អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
“បុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះយេស៊ូ”
បុណ្យឱឡារិក«ឆ្នាំខ»
ពណ៌ស

ថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤

ព្រះយេស៊ូពិតជាមនុស្សដូចយើងទាំងអស់គ្នាបេះបិទ ទ្រង់បានសម្តែងព្រះហឫទ័យមេត្តាដ៏ប្រសើរលើសលប់របស់ព្រះជា ម្ចាស់​ចំពោះមនុស្សលោក ដោយស្រឡាញ់មនុស្សយ៉ាងខ្លាំងហួសពីការស្មាន។ ព្រះជន្មរបស់ព្រះអង្គហូរមកដល់មនុស្សយើង ក៏ដោយសារព្រះបេះដូងដែលត្រូវគេចាក់ជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ ពិធីបុណ្យនេះ ជាឧិកាសរំឭកអំពីសេចក្តីស្រឡាញ់ដ៏អច្ចារ្យបំផុតរបស់ព្រះយេស៊ូចំពោះយើង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គចំពោះមនុស្សលោក។ ព្រះយេស៊ូស្រឡាញ់យើងខ្ញុំរហូតដល់សព្វព្រះហឫទ័យឱ្យគេចាក់ព្រះបេះដូងព្រះអង្គ។ ព្រះជន្មផ្ទាល់របស់ព្រះអង្គក៏បានហូរមកដល់យើងខ្ញុំ តាមមុខរបួសនេះដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់យើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ១១,១.៣-៤.៨-៩

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កាលអ៊ីស្រាអែលនៅក្មេង យើងស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប​មក។ យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និង​បង្ហាត់​អេប្រា‌អ៊ីម​ឱ្យចេះ​ដើរ តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។ យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ និង​ដោយ​ចិត្ត​ស្រឡាញ់។ យើង​បាន​ថ្នាក់‌ថ្នម​គេ ដូច​ឪពុក​លើក​កូន​មក​បី​ថើប ហើយ​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ។ អេប្រា‌អ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះអ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នកទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូចក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើឱ្យអ្នក​បាន​ដូចក្រុង​សេបូ‌អ៊ីម​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។ យើង​មិន​អាច​ប្រព្រឹត្តតាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើងយើង​មិន‌មែន​មកដើម្បី​បំផ្លាញ​អេប្រា‌អ៊ីម ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់ មិន‌មែន​ជា​មនុស្ស​ទេ! យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន‌មែន​មកដោយ​កំហឹង​ឡើយ។

ទំនុកតម្កើងអេសាយ​ ១២,២-៦ បទពាក្យ ៧

ព្រះជាម្ចាស់ជាព្រះសង្គ្រោះជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខពីនេះទៅមុខពឹងលើព្រះ
ដ្បិតព្រះម្ចាស់ជាកម្លាំងខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នាផុតទុក្ខគ្រប់គ្រារស់សុខដុម
ចូរទៅដងទឹកត្រជាក់ជុំចេញពីជើងភ្នំសង្គ្រោះផង
ចូរអរព្រះគុណព្រះអម្ចាស់ហើយចូរប្រកាស់នាមព្រះអង្គ
ថ្លែងស្នាព្រះហស្តអច្ចារ្យទ្រង់ប្រាប់ប្រជាជនផងទាំងឡាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃឱ្យមនុស្សលើដីបានដឹងផង
អុះឱ! អ្នកស្រុកស៊ីយ៉ូនអើយចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គវិសុទ្ធឥតហ្មងព្រះនៃយើង

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៣,៨-១២.១៤-១៩

បងប្អូនជាទីស្រឡាញ់!
ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជាជន​ដ៏‌វិសុទ្ធ​ក្តី ក៏​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោសឱ្យខ្ញុំ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រីស្ត​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោសឱ្យខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុកតាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ក្នុងព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ។ នៅ​ពេល​នេះ ដោយ‌សារ​ព្រះ‌សហគមន៍ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់ តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់​កល្ប‌ជានិច្ច​រៀង​មក ហើយ​ព្រះ‌អង្គ​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត និង​ដោយ​មាន​ជំនឿ​លើ​ព្រះ‌អង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។ ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​ផែន‌ដី សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូនឱ្យមាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឱ្យបង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឱ្យបង‌ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឱ្យបង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បីឱ្យបង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១០

អាលេលូយ៉ា! អាលេលូយ៉ា!
មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឱ្យយាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើងឱ្យរួច​ពី​បាប​ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,៣១-៣៧

ព្រះយេស៊ូទើបនឹងទទួលមរណភាពហើយ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង ជន​ជាតិ​យូដា​មិន​ចង់​ឱ្យមាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​ បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឱ្យបំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះ‌អង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះ‌អង្គ​ទេ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​ដឹង​ថា​សាវ័ក​នោះ​និយាយ​សេចក្ដី​ពិត​ ដើម្បី​អ្នក​រាល់​គ្នា​ជឿ​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់‌បែក​ឡើយ»។ មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបានសម្តែងសេចក្តីស្រឡាញ់ដ៏លើសលប់ចំពោះព្រអង្គ និងចំពោះយើងខ្ញុំ ថ្វាយទុកជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។​ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយ និងសក្ការបូជានេះ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមសរសើរតម្កើងព្រះអង្គ រួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ជាពិសេសនៅថ្ងៃនេះ យើងខ្ញុំនាំគ្នាលើកតម្កើងព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះយេស៊ូ។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីជាប្រយោជន៍ដល់យើងខ្ញុំទាំងអស់គ្នា។ ពេលគេចាក់ព្រះបេះដូងព្រះយេស៊ូ មានទឹក និងឈាមហូរចេញមក ពេលនោះទ្រង់បានបង្កើតអគ្គសញ្ញានៃព្រះសហគមន៍ ដើម្បី​ឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!… ”

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូ ដោយអគ្គសញ្ញានៃព្រះកាយ និងព្រះលោហិតនេះ។ ក្នុងអភិបូជា ព្រះយេស៊ូបានបង្ហាញសេចក្តីស្រឡាញ់យ៉ាងលើសលប់ចំពោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនកាន់តែខ្លាំងឡើងៗផង។

171 Views

Theme: Overlay by Kaira