អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារពិសិដ្ឋ​
អាទិត្យព្រះយេស៊ូរងទុក្ខលំបាក​
ពណ៌ស្វាយ

ថ្ងៃអង្គារពិសិដ្ឋ ទី៣១ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អត្ថន័យដ៏ជ្រៅបំផុតនៃទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យសុខចិត្តរួមស្លាប់ រួមរស់ជាមួយព្រះគ្រីស្តផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,១-៦

អ្នកកោះទាំងឡាយ សូមនាំគ្នាចាំស្តាប់ខ្ញុំ! ប្រជាជននៅស្រុកឆ្ងាយៗ សូមត្រង់ត្រាប់ស្តាប់ខ្ញុំនិយាយ! ព្រះអម្ចាស់បានត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្តាយ ព្រះអង្គក៏បានពោលឈ្មោះខ្ញុំតាំងពីមុនខ្ញុំកើតមកម៉េ្លះ។ ព្រះអង្គបានប្រទានឱ្យមាត់ខ្ញុំមុតដូចដាវ ព្រះអង្គលាតព្រះហស្ថការពារខ្ញុំ។ ព្រះអង្គបានធ្វើឱ្យខ្ញុំទៅជាព្រួញស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ជនជាតិអ៊ីស្រាអែលអើយ! អ្នកជាបម្រើរបស់យើង យើងនឹងបង្ហាញសិរីរុងរឿងដោយសារអ្នក»។ រីឯខ្ញុំវិញ ខ្ញុំនឹកគិតថា ”ខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតអំពើ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ”។ ក៏ប៉ុន្តែ តាមពិតព្រះអម្ចាស់នៅតែរកយុត្តិធម៌ឱ្យខ្ញុំ ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ គឺព្រះអង្គដែលបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្តាយឱ្យធ្វើជាអ្នកបម្រើព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុបឱ្យ​វិលត្រឡប់មករកព្រះអង្គវិញ និងដើម្បីប្រមូលប្រជាជនអ៊ីស្រាអែលមកជុំវិញព្រះអង្គ។ មែនហើយ! ព្រះអម្ចាស់ចាត់ទុកខ្ញុំជាមនុស្សថ្លៃថ្នូរ ហើយព្រះរបស់ខ្ញុំក៏ពិតជាកម្លាំងខ្ញុំដែរ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកមិនគ្រាន់តែជាបម្រើដែលនាំឱ្យកុលសម្ព័ន្ធនៃកូនចៅលោកយ៉ាកុបងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ពីស្លាប់វិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ និងនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដីទៀតផង»។

ទំនុកតម្កើងលេខ ៧១ (៧០),១-៣.៥-៦.១៥-១៧ បទពាក្យ ៧

បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រកក្រោមម្លប់ជម្រកនៃព្រះអង្គ
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ
ដោយព្រះអង្គមានព្រះហប្ញទ័យសុចរិតថ្លាថ្លៃសូមមេត្តា
ផ្ទៀងព្រះការណ៍ស្តាប់ខ្ញុំវាចាសង្គ្រោះជីវ៉ាឱ្យបានរស់
សូមព្រះអង្គទៅជាថ្មដាលាក់ពួនអាត្មាខ្ញុំផុតគ្រោះ
ទ្រង់សព្វព្រះទ័យប្រណីសប្រោសជីវិតខ្ញុំរស់បានសុខសាន្ត
បពិត្រព្រះជាអម្ចាស់អើយរូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែច្នៃខ្ញុំឥតឈប់
១៥ពីព្រឹកដល់ល្ងាចខ្ញុំនៅតែតំណាលហូរហែរនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ពីដើមរៀបរាប់ច្រើនមហិមា
១៧បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្រានេះម្តងចិត្តនៅចាំចងតែព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំ​ណឹងល្អ

បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ។
ព្រះអង្គបានធ្វើតាមព្រះបញ្ជាព្រះបិតា ដូចកូនចៀមដែលគេនាំទៅសម្លាប់យកសាច់។
បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៣,២១-៣៣.៣៦-៣៨

នៅពេលដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា គឺនៅពេលជប់លៀងជាមួយក្រុមសាវ័ក ព្រះអង្គរន្ធត់ព្រះហប្ញទ័យក្រៃលែង ហើយមានព្រះបន្ទូលបញ្ជាក់​ថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ក្រុមសាវ័កងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណាឡើយ។ សាវ័កម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ លោកស៊ីម៉ូនសិលាធ្វើសញ្ញាឱ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា​។ សាវ័កនោះ ក៏ឱនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំប័ុងមួយដុំហុចទៅ​ឱ្យអ្នកណា គឺអ្នកនោះហើយ!»។ ព្រះអង្គក៏ជ្រលក់នំប័ុងមួយដុំហុចទៅឱ្យយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ ពេលយូដាសទទួលនំប័ុងនោះ មារសាតាំងក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឱ្យឆាប់ៗទៅ!»។ ក្នុងបណ្តាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឱ្យទៅទិញរបស់របរសម្រាប់ធ្វើពិធីបុណ្យ ឬឱ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ យូដាសទទួលយកនំប័ុង រួចចេញទៅភ្លាម។ ពេលនោះ យប់ងងឹតហើយ។
លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះបុត្រមនុស្សបានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងព្រះអង្គផ្ទាល់ដែរ ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សនៅពេលឆាប់ៗខាងមុខនេះ។ ម្នាលកូនចៅ​អើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នា ដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។ លោកស៊ីម៉ូនសិលាទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅ​ពេលនេះបានទេ។ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។ លោកសិលាទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់! ហេតុដូចម្តេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះបាន? ទូលបង្គំសុខចិត្តស៊ូប្តូរជីវិតសម្រាប់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្តូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវអ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមហាគ្រួសារព្រះអង្គរួមគ្នាថ្វាយសក្ការបូជានេះ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។ ក្នុងអភិបូជា យើងខ្ញុំធ្វើអគ្គសញ្ញាបញ្ជាក់ថា សូមចូលរួមនឹងព្រះគ្រីស្តដែលបូជាព្រះជន្មយ៉ាងណា សូមប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខយ៉ាងពេញលេញនោះដែរ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានកម្លាំង ប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គជានិច្ច។

700 Views

Theme: Overlay by Kaira