អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ១,១៣-១៥.២.១-២

ពួកបូជាចារ្យអើយ! ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញ​មុខងារបម្រើអាសនៈ ក៏ត្រូវសោកសង្រេងដែរ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ!​ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយ​ជូរមកថ្វាយព្រះរបស់ខ្ញុំនៅក្នុងព្រះដំណាក់ទៀតទេ។ ចូរនាំគ្នាធ្វើពិធីតមអាហារ​ដ៏សក្ការៈ ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅ​ក្នុងស្រុកទាំងមូលឱ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!។ ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ គឺជាថ្ងៃដែលព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតយាងមកបំផ្លាញអ្វីៗទាំងអស់។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅ​លើភ្នំដ៏វិសុទ្ធរបស់ព្រះជាម្ចាស់! ចូរឱ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ ថ្ងៃនោះ ជាថ្ងៃងងឹតអន្ធកា ជាថ្ងៃដែល​មានពពក និងចុះអ័ព្ទ ហ្វូងកណ្ដូបដ៏ច្រើនលើសលប់ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ​កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះចាំងមកលើភ្នំ។ តាំងពីដើមរៀងមក មិនដែល​មានដូច្នេះទេ ហើយនៅពេលខាងមុខរហូតតរៀងទៅ ក៏មិនមានទៀតដែរ។

ទំនុកតម្កើងលេខ ៩,២-៣.៦.១៦.៨-៩ បទពាក្យ ៧

បពិត្រព្រះម្ចាស់ជាទីពឹងទូលបង្គំនឹងលើកតម្កើង
និទានពីការអស្ចារ្យឡើងមានទាំងប៉ុន្មានឱ្យគេស្ដាប់
ព្រោះតែព្រះអង្គខ្ញុំត្រេកអររីករាយសាទរជាដរាប
បពិត្រព្រះអង្គខ្ពស់ឥតប្រៀបសូមទ្រង់សណ្ដាប់ចម្រៀងខ្ញុំ
ព្រះអង្គគំរាមសាសន៍នានាពួកមនុស្សពាលាវិនាសព្រម
កេរិ៍្ដឈ្មោះពួកគេត្រូវរលំខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់
១៦ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្ដៅជ្រៅដ៏សែនធ្ងន់
ជើងជាប់អន្ទាក់យ៉ាងទារុណដែលពួកគេបានដាក់បង្កប់
ព្រះជាអម្ចាស់ឡើងគ្រងរាជ្យពេញដោយអំណាចសុខឥតស្បើយ
ឡើងគ្រងនៅលើបល្ល័ង្កហើយដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ
ព្រះអង្គគ្រប់គ្រងលើផែនដីប្រកបដោយក្ដីសុចរិតថ្លា
ទ្រង់វិនិច្ឆ័យទោសប្រជាយុត្តិធម៌ឥតរាមិនអាស្រូវ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យ ហើយព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពដែរ។ សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៥-២៦

ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់។ ប៉ុន្ដែ ​មានអ្នកខ្លះនិយាយថា៖ «អ្នកនេះ​ដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឱ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ​ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «​នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់​បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង​ធ្វើម្ដេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នា​ថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នា​ដេញខ្មោចដោយអំណាចនរណាវិញ?។​ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោចដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមក​ដល់អ្នករាល់គ្នាហើយ! បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន​​ ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។ ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាង​មកវាយ​យកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បតិ្តពីអ្នកនោះ​យកទៅចែកឱ្យអ្នកផ្សេងថែមទៀត​ផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ​ហើយ អ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែស្វែងរកទីជម្រកនៅវាលហួតហែង តែ​ប្រសិនបើវារកពុំឃើញទេនោះ វាមុខជានិយាយថា៖ «អញនឹងវិលត្រឡប់ទៅផ្ទះដែល​​អញទើបនឹងចេញមក»។ លុះទៅដល់ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អវានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ​បណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់ លើសដើមទៅទៀត»។

899 Views

Theme: Overlay by Kaira