- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
- ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- អង្គារ - ស្វ - រដូវរង់ចាំ
- ស -សន្ដហ្វ្រង់ស្វ័រ សាវីយេ - ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- ស- សន្ដនីកូឡាស ជាអភិបាល - សៅរ៍ - ស្វ -រដូវរង់ចាំ
- ស - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
- ស - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប - ព្រហ - ស្វ - រដូវរង់ចាំ
- ស - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ - សុក្រ - ស្វ - រដូវរង់ចាំ
- ក្រហ - សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
- ព្រហ - ក្រហ - សន្តស្តេផានជាមរណសាក្សី
- សុក្រ - ស - សន្តយ៉ូហានជាគ្រីស្តទូត
- សៅរ៍ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
- ថ្ងៃអាទិត្យ - ស - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ - ចន្ទ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- អង្គារ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស- សន្ដស៊ីលវេស្ទឺទី១ ជាសម្ដេចប៉ាប
- ពុធ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
- ព្រហ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ - សុក្រ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
- អាទិត្យ - ស - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ចន្ទ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អង្គារ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ស - សន្ដរ៉ៃម៉ុង នៅពេញ៉ាហ្វ័រ ជាបូជាចារ្យ - ពុធ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ព្រហ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សុក្រ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សៅរ៍ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ៊ីឡែរ - អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអង់ទន ជាចៅអធិការ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង - អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីអាញេស
- ពុធ - បៃតង- ថ្ងៃធម្មតា
- សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅសាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៉ូលជាគ្រីស្ដទូត - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ស - សន្ដធីម៉ូថេ និងសន្ដទីតុស - ចន្ទ - បៃតង - ថ្ងៃធម្មតា
- សន្ដីអន់សែល មេរីស៊ី - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដថូម៉ាស នៅអគីណូ
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហាន បូស្កូ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ- ស - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
- ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរ ជាអភិបាលព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីវេរ៉ូនីកា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុជ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដទាំងប្រាំពីរជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីប៊ែរណាដែត ស៊ូប៊ីរូស
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលា ដាម៉ីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាស៊ីមៀរ - ពុធ - ស្វ - បុណ្យរោយផេះ
- ព្រហ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- សុក្រ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ក្រហម - សន្ដីប៉ែរពេទុយអា និងសន្ដីហ្វេលីស៊ីតា ជាមរណសាក្សី - សៅរ៍ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ស - សន្ដយ៉ូហាន ជាបព្វជិតដែលគោរពព្រះជាម្ចាស់ - អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី១ ក្នុងរដូវសែសិបថ្ងៃ
- ស - សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងអ្នកក្រុងរ៉ូម
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី២ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដប៉ាទ្រីក ជាអភិបាលព្រះសហគមន៍ - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស៊ីរីល ជាអភិបាលក្រុងយេរូសាឡឹម និងជាគ្រូបាធ្យាយព្រះសហគមន៍ - ពុធ - ស - សន្ដយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៣ ក្នុងរដូវសែសិបថ្ងៃ
- សន្ដទូរីប៉ីយូ ជាអភិបាលព្រះសហគមន៍ ម៉ូហ្ក្រូវេយ៉ូ - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស - បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៤ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
- អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត
- ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
- ព្រហ - ស - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
- សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- ពុធ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
- សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ស - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
ថ្ងៃសុក្រពិសិដ្ឋ
ព្រះយេស៊ូសោយទិវង្គត
ពណ៌ក្រហម
ថ្ងៃសុក្រពិសិដ្ឋ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃនេះគ្រីស្តបរិស័ទទូទាំងសកលលោកនាំគ្នាលើកតម្កើងព្រះយេស៊ូដែលរងទុក្ខលំបាក និងសោយទិវង្គត។ ព្រះសហគមន៍ផ្តល់ឱកាសឱ្យគ្រីស្តបរិស័ទនឹកសញ្ជឹងគិតអំពីការអាថ៌កំបាំងនៃព្រះបុត្រារបស់ព្រះជាម្ចាស់ដែលសង្គ្រោះមនុស្សលោក។ ព្រះយេស៊ូទទួលផលកម្មនៃអំពើបាបរបស់មនុស្ស ព្រះអង្គសព្វព្រះហប្ញទ័យចុះចាញ់អំពើឃោរឃៅរបស់មនុស្ស រហូតដល់សោយទិវង្គតដូចជនឧក្រិដ្ឋ។ ដោយព្រះគ្រីស្តមានធម៌មេត្តាករុណាដ៏លើសលប់ មិនតបតនឹងអ្នកធ្វើបាបព្រះអង្គ ព្រះអង្គបំបាត់ការស្អប់គ្នា និងលុបបំបាត់បាបរបស់មនុស្សលោកផង។ ថ្ងៃសុក្រនេះ ពុំមែនជាថ្ងៃកាន់ទុក្ខទេ! ផ្ទុយទៅវិញគ្រីស្តបរិស័ទនឹកសញ្ជឹងគិតពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលរំដោះមនុស្សលោកឱ្យរួចពីបាប។ ម្យ៉ាងទៀត នៅថ្ងៃនេះ ព្រះបុត្រាមានជ័យជម្នះលើសេចក្តីស្លាប់ និងសម្តែងសិរីរុងរឿងនៃព្រះបិតា គឺសម្តែងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យមនុស្សលោកស្គាល់។ ព្រះយេស៊ូដែលបានចូលទិវង្គតរួចហើយ ឥឡូវនេះព្រះអង្គមានព្រះជន្មពេញលេញ ទ្រង់ប្រទានព្រះវិញ្ញាណឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ។
ថ្ងៃនេះគ្មានអភិបូជាទេ។ ក្រោយពីបានស្តាប់អត្ថបទព្រះគម្ពីរបីសំខាន់ៗ គ្រីស្តបរិស័ទអង្វរព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់ជាតិសាសន៍ រួចថ្វាយបង្គំឈើឆ្កាង ព្រះកាយព្រះគ្រីស្តដែលមានទុកតាំងពីម្សិលមិញ។
១-ពិធីលើកតម្កើងព្រះយេស៊ូសោយទុក្ខលំបាក
គ្រីស្តបរិស័ទនៅស្ងៀម ស្មឹងស្មាធិ៍រួចលោកបូជាចារ្យអង្វរថា៖
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សហួសពន់ប្រមាណ! ព្រះអង្គមិនប្រណីព្រះបុត្រាព្រះអង្គទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រាទៅក្នុងកណ្តាប់ដៃមនុស្សឃោរឃៅ ដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តយកតម្រាប់តាមព្រះគ្រីស្តជានិច្ច។ សូមប្រទានព្រះវិញ្ញាណឱ្យគាំទ្រយើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមក្នុងសិរីរុងរឿងនៃព្រះបុត្រាក្រោយពីបានរួមទុក្ខជាមួយព្រះគ្រីស្ត។
អត្ថបទទី ១
ប្រាំសតវត្សមុន គ.ស ព្យាការីអេសាយរៀបរាប់អំពី “អ្នកបម្រើរបស់ព្រះជាម្ចាស់” ដែលរងទុក្ខលំបាកជំនួសប្រជាជន។ យើងជាគ្រីស្តបរិស័ទជឿថា ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះជាម្ចាស់មែន”។ ព្រះអង្គសោយទុក្ខលំបាក ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥២,១៣-៥៣,១២
អ្នកបម្រើរបស់យើងនឹងចម្រុងចម្រើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវវគេលើកតម្កើងយ៉ាងឧត្តុង្គឧត្តមបំផុត។ កាលពីមុន ពេលមហាជនឃើញលោក គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខលោកលែងស្គាល់ លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក ហើយនាំគ្នាស្ងើចសរសើរ ស្តេចជាច្រើននឹងនៅស្ងៀមស្ងាត់ ដ្បិតស្តេចទាំងនោះនឹងឃើញហេតុការណ៍ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់ ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗដែលគេមិនធ្លាប់ឮពីមុនមក។ តើនរណាជឿសេចក្តីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសម្តែងប្ញទ្ធិបារមីចំពោះនរណា? នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរគួរឱ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឱ្យទាក់ទាញចិត្តយើងដែរ។ លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លីព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្មដើម្បីឱ្យយើងទទួលសេចក្តីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួនមិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្តី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។ ព្រះអម្ចាស់សព្វព្រះហប្ញទ័យឱ្យអ្នកបម្រើរបស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិតធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឱ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គតាមរយៈលោក។ ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឱ្យបានសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។ ហេតុនេះហើយ បានជាយើងប្រគល់ឱ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឱ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឱ្យមនុស្សបាបផង។
ទំនុកតម្កើងលេខ ៣១(៣០),២.៦.១២-១៧.២៥ បទកាកគតិ
២ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សូមជ្រកក្រោមម្លប់ |
ជារៀងរហូត | ឥតមានឈរឈប់ | ទាំងថ្ងៃទាំងយប់ | |
សូមរំដោះផង | ។ | ||
៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន | ។ | ||
១២ | សត្រូវទាំងអស់ | ពោលពាក្យគំរោះ | ប្រមាថជេរស្តី |
ទោះអ្នកជិតខាង | ធ្លាប់មានមេត្រី | ពេលខ្ញុំដេកដី | |
គេនាំគ្នាគេច | ។ | ||
១៣ | គេមិនខ្ចីនឹក | គេមិនរំឭក | គេខំបំភ្លេច |
ដូចចោរអ្នកស្លាប់ | គ្មានគិតតួចតិច | ដូចឆ្នាំងកំបែក | |
ត្រូវគេបង់បោះ | ។ | ||
១៤ | ខ្ញុំឮគេពោល | ពាក្យបង្កាច់មួល | ថាមនុស្សទាំអស់ |
នៅជុំវិញខ្ញុំ | មានចិត្តមិនស្មោះ | ពួកគេទាំងនោះ | |
បម្រុងប្រហារ | ។ | ||
១៥ | បពិត្រព្រះម្ចាស់ | ទូលបង្គំភ័យណាស់ | សូមផ្ញើជីវ៉ា |
ទៅលើព្រះអង្គ | ហើយសូមពោលថា | ព្រះអង្គពិតជា | |
ព្រះរបស់ខ្ញុំ | ។ | ||
១៦ | អាយុជីវិត | របស់ខ្ញុំស្ថិត | ដោយក្តីសុខដុម |
នៅក្នុងព្រះហស្ត | ព្រះម្ចាស់ឧត្តម | សូមរំដោះខ្ញុំ | |
ផុតពីដៃខ្មាំង | ។ | ||
១៧ | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហប្ញទ័យទ្រង់ | |
ប្រណីករុណា | ។ | ||
២៥ | អស់អ្នកទុកចិត្ត | សង្ឃឹមស្មោះពិត | ព្រះម្ចាស់លោកា |
ចូរមានកម្លាំង | ទឹកចិត្តហានក្លា | នោះព្រះមុខជា | |
ការពារសុខសាន្ត | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១៤-១៦; ៥,៧-៩
បងប្អូនជាទីស្រឡាញ់!
យើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុតារបស់ព្រះជាម្ចាស់។ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឱ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខ រួមទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ ប្រកបដោយព្រះហប្ញទ័យប្រណីសន្តោស ទាំងទុកចិត្តដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។ កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វររបស់ព្រះអង្គ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្តាប់បង្គាប់ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈ ហើយទ្រង់ក៏ទៅជាប្រភពនៃការសង្គ្រោះដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចសម្រាប់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ភល ២,៨-៩
ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះបន្ទូលប្រសើរលើសអ្វីៗទាំងអស់។ |
សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តយ៉ូហាន យហ ១៨,១-១៩,៤២
លោកយ៉ូហានរ៉ាយរ៉ាប់អំពីព្រះយេស៊ូសោយទុក្ខលំបាក និងសោយទិវង្គតប្រៀបដូចជាស្តេចមួយអង្គដែលយាងឡើងសោយរាជ្យ។ តែជនជាតិអ៊ីស្រាអែលបដិសេធមិនព្រមទទួលព្រះយេស៊ូក្នុងឋានៈជាព្រះគ្រីស្តទេ។ ពេលព្រះយេស៊ូសោយទិវង្គត ព្រះអង្គទទួលសិរីរុងរឿងហួសប្រមាណ និងសម្តែងសិរីរុងរឿងនៃព្រះបិតា គឺសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គ។ ពេលព្រះយេស៊ូសោយទិវង្គត ព្រះអង្គប្រទានព្រះវិញ្ញាណឱ្យមនុស្សលោក។
គួរឱ្យមានបីនាក់អានគម្ពីរ ម្នាក់ៗមានមុខងារ
«អ» អ្នកអានដំណើររឿង
«យ» អ្នកអានព្រះបន្ទូលព្រះយេស៊ូ
«ឆ» អ្នកអានពាក្យអ្នកដទៃទៀត
អ- បន្ទាប់ពីជប់លៀងរួចហើយ ព្រះយេស៊ូយាងទៅខាងនាយជ្រោះកេដ្រុន ជាមួយក្រុមសាវ័ក។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយក្រុមសាវ័ក។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងក្រុមសាវ័កធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមកទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចាត់អ្នកទាំងនោះឱ្យមក។ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខហើយមានព្រះបន្ទូលសួរគេថា៖
យ- «អ្នករាល់គ្នាមករកនរណា?»។
អ- គេទូលព្រះអង្គថា៖
ឆ- «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «គឺខ្ញុំហ្នឹងហើយ»។
អ- រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្តងទៀតថា៖
យ- «អ្នករាល់គ្នាមករកនរណា?»។
អ- គេទូលថា៖
ឆ- «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
យ- «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឱ្យអ្នកទាំងនេះចេញទៅចុះ»។
អ- ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្តីដែលព្រះអង្គបានថ្លែងទុកមកថា “អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំឥតមាននរណាម្នាក់ត្រូវវិនាសឡើយ”។ លោកស៊ីម៉ូនសិលា មានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្តាំរបស់គេ អ្នកបម្រើនោះឈ្មោះម៉ាល់ឃូស។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកសិលាថា៖
យ- «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឱ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាកដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
អ- ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហាររបស់ជនជាតិយូដានាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ គេនាំព្រះអង្គទៅជួបលោកហាណ្ណាមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ គឺលោកកៃផាសនេះហើយដែលឱ្យយោបល់ទៅជនជាតិយូដាថា “គួរឱ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។
អ- លោកស៊ីម៉ូនសិលាដើរតាមព្រះយេស៊ូជាមួយសាវ័កម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សាវ័កម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ។ រីឯលោកសិលាវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សាវ័កដែលលោកមហាបូជាចារ្យស្គាល់នោះក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកសិលាចូលទៅខាងក្នុងដែរ។ ស្រ្តីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកសិលាថា៖
ឆ- «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬទេ?»។
អ- លោកសិលាតបថា៖
ឆ- «ទេ! មិនមែនទេ!»។
អ- ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកសិលាក៏នៅអាំងភ្លើងជាមួយពួកគេដែរ។
អ- លោកមហាបូជាចារ្យសួរព្រះអង្គអំពីក្រុមសាវ័ករបស់ព្រះអង្គ និងអំពីសេចក្តីដែលព្រះអង្គប្រៀនប្រដៅ។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖
យ- «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងប្រៀនប្រដៅក្នុងធម្មសាលា និងនៅក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នាឥតមានលាក់លៀមត្រង់ណាសោះ ហេតុដូចម្តេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្តីដែលខ្ញុំនិយាយនោះទៅ ដ្បិតអ្នកទាំងនោះសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
អ- ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះទះកំផ្លៀងព្រះអង្គទាំងពោលថា៖
ឆ- «ម្តេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ?»
អ- ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖
យ- «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា?។ តែបើខ្ញុំនិយាយត្រូវ ម្តេចក៏អ្នកវាយខ្ញុំ?»។
អ- ពេលនោះ លោកហាណ្ណាបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។
អ- លោកស៊ីម៉ូនសិលាអង្គុយអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖
ឆ- «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬទេ?»
អ- លោកសិលាប្រកែកថា៖
ឆ- «ទេ! មិនមែនទេ!»
អ- មានអ្នកបម្រើរបស់មហាបូជាចារ្យដែលត្រូវជាបងប្អូននឹងអ្នកដែលលោកសិលាកាប់ដាច់ស្លឹកត្រចៀកពោលថា៖
ឆ- «ខ្ញុំបានឃើញអ្នកឯងនៅជាមួយគាត់ដែរ»
អ- លោកសិលាប្រកែកជាថ្មីម្តងទៀត។ រំពេចនោះស្រាប់តែមាន់រងាវ។
អ- បន្ទាប់មក គេបណ្តើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចជាប់បាបនាំឱ្យគេធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លងមិនបាន។ លោកពីឡាតចេញមកជួបពួកគេហើយសួរថា៖
ឆ- «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»
អ- គេជម្រាបលោកថា៖
ឆ- «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់យកមកជូនលោកធ្វើអ្វី?»
អ- លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យតាមធម្មវិន័យរបស់អ្នករាល់គ្នាទៅ!»។
អ- ជនជាតិយូដាជម្រាបទៅលោកវិញថា៖
ឆ- «យើងខ្ញុំគ្មានច្បាប់នឹងប្រហារជីវិតអ្នកណាសោះឡើយ»។
អ- គេនិយាយដូច្នេះ ស្របតាមសេចក្តីដែលព្រយេស៊ូមានព្រះបន្ទូលអំពីរបៀបដែលព្រះអង្គត្រូវចូលទិវង្គត។ លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖
ឆ- «តើអ្នកជាស្តេចយូដាមែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ- «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតលោកផ្ទាល់ ឬមានអ្នកផ្សេងជម្រាបលោក?»។
អ- លោកពីឡាតតបវិញថា៖
ឆ- «ខ្ញុំមិនមែនជាជនជាតិយូដាទេ គឺជនជាតិរបស់អ្នក និងពួកមហាបូជាចារ្យទេតើដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើខុសអ្វី?»
អ- ព្រះយេស៊ូមានបន្ទូលតបថា៖
យ- «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនឱ្យជនជាតិយូដាចាប់ខ្ញុំឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះឡើយ»។
អ- លោកពីឡាតទូលសួរព្រះអង្គថា៖
ឆ- «តើអ្នកជាស្តេចមែនឬ?»
អ- ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ- «លោកទេតើដែលមានប្រសាសន៍ថា ខ្ញុំជាស្តេច។ ខ្ញុំកើតមក ហើយមកក្នុងលោកនេះដើម្បីសម្តែងបញ្ជាក់អំពីសេចក្តីពិត។ អ្នកណាកើតពីសេចក្តីពិត អ្នកនោះនឹងស្តាប់សម្លេងខ្ញុំ»។
អ- លោកពីឡាតទូលព្រះអង្គថា៖
ឆ- «អ្វីទៅសេចក្តីពិតនោះ?»
អ- លោកពីឡាតមានប្រសាសន៍ដូច្នេះហើយ លោកក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្តងទៀត ហើយប្រាប់ថា៖
ឆ- «ខ្ញុំពុំបានឃើញអ្នកនេះមានទោសអ្វីសោះ។ តាមទម្លាប់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង។ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងស្តេចយូដាឬទេ?»។
អ- ពេលនោះ គេនាំគ្នាស្រេកឡើងសាជាថ្មីថា៖
ឆ- «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។
អ- ឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។ ពេលនោះ លោកពីឡាតបង្គាប់ឱ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយគេយកអាវពណ៌ក្រហមទុំមកពាក់ឱ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គទាំងពោលថា៖
ឆ- «ស្តេចយូដាអើយ! សូមថ្វាយបង្គំ»
អ- គេក៏ទះកំផ្លៀងព្រះអង្គ។
អ- លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី លោកមានប្រសាសន៍ទៅគេថា៖
ឆ- «មើល៍! ខ្ញុំនាំគាត់មកខាងក្រៅដើម្បីឱ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
អ- ពេលនោះព្រះយេស៊ូយាងចេញមក ទាំងពាក់បន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «មើល៎! មនុស្សហ្នឹងហើយ!»។
អ- កាលពួកនាយកបូជាចារ្យ និងកងរក្សាព្រះវិហារឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖
ឆ- «សូមឆ្កាងទៅ! សូមឆ្កាងទៅ!។
អ- លោកពីឡាតមានប្រសាសន៍ថា៖
ឆ- «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ! ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
អ- ជនជាតិយូដាជម្រាបលោកពីឡាតថា៖
ឆ- «យើងខ្ញុំមានធម្មវិន័យ ហើយតាមធម្មវិន័យនោះជននេះត្រូវតែស្លាប់ ព្រោះគាត់ប្រកាសខ្លួនថា ជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
អ- កាលលោកពីឡាតឮដូច្នោះ គាត់រិតតែភ័យថែមទៀត។ គាត់ចូលទៅក្នុងបន្ទាយសួរព្រះយេស៊ូថា៖
ឆ- «អ្នកមកពីណា?»។
អ- ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ លោកពីឡាតទូលព្រះអង្គថា៖
ឆ- «ម្តេចក៏អ្នកមិននិយាយតបមកខ្ញុំដូច្នេះ? អ្នកមិនដឹងថា ខ្ញុំមានអំណាចនឹងដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «ប្រសិនបើព្រះជាម្ចាស់មិនប្រទានអំណាចពីស្ថានលើមកទេនោះ លោកគ្មានអំណាចលើខ្ញុំឡើយ។ ហេតុនេះហើយ បានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោកមានទោសធ្ងន់ជាងលោកទៅទៀត»។
អ- តាំងពីនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖
ឆ- «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្តេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជហើយ!»។
អ- កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅឱ្យគង់នៅលើវេទិការសម្រាប់កាត់ក្តី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាអេប្រឺថា “កប្បាថា”។ ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖
ឆ- «នេះនែ៎! ស្តេចរបស់អ្នករាល់គ្នា!»។
អ- ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖
ឆ- «សម្លាប់ចោលទៅ! សូមឆ្កាងទៅ!»
អ- លោកពីឡាតសួរពួកគេថា៖
ឆ- «ឱ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?»។
អ- ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖
ឆ- «ក្រៅពីព្រះចៅអធិរាជ យើងគ្មានស្តេចឯណាទៀតឡើយ»។
អ- ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឱ្យគេឆ្កាង ។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
អ- ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល” ដែលគេហៅជាភាសាហេប្រឺថា “កុលកូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្តាល។ លោកពីឡាតឱ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា “យេស៊ូអ្នកស្រុកណាសារ៉ែត ជាស្តេចយូដា”។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនេះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យរបស់ជនជាតិយូដា ជម្រាបលោកពីឡាតថា៖
ឆ- «សូមកុំសរសេរថា “ស្តេចយូដា” ដូច្នេះ! សូមសរសេរវិញថា “អ្នកនេះនិយាយថា ខ្លួនជាស្តេចយូដា”។
អ- លោកពីឡាតមានប្រសាសន៍តបថា៖
ឆ- «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះ!»
អ- ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើអំពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះគេនិយាយគ្នាថា៖
ឆ- «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឱ្យដឹងថា អាវនេះបានទៅលើអ្នកណា»។
អ- ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមកថា “គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ”។
អ- មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិតព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖
យ- «អ្នក! នេះហើយកូនរបស់អ្នក»។
អ- បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖
យ- «នេះហើយ ម្តាយរបស់អ្នក»។
អ- តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។
បន្ទាប់មកព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖
យ- «ខ្ញុំស្រេកទឹក»។
អ- ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីឱ្យបានស្របតាមសេចក្តីគ្រប់ប្រការដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួតជ្រលក់ទឹកខ្មេះជោគ រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូបានសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖
យ- «ខ្ញុំបានបង្ហើយសព្វគ្រប់អស់ហើយ!»
អ- ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
គ្រីស្តបរិស័ទឱនខ្លួន អធិដ្ឋានមួយរយៈពេល
អ- ថ្ងៃនោះ ជាថ្ងៃគេរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់ឱ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយ បានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឱ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរដែលជាប់ឈើឆ្កាងជាមួយព្រះអង្គ។ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គចូលទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ សាវ័កម្នាក់ដែលបានឃើញធ្វើជាសាក្សីអំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថា សាវ័កនោះនិយាយសេចក្តីពិត ដើម្បីឱ្យអ្នករាល់គ្នាជឿដែរ។ ហេតុការណ៍នេះកើតឡើងស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់ឡើយ»។ មានអត្ថបទគម្ពីរមួយទៀតចែងថា “គេនាំគ្នាមើលព្រះអង្គដែលគេចាក់”។
បន្ទាប់មក លោកយ៉ូសែបជាអ្នកស្រុកអារីម៉ាថេ ទៅសុំច្បាប់លោកពីឡាតយកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះ ក៏ជាសាវ័ករបស់ព្រះយេស៊ូដែរ តែគាត់មិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឱ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ រីឯលោកនីកូដេមដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏មកដែរ។ លោកយកជ័រល្វីងទេសលាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ លោកទាំងពីរយកព្រះសពព្រះយេស៊ូរុំនឹងសំពត់ស្នប អប់គ្រឿងក្រអូប តាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ នៅកន្លែងគេឆ្កាងព្រះយេស៊ូ មានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណាមួយនៅឡើយ។ គេដាក់សពព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង។
២- ពិធីអង្វរព្រះជាម្ចាស់សម្រាប់សកលោក
ទាហានម្នាក់យកលំពែងមកចាប់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ តាំងពីរដើមរៀងមក គ្រីស្តបរិស័ទយល់ឃើញថា មុខរបួសនេះជាប្រភពនៃអំណោយទានគ្រប់បែបយ៉ាងដែលហូរចេញមកពីធម៌មេត្តាករុណារបស់ព្រះយេស៊ូ។ នៅថ្ងៃនេះ យើងរួមជាមួយព្រះយេស៊ូអង្វរព្រះជាម្ចាស់ក្នុងនាមមនុស្សគ្រប់ជាតិសាសន៍។ អ្នកចាត់ចែងពិធីបុណ្យអាចយកពាក្យអង្វរខ្លះៗ ដូចមានចែងខាងក្រោមនេះក៏បាន ឬតែងពាក្យអង្វរផ្សេងទៀតក៏បានដែរ។
១- បងប្អូនជាទីស្រឡាញ់ សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់ព្រះសហគមន៍ សូមទ្រង់ជួយការពារព្រះសហគមន៍ក្នុងពិភពលោកទាំងមូល ជាពិសេសនៅប្រទេសកម្ពុជាយើង សូមឱ្យព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្ត សូមឱ្យគ្រីស្តបរិស័ទគ្រប់និកាយរួបរួមគ្នាដោយមានចិត្តថ្លើមតែមួយ។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាក្រៃលែង! ព្រះអង្គបានប្រោសមនុស្សលោកទាំងអស់ឱ្យបានស្គាល់ព្រះអង្គដោយសារព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់ព្រះសហគមន៍ដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ សូមប្រោស ព្រះសហគមន៍ក្នុងពិភពលោកទាំងមូល ឱ្យកាន់ជំនឿតែមួយយ៉ាងរឹងមាំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។
២- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អភិបាល ក្រុងរ៉ូម ដែលទទួលមុខតំណែង ណែនាំព្រះសហគមន៍ទាំងមូល សូមឱ្យលោកមានសុខភាពល្អ អាចបំពេញមុខងារបានយ៉ាងប្រសើរ។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គតែងណែនាំព្រឹត្តិការណ៍ទាំងអស់ដែលកើតក្នុងពិភពលោកតាមព្រះប្រាជ្ញាញ្ញាណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាថែរក្សាសម្តេចប៉ាបដែលព្រះអង្គបានជ្រើសរើស សូមប្រោសលោកឱ្យណែនាំព្រះសហគមន៍មានជំនឿរឹតតែមាំឡើងៗផង។
៣- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់លោកអភិបាលព្រះសហគមន៍យើង និងដល់អស់បូជាចារ្យ ដល់អស់លោកបព្វជិត ដល់អស់បងប្អូនដែលបំពេញមុខងារក្នុងព្រះសហគមន៍ និងដល់ប្រជាជនព្រះអង្គទាំងមូលផង។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះវិញ្ញាណព្រះអង្គតែងតែបំភ្លឺ ថែរក្សា និងណែនាំព្រះសហគមន៍ទាំងមូលដែលជាព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រទានពរដល់បងប្អូនយើងខ្ញុំទាំងប៉ុន្មានដែលបំពេញមុខងារពិសេសក្នុងព្រះសហគមន៍។ សូមឱ្យគ្រីស្តបរិស័ទទាំងឡាយយកចិត្តទុកដាក់បម្រើព្រះអង្គដោយចិត្តស្មោះ តាមព្រះអំណោយទានរបស់ព្រះអង្គផង។
៤- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់បងប្អូនដែលកំពុងទទួលការអប់រំខាងជំនឿមុននឹងទទួលអគ្គសញ្ញាជ្រមុជទឹក សូមព្រះអង្គបំភ្លឺចិត្តគំនិតបងប្អូនទាំងនោះ និងទទួលគេក្នុងព្រះកាយព្រះគ្រីស្តដែរ។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យព្រះសហគមន៍ទៅជាប្រភពនៃជីវិត និងបង្កើតបុត្រធីតាឱ្យមានចំនួនកាន់តែច្រើនឡើងៗជាលំដាប់។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតបងប្អូនដែលកំពុងស្វែងរកព្រះអង្គ សូមឱ្យបងប្អូនទាំងនោះមានជំនឿកាន់តែមាំឡើង និងសូមប្រោសប្រទានជីវិតថ្មីឱ្យពួកគេ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងចំណោមបុត្រធីតារបស់ព្រះអង្គផង។
៥- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រោសអស់បងប្អូនដែលជឿសង្ឃឹមលើព្រះយេស៊ូគ្រីស្ត ឱ្យបានរួបរួមគ្នាក្នុងព្រះសហគមន៍តែមួយ។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពគ្រប់ប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! មានតែព្រះអង្គទេដែលអាចប្រមែប្រមូលបុត្រធីតាដែលបែកបាក់គ្នា ឱ្យចូលរួមគ្នាទៅជាគ្រួសារតែមួយបាន។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់ព្រះសហគមន៍នៃព្រះបុត្រាព្រះអង្គ សូមឱ្យអស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតែមួយ មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកដោយមានជំនឿតែមួយផង។
៦- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់ប្រជាជនអ៊ីស្រាអែលដែលបានទទួលព្រះបន្ទូលព្រះអង្គមុនគេ។ សូមឱ្យប្រជាជននេះទទួលស្គាល់សម្ពន្ធមេត្រីថ្មីរបស់ព្រះយេស៊ូផង។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! កាលពីដើម ព្រះអង្គបានជ្រើសរើសលោកអប្រាហាំ និងពូជពង្សរបស់លោក ឱ្យទៅជាប្រជារាស្រ្តព្រះអង្គផ្ទាល់។ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្ត្រនៃសម្ពន្ធមេត្រីនេះ ឱ្យទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្តដែលសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យាផង។
៧- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់មនុស្សដែលមិនទទួលស្គាល់ព្រះអង្គ សូមព្រះអង្គជួយណែនាំពួកគេឱ្យមានជីវភាពថ្លៃថ្នូរ និងស្គាល់ព្រះអង្គផង។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបង្កើតមនុស្សគ្រប់ៗរូប ដើម្បីឱ្យស្វែងរកព្រះអង្គដោយចិត្តស្មោះ និងឱ្យបានសុភមង្គល។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតរបស់មនុស្សទាំងឡាយ។ ទោះបីមនុស្សត្រូវជួបឧបសគ្គនានាយ៉ាងណាក៏ដោយ សូមឱ្យគេចាប់អារម្មណ៍នឹងសញ្ញាសម្គាល់ដែលបញ្ជាក់ពីធម៌មេត្តាករុណារបស់ព្រះអង្គក្នុងលោកនេះ។ សូមឱ្យយើងខ្ញុំមានចិត្តសប្បុរស ធ្វើជាសាក្សីអំពីធម៌មេត្តាករុណារបស់ព្រះអង្គផង។
៨- សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អស់លោកអ្នកដែលដឹកនាំប្រទេសនានា។ សូមព្រះអង្គបំភ្លឺចិត្តគំនិតរបស់អស់លោកអ្នកឱ្យយកចិត្តទុកដាក់សាងពិភពលោកប្រកបដោយយុតិ្តធម៌ និងសេរីភាពផង។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គឈ្វេងយល់ចិត្តគំនិតមនុស្សទាំងអស់ ហើយទ្រង់តែងការពារសិទ្ធិសេរីភាពប្រជាជនទាំងឡាយ។ សូមទ្រង់ព្រះមេត្តាប្រោសអស់លោកអ្នកដែលកាន់អំណាចក្នុងប្រទេសនានា ឱ្យខិតខំស្វែងរកប្រយោជន៍រួម ខិតខំស្វែងរកសន្តិភាព និងស្វែងរកសេចក្តីសុខសាន្តនៅលើផែនដីទាំងមូល។ សូមឱ្យអស់លោកអ្នកគោរពសិទ្ធិសេរីភាពខាងជំនឿរបស់ប្រជាជនទាំងឡាយផង។
៩-សូមបងប្អូននាំគ្នាអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាប្រោសអាណិតអាសូរដល់មនុស្សទាំងអស់ដែលកើតទុក្ខ សូមទ្រង់កម្ចាត់សេចក្តីអាក្រក់គ្រប់យ៉ាងចេញពីពិភពលោក កុំឱ្យមានទុរិ្ភក្ស កុំឱ្យមានជំងឺរាតត្បាត សូមព្រះអង្គរំដោះមនុស្សជាប់ជាឈ្លើយ និងមនុស្សជាប់គុកឱ្យមានសេរីភាព សូមទ្រង់ការពារអ្នកធ្វើដំណើរកុំឱ្យជួបគ្រោះថ្នាក់ សូមប្រោសជនភៀសខ្លួន និងជនដែលត្រូវគេនិរទេសឱ្យវិលត្រឡប់ទៅមាតុភូមិវិញ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ សូមជួយលើកទឹកចិត្តអ្នកដែលជិតផុតដង្ហើម។
សូមបងប្អូនតាំងចិត្តអធិដ្ឋាន
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គតែងតែសម្រាលទុក្ខអ្នកដែលមានអាសន្ន សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មនុស្សទាំងអស់ដែលកំពុងកើតទុក្ខគ្រប់បែបយ៉ាង សូមទ្រង់ប្រោសឱ្យគេបានរួចពីក្តីវេទនាទាំងនោះផង។
៣- ពិធីគោរពព្រះឈើឆ្កាង
ពីជំនាន់ដើម ជនជាតិរ៉ូមុាំងយកអ្នកទោសឧក្រិដ្ឋទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាងសម្លាប់ចោលយ៉ាងសែនអាម៉ាស់។ ព្រះជាម្ចាស់បែរជាប្រើឈើឆ្កាងដ៏គួរឱ្យខ្មាសនេះ ធ្វើជានិមិត្តរូបនៃការសង្គ្រោះវិញ។ យើងជាគ្រីស្តបរិស័ទជឿជាក់ថា ព្រះអង្គអាចប្រែទុក្ខវេទនា បរាជ័យ និងមរណភាពរបស់មនុស្សឱ្យទៅជាសុភមង្គល ជាសេរីជោគជ័យ និងទៅជាជីវិតដែលគ្មានទីបំផុត។ នេះជាជោគជ័យរបស់ព្រះយេស៊ូគ្រីស្ត។
លោកបូជាចារ្យបង្ហាញឈើឆ្កាង ហើយអញ្ជើញគ្រីស្តបរិស័ទឱ្យចូលមកសម្តែងការគោរព ដោយមានប្រសាសន៍ថា៖
នេះជាឈើដែលគេឆ្កាងព្រះយេស៊ូគ្រីស្ត
គេបានធ្វើគត់ព្រះសង្គ្រោះរបស់មនុស្សលោកនៅលើឈើនេះ។
គ្រីស្តបរិស័ទឆ្លើយថា៖ យើងសូមក្រាបថ្វាយបង្គំព្រះឈើឆ្កាង។
រួចគ្រីស្តបរិស័ទមកថ្វាយបង្គំព្រះឈើឆ្កាងដោយបញ្ចេញកាយវិការផ្សេងៗ មានឱនក្បាល ក្រាបថ្វាយបង្គំ ថើបជាដើម តាមចិត្តចង់។ ពេលនោះមានស្មូតបទផ្សេងៗ ស្តីអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ឬម្នាក់អាចអានឃ្លាខ្លះដកស្រង់ពីព្យាការីអេសាយ ៥២-៥៣ ទំព័រ ៤៣៥-៤៣៦ ទាំងនឹកសញ្ជឹងផង។
៤- ពិធីទទួលព្រះកាយព្រះគ្រីស្ត
គ្រីស្តបរិស័ទជឿថា ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គមានជ័យជម្នះលើអំពើអាក្រក់គ្រប់យ៉ាង ទ្រង់ស្ថិតនៅជាមួយអ្នកជឿ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គដែលបានបូជាព្រះជន្ម ហើយដែលមានព្រះជន្មគង់នៅ។ ព្រះអង្គរំដោះយើងពីចំណងនានា និងកម្ចាត់អំពើអាក្រក់គ្រប់យ៉ាងចេញពីខ្លួនយើងផង មានចិត្តស្អប់ គំនុំគុំគួន ច្រណែនឈ្នានីសជាដើម។
ពាក្យអរព្រះគុណ
បពិត្របព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យមានជីវិតថ្មី ដោយយើងរួមជាមួយព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ដែលទទួលព្រះកាយ និងព្រះ លោហិតរបស់ព្រះគ្រីស្តនៅពេលនេះ ឱ្យស្ម័គ្រចិត្តបូជាជីវិតតាមព្រះគ្រីស្តផង។
ពាក្យជូនពរបញ្ចប់
បពិត្រព្រះអម្ចាស់! សូមទ្រង់ព្រះមេត្តាប្រទានពរយ៉ាងបរិបូណ៌មកលើប្រជារាស្ត្ររបស់ព្រះអង្គ យើងខ្ញុំនាំគ្នាធ្វើពិធីតម្កើងព្រះបុត្រាព្រះអង្គសោយទិវង្គត ដោយមានសង្ឃឹមថា នឹងរស់ឡើងវិញដូចព្រះបុត្រាដែរ ។ សូមទ្រង់ព្រះមេត្តាលើកលែងទោសរំដោះបាប និងសូមពង្រឹងជំនឿរបស់យើងខ្ញុំផង។