អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី០២
រដូវធម្មតា «ឆ្នាំ សេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥

សន្ដហ្វ្រង់ស្វ័រនៅសាល
បុណ្យរម្លឹក
ពណ៌ស

លោកហ្វ្រង់ស្វ័រ (១៥៦៧-១៦២២) កើតនៅក្នុងគ្រួសារត្រកូលខ្ពង់ខ្ពស់មួយនៅភូមិសាលក្នុង​ស្រុក​សាវ័រ (ប្រទេសបារាំងសព្វថ្ងៃ )។ លោក​យកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ៣៥ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាល​ព្រះសហគមន៍​ក្រុង​សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម បូជា​ចារ្យ។ នៅឆ្នាំ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជិកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​ល​ទៅសួរសុខទុក្ខនាងអេលីសាបិត”។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពី​គោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៨,៦-១៣

ព្រះយេស៊ូទទួលមុខងារប្រសើរជាងបូជាចារ្យពីដើមទៅទៀត ព្រោះព្រះអង្គជាស្ពាន​នៃម្ពន្ធមេត្រីមួយប្រសើរជាងសម្ពន្ធមេត្រីមុន គឺជាសម្ពន្ធមេត្រីដែឡចងឡើងដោយ​សារ​ព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់ចងសម្ពន្ធមេត្រីទីពីរជំនួសឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលស្តីបន្ទោសប្រជារាស្រ្ត​របស់ព្រះអង្គដូចតទៅ គឺព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បន្តិចទៀតយើងនឹងចងសម្ពន្ធ​មេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែលនិងពូជពង្សរបស់យូដា។ សម្ពន្ធមេត្រី​ថ្មីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះចេញពីស្រុកអេស៊ីបនោះឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធ​មេត្រីដែលយើងចងជាមួយគេនោះឱ្យបានខ្ជាប់ខ្ជួនទេ។ យើងក៏លែងរវីរវល់នឹង​ពួកគេដែរ។ មែន! ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹង​ចងសម្ពន្ធមេត្រីជាមួយ ពូជពង្សអ៊ីស្រាអែលដូចតទៅ យើងនឹងដាក់វិន័យរបស់យើង​ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យទាំងនោះទុកនៅក្នុងចិត្តរបស់ពួកគេ យើងនឹង​ទៅជាព្រះរបសើពួកគេ ហើយគេនឹងទៅជាប្រជារាស្រ្តរបស់យើង។ ពេលនោះ លែងមាននរណាបង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចរហូតដល់អ្នកធំ​​គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងនឹងអត់ឱនឱ្យគេចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជា “សម្ព័ន្ធមេត្រីថ្មី” ដូច្នេះ ព្រះអង្គចាត់ទុកសម្ព័ន្ធមេត្រីមុនថាជា​សម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ហើយ កាន់តែចាស់ទៅៗនោះមុខជានឹងត្រូវ​សាបសូន្យបាត់ទៅជាមិនខាន។

ទំនុកតម្កើងលេខ ៨៥ (៨៤).១០-១៤ បទកាកគតិ

១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមា
នៅលើដីយើង
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុត្តិធម៌កើតឡើង
នៅលើលោកីយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យ
ចុះជួយរក្សា
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឱ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផលាភោគផលផ្លែផ្កា
សំបូរមិនខ្វះ
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡះ
សុខសានរហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
មើលហ្ន! ព្រះដំណាក់របស់ព្រះជាម្ចាស់​ស្ថិតនៅជាមួយមនុស្សលោក។ មានគ្រឹះដប់ពីរដែលមានចារឹកឈ្មោះ​គ្រីស្គទូតទាំងដប់ពីររបស់កូនចៀម។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,១៣-១៩

​ព្រះយេស៊ូយាងឡើងទៅលើភ្នំ ព្រះអង្គត្រាស់ហៅអស់អ្នកដែលទ្រង់សព្វព្រះហប្ញទ័យជ្រើសរើសអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ព្រះអង្គតែងតាំងដប់ពីរនាក់ឱ្យនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឱ្យទៅប្រកាសដំណឹងល្អ ទាំងមានអំណាចដេញ​អារក្សថែមទៀត​ផង។ ព្រះអង្គតែងតាំងអ្នកដប់ពីរអ្នកនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់​ឈ្មោះថា “សិលា” យ៉ាកុបជាកូនរបស់លោក​សេបេដេ និងយ៉ូហានជាប្អូនរបស់គាត់​ដែល​​ព្រះយេស៊ូដាក់ឈ្មោះថា “បោណើកែស” (ឈ្មោះនេះមានន័យថា” អ្នកដែល​មានចិត្ត​ខ្លាំង​ដូចផ្គរលាន់”) អន់ដ្រេ ភីលីព បាតូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាអ្នកជាតិនយម និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។

694 Views

Theme: Overlay by Kaira