ថ្ងៃសុក្រ អាទិត្យទី៣៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១០,៨-១១
ពេលខ្ញុំយល់សុបិននិមិត្ត សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖«សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវទូតដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ខ្ញុំក៏ដើរទៅរកទេវទូតនោះ ទាំងសុំឱ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖«ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឱ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវទូតមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖«អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
ទំនុកតម្កើងលេខ ១១៩(១១៨),១៤.២៤.៧២.១០៣.១១១.១៣១ បទពាក្យ៧
| ១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
| ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្ដុកស្ដម្ភ | ។ |
| ២៤ | ខ្ញុំពេញចិត្តនឹងដំបូន្មាន | ឥតបីស្រាកស្រាន្ដឥតកែគេច | |
| ដំបូន្មានទ្រង់ចាំងរំលេច | នាំផ្លូវជីវិតខ្ញុំសុខសាន្ដ | ។ |
| ៧២ | ធម្មវិន័យដែលទ្រង់បាន | ប្រកាសឱ្យកាន់មានតម្លៃ | |
| ប្រសើរជាងមានពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ |
| | | |
| | សូមដូរទៅជាបទកាកគតិ | |
| ១០៣ | បញ្ជានេះណា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ |
| សម្រាប់រូបខ្ញុំ | គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ |
| | លើសទឹកឃ្មុំផង | ។ |
| ១១១ | ពាកក្យដំបូន្មាន | ព្រះបានប្រទាន | ជាកេរផូរផង់ |
| ឱ្យទូលបង្គំ | រីករាយកន្លង | មានអំណរផង |
| | នៅក្នុងដួងចិត្ត | ។ |
| | | |
| | សូមដូរទៅជាបទពាក្យ៧ | |
| ១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្ដាប់ | ដោយក្ដីត្រងត្រាប់អស់ពីចិត្ត | |
| ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤៥-៤៨
នៅគ្រានោះ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖«ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ និងពួកមន្ត្រីនាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គដោយយកចិត្តទុកដាក់។
597 Views
Post Views:
602