានរបៀបរៀបរយក្នុងព្រះសហគមន៍ ១
- order of virgins
- ក្រុមស្ត្រីព្រហ្មចារីយ៍ ។
- ordinary
- ធម្មតា សាមញ្ញ ។ អភិបាលព្រះសហគមន៍ ។ អាជ្ញាធរព្រះសហគមន៍តាមទីកន្លែង ។
- ordinary day
- ថ្ងៃធម្មតាក្រៅពីថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ។
- ordination
- ពិធីតែងតាំងជាអ្នកបំរើគឺជាឧបត្ថម្ភកៈ ជាបូជាចារ្យ ជាអភិបាលព្រះសហគមន៍ ។
- original sin
- បាបខាងដើម ជានិមិត្តរូបអំពីកិលេសតណ្ហារបស់មនុស្សគ្រប់ៗរូបតាំងពី កើត មក នាំអោយគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ។ កិលេសតណ្ហានាំអោយមាន៖
P
- Pall
- គម្របពែងព្រះលោហិត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Paradise
- ឋានសួគ៌។ (orkida.dic)
- Parish
- ព្រះសហគមន៍តាមមូលដ្ឋាន ព្រះសហគមន៍ប្រចាំតំបន់។ (Fr. Juan)
បូជាចារ្យដែលទទួលបន្ទុកណែនាំ និងថែរក្សាព្រះសហគមន៍នៅកន្លែងមួយ ក្នុងនាមលោកអភិបាលព្រះសហគមន៍។ (Fr. Ponchaud)
- Participation at the altar
- រួមតុសក្ការៈ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Paschal Lamb
- កូនចៀមនៃបុណ្យចម្លង។ កូនចៀមដែលគេធ្វើយញ្ញបូជាក្នុងឱកាសបុណ្យចម្លង។ (Fr. Ponchaud)
- Paschal Sacrament
- អគ្គសញ្ញានៃបុណ្យចម្លង។ (Fr. Juan)
អគ្គសញ្ញានៃបុណ្យចម្លង ព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មថ្មីដ៏រុងរឿង។ (Ponchaud)
- Paschal candle
- ទៀនព្រះជ័យ។ ទៀននេះអុជនៅថ្ងៃបុណ្យចម្លង ទុកជាសញ្ញាសំគាល់រម្លឹកគ្រីស្តបរិស័ទថា ព្រះគ្រីស្តមានជ័យជំនៈលើមច្ចុរាជ និងគង់ជាមួយយើង។ ព្រះអង្គក៏ជាពន្លឺដែលបំភ្លឺពិភពលោក។
- Paschal mystery
- គម្រោងការណ៍ដ៏អស្ចារ្យ និងអាថ៌កំបាំងនៃបុណ្យចម្លង។ (Fr. Juan)
ព្រឹត្តិការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃបុណ្យចម្លង, គម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ អំពីព្រះយេស៊ូសោយទិវង្គតនិងមានព្រះជន្មថ្មីដ៏រុងរឿង។ យើងជាគ្រីស្តបរិស័ទនាំគ្នាធ្វើបុណ្យចម្លង ដើម្បីលើកតម្កើង ព្រះជាម្ចាស់ដែលប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូបានឆ្លងពីមរណភាព ទៅកាន់ជីវិត ព្រះអង្គក៏ចម្លងអស់អ្នកជឿឱ្យមានសេរីភាពពេញទី និងចម្លងយើងទៅកាន់ជីវិតរួមរស់ជាមួយ ព្រះអង្គ។ (Fr. Ponchaud)
- Passover
- ធ្វើពិធីបុណ្យចម្លង។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Pastor of souls
- គង្វាលណែនាំគ្រីស្តបរិស័ទ។ (Fr. Juan)
គង្វាលណែនាំគ្រីស្តបរិស័ទម្នាក់ៗ។ (Fr. Ponchaud)
- Pastoral
- ការណែនាំគ្រីស្តបរិស័ទ។ (Fr. Juan)
ការណែនាំគ្រីស្តបរិស័ទ មានលក្ខណៈណែនាំ។ (Fr. Ponchaud)
- Pastoral liturgy
- ការណែនាំគ្រីស្តបរិស័ទខាងពិធីបុណ្យ។ (Fr. Juan)
- Pastoral work
- កិច្ចការណែនាំគ្រីស្តបរិស័ទ។ (Fr. Juan)
- Paten
- ចានព្រះកាយ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ចានព្រះកាយ ចានពិសិដ្ឋ ចានប៉ាថែន។ (Fr. Mario)
- Patience
- សេចក្តីអត់ធ្មត់
- Patriarch
- បុព្វបុរស
- Peace
- សេចក្តីសុខសាន្ត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Penance
- ទុក្ខកិរិយា ពលិកាម មានចិត្តសោកស្តាយអំពើបាប។ (Fr. Juan)
- Penance
- ចិត្តនឹកស្តាយអំពីអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តដោយនឹកគិតថា ខ្លួនបានឃ្លាតឆ្ងាញពីព្រះជាម្ចាស់ដែលស្រឡាញ់ខ្លួន។
- Pentateuch
- បញ្ចកណ្ឌ ឬ ធម្មវិន័យ ។
- Pentecost
- បុណ្យថ្ងៃទី ៥០ ឬ បុណ្យសប្តាហ៍
- People
- ប្រជាជន
- People of god
- អ្នកជំនិតរបស់ព្រះជាម្ចាស់ ។
- Perpetual
- ជាអចិន្ត្រៃយ៍ ។
- Person
- បុគ្គល។ (Fr. Ponchaud)
- Petor
- សិលា មានន័យថា ថ្មី “។ ព្រះយេស៊ូបានដូរឈ្មោះលោកស៊ីម៉ូនមកជា ប្តូរ ភាសាក្រក ថា “ពេត្រុស” ភាសាហេប្រើថា “កេផាស ។ ធម្មតា អ្នកបកប្រែគម្ពីរមិនធ្លាប់ប្រែឈ្មោះទេ តែព្រះយេស៊ូផ្ទាល់បានបកប្រែឈ្មោះដើម្បីបកស្រាយអត្ថន័យ ។
- Piety
- ភក្តីភាព សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ (Fr. Juan)
- Pipe organ
- ព្យាណូ។ (Fr. Juan)
- Polyphony
- បទចម្រៀងពហុសូរស័ព្ទ។ (Fr. Juan)
- Pontifical
- ក្បួនពិធីសម្រាប់លោកអភិបាល។ (Fr. Juan)
- Pope
- សម្តេចបាំង ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម។ ពាក្យ “បាប មានន័យថា “ភា ។ លោកទទួលបន្ទុកបន្តមុខងារពីគ្រីស្តទូតសីលា ដើម្បីពង្រឹងជំនឿរបស់គ្រីស្តបរិស័ទ និងធ្វើអោយ គ្រីស្តបរិស័ទទាំងប៉ុន្មានរួមគ្នាជាធ្លុងតែមួយ ។
- Popular devotion
- ការថ្វាយបង្គំតាមប្រពៃណីនៃប្រជាជន។ (Fr. Juan)
- Power of heaven
- ប្ញទ្ធានុភាពនៃស្ថានបរមសុខ។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Praise
- លើកតម្កើង កោតសរសើរ (សម្រាប់ព្រះជាម្ចាស់)។
គោរព (សម្រាប់សន្តបុគ្គល)។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Priest
- បូជាចារ្យ (អាចារ្យ)។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
តាមសម្ពន្ធមេត្រីថ្មី ៖ គង្វាល,ព្រឹទ្ធាចារ្យ។ ចាស់ទុំមានមុខនាទីណែនាំព្រះសហគមន៍ប្រកាសដំណឹងល្អ អប់រំជំនឿរបស់គ្រីស្តបរិស័ទ និងណែនាំគេឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់។
តាមសម្ពន្ធមេត្រីចាស់ ៖ បូជាចារ្យ។ ជាអាចារ្យដែលទទួលមុខងាររៀបចំតង្វាយ ឬធ្វើយញ្ញបូជាថ្វាយ ព្រះជាម្ចាស់ តាមធម្មវិន័យរបស់លោកម៉ូសេ។ លោកបូជាចារ្យមានភារកិច្ចប្រៀនប្រដៅអ្នកស្រុកអំពីគម្ពីរ ធម្មវិន័យផងដែរ (sacrificator)។ (Fr. Ponchaud)
- Priestly Mission of Jesus Christ
- ព្រះរាជកិច្ចរបស់ព្រះយេស៊ូគ្រីស្តក្នុងឋានៈជាបូជាចារ្យ។ (Fr. Juan)
- Principle
- គោលការណ៍។ (Fr. Juan)
- Profound
- ជ្រាលជ្រៅពេញទំហឹង។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Profound bow
- ឱនកាយគោរព។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Promote
- ពង្រីក ផ្សព្វផ្សាយឱ្យរីកចម្រើន។ (Fr. Juan)
- Promotion
- ផ្សព្វផ្សាយ។ (Fr. Juan)
- Prophecy
- ព្យាករ។ (Fr. Juan)
- Providence
- ព្រះឧបការគុណ ព្រះហប្ញទ័យប្រណីសន្តោស។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Providence
- ឧបការគុណ ។
- Psalm
- ទំនុកតម្កើង ជាបទចម្រៀងកំណាព្យ និងពាក្យអធិដ្ឋាន ចែងទុកក្នុងគម្គីរសម្ពន្ធមេត្រី
- Psalter of the liturgy of the hours
- ទំនុកតម្កើងនៃការអធិដ្ឋានតាមពេលកំណត់។ (Fr. Juan)
- Public holiday
- ថ្ងៃដែលរដ្ឋអោយឈប់សម្រាក ។
- Publican
- អ្នកទារពន្ធ។
- Punishment
- ទណ្ឌកម្ម។ (orkida.dic)
- Punishment
- ការធើ្វទោស ។
- Pure
- សុទ្ធ
- Pure heart
- អ្នកដែលមានចិត្តគំនិតទៀងត្រង់
- Purgatory
- កន្លែងរងទុក្ខ។ (orkida.dic)
- Purgatory
- អ្វីដែលធើ្វអោយបរិសុទ្ធ
- Purification
- កន្សែងជម្រះពែង ជម្រះឱ្យបានបរិសុទ្ធ ពិធីជម្រះបាប។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Purification
- ពិធីជម្រះកាយអោយបានបរិសុទ្ធ ។
- Purifier
- កន្សែងជូតសំអាត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Purify
- សំអាតកាយអោយបរិសុទ្ធ
- Put to the test
- ពិសោធន៍ ល្បងល ធើ្វអោយកើតទុក្ខ ។
- pagan
- អ្នកកាន់សាសនាដទៃ ។
- panchal mystery
- ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង។
- pantheism
- សារព័ត្ន ទេវនិយម ។
- paradise
- សួនឧទ្យាន ស្ថានបរមសុខ ។
- pardon
- ការអត់ទេទោស ការអភ័យទោស ការលើកលែងទោស។ ក្នុងគម្ពីរ គឺការប្រាសប្រណី របស់ព្រះជាម្ចាស់ដល់អ្នកបាប ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលប្រោសមនុស្សអោយរួចពី បាប ។
- parish
- ក្រុមគ្រីស្តបរិស័ទចំណុះជើងវិហារមួយ សហគមន៍ក្នុងភូមិមួយ ។ ក្នុងភូមិនោះមានបូជា ចារ្យម្នាក់ទទួលបន្ទុកណែនាំ និងថែរក្សាគ្រីស្តបរិស័ទហៅថា អ្នកទទួលខុសត្រូវ ។
- parish
- បូជាចារ្យដែលទទួលបន្ទុកណែនាំនិងថែរក្សាព្រះសហគមន៍នៅកន្លែងមួយ ក្នុងនាម លោកអភិបាលព្រះសហគមន៍ ។
- parish word
- ពាក្យសំដី ព្រះបន្ទូល ។
- parishoner
- អ្នកចំណុះជើងវិហារ ។
- parousia
- ព្រះដំណើររបស់ព្រះគ្រីស្តដែលយាងមកវិញយ៉ាងរុងរឿង នៅពេលអវសានកាលនៃ ពិភពលោក ។
- passian
- បុទុក្ខលំបាករបស់ព្រះយេស៊ូ ។
- pastor
- គង្វាល អ្នកទទួលបន្ទុកណែនាំ និងថែរក្សាជំនឿ ។
- pastoral
- អ្វីៗដែលមาនទំនាក់ទំនងនឹងកិច្ចការណែនាំ និងថែរក្សាជំនឿ។
- pastoral council
- ក្រុមប្រឹក្សាណែនាំ និងថែរក្សាជំនឿ ។
- pastoral ministry
- កិច្ចបំរើព្រះសហគមន៍ដោយឃ្វាលគ្រីស្តបរិស័ទ ។
- patience
- សេចក្តីអត់ធ្មត់ អំណត់ ខន្តី ការស៊ូទ្រាំ ចិត្តស៊ូទ្រាំ។
- patriarch
- បុព្វបុរស ។ បុព្វ ៖ ខាងដើម បុរស ៖ មនុស្ស។ ពីអ្នកខាងដើមវង្សនៃជនជាតិ អ៊ីស្រាអែល មានលោកអប្រាហាំ លោកអ៊ីសាក និងលោកយកុប ព្រមទាំងកូនលោកយកុបទាំង ១២ នាក់ ។
- perfect
- ពេញលេញ ពេញលក្ខណៈ ។
- persecution
- ការបៀតបៀន ការធ្វើទុក្ខបុកម្នេញ។
- perseverance
- ចិត្តព្យាយាម សេចក្តីខ្ជាប់ខ្លួន
- personality
- បុគ្គលិកលក្ខណៈ ។
- pharisee
- គណៈ ជារីស៊ី ។ ពាក្យ “ជាវីស៊ី មានន័យថា “ពួកញែកពីគេ តំណជាវីស៊ី គឺ ជាជនជាតិយូជាមួយក្រុម
- piety
- ការស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង
- pilgrimage
- បូជនីយេសចរណ៍ គឺដំណើរស្វះស្វែងរកទីកន្លែងដែលគួរគោរពបូជា ការធ្វើដំណើរ ទៅនមស្សការបូជនីយដ្ឋាន ។
- pious
- អ្នកស្រឡាញ់ហើយគោរពព្រះជាម្ចាស់យ៉ាងស្មោះស្ម័គ្រ ។ អ្នកចូលចិត្តធម៌អាទិ ចូល ចិត្តស្មឹងស្មាធិ៍ ។
- pity
- សេចក្តីអាណិតអាសូរ ។
- plenitude: fullness
- គ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ (កូឡ ២,៩) ភាពពេញបរិបូរ ពោរពេញដោយ ។
- poor
- ជនក្រីក្រ អ្នកខ្វះខាត អ្នកខ្សត់ខ្សោយ ជាអ្នកមិនពឹងលើបុណ្យកុសលរបស់ខ្លួន គឺផ្ញើជីវិត ទាំងស្រុងលើព្រះជាម្ចាស់ ។
- power
- អំណាច ចេស្តា ។ តេជានុភាព អានុភាព បារមី ឫទ្ធិ ។
- powerlessness
- ឥតតេជានុភាព ឥតអានុភាព ឥតឫទ្ធិបារមី
- practising christian
- អ្នកកាន់ធម៌ អ្នកប្រតិបត្តិតាមវិន័យព្រះសហគមន៍ ។
- praise
- ការសរសើរ ។ ការលើកតម្កើង ។
- pray
- អធិដ្ឋាន មានន័យថា តាំងចិត្តនឹកតម្រង់ចំពោះ ។
- prayer
- ពាក្យអធិដ្ឋាន ពាក្យអង្វរ ។
- preach
- ដាស់តឿន ក្រើនរំលឹក ទេស ទេសនា ។
- preaching
- ការប្រៀនដៅ, ធម្មទេសនា ។
- precept
- ពាក្យបណ្ដាំ វិន័យ ។
- precursor
- អ្នកអោយដំណឹងមុន អ្នករៀបចំផ្លូវមុន ។
- predestination
- ការចូលចិត្តជាង ។
- preface
- អារម្ភកថា ពាក្យប្រារព្ធ ពាក្យនាំមុខ ។
- presbyteral order
- ក្រុមគង្វាល ក្រុមបូជាចារ្យ ។
- presbytery
- ផ្ទះសំរាប់លោកច្ចជាចារ្យស្នាក់នៅ ។
- pride
- អួតអាង សំអាង ។ មោទនភាព។ កិត្តិយស ។ ចិត្តក្រអឺតក្រទម អំនួត ។
- priest
- តាមសម្ពន្ធមេត្រីថ្មី៖ គង្វាល ព្រឹទ្ធាចារ្យ ចាស់ទុំមានមុខនាទីណែនាំព្រះសហគមន៍ ប្រកាសដំណឹងល្អ អប់រំជំនឿរបស់គ្រីស្តបរិស័ទ និងណែនាំគេអោយគោរពថ្វាយបង្គំព្រះជាម្ចាស់ ។
- priest’s house
- ផ្ទះបូជាចារ្យ ។
- priesthood
- ក្រុមបូជាចារ្យ មុខងារបូជាចារ្យ ។
- proceed
- មានដើមកំណើតចេញពី ។ ហូរចេញមកពី ។
- procession
- ក្បួនហែយ៉ាងឱឡារិក ។
- proclaim
- ប្រកាស ប្រកាសដំណឹង នាំដំណឹងល្អ ។
- profane
- គុណភាពវត្ថុដែលអាចមកប្រើប្រាស់ជាធម្មតា ។
- profession of faith or creed
- ពីធីប្រកាសធម៌ជឿជាសេចក្តីសង្ខេបនៃជំនឿគ្រឹស្តសាសនា ។
- promise
- ព្រះបន្ទូលសន្យា កិច្ចសន្យា ។
- prophecy
- ពាក្យប្រកាស សេចក្តីប្រកាសក្នុងនាមព្រះជាម្ចាស់ ។ ព្យាករណ៍ ទំនាយ ។
- prophet
- ព្យាការី ជាអ្នកថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់ប្រាប់ប្រជាជន ។ ពាក្យនេះមកពី ព្យាករណ៍ គឺ ទស្សទាយ ។ ឧប. ព្យាករណ៍ឧត្តុនិយម ។
- prophetic
- តាមរយ: ព្យាការី តាមបែបព្យាការី ។
- prostitution
- ពេស្យាចារ្យ។ ស្រីពេស្យា គឺស្រីដែលប្រព្រឹត្តអំពើពេស្យាចារ្យនៅក្នុងវិហារ របស់ព្រះក្លែងក្លាយ (ហស ១,២) ។ ធម្មតា ព្យាការីប្រើពាក្យពេស្យា សំដៅទៅលើប្រជាជន អ៊ីស្រាអែលដែលក្បត់ព្រះជាម្ចាស់ ទៅគោរពបំរើព្រះដទៃ ។
- protestant
- ប្រូតេស្តង់ (មកពីពាក្យឡាតាំង profiteri = អ្នកប្រកាសជំនឿ) គឺអ្នកអះអាងតែ លើជំនឿប៉ុណ្ណោះ ។
R
- Ready
- សមរម្យ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Recite
- សូត្រធម៌។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Redeem
- លោះ រំដោះ។
- Redeemer
- ព្រះប្រោសលោះ រម្ដោះ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Reform
- ការកែទម្រង់ ។ នៅសតវត្សទី ១៦ គ្រីស្តបរិស័ទមួយក្រុម មានបំណងប្រទ គ្រឹស្តសាសនា ហើយបង្កើតជាក្រុមប្រូតេស្តង់ ។ អ្នកនាំមុខ ។ លោកលូថែជាលោកសង្ឃខាងកាតូលិក
- Reform of the sacred liturgy
- ការកែសម្រួលនៃពិធីបុណ្យជាទីសក្ការៈ។ (Fr. Juan)
- Refreshment
- ត្រជាក់ត្រជុំ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Regulations
- បទបញ្ជា។ (Fr. Juan)
- Religious art
- សិល្បៈសាសនា។ (Fr. Juan)
- Religious exercises
- ការិយាកិច្ចនៃសាសនា។ (Fr. Juan)
- Remember
- នឹករព្ញក។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Renew
- ប្រោសឱ្យមានកម្លាំង។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Renew your church
- ប្រោសឱ្យព្រះសហគមន៍មានកម្លាំង។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Responsory
- ពាក្យឆ្លងឆ្លើយ។ (Fr. Juan)
- Restoration
- ស្ថានភាពសាជាថ្មី។ Because I understand that it is not trying to do something as it was before. Which is the word ធ្វើឱ្យដូចដើមវិញ តែធ្វើឱ្យប្រសើរជាង។ (Fr. Juan)
- Resurrection
- មានព្រះជន្មរស់ឡើងវិញ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ទទួលព្រះជន្មថ្មី ការមានជីវិតរស់ឡើងវិញ ការរស់ឡើងវិញ។ តាមគ្រីស្តសាសនាពេលមនុស្ស ស្លាប់ទៅគេមិនចាប់ជាតិជាថ្មីទេ គឺគេទទួលជីវិតថ្មីពីព្រះជាម្ចាស់ គឺជីវិតអស់កល្បជានិច្ច។ រូបកាយគេ ប្រែប្រួលយ៉ាងអស្ចារ្យ។ (Fr. Ponchaud)
មានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ ព្រះយេស៊ូក្រោកពីចំណោមមនុស្សស្លាប់ ព្រះយេស៊ូមានព្រះជន្ម ស្ថិតឡើងវិញដ៏រុងរឿង ព្រះយេស៊ូតើនស្ថិតឡើងវិញដ៏រុងរឿង, ព្រះយេស៊ូតើនស្ថិតដ៏រុងរឿង។ (Fr. Bruno)
- Resurrection
- ការមានជិវីតរស់ឡើងវិញ ។
- Rich and riches
- អ្នកមាន និង ទ្រព្យសម្បតិ្ត
- Risen
- មានព្រះជន្មរស់ឡើងវិញ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Rite
- ក្បួនពិធី។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Rite
- ក្បួនពិធី
- Rite of communion
- ពិធីទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Rosary
- មាលា ។ ផ្គាំ ។
- Rubrics
- ពាក្យពន្យល់ពណ៌ក្រហម ពាក្យណែនាំពណ៌ក្រហម។ (Fr. Juan)
- rabbi
- ព្រះគ្រូ លោកគ្រូ គឺអ្នកទទួលមុខងារប្រៀនប្រដៅធម្មវិន័យ ។
- rabbin
- នាយកទទួលបន្ទុកសហគមន៍ជនជាតិយូជាមួយ ។
- racism
- លទ្ធិ (ប្រឆាំង) ជាតិសាសន៍និយម ឬប្រកាន់ពណ៌សម្បុរ (anti-racism) ។
- racist
- អ្នកប្រកាន់ជាតិសាសន៍ ឬប្រកាន់ពណ៌សម្បុរ ។
- recollection, retreat
- ការធ្វើសមាធិ សំណាក់ធម៌ ។
- reconcile
- សម្រុះសម្រួល ។
- reconciliation
- ការសម្រុះសម្រួល លើកលែងទោស។ ការផ្សះផ្សា (កូឡ ១,២០) ។
- redeem
- លោះទាសករអោយជាវិញ ។
- redeemer
- អ្នកលោះ ។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ “អ្នកលោះ” (Goël) ជាសាច់ញាតិម្នាក់ យកចិត្តទុកដាក់ ទាមទារយុត្តិធម៌ និងសិទ្ធិពីស្ត្រីមេម៉ាយ ឬកូនកំព្រា (រូថ ២,២១, ៤,១-៦) ৭ ព្រះជាម្ចាស់ “លោះ” ប្រជារាស្ត្រអ៊ីស្រាអែល គឺទាមទារសិទ្ធិរបស់គេ ថែរក្សាគេ ដូចអ្នកថែ រក្សាសាច់ញាតិរបស់ខ្លួន ។ ព្រះយេស៊ូ “លោះ” ប្រជាជន (រម ៣,២៥) ។
- redemption
- ការលោះអោយជាវិញ ការរំដោះ ។
- regarding something as sacred
- ការចាត់ទុកជាលក្ខណ: ពិសិដ្ឋ ប្រសិទ្ធិអោយទៅ ជាសក្ការៈ ។
- regret
- ការនឹកស្តាយ ការសោកស្តាយដោយបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់។
- reign
- ព្រះរាជ្យ។ គឺមានន័យថា «ព្រះជាម្ចាស់គ្រងរាជ្យ» ឬ ក្រោមអំណាចរបស់ព្រះជាម្ចាស់» ។ « ពិភពលោកថ្មីដែលស្ថិត ក្នុងគម្ពីរដំណឹងល្អ ពាក្យ ព្រះរាជ្យ” សំដៅលើរបៀបរ ការមការប្រៀនប្រដៅរបស់ព្រះយេស៊ូ បណ្តាលអោយអ្នកធ្វើតាម ចូលក្នុងការគ្រប់គ្រងអារ ព្រះជាម្ចាស់ ។ គ្រីស្តបរិស័ទទន្ទឹងរង់ចាំដោយសេចក្តីសង្ឃឹមយ៉ាងខ្លាំងថា ព្រះជាម្ចាស់យាងម គ្រងរាជ្យជាស្ថាពរលើមនុស្សសត្វទាំងអស់ ។
- reincarnation
- ការចាប់ជាតិជាថ្មី ការចាប់បដិសន្ធិជាថ្មី គឺការវិលកើតវិលស្លាប់ក្នុងវាយដូ សង្សារ ។
- release
- ដោះលែង ដោះអោយរួចផុត រំដោះ ។
- religion
- ១)- សាសនា លទ្ធិ ការប្រៀនប្រដៅ។ ២)- ចំណងរវាងមនុស្សនិងព្រះជាម្ចាស់។
- religious
- អ្នកកាន់សាសនា បព្វជិត បព្វជិតា ក្រុមអ្នកបួសខាងគ្រឹស្តសាសនា ។បព្វជិតធ្វើសច្ចាប្រណិធានយ៉ាងឱឡារិកថានឹង៖រស់នៅជាព្រហ្មចារីយ៍ មិនយកគ្រួសារ ថ្វាយខ្លួនទាំងស្រុងទៅលើព្រះជាម្ចាស់ ។លះបង់ទ្រព្យសម្បត្តិទាំងអស់ គឺរស់នៅក្នុងឋានៈ ជាអ្នកក្រីក្រ ។ស្តាប់បង្គាប់អ្នកដឹកនាំក្រុមគ្រួសារ ឬគណៈ បព្វជិតនោះ ។
- religious life
- បព្វជិត-បព្វជិតា។ ការរស់នៅជាបព្វជិត បព្វជិតា ។
- religious order
- ក្រុមគ្រួសារនៃបព្វជិត ។
- reliquary
- កោដ្ឋ ហឹបតម្កល់ធាតុ ។
- remember
- (កិ) នឹកឃើញ មិនភ្លេច ។
- remorse
- វិប្បដិសារី សេចក្តីស្តាយក្រោយ ។
- renunciation
- ការលះបង់ ការរំងាប់កិលេសតណ្ហា លត់ដំ។ ការផ្តាច់ខ្លួនពី…។
- responsible
- អ្នកទទួលបន្ទុក អ្នកទទួលការខុសត្រូវ
- restoration
- ការធ្វើអំពើល្អដើម្បីសងនឹងការខូចខាត ដែលខ្លួនបានប្រព្រឹត្តចំពោះអ្នកដទៃ ។
- return
- វត្ថុដែលខ្លួនបានលួច
- reveal
- សំដែងអោយស្គាល់ ។
- revelation
- ព្រះជាម្ចាស់សំដែងព្រះអង្គអោយមនុស្សលោកស្គាល់ ការបង្ហាញ ។
- rise
- ព្រះជាម្ចាស់ប្រោសលោកយេស៊ូអោយភ្ញាក់ឡើង ឬក្រោកឡើង គឺអោយមានព្រះជន្មរស់ឡើង វិញ ។
- rituel
- ក្បួនពិធីផ្សេងៗ មានអគ្គសញ្ញាជាដើម ។
- royal priesthood
- ក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ (១ សល ២,៩) ឋានៈ គ្រឹស្ត បរិស័ទទាំងអស់ដែលថ្វាយអ្វីៗទាំងអស់ក្នុងលោកនេះទៅព្រះជាម្ចាស់ទុកជាតង្វាយ ។
S
- Sacramental’s
- អនុសញ្ញា។ (Fr. Juan)
- Sacred
- ដែលស័ក្តិសិទ្ធសម្រាប់បូជា។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ដែលជាប់ទាក់ទងនឹងព្រះជាម្ចាស់ ពិសិដ្ឋ សក្ការៈ។ (Fr. Ponchaud)
ពិសិដ្ឋ។ (Fr. Mario)
- Sacred Heart
- ព្រះបេះដូងរបស់ព្រះយេស៊ូជានិមិត្តរូបនៃធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះយេស៊ូ
ចំពោះមនុស្សលោក។ (Fr. Ponchaud)
ព្រះហឫទ័យដ៏វិសុទ្ធបំផុត (បូ. ឆ័ត្រសិរី)
- Sacred Heart
- ព្រះបេះដូងរបស់ព្រះយេស៊ូ ជានិមិត្តរូបនៃធម៌មេត្តាករុណាដ៏លើសលប់ របស់ព្រះយេស៊ូចំពោះមនុស្សលោក ។
- Sacred art and Sacred furnishing
- សិល្បៈ និងគ្រឿងសេនាសនភ័ណ្ឌជាទីសក្ការៈ។ (Fr. Juan)
- Sacred host
- នំព្រះកាយ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Sacred minister
- ជាអ្នកបម្រើព្រះហគមន៍ គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាតែងតាំង។ (Fr. Ponchaud)
- Sacred music
- ភ្លេងជាទីសក្ការៈ។ (Fr. Juan)
- Sacred mysteries
- អភិបូជា។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Sacred things
- គ្រឿងសក្ការៈ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
វត្ថុពិសិដ្ឋ។ (Fr. Mario)
- Sacrifice
- បូជា យញ្ញបូជា សក្ការបូជា។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
យញ្ញបូជា ពិធីបូជាយញ្ញ ពលីកម្ម។ ជនជាតិអ៊ីស្រាអែលធ្លាប់យកសត្វមកសម្លាប់បូជាថ្វាយព្រះជាម្ចាស់ ដើម្បីអរគុណព្រះអង្គ អង្វរព្រះអង្គ ឬទូលសូមព្រះអង្គលើកលែងទោសឱ្យរួចពីបាប។ (Fr. Ponchaud)
- Sanctify
- ធ្វើឱ្យបានវិសុទ្ធ ប្រោសឱ្យគេបានវិសុទ្ធ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Sanctify these offering
- សូមព្រះជាម្ចាស់ញ៉ាំងតង្វាយទាំងនេះឱ្យបានវិសុទ្ធ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Sanctify your hands
- សូមព្រះជាម្ចាស់សម្តែងបារមី។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Sanctity
- ភាពជាសន្ត សន្តី វិសុទ្ធភាព។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Saviour
- ព្រះសង្គ្រោះ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Saviour
- ព្រះសង្គ្រោះ។
- Serene
- ស្ងប់ស្ងៀម ស្ងប់ស្ងាត់ ។ (orkida.dic)
- Solemnity
- កិត្តិយស។ (Fr. Juan)
ឱឡារិក
- Son of Man
- បុត្រមនុស្ស ។ ពាក្យ “បុត្រមនុស្ស” មានន័យថា “មនុស្សសាមញ្ញធម្មតា” (ព្យាការីអេសេគឺអែល ២,១) ពាក្យនេះ បង្ហាញអោយដឹងថា ព្រះជាម្ចាស់និងមនុស្សយើងខុស ប្លែកពីគ្នាឆ្ងាយណាស់ ។ តាមលោកដានីអែល ៧,១៣ ពាក្យនេះ សំដៅទៅលើមនុស្សម្នាក់ជា តំណាងប្រជារាស្ត្រអ៊ីស្រាអែលដែលត្រូវគេធ្វើបាប យាងមកលើពពក គឺរួមជាមួយព្រះជាម្ចាស់ ។
- Son of the Father
- ព្រះបុត្រានៃព្រះបិតា។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Spirit of the liturgy
- ខ្លឹមសារនៃពិធីបុណ្យ។ (Fr. Juan)
- Spiritual exercises
- ការយាកិច្ចខាងផ្លូវវិញ្ញាណ។ (Fr. Juan)
- Splendor
- ភាពរុងរឿង ភាពត្រចះត្រចង់។ (Fr. Juan)
- Spotless victim
- សក្ការបូជាដ៏និម្មល។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Stole
- កន្សែងបង់កពិសិដ្ឋ។ (ហៅ ស្តូលឡា)។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Supernatural life
- ជីវិតអធិធម្មជាតិ។ (Fr. Juan)
- Synopsis
- សហចក្ខុ ឈ្មោះសៀវភៅមួយមានចម្លងព្រះបន្ទូលព្រះយេស៊ូ ឬអត្ថបទគម្ពីរដំណឹងល្អ ទាំងប៉ុន្មានដែលមានអត្ថន័យប្រហាក់ប្រហែលគ្នា ហើយដាក់ជិតៗគ្នាតាមជួរ ដើម្បីងាយស្រួល ប្រៀបប្រដូច ។
- sabaot
- កងកម្លាំង កងទ័ព ។
- sabbath
- ថ្ងៃសប្ប័ទ ជាថ្ងៃសៅរ៍ ថ្ងៃសីល ។
- sacrament of baptism
- អគ្គសញ្ញាជ្រមុជទឹក ។
- sacrament of confirmation
- អគ្គសញ្ញាលាបថ្ងាស ។
- sacrament of mariage
- អគ្គសញ្ញាអាពាហ៍ពិពាហ៍ ។
- sacrament of order
- អត្តសញ្ញាតែងតាំងអ្នកបំរើ ។
- sacrament of reconciliation
- អគ្គសញ្ញាលើកលែងទោស ឬសម្រុះសម្រួល ។ ក្នុងអគ្គ សញ្ញានេះ គ្រីស្តបរិស័ទលើកតំកើងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលទ្រង់ប្រោសប្រណីអត់ ទោសអ្នកបាប និងទ្រង់សព្វព្រះហឫទ័យសំរុះសំរួលគេអោយជានានឹងព្រះអង្គផង ។
- sacrament of reconciliation
- អគ្គសញ្ញាលើកលែងទោស ។
- sacrament of the Eucharist
- អគ្គសញ្ញាអរព្រះគុណព្រះជាម្ចាស់ ។
- sacrament of the sick
- អគ្គសញ្ញាលាបប្រេងអោយអ្នកជំងឺ ។
- sacred
- ដែលជាប់ទាក់ទងនឹងព្រះ ពិសិដ្ឋ សក្ការៈ ។
- sacrifice
- យញ្ញបូជា ជនជាតិអ៊ីស្រាអែលធ្លាប់យកសត្វមកសម្លាប់បូជាថ្វាយព្រះជាម្ចាស់ ដើម្បី អរព្រះគុណព្រះអង្គ អង្វរព្រះអង្គ ឬទូលសូមព្រះអង្គលើកលែងទោសអោយរួចពីបាប ។
- sacrifice for the atonement of sins
- យញ្ញបូជាសំរាប់លើកលែងអំពើបាប គឺគេបូជា សត្វថ្វាយព្រះជាម្ចាស់ដើម្បីសុំព្រះអង្គលើកលែងទោសអោយពួកគេ និងសុំព្រះអង្គចងសម្ពន្ធមេត្រី ជាមួយពួកគេឡើងវិញ ។
- sacrifice of communion
- យញ្ញបូជានៃមេត្រីភាព យញ្ញបូជានៃការរួបរួមជាមួយព្រះ ជាម្ចាស់ គឺគេដុតសាច់មួយផ្នែករបស់សត្វថ្វាយនៅលើអាសនៈ មួយផ្នែកទៀតគេជូនបូជាចារ្យ ហើយមួយផ្នែកធំដែលនៅសល់ អ្នកថ្វាយទុកបរិភោគខ្លួនឯង ។
- sacrifice of expiation
- យញ្ញបូជាសូមរំដោះអោយរួចពីបាច (លវ ១,៤) ។
- sacrifice of praise
- យញ្ញបូជាលើកតម្កើង ។
- sacrificial
- បូជាចារ្យ អ្នកថ្វាយយញ្ញបូជា ។
- sacrilege
- ការប្រមាថមើលងាយព្រះជាម្ចាស់ ការបង្អាប់បង្អោនវត្ថុពិសិដ្ឋ ។
- saducees
- គណៈសាឌូស៊ី គឺជាជនជាតិយូជាមួយក្រុមដែលរាប់តែធម្មវិន័យទេទុកជាគម្ពីរ ។ ពួកគេមិនជឿថា មានទេវទូត មានខ្មោច ហើយមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញឡើយ (៩៨ ២២,២៣) ។ ក្នុងក្រុមនេះ គ្នាច្រើនជាបូជាចារ្យនៅព្រះវិហារក្រុងយេរូសាឡិម ។
- sainthood
- វិសុទ្ឋភាព ការធ្វើអោយវិសុទ្ធ (២ ករ ៧,១, ទត ២,១-១០) ។
- salvation
- ការសង្គ្រោះ គឺការរំដោះអោយរួចពីបាប ពីកិលេសតណ្ហា អោយរួចផុតពីគ្រោះ ថ្នាក់ ពីទុក្ខវេទនា ។
- sanctification, sanctify
- ធ្វើអោយបានវិសុទ្ឋ អោយទៅជាបុត្រធិតារបស់ព្រះជាម្ចាស់ ។
- sanctify
- ព្រះជាម្ចាស់ប្រោសប្រទានព្រះជន្មរបស់ព្រះអង្គអោយអ្នកជឿ ប្រោសអោយ គេបានវិសុទ្ឋ អោយគេទៅជាបុត្រធីតារបស់ព្រះបិតា ។
- sanctify these offering
- សូមព្រះជាម្ចាស់ញ៉ាំងតង្វាយ ទាំងនេះអោយបានវិសុទ្ធ ។
- sanctify these offering
- សូមព្រះជាម្ចាស់ញ៉ាំងតង្វាយ ទាំងនេះអោយបានវិសុទ្ធ ។
- sanctify your hands
- សូមព្រះជាម្ចាស់សំដែងព្រះបារមី ។
- sanction
- ទណ្ឌកម្ម ។
- sanctuary
- ទីសក្ការបូជា បូជនីយដ្ឋាន ។
- sanctus
- ឈ្មោះធម៌មួយ សំរាប់លើកតំកើងព្រះជាម្ចាស់ក្នុងអភិបូជា ។ ព្រះដ៏វិសុទ្ធ ។
- sanhedrin
- ក្រុមប្រឹក្សាជាន់ខ្ពស់
- satisfaction
- 9)- សោមនស្ស សេចក្តីពេញចិត្ត ។ ២)- ការជួសជុលកំហុស គឺអំពើល្អដែលគ្រីស្តបរិស័ទតែងធ្វើ ដើម្បីសងនឹងអំពើ អាក្រក់ដែលខ្លួនបានប្រព្រឹត្ត ។
- save
- សង្គ្រោះ ។
- scandal ។
- អំពើដែលនាំអោយអ្នកដទៃឃ្លាតចាកពីជំនឿ អ្នកនាំគេអោយប្រព្រឹត្តអំពើបាប ដែលបណ្តាលអោយអ្នកឃើញ ឬជួបឃ្លាតចាកពីជំនឿ។ រឿងអាស្រូវ ។
- schism
- ការបែកចេញពីព្រះសហគមន៍ ។
- schismatic
- អ្នកដែលបែកចេញពីព្រះសហគមន៍ ។
- scholastic
- តាមការរៀនសូត្រ ។
- scourge
- គ្រោះកាច ។
- scribe
- ធម្មាចារ្យ ពីគ្រូអាចារ្យដែលតែងតែរៀនគម្ពីរទាំងមូល ជាពិសេសគម្ពីរធម្មវិន័យរបស់ លោកម្ចីសេ ដោយពិនិត្យពិជ័យនូវការប្រៀនប្រដៅដែលមានចែងទុកក្នុងគម្ពីរ ហើយយកចំណេះ ចេះដឹងរបស់ខ្លួនទៅបង្រៀនអ្នកស្រុក ។
- scripture
- ព្រះគម្ពីរ ។ គម្ពីរ៖ សាស្ត្រា ច្បាប់ ធម៌វិន័យដែលចងជាវត្តៗ ។ ប្រជាជនអីស្រា អែល និងត្រីស្តបរិស័ទចាត់ទុកថា ព្រះវិញ្ញាណបំភ្លឺអ្នកនិពន្ធកណ្ឌគម្ពីរទាំងអស់ជាព្រះបន្ទូលរបស់ ព្រះជាម្ចាស់ ។
- scripture passage
- អត្ថបទគម្ពីរ ។
- second coming
- បុត្រមនុស្សយាងមក ព្រះគ្រីស្តយាងមកយ៉ាងរុងរឿង ។
- secret
- ការសម្ងាត់ អាថ៌កំបាំង ការលាក់កំបាំង ។
- sect
- ពួក ឬក្រុមមនុស្សដែលទទួលស្គាល់លទ្ធិដូចគ្នា គណៈ សាសនិកជនមួយដែលប្រកាន់ថា មាន តែពួកខ្លួនត្រូវ ហើយពួកឯទៀតខុស ។
- sectarian
- អ្នកប្រកាន់ ចិត្តប្រកាន់។
- secular
- ដែលរស់នៅក្នុងសង្គមមនុស្សលោក ។
- secular institute
- ក្រុមគ្រីស្តបរិស័ទថ្វាយខ្លួនតែរស់នៅក្នុងសង្គម ។
- seer
- ហោរ ហោរា ហោរាចារ្យ។
- seminarian
- និស្សិតទេវវិទ្យាល័យ ។
- seminary
- ទេវវិទ្យាល័យ ។
- send
- ចាត់អោយមក ឬ អោយទៅ។
- sender
- អ្នកចាត់អោយមក ឬ អោយទៅ។
- sensible pleasure
- វេទនារម្មណ៍ ។
- sentence
ពាក្យប្រកាសដាក់ទោស ។ ក្តី ។
- sharing
- ការចែករំលែក ការចែកចាយ ការចែកទាន ការធ្វើទាន ការចូលរួម ។
- sign
- ទីសំគាល់ដ៏អស្ចារ្យ ។ សញ្ញាសំគាល់ ។
- sincere
- ស្មោះ ពិត (មិនក្លែង) ។
- sincere faith
- ជំនឿដ៏ពិតប្រាកដ ។
- sinner
- អ្នកផ្តាច់មេត្រីភាពជាមួយព្រះជាម្ចាស់ អ្នកបាប មនុស្សបាប ។
- slander
- និយាយដើម ។
- son
- កូន បុត្រ បុត្រធិតា (គឺគ្រីស្តបរិស័ទ) ។
- son of the day
- បុត្រនៃថ្ងៃ បងប្អូនមានថ្ងៃនៅក្នុងខ្លួន (១ ថស ៥,៥) ។
- son of the light
- បុត្រនៃពន្លឺ បងប្អូនមានពន្លឺនៅក្នុងខ្លួន (១ ថស ៥,៥) ។
- spirit
- ព្រះវិញ្ញាណ ឬព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ។
- spirit of poverty
- ចិត្តគំនិតរបស់អ្នកដាក់ខ្លួនជាអ្នកក្រីក្រ ចិត្តគំនិតរបស់អ្នកដែលមិន ពឹងផ្អែកលើទ្រព្យសម្បត្តិ ឬកុសលផលបុណ្យរបស់ខ្លួន គឺផ្ញើជីវិតទាំងស្រុងទៅលើធម៌មេត្តាករុណា របស់ព្រះជាម្ចាស់ ។
- spiritual
- ខាងវិញ្ញាណ ។
- spiritual guide
- អ្នកជួយណែនាំតាមផ្លូវខាងព្រះវិញ្ញាណ
- spiritual order
- ការចាត់ចែងតាមព្រះវិញ្ញាណ ។ ក្រុមយកចិត្តទុកដាក់នឹងការត្រាស់ ហៅរបស់ព្រះវិញ្ញាណ ។
- spiritual practice
- អ៊ីញ៉ាស ។ការហ្វឹកហ្វឺនខាងវិញ្ញាណ កម្មវិធីធ្វើសមាធិអស់ ៣០ ថ្ងៃ
- spirituality
- ចំណេះវិជ្ជាខាងវិញ្ញាណ ។
- spouse (husband)
- ប្តី ស្វាមីភរិយា ។
- square
- លាន ។
- stage
- តំណាក់កាល ។
- statue
- រូបបដិមា។ រូបចម្លាក់ ។
- stay
- ស្ថិតនៅ សណ្ឋិតនៅ ។
- stole
- កន្សែងបង់ក អាវពានារបស់លោកអភិបាល បូជាចារ្យ ឧបដ្ឋាក បញ្ជាក់ថា អស់លោក ទទួលការតែងតាំងអោយថ្លែងព្រះបន្ទូលបាន ។
- structure
- រចនាសម្ព័ន្ធ ។
- substance
- ធាតុ សារធាតុ។
- substitution
- ជំនួស ។
- suffer
- រងទុក្ខលំបាក សោយទុក្ខលំបាក ឈឺចាប់ (ក្នុងកាយ និងក្នុងចិត្ត) ។ ឈឺចុកចាប់។
- suffering
- ទុក្ខលំបាក សោយទុក្ខលំបាក ការឈឺចាប់ (ក្នុងកាយ និងក្នុងចិត្ត) ។
- sunday
- ថ្ងៃអាទិត្យ ថ្ងៃរបស់ព្រះអម្ចាស់ គឺថ្ងៃសីលរបស់គ្រីស្តបរិស័ទ ជាថ្ងៃសំរាប់លើក តំកើងព្រះគ្រីស្តជាអម្ចាស់ ។
- superstition
- ជំនឿអកុសល ។
- symbol
- និមិត្តរូប ។
- synagogue
- ធម្មសាលា ជាកន្លែងជនជាតិយូជាតែងតែជួបជុំគ្នាជារៀងរាល់ថ្ងៃសប្បាទ ដើម្បី ស្តាប់គម្ពីរ និងច្រៀងទំនុកតម្កើងផង ។ គ្រីស្តបរិស័ទខ្លះនិយមប្រើពាក្យ «សាលាប្រជុំ» ។
- synod
- មហាសន្និបាត ការប្រជុំគ្រីស្តបរិស័ទ ។
- synod of Asian churches
- មហាសន្និបាតនៃព្រះសហគមន៍ទ្វីបអាស៊ី ។
- synoptics
- គម្ពីរសហចក្ខុ គឺគម្ពីរដំណឹងល្អតាមលោកម៉ាថាយ លោកម៉ាកុស និងលោកលូកា ។ គេហៅដូច្នេះ ព្រោះគេអាច «មើលឃើញទាំងអស់នៅពេលជាមួយគ្នា» ព្រោះគេអាចចម្លង អត្ថបទនៃគម្ពីរដំណឹងល្អទាំងបីជាជួរស្របៗគ្នា ។
T
- Tabernacle
- ព្រះពន្លា។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Theological virtues
- គុណធម៌នៃទេវវិទ្យា។ (Fr. Juan)
- Tradition
- ១.ទំនៀមទម្លាប់ ច្បាប់ប្រពៃណី។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
២.ការបញ្ជូនបន្តនៃព្រះសហគមន៍។ (Fr. Juan)
សេចក្តីពិតដែលគ្រីស្តបរិស័ទបញ្ជូនបន្តមកអ្នកជំនាន់ក្រោយៗ។ (Fr. Ponchaud)
- Trinity
- ព្រះត្រៃឯក (ព្រះត្រៃអង្គ=ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ជាព្រះជាម្ចាស់តែមួយ)។ (Fr. Ponchaud)
- the book of numbers
- ចំណងជើងគម្ពីរ ជំរឿនប្រជាជន ។
- the book of numbers
- ចំណងជើងគម្ពីរ ជំរឿនប្រជាជន ។
- the ordinary of the mass
- ធម៌សូត្រជាប្រក្រតីក្នុងអភិបូជា ។
- to be possessed
- ខ្មោចចូល អារក្សធ្វើ ខ្មោចធ្វើ បញ្ជាន់អារក្ស ។
- to be reconcile with
- អត់ទោសអោយគេ ចុះសម្រុងជាមួយខ្មាំង ។
U
- Upright
- ឈរឡើង។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
V
- Venerable
- (តុ) គួរធ្វើសក្ការៈ គួរគោរព ។ (ន) លោក ព្រះតេជគុណ ។
- Venerates
- លើកដៃប្រណមលុតជង្គង់។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Vernacular language
- ភាសាប្រចាំតំបន់។ (Fr. Juan)
- Verse
- ឃ្លាមួយនៃកំណាព្យ។ (Fr. Juan)
ខក្នុងកណ្ឌគម្ពីរ
- Vice
- ទម្លាប់អាក្រក់។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Vigils
- ការអធិដ្ឋាននៅយប់មុនពិធី។ (Fr. Juan)
- Visits to the blessed sacrament
- ទៅអធិដ្ឋានខាងមុខព្រះកាយព្រះគ្រីស្តដែលគង់នៅព្រះពន្លា។
This word is different than នមស្ការ which is the word we use for exposition of the holy sacrament. (Fr. Juan)
- Votive mass
- អភិបូជាតាមសំណូមពរ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- veneration
- សក្ការៈសេចក្តីគោរព។
- veneration of the Cross
- ពិធីគោរពព្រះឈើឆ្កាង ។
- veracity
- កាន់ខ្ជាប់នឹងសេចក្តីពិត ភាពត្រឹមត្រូវតាមការណ៍ពិត ។
- vicar
- អ្នកតំណាង អ្នកឧបត្ថម្ភ ។
- vigilance
- ការប្រុងស្មារតី ការប្រុងប្រយ័ត្ន ការប្រុងប្រៀបខ្លួន ។
- vigilant
- ប្រុងស្មារតី ប្រុងស្មារតីអោយនឹងនរ ប្រុងស្មារតីអោយមែនទែន ។ (២៨ ២៤,៤២, ១៣,៣៣-៣៧) ។
- virgin
- ព្រហ្មចារី (បុរស) ព្រហ្មចារិនី (ស្ត្រី) ។
- virginity
- ព្រហ្មចរិយធម៌ ។
- virtue
- សីលធម៌ គុណធម៌ ព្រហ្មវិហារធម៌ ។
- vision
- និមិត្តឃើញ ទស្សនៈ ។
- vocation
- ព្រះជាម្ចាស់ត្រាស់ហៅអោយបំពេញមុខងារមួយ ។
W
- Way of Salvation
- មាគ៌ានៃការសង្គ្រោះ។
- Whole order of Bishops
- ក្រុមអភិបាលទាំងមូល។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Will
- ព្រះហប្ញទ័យសប្បុរស ឆន្ទៈ។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Will of God
- ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ គម្រោងការណ៍របស់ព្រះជាម្ចាស់ ព្រះបំណងរបស់ព្រះជាម្ចាស់ សេចក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់។ (Fr. Ponchaud)
- Wisdom
- ព្រះប្រាជ្ញាញ្ញាណ គតិបណ្ឌិត បញ្ញា។ (គ.ពិធីបុណ្យអន្តរភូមិភាគ)
- Within the Action
- ពាក្យអង្វរបន្ត។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
- Without sin
- មិនប្រព្រឹត្តអំពើបាបសោះឡើយ។ (គ.ពិធីបុណ្យ)
- World
- ពិភពលោក មនុស្សលោក លោកីយ៍ សត្វលោក។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
ពិភពលោក ផែនដីសម្រាប់សត្វលោករស់នៅ។ (Fr. Ponchaud)
- Worship
- ថ្វាយបង្គំ។ (គណៈកម្មាធិការពិធីបុណ្យអន្តរភូមិភាគ)
របៀបថ្វាយបង្គំ។ (Fr. Mario)
នមស្សកា។ មានន័យថា បង្អោនកាយ, ក្រាបប្រណិបតន៍, ថ្វាយទាំងកាយ វាចា ចិត្ត (សក្ការៈ)។ “ថ្វាយបង្គំ” ជារាជសព្ទ័ មានន័យថា ស្រាលជាង គឺមានន័យថា គោរព ក្រាបសំពះ គួរសមស្តេច ឬ ព្រះសង្ឃ។ ពាក្យ នមស្ការ ជាពាក្យបាលី ចំនឹងពាក្យ “Adoration” តែបងប្អូនខ្មែរជាច្រើនយល់ថា ពាក្យនេះ មានន័យថា “សូត្រ” ដូចជា “សូត្រនមស្សការ” ឬ រំលឹកគុណ។ ពាក្យ “វន្ទនា” ឬ “វន្ទា” ឬ “វន្ទីយ៍” មានអត្ថន័យ “គោរព” ប្រហែលនឹង “នមស្សការ” ដែរ។ (Fr. Ponchaud)
លើកតម្កើង
- Woship
- នមស្សការ
- Wound
- គ្រោះកាច។
- way
- មាគ៌ា ផ្លូវ
- way of the cross
- របៀបរស់នៅ
- weak
- អ្នកទន់ខ្សោយ
- wedding
- អាណហ៍ពិពាហ៍
- wedding mass
- អភិបូជាក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ ។
- withess
- សាក្សី
- world to come
- ស្ថានបរមសុខ។
631 Views