អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥

ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី

តាមគ្រីស្តបរិស័ទបានតំណាលតៗគ្នារៀងមកថា លោកទាំងពីរជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺដោយមិនសូមប្រាក់អ្វីឡើយ។ អាជ្ញាធរ​ប្រហារជីវិតលោកទាំងពីរប្រហែលនៅឆ្នាំ ៣០០ នៅស្រុកស៊ីរី។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១៥–២,៩

នៅថ្ងៃទីមួយ ក្នុងខែទីប្រាំពីរនៃឆ្នាំទីពីរ ក្នុងរជ្ជកាលព្រះបាទដារីយូស ព្រះអម្ចាស់​​​​មានព្រះបន្ទូលដោយសារព្យាការីហាកាយដូចតទៅនេះ៖ “ចូរប្រាប់សូរ៉ូបាបិលជាទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយ៉ូស៊ូអា ព្រមទាំងប្រជាជនដែលនៅ​សេសសល់​ថា ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញ​ព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ!​ ឥឡូវនេះ សូរ៉ូបាបិល​អើយ! ចូរមានចិត្តក្លាហានឡើង!។ នេះជាព្រះបន្ទូលរបស់ព្រះ​អម្ចាស់។” មហាបូជាចារ្យយ៉ូស៊ូអាជាកូនរបស់លោកយេហូសាដាកអើយ! ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ! ចូរមានចិត្តក្លាហានឡើង! នេះជា​ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធើ្វការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នា​ហើយ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើង​ស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពី​ស្រុកអេស៊ីប។ ដូច្នេះ កុំខ្លាចអ្វីឡើយ!។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្ដិចទៀត យើងនឹងធើ្វឱ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក​កក្រើក។ យើងនឹងធើ្វឱ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់​ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធើ្វឱ្យ​​ដំណាក់នេះបានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ​​ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះ នឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពី​ជំនាន់មុនទៅទៀត។ នៅកន្លែងនេះ យើងនឹងផ្ដល់ឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។

ទំនុកតម្កើងលេខ ៤៣ (៤២) ,១-៤ បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយសូមកុំកន្ដើយរកយុតិ្តធម៌
សូមជួយកាន់ក្ដីទល់តបតពួកមនុស្សមិនល្អមនុស្សទុច្ចរិត
បពិត្រព្រះជាអម្ចាស់អើយព្រះអង្គនេះហើយជួយជីវិត
ទ្រង់ជាកំពែងបាំងជុំជិតសូមទ្រង់អាណិតកុំបោះបង់
សូមផ្ដល់ពន្លឺ និងក្ដីពិតឱ្យនៅស្ថេរស្ថិតហើយតម្រង់
ទៅភ្នំវិសុទ្ធដ៏ផូរផង់ដំណាក់ព្រះអង្គសមសព្វគ្រប់
ខ្ញុំនឹងឆ្ពោះទៅទីអាសនៈព្រះអង្គឥតអាក់ជាប្រភព
នៃក្ដីអំណរដ៏លើសលប់តម្កើងមិនឈល់ដោយតន្ដ្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២

ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គ​ដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហា​ជនទាំងឡាយថា ខ្ញុំជានរណា?»។​ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោក​ជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែល​រស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជា​នរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ ដែលព្រះជាម្ចាស់​ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់​លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។

588 Views

Theme: Overlay by Kaira