អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងរដូវសែសិបថ្ងៃនេះ សូមព្រះអង្គថែរក្សា និងគាំទ្រយើងខ្ញុំជាមនុស្សទន់ខ្សោយ។ សូមប្រោសយើងខ្ញុំឱ្យមានកម្លាំងពលំ អាចរម្ងាប់កិលេសតណ្ហា និងមានចិត្តស្រឡាញ់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៨,១-៩ក

ព្រះអម្ចាស់មានព្រះបន្ទូលថា៖​ «ចូរស្រែកឱ្យអស់ទំហឹង កុំខ្លាចបែកបំពង់ក! ចូរបន្លឺសម្លេងឱ្យលាន់ឮរំពង ខ្លាំងដូចសំឡេងត្រែ! ចូរប្រាប់ប្រជាជនរបស់យើងឱ្យស្គាល់កំហុសរបស់ខ្លួន ចូរប្រាប់ជនជាតិអ៊ីស្រាអែលឱ្យស្គាល់អំពើបាបរបស់គេផង។ រៀងរាល់ថ្ងៃ គេសាកសួរចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជា ប្រជាជាតិមួយដែលប្រព្រឹត្តអំពើសុចរិតឥតបោះបង់ធម្មវិន័យព្រះរបស់គេទេ។ គេទាមទារសុំឱ្យយើងវិនិច្ឆ័យពួកគេតាមយុតិ្តធម៌ ព្រមទាំងចង់ឱ្យយើងស្ថិតនៅជាមួយគេ»។ ពួកគេតែងពោលថា៖ «យើងតមអាហារបានប្រយោជន៍អ្វី បើព្រះអង្គមិនទតមើលផងនោះ? យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ?» យើងប្រាប់ពួកគេវិញថា៖ «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកប្រយោជន៍ រកកម្រៃ អ្នករាល់គ្នាជិះជាន់ធ្វើបាបកម្មកររបស់ខ្លួនថែមទៀតផង។ អ្នករាល់គ្នាតមអាហារទាំងរករឿងឈ្លោះប្រកែកគ្នា និងវាយតប់គ្នាយ៉ាងឃោរឃៅ។ បើអ្នករាល់គ្នាតមអាហារបែបនេះ យើងស្តាប់ពាក្យអង្វររបស់អ្នករាល់គ្នាដូចម្តេចកើត។ អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាឱនក្បាលដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះ ស្មានថាជាការតមអាហារដែលគាប់ចិត្តយើងឬ? ការតមអាហារដែលគាប់ចិត្តយើងមានដូចតទៅ គឺត្រូវដោះលែងជន​ណាដែលអ្នកយកមកដាក់ច្រវាក់ដោយអយុតិ្តធម៌ ត្រូវដោះ​នឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងជនកម្សត់ដែលត្រូវគេសង្កត់សង្កិន ឱ្យមានសេរីភាពឡើងវិញ។ សរុបសេចក្តីទៅ ត្រូវបំបាក់នឹមគ្រប់យ៉ាង។ ត្រូវចែកអាហារឱ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រដែលគ្មានទីជម្រកឱ្យស្នាក់នៅជាមួយ។ បើឃើញជនណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឱ្យគ្នាស្លៀកពាក់ផង មិនត្រូវគេចខ្លួនពីបងប្អូនណាដែលមកពឹងពាក់អ្នកឡើយ។ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់ៗរហ័ស។ សេចក្តីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្តាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា ”យើងមកហើយ!”។»

ទំនុកតម្កើងលេខ ៥១(៥០), ៣-៦.១៨-១៩ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ទូលបង្គំសូមលើកទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកទោសឱ្យទូលបង្គំផុតទុក្ខក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពើបាប
ខ្ញុំដាក់ខ្លួនប្រាណសុំទទួលឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាបដិតដក់នៅជាប់ក្នុងអារម្មណ៍
ខ្ញុំបានប្រព្រឹត្តអំពើទាស់ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ
ហើយប្រព្រឹត្តរឿងមិនសក្តិសមក្បត់ព្រះឧត្តមធ្វើពាលា
ទោះជាព្រះអង្គដាក់ទុក្ខទោសទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លាទោះជាម្តេចម្តាទ្រង់គ្មានខុស
១៨ព្រះអង្គមិនដែលសព្វព្រះទ័យឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេចក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩យញ្ញដែលព្រះអង្គសព្វព្រះទ័យឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែនិងចិត្តកែប្រែលែងក្អេងក្អាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អម ៥,១៤

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជា្ញញាណនៅស្ថិត​ស្ថេរអស់កល្បជានិច្ច
របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ! សូមលើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ចូរយកចិត្តទុកដាក់ធ្វើអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត
ហើយព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នា។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជា………….

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ៩,១៤-១៥

ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ។ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមចូលរួមនឹងសក្ការបូជាររបស់ព្រះយេស៊ូ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យបានគាប់ព្រះហប្ញទ័យព្រះអង្គ និងយកចិត្តទុកដាក់លះបង់ប្រយោជន៍របស់ខ្លួនផង។

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ព្រះអង្គបានប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យរួចពីបាប សូមប្រោសយើងខ្ញុំឱ្យបានជាសះស្បើយផង។

779 Views

Theme: Overlay by Kaira